ជម្រាបសួរលោក ផ្តើមពីការអនុវត្តជាក់ស្តែងការងារផ្សព្វផ្សាយ អប់រំផ្នែកច្បាប់សម្រាប់តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ សូមលោកចែករំលែកពីការលំបាកទាំងឡាយក្នុងការនាំច្បាប់ឱ្យកាន់តែខិតជិតនឹងប្រជាជន?
ការលំបាកធំបំផុតគឺឧបសគ្គភាសា ភូមិសាស្ត្រដាច់ស្រយ៉ាលនិងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាមានកម្រិត។
ខ្លឹមសារនិងវិធីសាស្រ្តផ្សព្វផ្សាយមិនទាន់ស្របតាមល័ក្ខខ័ណ្ឌជាក់ស្តែង គួបផ្សំកងជួរមូលដ្ឋាននៅខ្វះបំណិន។
ច្បាប់ស្តីពីការផ្សព្វផ្សាយ អប់រំច្បាប់ឆ្នាំ ២០២៦ ត្រូវបានរំពឹងថានឹងបង្កើតក្របខ័ណ្ឌច្បាប់ថ្មីសម្រាប់ការងារនេះ។ បើតាមគំនិតលោក តើចំណុចថ្មីណាខ្លះនឹងបង្កភាពងាយស្រួលច្បាស់លាស់បំផុតសម្រាប់ការផ្សព្វផ្សាយ អប់រំច្បាប់សម្រាប់តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ?
ច្បាប់ស្តីពីការផ្សព្វផ្សាយ អប់រំផ្នែកច្បាប់ឆ្នាំ ២០២៦ យកប្រជាជនធ្វើជាគោល កំណត់គោលនយោបាយពិសេសដោយឡែកនិងផ្តល់អាទិភាពថវិកា។
បទប្បញ្ញត្តិថ្មីជួយផ្លាស់ប្តូរខ្លឹមសារ ទម្រង់និងធានាថាមិនទុកឱ្យនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ។
តាមមតិលោក តើការផ្សព្វផ្សាយ អប់រំច្បាប់ចាំបាច់ត្រូវបានផ្លាស់ប្តូរថ្មីយ៉ាងដូចម្តេចខ្លះដើម្បីបង្វែរពី "នាំយកច្បាប់មកកាន់ប្រជាជន" ងាកទៅជួយប្រជាជនស្វែងយល់ ប្រើប្រាស់ច្បាប់ដោយខ្លួនឯងដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន?
ស្មារតីថ្មីគឺបង្វែរពីផ្គត់ផ្គង់តែមួយមុខងាកទៅបង្កើតបរិស្ថាននិងប្រើបច្ចេកវិទ្យាឌីជីថល។
ការអភិវឌ្ឍវិបផតថលច្បាប់ជាតិជាមួយនឹងបណ្តាវិធីសាស្ត្រប្រពៃណីជួយប្រជាជនចូលស្វែងយល់ដោយខ្លួនឯង។
ក្នុងរយៈពេលខាងមុខ តើនាយកដ្ឋានផ្សព្វផ្សាយ អប់រំច្បាប់និងជំនួយផ្នែកច្បាប់ ក្រសួងយុត្តិធម៌នឹងផ្តោតលើដំណោះស្រាយបង្កើតជារបត់ថ្មីៗ ណាខ្លះដើម្បីលើកកម្ពស់ប្រសិទ្ធភាពផ្សព្វផ្សាយ អប់រំផ្នែកច្បាប់ជូនបងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំដែរលោក?
នាយកដ្ឋាននឹងបង្កើតយន្តការសហការ ពង្រឹងការហ្វឹកហ្វឺននិងបំប៉នភាសាជនជាតិជូនកងជួរមូលដ្ឋាន។
ការចងក្រងឯកសារជាពីរភាសានិងជំរុញបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លាគឺជាដំណោះស្រាយស្នូល។
សូមគោរពអរគុណលោក!
ផលិតដោយ៖ ថេឌាន់ - កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ