ខេត្ត តីនិញ ស្នើឱ្យបង្វែរទិសដៅវិនិយោគសាលាអន្តេវាសិកនៅឃុំព្រំដែនចំនួន ១៩ ទៅជាសាលាចំណេះទូទៅអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យបង្រៀននិងរៀនពេញមួយថ្ងៃព្រមទាំងដាក់ដំណើរការបង្រៀននិងរៀនពីរពេលក្នុងមួយថ្ងៃ។
យោងតាមមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត វិធីធ្វើគឺកែលម្អ លើកគុណភាពនិងបើកទូលាយបណ្តាសាលាដែលមានស្រាប់ ថវិកាសរុបដែលគណនាជាបឋមសម្រេចបានចំនួន ១.៦៦៩ ពាន់លានដុង កាត់បន្ថយចំនួន ២.២៩៤,៩៣ ពាន់លានដុងបើធៀបនឹងគម្រោងការសាងសង់ថ្មីចំនួន ១៧ សាលា។
ទន្ទឹមនឹងនោះ ខេត្តកំណត់ថាបង្រៀននិងរៀន ២ ពេលក្នុងមួយថ្ងៃជាវិធានការស្នូលដើម្បីលើកកម្ពស់គុណភាពអប់រំសកល។ ដោយឡែក សាលារៀនអន្តរកម្រិតចំនួន ១៩ ខ្នងនៅតាមឃុំព្រំដែននឹងដើរតួនាទីជាស្នូល អនុវត្តគំរូបង្រៀននិងរៀន ២ ពេលក្នុងមួយថ្ងៃភ្ជាប់ជាមួយនឹងបង្រៀន និងរៀនពេញមួយថ្ងៃ។
យកសិស្សជាធ្វើជាគោលផ្សារភ្ជាប់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងផ្លាស់ប្តូរខ្លឹមសារអប់រំ ខេត្ត តីនិញ កសាងបរិស្ថានសិក្សារៀនសូត្រមានគុណភាពនៅតំបន់ព្រំដែនពីមួយជំហានទៅមួយជំហាន រួមចំណែកបង្រួញគម្លាតអប់រំនិងបង្កើតមូលដ្ឋានគ្រឹះអភិវឌ្ឍប្រភពធនធានមនុស្សជូន មូលដ្ឋានប្រកបដោយចីរភាព៕
អត្ថបទនិងរូបថត៖ យ៉ាងផឿង
ប្រែសម្រួល៖ យ័ញលើយ