នៅរសៀលថ្ងៃទី ១២ ខែ វិច្ឆិកា មន្ទីរជនជាតិនិងសាសនាទីក្រុង ហូ ជីមិញ រៀបចំពិធីបំផុសការគាំទ្រកម្មវិធីធ្វើសកម្មភាពអភិវឌ្ឍវប្បធម៌ វៀតណាម នៅទីក្រុងក្នុងវិស័យជនជាតិ ជំនៀ សាសនាដំណាក់កាល ២០២៦ - ២០៣០ ដាក់សហគមន៍ចូលទៅក្នុងតួនាទីអង្គសំខាន់ផ្សព្វផ្សាយតម្លៃសីលធម៌ លក្ខណៈមនុស្សសាស្ត្រ។
អញ្ជើញថ្លែងនៅក្នុងកម្មពិធី លោក ង្វៀន ម៉ាញ់កឿង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ សង្កត់ធ្ងន់ថា៖ វប្បធម៌ត្រូវក្លាយជាមូលដ្ឋានគ្រឹះខាងស្មារតី ប្រភពកម្លាំងផ្ទៃក្នុងនិងជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ទីក្រុង។ លោកស្នើឱ្យដាស់មោទកភាពប្រជាជាតិ លើកស្ទួយតួនាទីអ្នកមានប្រជាប្រិយភាព សមណស័ក្ដិ អ្នកមុខអ្នកការក្នុងការអភិរក្សបេតិកភណ្ឌ។
ស្របពេលនោះដែរ លោក ង្វៀន ម៉ាញ់កឿង ស្នើឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការអភិរក្ស ផ្សព្វផ្សាយបេតិកភណ្ឌ ភ្ជាប់ទេសចរណ៍វប្បធម៌និងគិតគូរជីវភាពរស់នៅ ធានាសិទ្ធិសេរីភាពជំនឿ សាសនារបស់ប្រជាជន។
លោក ឡឹម ឌិញថាំង នាយកមន្ទីរជនជាតិនិងសាសនាទីក្រុង ហូ ជីមិញ ឱ្យដឹងថា៖ កម្មវិធីនេះផ្តោតលើសចំណុចស្នូលបី៖ ថែរក្សាអត្តសញ្ញាណ - សាយភាពអំពើល្អ - ភ្ជាប់ការអភិវឌ្ឍ។ លោកសង្កត់ធ្ងន់ថា៖ “យើង អភិវឌ្ឍវប្បធម៌ ទេសចរណ៍ តែរក្សាភាពដ៏ពិសិដ្ឋទីសក្ការៈបូជាយ៉ាងពេញលេញ។ រង្វាស់នៃកម្មវិធីគឺទង្វើជាក់ស្តែងនោះគឺបណ្តាទង្វើជាក់ស្តែងក្នុងសហគមន៍នីមួយៗ”។
តាមរយៈនោះ ទីក្រុងនឹងធ្វើឌីជីថលភាវូបនីយកម្មបេតិកភណ្ឌ បើកទូលាយគំរូគ្រឹះស្ថានជំនឿ សាសនាបៃតង - ស៊ីវិល័យ - មានសុវត្ថិភាព” កសាងលម្ហវប្បធម៌ ហូ ជីមិញ នៅប្រហែល ៦០ ដល់ ៨០% វត្តអារាមពុទ្ធសាសនានៅឆ្នាំ ២០៣០ ហើយរៀបចំបូកសរុបបឋមឆ្នាំ ២០២៨ បូកសរុបឆ្នាំ ២០៣០៕
ផលិតដោយ៖ អានហៀវ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ