ក៏ប៉ុន្តែ ច្បាប់អភិវឌ្ឍទីក្រុងត្រូវបានរដ្ឋសភាអនុម័តឆ្លងក៏ដូចជាសេចក្តីសម្រេចទាំងឡាយរបស់ក្រុមប្រឹក្សាប្រជាជនទីក្រុង ហូ ជីមិញអនុម័តដោយមានយន្តការពិសេសដោយឡែកៗ រួមជាមួយនឹងប្រភពកម្លាំងរបស់ទីក្រុង ការឧបត្ថម្ភពីសំណាក់មជ្ឈិមនិងសមត្ថភាពក្នុងការកៀរគរដើមទុនពីវិនិយោគិនជាច្រើន ត្រូវបានរំពឹងថានឹងបង្កើតល័ក្ខខ័ណ្ឌដើម្បីសម្រេចគោលដៅទាំងនេះឱ្យក្លាយទៅជាការពិត។
សម្ពាធដើមទុនសម្រាប់បណ្តាញមេត្រូ
ទីក្រុង ហូ ជីមិញ កំពុងពន្លឿនការរៀបចំបើកការដ្ឋានបណ្តាគម្រោងផ្លូវអយស្ម័យយានទីក្រុងដោយមានទ្រង់ទ្រាយធំ។ សម្ពាធក្នុងការកៀរគរដើមទុនវិនិយោគសាធារណៈនិងទាក់ទាញសង្គមូបនីយកម្មគឺខ្ពស់ណាស់។
អ្នកជំនាញការនានាមានមតិថាការអនុវត្តគំរូ TOD ទាមទារប្រភពកម្លាំងដ៏ធំ។ យោងតាមលោក ង៉ូ វៀតណាមស៊ើន ប្រធានក្រុមហ៊ុន NgoVet Architects & Planners ថ្លែងថា៖ យើងត្រូវតែទាក់ទាញឱ្យបានដើមទុនដ៏ធំដើម្បីអភិវឌ្ឍតំបន់ទីក្រុងនានាផង ត្រូវតែគិតគូររបៀបសម្របសម្រួលដើម្បីបណ្តាតំបន់ទីក្រុងតាម "គំរូ ១៥ នាទី" និងមជ្ឈមណ្ឌលថ្មីៗ ទាំងនេះប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។
ក្រៅពីនោះ រំដោះទីធ្លាគឺជាមុខកំណួច។ យោងតាមអ្នកជំនាញការ ត្រឹន ឌិញធៀន អតីតវិទ្យាធិការនៃវិទ្យាស្ថានសេដ្ឋកិច្ច វៀតណាម ថ្លែងថា៖ បញ្ហាលំបាកបំផុតគឺដីធ្លីនិងការរំដោះទីធ្លា ដោយហេតុដីធ្លីផ្សារភ្ជាប់ជាមួយផលប្រយោជន៍ស្នូលរបស់ប្រជាជនដោយផ្ទាល់។
យន្តការថ្មីដោះប្រភពកម្លាំង TOD
ទីក្រុង ហូ ជីមិញ បានអនុម័តបណ្តាសេចក្តីសម្រេចធ្វើឱ្យច្បាប់ស្តីពីការអភិវឌ្ឍទីក្រុងមានលក្ខណៈជាក់ស្តែងក្នុងគោលបំណងដោះស្រាយចំណុចកកស្ទះ។ ទីក្រុងផ្តោតលើការប្រើប្រាស់មូលនិធិដីធ្លីនិងលម្ហក្រោមដីប្រកបដោយប្រសិទ្ធភាព។
លោក ប៊ូយ ស៊ន់ង្វៀន នាយករងគណៈកម្មការរៀបចំវិនិយោគ (គណៈគ្រប់គ្រងផ្លូវអយស្ម័យយានទីក្រុង ហូ ជីមិញ) ចំពោះខ្សែមេត្រូលេខ ២ (ប៊ែនថាញ់ - ថាមលឿង) ឱ្យដឹងថា៖ “បច្ចុប្បន្ន TOD លែងគ្រាន់តែជាគោលនយោបាយកំណត់ទិសដៅទៀតហើយ ប៉ុន្តែបានក្លាយជាតម្រូវការចាំបាច់នៅក្នុងដំណើរការស្រាវជ្រាវ រចនាបណ្តាផ្លូវអយស្ម័យយានទីក្រុង។ ចំពោះលម្ហក្រោមដីទីក្រុង មានប្រហែល ១០ យន្តការគោលនយោបាយពាក់ព័ន្ធបានចែងក្នុងច្បាប់អភិវឌ្ឍទីក្រុង”។
ដោយមានទស្សនៈដូចគ្នានេះដែរ នាយករងមន្ទីរផែនការ - ស្ថាបត្យកម្មទីក្រុង ហូ ជីមិញ លោក ហ៊ិញ ផាមទន់អាញ់ ចែករំលែកថា៖ “ប្រការសំខាន់គឺមូលនិធិដីធ្លីដែលត្រូវបានប្រើប្រាស់ត្រូវតែរួមចំណែកបម្រើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន មិនមែនគ្រាន់តែផ្តោតចូលទៅក្នុងគោលដៅបង្កើនប្រភពចំណូលតែមួយមុខប៉ុននោះ”។ អាស្រ័យហេតុដូច្នោះ ទីក្រុងរំពឹងថានឹងបង្កើតគំនាស់ជារបត់ថ្មីសម្រាប់ប្រព័ន្ធគមនាគមន៍សាធារណៈ៕
ផលិតដោយ៖ តៀនលឹក - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ