យោងតាមការកំណត់នៅកថាខណ្ឌ ១ មាត្រា ៦ ស្តីពីគោលនយោបាយចូលនិវត្តន៍មុនអាយុនៃអនុក្រឹត្យលេខ 154/2025/NĐ-CP ស្តីពីគោលនយោបាយកាត់បន្ថយក្របខ័ណ្ឌរដ្ឋចំពោះបុគ្គលិករដ្ឋការសាធារណៈ បុគ្គលិករដ្ឋការស៊ីវិលនិងពលករកំណត់ដូចខាងក្រោម៖
មុខសញ្ញាមានអាយុនៅគ្រប់ពី ២ ឆ្នាំដល់អាយុគ្រប់ ៥ ឆ្នាំដល់អាយុចូលនិវត្តន៍កំណត់នៅឧបសម្ព័ន្ធ ២ អនុម័តដោយតាមជាមួយអនុក្រឹត្យលេខ 135/2020/NĐ-CP ហើយមានរយៈពេលបម្រើការងារគ្រប់គ្រាន់មានបង់ធានារ៉ាប់រងសង្គមចាំបាច់ដើម្បីបានទទួលប្រាក់សោធននិវត្តន៍ស្របតាមការកំណត់របស់ច្បាប់ស្តីពីធានារ៉ាប់រងសង្គម ក្នុងនោះមានគ្រប់ ១៥ ឆ្នាំឡើងទៅធ្វើការក្នុងមុខរបរ ការងារធ្ងន់លំបាក ប៉ះពាល់ជាតិពុល គ្រោះថ្នាក់ឬការងារធ្ងន់លំបាក ប៉ះពាល់ជាតិពុល គ្រោះថ្នាក់ជាទីបំផុតស្ថិតក្នុងបញ្ជីរាយនាមដោយស្ថាប័នរបស់រដ្ឋាភិបាលអនុវត្តមុខងារគ្រប់គ្រងរដ្ឋអំពីការងារអនុម័តឬមានអាយុគ្រប់ ១៥ ឆ្នាំឡើងទៅធ្វើការនៅក្នុងតំបន់មានល័ក្ខខ័ណ្ឌសេដ្ឋកិច្ច - សង្គមលំបាកលំបិនខ្លាំងដោយស្ថាប័នរបស់រដ្ឋាភិបាលអនុវត្តមុខងារគ្រប់គ្រងអំពីការងារអនុម័តរួមទាំងពេលវេលាធ្វើការនៅកន្លែងមានប្រាក់ឧបត្ថម្ភតំបន់មេគុណ ០,៧ ឡើងទៅមុនថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២១ ក្រៅពីទទួលរបបចូលនិវត្តន៍តាមការកំណត់របស់ច្បាប់ស្តីពីការធានារ៉ាប់រងសង្គម ហើយថែមទាំងបានទទួលបណ្តារបបដូចខាងក្រោម។
ក្នុងករណីនេះ បងស្រីមិត្ត កើតនៅខែ មិថុនា ឆ្នាំ ១៩៧៨ មានរយៈពេល ២០ ឆ្នាំចូលរួមបង់ធានារ៉ាប់រងសង្គមចាំបាច់នៅក្នុងតំបន់សេដ្ឋកិច្ចដ៏លំបាកខ្លាំងវិញអាយុចូលនិវត្តន៍កំណត់នៅក្នុងឧបសម្ព័ន្ធ ២ គឺខែ កក្កដា ឆ្នាំ២០៣២ ប្រសិនបើពលករនារីឆ្លើយតបតាមបណ្តាល័ក្ខខ័ណ្ឌអំពីកាត់បន្ថយក្របខ័ណ្ឌរដ្ឋវិញអំឡុងពេលដែលពលករនារីអាចចូលនិវត្តន៍មុនការកំណត់ច្រើនបំផុត ៥ ឆ្នាំគឺចាប់ពីខែ កក្កដា ឆ្នាំ ២០៣២ តទៅ។
ផលិតដោយ៖ XM - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ