ឆ្លងតាមរយៈដំណើរទស្សនកិច្ចនេះ វៀតណាម ក៏អនុវត្តមាគ៌ាកិច្ចការបរទេសយ៉ាងសកម្មដែលមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនីស្ត វៀតណាម បានដាក់ចេញ ក្នុងនោះបង្ហាញឱ្យឃើញការឱ្យតម្លៃខ្ពស់និងអាទិភាពទំនាក់ទំនងភាពជាអ្នកជិតខាងចំពោះប្រទេស ឡាវ និង កម្ពុជា ព្រមទាំងជាជំហានត្រៀមរៀបចំយ៉ាងសំខាន់សម្រាប់បណ្តាសម្មភាពកម្រិតកំពូលរវាង វៀតណាម ជាមួយ ឡាវ កម្ពុជា នាពេលខាង។ ជាលម្អិត ក្រៅពីបណ្តាសកម្មភាពការបរទេសកម្រិតកំពូល ថែមទាំងមានអនុស្សាវរីយ៍ខួបលើកទី ៦៥ ឆ្នាំបង្កើតទំនាក់ទំនង វៀតណាម - ឡាវ ៥០ ឆ្នាំទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ វៀតណាម - ឡាវ ក៏ដូចជាអនុស្សាវរីយ៍ខួបលើកទី ៦០ ឆ្នាំបង្កើតទំនាក់ទំនងការបរទេសរវាង វៀតណាម និង កម្ពុជា ទៀងផង៕
ផលិតដោយ៖ ហ៊ុយប៊ិញ - មិញហ៊ឹង - សឺនហេង - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ