រំដោះប្រភពទុនវិនិយោគ ភ្ជាប់វឌ្ឍនភាពជាមួយនឹងការទទួលខុសត្រូវ
នៅរសៀលថ្ងៃទី ៥ ខែ វិច្ឆិកា គណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ រៀបចំកិច្ចប្រជុំបូកសរុបបឋមអំពីស្ថានភាពសេដ្ឋកិច្ច - សង្គមក្នុងរយៈពេល ១០ ខែឆ្នាំ ២០២៦។ លោក ង្វៀន វ៉ាន់ឌឿក សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ និងអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុង ង្វៀន ឡុកហា អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំ។ គោលដៅយុទ្ធសាស្ត្រដាក់ចេញគឺសម្រេចបានអត្រាកំណើនផលិតផលក្នុងស្រុកសរុបចំនួន ១០,២% និងចំណូលថវិកាលើសពី ១ ពាន់ទ្រីលានដុងក្នុងឆ្នាំ។
ដើម្បីសម្រេចគោលដៅ ត្រីមាសទី ៤ តម្រូវឱ្យមានល្បឿនកំណើនអប្បបរមាចំនួន ១៣,២៣%។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ ង្វៀន វ៉ាន់ដឿក ស្នើឱ្យ៖ ភ្នាក់ងារនានាផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើភារកិច្ចចំណុចស្នូល។ នាយកមន្ទីរហិរញ្ញវត្ថុ ហ្វាង វូថាន់ សង្កត់ធ្ងន់តម្រូវការបង្កើនពន្លឿនផលិតកម្ម ការនាំចេញនិងចាយវាយ។
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ ហ្វាង ង្វៀនយិញ ជំរុញឱ្យមានការធ្វើឱ្យសុក្រឹតឯកសារទូទាត់និងដោះស្រាយបញ្ហាទាក់ទងនឹងទីធ្លា។ ផ្នែកហិរញ្ញវត្ថុក៏ស្នើឱ្យមានការចាត់បញ្ជូនដើមទុនដែលអាចបត់បែនបានរវាងគម្រោងនានា។ ថ្នាក់ដឹកនាំទីក្រុងបានស្នើឱ្យអ្នកដឹកនាំអង្គភាពនានាទទួលខុសត្រូវដោយផ្ទាល់អំពីវឌ្ឍនភាពនៃការចំណាយ។
ជំរុញតម្រូវការចាយវាយ បង្កើនកម្លាំងសម្ទុះអំពីពាណិជ្ជកម្មនិងទេសចរណ៍
ទីក្រុងកត់សម្គាល់ការលក់រាយនិងសេវាកម្មសរុប ១០ ខែសម្រេចបានជាង ១,៦៧ ពាន់ទ្រីលានដុង។ នាយកមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្ម ប៊ូយ តាហ្វាងវូ ឱ្យដឹងថាផ្នែកកំពុងផ្តោតលើការធានាប្រភពផ្គត់ផ្គង់ចុងឆ្នាំ។ ប្រភពទំនិញបរិបូរនឹងបម្រើទីផ្សារចូលឆ្នាំនិងអាជីវកម្មដៃគូប្រកបដោយប្រសិទ្ធភាព។
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ ផ្តល់ព័ត៌មានអំពីខ្សែព្រឹត្តិការណ៍ជំរុញតម្រូវការទិញអីវ៉ែអីវ៉ាន់និងទេសចរទ្រង់ទ្រាយធំ។ កញ្ចប់ថវិកាជំរុញតម្រូវការរំពឹងថានឹងលើសពី ១០.០០០ ពាន់លានដុងគួបផ្សំជាមួយប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច។ សកម្មភាពទាំងនេះនឹងបន្តរហូតដល់អំឡុងខែដើមឆ្នាំ ២០២៧ ដើម្បីរក្សាអំណាចទិញជាប្រចាំ។
នាយកមន្ទីរទេសចរណ៍ទីក្រុង ហូ ជីមិញ ផាម ហ៊ុយប៊ិញ ឱ្យដឹងថា៖ ប្រាក់ចំណូលសរុបពីវិស័យទេសចរណ៍ ១០ ខែសម្រេចបានជាង ៣០៧.២១៦ ពាន់លានដុង។ ផ្នែកផ្តោតលើការជំរុញទីផ្សារអន្តរជាតិគោលដៅសំខាន់ៗ ក្នុងឱកាសចុងឆ្នាំ។ ផលិតផលទេសចរណ៍ថ្មីនឹងត្រូវបានបោះចេញក្នុងគោលបំណងអូសបន្លាយរយៈពេលស្នាក់នៅរបស់ភ្ញៀវទេសចរ៕
ផលិតដោយ៖ ហ្វាងត្វៀត - កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ