ជាកន្លែងរស់នៅរបស់ជាច្រើនជនជាតិភាគតិច ភូមិ ហ្វាប៊ិញ ឃុំ សុងលុយ ខេត្ត ឡឹមដុង នាពេលបច្ចុប្បន្ននេះបានផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែតដោយមានហេដ្ឋារចនាសម្ព័ន្ធស្អាតបាតធំទូលាយ។ សមិទ្ធផលនេះមានការចូលរួមយ៉ាងធំធេងពីអ្នកមានប្រជាប្រិយភាពទាំងឡាយនៅមូលដ្ឋាន ក្នុងនោះមានលោក លី អាស៊ី (កើតឆ្នាំ ១៩៥២ ជនជាតិ នុង)។
ជាង ៣០ ឆ្នាំផ្សារភ្ជាប់ជាមួយនឹងការងាររួម លោក លី អាស៊ី តែងតែលើកកម្ពស់ស្មារតីទទួលខុសត្រូវនិងធ្វើជាគំរូ។ មិនត្រឹមតែសកម្មក្នុងការកសាងរបៀបរស់នៅស៊ីវិល័យប៉ុននោះទេ លោកថែមទាំងចលនាមាមីងបងប្អូនចូលរួមថវិកាជាង ១,១ ពាន់លានដុងធ្វើផ្លូវគមនាគមន៍និងជួសជុលផ្សារ។ សម្រាប់លោក ការផ្លាស់ប្តូរជីវិត ស្មារតីសាមគ្គីភាពនិងការស្រុះចិត្តគំនិតគ្នាដើម្បីប្រយោជន៍រួមនោះគឺជាគន្លឹះសោដើម្បីកសាងស្រុកកំណើតឱ្យកាន់តែរីកចម្រើនតែម្តង។
ដោយមានការចូលរួមជាច្រើនសម្រាប់សហគមន៍ ឆ្នាំ ២០២៣ លោក លី អាស៊ី ត្រូវបានលើកសរសើរនៅក្នុងកិច្ចប្រជុំបង្ហាញឱ្យឃើញគំរូឈានមុខនិងអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចទូទាំងប្រទេសត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត កត់សម្គាល់តាមទម្រង់សរសើរនិងជូនរង្វាន់ជាច្រើន៕
អត្ថបទនិងរូបថត៖ ហុងហៀវ
បញ្ចូលទិន្នន័យ៖ អៀងថាន់