ភូមិ ម៉ង់ណាំ (ស្រុក សៀងគរ ខេត្ត ហួផាន់ ប្រទេស ឡាវ) មានអត្រាក្រុមគ្រួសារក្រីក្រខ្ពស់ដោយសារប្រជាជនភាគច្រើនប្រកបរបរដាំដុះដំណាំពោត ដំឡូងមីតែមួយមុខ។ ប៉ុស្តិ៍ការពារព្រំដែន ចៀងតឿង (កងទ័ពការពារព្រំដែនខេត្ត សឺនឡា វៀតណាម) បានប្រគល់កាហ្វេពូជចំនួន ៦.២០០ ដើម ជូនប្រជាជនក្នុងភូមិ និងជីបាចចំនួន ៥០០ គីឡូក្រាម ព្រមទាំងណែនាំបច្ចេកទេសដាំដុះដោយផ្ទាល់។
គំរូត្រូវបានដំណើរការសាកល្បងនៅ ៤ ក្រុមគ្រួសារដោយមានផ្ទៃដីប្រហែល ៣ ហិកតា។ មកទល់ពេលនេះ ចំការកាហ្វេទាំងឡាយបានគ្របដណ្តប់ពណ៌បៃតងនៅលើជម្រាលកូនភ្នំ និងលូតលាស់ល្អក្រោមការរួមដំណើរ តាមដានយ៉ាងដិតដល់របស់យុទ្ធជនការពារព្រំដែន វៀតណាម។
ប៉ុស្តិ៍ការពារព្រំដែន ចៀងតឿង ក៏បានសហការយ៉ាងស្អិតល្មួតជាមួយនឹងប្រទេសជាមិត្តឆ្លងតាមរយៈសកម្មភាពចងសម្ព័ន្ធមេត្រីភាព ផ្លាស់ប្តូរវប្បធម៌ និងគ្រប់គ្រងព្រំដែន។ កម្មវិធីជាក់ស្តែងទាំងនេះមិនត្រឹមតែជួយលើកកម្ពស់ជីវភាពប្រជាជនតំបន់ព្រំដែនប៉ុននោះទេ ថែមទាំងពូនជ្រុំចំណងសាមគ្គីភាព មិត្តភាពពិសេស វៀតណាម - ឡាវ ទៀតផង៕
អត្ថបទនិងរូបថត៖ ក្វាងក្វៀត
បញ្ចូលទិន្នន័យ៖ អៀងថាន់