ទន្ទឹមនឹងគំរូបម្រើប្រជាជន នគរបាលទីក្រុងក៏បានជំរុញការស្រាវជ្រាវ ប្រើវិទ្យាសាស្ត្របច្ចេកវិទ្យា ឆ្ពោះទៅកសាងប្រព័ន្ធទទួល ចាត់ការព័ត៌មានឱ្យបានឆាប់រហ័ស ស៊ីចង្វាក់គ្នា និងមានប្រសិទ្ធភាពថែមទៀត។
ផ្ដើមពីផលប្រយោជន៍ជាក់ស្តែងក្នុងជីវភាព
គណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ បានដាក់ឱ្យដំណើរការគំរូបរិវត្តកម្មឌីជីថលទាំងបីរួមមាន៖ ការតភ្ជាប់ចរាចរណ៍លើ VNeID បង្កើតឃ្លាំងទិន្នន័យសំបុត្រកំណើត រាយការណ៍មរណភាព និងក្រុមប្រតិកម្មរហ័សគុណស្រ័យ។ វិធានការសំដៅធ្វើសាមញ្ញកម្មបែបបទរដ្ឋបាល។
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ ត្រឿង មិញហ៊ុយវូ សង្កត់ធ្ងន់ថា៖ បរិវត្តកម្មឌីជីថលចាំបាច់ត្រូវចាប់ផ្តើមពីតម្រូវការជាក់ស្តែង។ ទីក្រុងប្រគល់ឱ្យមន្ទីរ ផ្នែក និងអង្គភាពធានាហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសរួមជាមួយនឹងទិន្នន័យប្រជាជន។
លោកវរសេនីយ៍ឯក ង៉ូ ស៊ន់ ថ ប្រធានការិយាល័យប៉ូលិសគ្រប់គ្រងរដ្ឋបាលស្តីអំពីសណ្តាប់ធ្នាប់សង្គម (PC06) នគរបាលទីក្រុង ហូ ជីមិញ បានឲ្យដឹងថា៖ កម្លាំងនគរបាលទីក្រុងបន្តសហការធ្វើឲ្យគំរូសុក្រឹត និងបន្ថែមផលប្រយោជន៍ថ្មី។
ប្រើវិទ្យាសាស្ត្របច្ចេកវិទ្យា លើកកម្ពស់ប្រសិទ្ធភាពសេវាកម្ម
នគរបាលទីក្រុង ហូ ជីមិញ បង្កើតក្លឹបវិទ្យាសាស្ត្របច្ចេកវិទ្យា និងក្រុមទទួល ចាត់ការព័ត៌មានបន្ទាន់។ គំរូទាំងពីរសំដៅលើកកម្ពស់លទ្ធភាពបញ្ជាការ និងដោះស្រាហេតុការណ៍។
ក្រុមទទួលព័ត៌មានបន្ទាន់តាមរយៈលេខ ១១៣; ១១៤ ដើម្បីបែងចែក និងចាត់កងកម្លាំង។ នេះគឺជាជំហានរៀបចំរួមបញ្ចូលបណ្តាលេខសេវាបន្ទាន់ស្របតាមសេចក្តីសម្រេចចិត្តលេខ 1166/QĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។
លោកវរសេនីយ៍ឯក ត្រឹន ហុងមិញ នាយករងនគរបាលទីក្រុង ហូ ជីមិញ បានឲ្យដឹងថា៖ ការបើកដំណើរការគំរូទាំងនេះគឺជាសក្ខីភាពជាក់ស្តែងនៃសេចក្តីសម្រេចចិត្តលេខ 57-NQ/TW របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា៕
ផលិតដោយ៖ ម៉ាញ់លិញ
ប្រែសម្រួល៖ ចន្ថា