អ្នកមានប្រជាប្រិយភាព​​ជាទីពឹងផ្អែក​ក្នុង​សហគមន៍​ជនជាតិ​ភាគតិចខេត្ត ដុងណាយ

ប្រតិភូទាំងឡាយអញ្ជើញចូលរួមកិច្ចប្រជុំ។ រូបថត៖ ឡេស៊ន់ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រតិភូទាំងឡាយអញ្ជើញចូលរួមកិច្ចប្រជុំ។ រូបថត៖ ឡេស៊ន់ - ទីភ្នាក់ងារព័ត៌មានវៀតណាម

នាថ្ងៃទី ១០ ខែ កក្កដា គណៈកម្មការជនជាតិខេត្ត ដុងណាយ បានរៀបចំកិច្ចប្រជុំជំនួបមុខអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្តដើម្បីស្តាប់មតិយោបល់ចិត្តគំនិតបំណងប្រាថ្នា ចែករំលែកបទពិសោធន៍របស់អ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ជនជាតិភាគតិច។

បច្ចុប្បន្នខេត្ត ដុងណាយ មានប្រជាជនជាង ៣,២ លាននាក់ដោយមានចំនួន ៥០ សមាសភាគជនជាតិរស់នៅ ក្នុងនោះបងប្អូនជនជាតិភាគតិចមានប្រហែល ២០០.០០០ នាក់ ស្មើនឹងជាង ៦% នៃចំនួនប្រជាជន។ ទូទាំងខេត្តមានអ្នកមានប្រជាប្រិយភាពចំនួន ២០៦ នាក់ក្នុងតំបន់បងប្អូនជនជាតិភាគតិច មានការចូលរួមវិភាគទានជាច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ អ្នកមានប្រជាប្រិយភាពជាទីពឹងផ្អែក គំរូឈានមុខគេ ណែនាំ រួមជាមួយនឹងបងប្អូនជនជាតិជំរុញមាំការអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ អនុវត្តជំនឿនវិទ្យាសាស្ត្រ បច្ចេកទេសចូលក្នុងការផលិតកម្មយ៉ាងសកម្ម ស្តាប់មតិយោបល់ចិត្តគំនិត បំណងប្រាថ្នា​របស់​បងប្អូនបណ្តាជន​ជាតិ​និងរាយការណ៍ទៅ​កាន់​ស្ថាប័នសមត្ថកិច្ចទាំងឡាយដោយទាន់ពេលវេលា។ ស្របពេលនោះដែរ ចូលរួមសម្រុះសម្រួលទំនាស់ទាស់ទែង វិវាទក្នុងផ្ទៃក្នុងប្រជាជន រួមចំណែកថែរក្សារឹងមាំសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន សកម្មផ្សព្វផ្សាយនិងពន្យល់ជូនមាមីងបងប្អូនយល់យ៉ាងច្បាស់ការយកចិត្តទុកដាក់របស់បក្ស រដ្ឋចំពោះបងប្អូនបណ្តាជនជាតិ។

នៅក្នុងកិច្ចប្រជុំ អ្នកមានប្រជាប្រិយភាពនៅក្នុងតំបន់បងប្អូនជនជាតិភាគតិចបានចែករំលែកបទពិសោធន៍ក្នុងដំណើរការអនុវត្តការឃោសនា ផ្សារភ្ជាប់ប្រជាជននៅនឹងកន្លែងរស់នៅតែម្តង សម្តែងចិត្តគំនិត បំណងប្រាថ្នារបស់បងប្អូនជនជាតិអំពីបញ្ហាថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ ជួយឧបត្ថម្ភកូនក្មួយជាជនជាតិភាគតិចបានកម្ចីប្រាក់ទៅសិក្សារៀនសូត្រ ធុរកិច្ចថ្មីអភិវឌ្ឍសេដ្ឋកិច្ច ។ល។

លោក លូ ហូស៊ិញ អ្នកមានប្រជាប្រិយភាពជនជាតិ ចាម (ស្រុក ស៊ន់ឡុក ខេត្ត ដុងណាយ) អោយដឹងថា ចំពោះជនជាតិភាគតិចទាំងឡាយ ជនជាតិនីមួយៗ ក៏មានលក្ខណៈវប្បធម៌ ភាសានិយាយ អក្សរសរសេររៀងៗ ខ្លួន បងប្អូនជនជាតិចង់បានអភិរក្ស ថែរក្សាយ៉ាងខ្លាំង។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ វប្បធម៌ ចាម កំពុងត្រូវសាបរលាបបន្តិចម្តងៗ ក្មេងៗ ជំនាន់ក្រោយជាកូនក្មួយជនជាតិ ចាម មិនសូវចេះភាសានិយាយ អក្សរសរសេររបស់ជនជាតិខ្លួន។ គ្រូបង្រៀននៅមូលដ្ឋានមួយចំនួនបានព្យាយាមបង្រៀនអក្សរនិងភាសា ចាម ជូនសិស្សសាលា ក៏ប៉ុន្តែជីវភាពរស់នៅរបស់លោកគ្រូ អ្នកគ្រូទាំងឡាយនេះនៅលំបាកលំបិន មិនគ្រប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ សង្ឃឹមថាក្នុងរយៈពេលខាងមុខ គណៈកម្មការជនជាតិខេត្ត ដុងណាយ មានគោលនយោបាយដើម្បីឧបត្ថម្ភករណីទាំងនេះ គោលបំណងរួមចំណែកថែរក្សាអត្តសញ្ញាណដោយឡែករបស់បណ្តាជនជាតិ លោក លូ ហូស៊ីន ចែករំលែកដូច្នេះ។

02 vna-potal-hop-mat-nguoi-co-uy-tin-trong-dong-bao-dan-toc-thieu-so-tinh-dong-nai-7474844-6894.jpeg
តំណាងអ្នកមានប្រជាប្រិយភាព​ក្នុង​ចំណោម​បងប្អូនជនជាតិភាគតិចនៅ​ខេត្ត ដុងណាយ អញ្ជើញ​ថ្លែងមតិនៅ​ក្នុង​កិច្ចប្រជុំ។ រូបថត៖ ឡេស៊ន់ - ទីភ្នាក់ងារព័ត៌មានវៀតណាម

អញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ លោក ង្វៀន សឺនហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ដុងណាយ បញ្ជាក់ថា ទោះបីជាមានត្រឹមតែ ០,១% ក្នុងចំនួនប្រជាជនសរុបក៏ដោយ ក៏ប៉ុន្តែអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចតែងតែដើរតួនាទី មានទីតាំងសំខាន់ក្នុងជីវភាពសហគមន៍ ជាទីពឹងផ្អែក ស្ពានមេត្រីរវាងអាជ្ញាធរដោយមានបងប្អូនជនជាតិភាគតិចនៅកន្លែងរស់នៅតែម្តង។

លោក ង្វៀន សឺនហ៊ុង ស្នើឲ្យគណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ចាប់ពីខេត្តដល់មូលដ្ឋានបន្តយកចិត្តទុកដាក់ កំណត់ការកសាងនិងពង្រីកតួនាទីអ្នកមានប្រជាប្រិយភាពក្នុងការងារចលនាប្រជាជនតំបន់ជនជាតិភាគតិចក្នុងដំណាក់កាលបច្ចុប្បន្ននេះជាភារកិច្ចសំខាន់មួយក្នុងចំណោមភារកិច្ចសំខាន់ៗ អំពីមហាសាមគ្គីជនជាតិ ការងារប្រជាចលនា ការងារជនជាតិ ការងារសាសនា ការពារជាតិ - សន្តិសុខ ពាក់ព័ន្ធដល់ការធានាសន្តិសុខសណ្តាប់ធ្នាប់ ស្ថិរភាពនយោបាយតំបន់ជនជាតិភាគតិច។ ស្របពេលនោះដែរ បន្តកសាងកងជួរអ្នកមានប្រជាប្រិយភាពគំរូពិតប្រាកដអំពីលក្ខណៈសម្បត្តិ សីលធម៌ របៀបរបបនៃការរស់នៅ មានសុខភាពល្អ កម្រិតយល់ដឹងល្អ មានការយល់ដឹងជ្រៅជ្រះទំនៀមទម្លាប់របស់បងប្អូនជនជាតិកន្លែងរស់នៅតែម្តង មានប្រជាប្រិយភាពពិតប្រាកដហើយផ្សារភ្ជាប់ជាមួយប្រជាជនក្នុងភូមិ អនុសងា្កត់ ត្រូវបានសហគមន៍ប្រជាជនតំបន់លំនៅឋានផ្ដល់សេចក្ដីទុកចិត្ត ពិនិត្យជ្រើសរើស។

គណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវការពង្រឹងបន្ថែមការឃោសនា ផ្សព្វផ្សាយគោលនយោបាយច្បាប់ គិតគូរដល់គោលនយោបាយសុខុមាលភាពសង្គមបានល្អដល់តំបន់បងប្អូនជនជាតិភាគតិច បំប៉នចំណេះដឹង ទស្សនា សិក្សារៀនសូត្របទពិសោធន៍ ចាត់តាំងសកម្មភាពផ្លាស់ប្តូរជូនអ្នកមានប្រជាប្រិយភាពនៅលើភូមិសាស្ត្រខេត្ត៕

ផលិតដោយ៖ ឡេស៊ន់ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលដោយ​​៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍

គំរូចិញ្ចឹមត្រីទឹកត្រជាក់នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់នៅឃុំ ថឹនសា (ខេត្ត ថៃង្វៀន)។

មិនទុកឲ្យយឺតយ៉ាវពេលអនុវត្តកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

អំឡុងពេលរៀបចំដំណើរការអនុវត្តគម្រោងនានាស្ថិតក្នុងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំនៅខេត្ត ថៃង្វៀន ប្រាកដជាបានជួបប្រទះការលំបាកលំបិននិងបញ្ហាកកស្ទះជាច្រើន។

អ្នកគ្រូ និងសិស្សសាលាចំណេះទូទៅអន្តេវាសិកជនជាតិមធ្យមសិក្សាទុតិយភូមិ ត្វៀនក្វាង

អ្នកគ្រូ និងសិស្សសាលាចំណេះទូទៅអន្តេវាសិកជនជាតិមធ្យមសិក្សាទុតិយភូមិ ត្វៀនក្វាង

អ្នកគ្រូ និងសិស្សសាលាចំណេះទូទៅអន្តេវាសិកជនជាតិមធ្យមសិក្សាទុតិយភូមិ ត្វៀនក្វាង (ខេត្ត ត្វៀនក្វាង) ត្រេកអរក្នុងថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦។

លុងគូ ឈោងឈានឡើងនៅតំបន់ចុងប៉ូចភាគខាងជើងនៃមាតុភូមិ

លុងគូ ឈោងឈានឡើងនៅតំបន់ចុងប៉ូចភាគខាងជើងនៃមាតុភូមិ

ចំកណ្តាលខ្ពង់រាបថ្ម ដុងវ៉ាន់ កន្លែងទង់ជាតិពណ៌ក្រហមផ្កាយលឿងបក់រវិច នៅលើកំពូលបង្គោលដងទង់ លុងគូ លេចឡើងដ៏មហាសាលផង ដ៏ពិសិដ្ឋផង។ ដែនដីនេះមិនត្រឹមតែជាចំណុចចុងប៉ូចភាគខាងជើងនៃមាតុភូមិប៉ុននោះទេ ថែមទាំងជានិម្មិតរូបនៃឆន្ទៈដ៏មុតមាំ បំណងប្រាថ្នាដ៏ក្លៀវក្លាក្នុងការឈោងឈានឡើងរបស់បងប្អូនបណ្តាជនជាតិទៀតផង។

កេរដំណែលជាតិពិសេសប្រាសាទ ពោណាហ្ការ៍ (សង្កាត់ បាក់ញ៉ាត្រាង) គោលដៅទេសចរណ៍ដ៏ទាក់ទាញភ្ញៀវទេសចរនៅខេត្ត ខាញ់ហ្វា។ រូបថត៖ ង្វៀនថាញ់ - ទីភ្នាក់ងារព័ត៌មានវៀតណាម

នៅពេលដែលបេតិកភណ្ឌ ចាម បោះជំហានឆ្ពោះទៅរកការក្លាយជា "ពាណិជ្ជសញ្ញាទេសចរណ៍"

យោងតាមមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត ខាញ់ហ្វា ប្រព័ន្ធបេតិកភណ្ឌវប្បធម៌ ជាពិសេសគឺប្រាង្គ ប្រាសាទ ចាម មិនត្រឹមតែជាមោទកភាពរបស់បងប្អូនជនជាតិ ចាម និងប្រជាជនប៉ុននោះទេ ថែមទាំងជាទ្រព្យសម្បត្តិវប្បធម៌ជាតិទៀតផង។ល។

ការរកស៊ីចិញ្ចឹមជីវិតដោយទូកកញ្ជើ - លក្ខណៈវប្បធម៌ដ៏សាមញ្ញរបស់ប្រជាជននៅតំបន់សមុទ្រ

ការរកស៊ីចិញ្ចឹមជីវិតដោយទូកកញ្ជើ - លក្ខណៈវប្បធម៌ដ៏សាមញ្ញរបស់ប្រជាជននៅតំបន់សមុទ្រ

តាំងពីប៉ុន្មានជំនាន់មកហើយ របរនេសាទជលផលដោយទូកកញ្ជើបានក្លាយជាប្រភព ចំណូលដ៏ចម្បងរបស់ក្រុមគ្រួសារជាច្រើននៅតាមឆ្នេរសមុទ្រនៅក្នុងសង្កាត់ ទៀនថាញ់ ខេត្ត ឡឹមដុង៕

មានក្រុមគ្រួសារជាច្រើននៅឃុំព្រំដែន អៀណាន ខេត្ត យ៉ាឡាយ បានរួចផុតពីភាពក្រីក្រអាស្រ័យ​ដោយ​គោលនយោបាយឧបត្ថម្ភដំណាំស្វាយចន្ទី ដាំឆ្លាស់ជាមួយនឹងដំណាំរយៈពេលខ្លីលើផ្ទៃដីចោលទំនេរ។

បើកផ្លូវប្រកបការងាររកស៊ីចិញ្ចឹមជីវិតខ្នាតតូចបានប្តូរមុខមាត់ថ្មីនៅតំបន់ព្រំដែនខេត្ត យ៉ាឡាយ

ក្នុងបណ្តាឃុំព្រំដែននៃខេត្ត យ៉ាឡាយ កម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រ ប្រកបដោយស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់ជនជាតិភាគតិចកំពុងនាំមកនូវការប្រែប្រួលយ៉ាងច្បាស់ក្រឡែត។

ការដាំប្លុងខ្ទឹមលើដីអន្លង់នាំមកនូវប្រាក់ចំណូលខ្ពស់

ការដាំប្លុងខ្ទឹមលើដីអន្លង់នាំមកនូវប្រាក់ចំណូលខ្ពស់

ធ្លាប់បានចាត់ទុកថាជាស្មៅព្រៅដុះឯងនៅលើវាលស្រែនៃខេត្ត កាម៉ៅ ប៉ុន្តែបច្ចុប្បន្ននេះ ដើមប្លុងខ្ទឹម (ឬហៅថាដើមប្លុង) ត្រូវបានដាំថែទាំ ហើយកសាងពាណិជ្ជសញ្ញាផលិតផល OCOP នាំមកនូវប្រាក់ចំណូលខ្ពស់ជូនកសិករ។

បច្ចុប្បន្នមានសិស្សសាលាជនជាតិ ជឹត ចំនួន ១៩ នាក់កំពុងសិក្សារៀនសូត្រនៅសាលាបឋមសិក្សា ហឿងលៀន (ខេត្ត ហាទិញ)។ រូបថត៖ ហ៊ឺវក្វៀត - ទីភ្នាក់ងារព័ត៌មាន វៀតណាម

ទ្រជំហានកូនសិស្សជនជាតិ ជឹក នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ

នៅខាងក្រោមជើងភ្នំ យ៉ាំងម៉ាន ភូមិ រ៉ាវត្រែ (ឃុំ ភុកត្រាច់) ជាកន្លែងរស់នៅរបស់បងប្អូនជនជាតិ ជឹត ជាង ១៥០ នាក់ ដែលជាសហគមន៍ជនជាតិមួយក្នុងចំណោមសហគមន៍ជនជាតិដែលមានចំនួនមនុស្សដ៏តិចតួចនៅក្នុងខេត្ត ហាទិញ។ ពីរបៀបរស់នៅដ៏ព្រៃព្រឹទ្ធ ផ្តាច់ពីគេ បងប្អូនជនជាតិត្រូវបានកងកម្លាំងការពារព្រំដែននិងមូលដ្ឋានចលនាឱ្យតាំងទីលំនៅខ្ជាប់ខ្ជួន លំនឹងជីវភាពរស់នៅ។ ផ្តើមពីនោះ ដំណើរនៃការនាំយកតួអក្សរមកកាន់កុមារជនជាតិ ជឹត ក៏ចាប់ផ្តើម ត្រូវបានសរសេរឡើងដោយសេចក្តីព្យាយាមរបស់លោកគ្រូ អ្នកគ្រូ ការស្រាក់ដៃគ្នារបស់កងទ័ពការពារព្រំដែននិងការឧបត្ថម្ភរបស់អ្នកមានទឹកចិត្តសប្បុរសជាច្រើន។

លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ និងនាយករដ្ឋមន្ត្រី កម្ពុជា ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីសម្ពោធគូច្រកទ្វារព្រំដែនអន្តរជាតិ តឹនណាម - ម៉ឺនជ័យ។ រូបថត៖ យឿងយ៉ាង - ទីភ្នាក់ងារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ និងលោកនាយករដ្ឋមន្ត្រី កម្ពុជា អញ្ជើញចូលរួមសម្ពោធគូច្រកទ្វារព្រំដែនអន្តរជាតិ តឹនណាម - ម៉ឺនជ័យ

នៅព្រឹកថ្ងៃទី ៨ ខែ ធ្នូ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ ជាមួយនឹងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពរួមពិធីសម្ពោធគូច្រកទ្វារព្រំដែនអន្តរជាតិ តឹនណាម (ខេត្ត តីនិញ) - ម៉ឺនជ័យ (ខេត្ត ព្រៃវែង កម្ពុជា)៕

ភូមិ​សិតស្ពាន់ ​ដាយបៃ​ រក្សា​បាន​នូវ​ភ្លើង​នៃ​មុខរបរ​ដូនតា

ភូមិ​សិតស្ពាន់ ​ដាយបៃ​ រក្សា​បាន​នូវ​ភ្លើង​នៃ​មុខរបរ​ដូនតា

ដោយល្បីឈ្មោះមុខរបរដំដែក សិតស្ពាន់​ប្រពៃណី ឆ្លងកាត់​ភាពមិនទៀងទាត់​ជាច្រើនលើក​ច្រើនសារ ដៃ​ទាំងគូដ៏ប៉ិនប្រសប់​និង​ភាពច្នៃប្រឌិត​របស់​សិប្បករ​នៅ​ភូមិ ​ដាយបៃ ឃុំ​យ៉ាប៊ិញ ខេត្ត​ បាក់និញ នៅតែ​បន្ត​រក្សាភ្លើងជា​រៀងរាល់ថ្ងៃ រួមចំណែក​ក្នុង​ការ​បង្កើត​រូបរាង​ថ្មី​សម្រាប់​ភូមិ​របរ។

អ្នកគ្រូ និងកូនសិស្សសាលាចំណេះទូទៅអន្តេវាសិកជនជាតិមធ្យមសិក្សាទុតិយភូមិ ត្វៀនក្វាង (ខេត្ត ត្វៀនក្វាង) សោមនស្សរីករាយក្នុងថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦។

គោលនយោបាយទម្លុះទម្លាយ​បង្កើតកម្លាំងសម្ទុះសម្រាប់អប់រំ​​តំបន់ភ្នំ

សេចក្តីសម្រេចលេខ 71-NQ/TW របស់ការិយាល័យនយោបាយស្តីពីភាពទម្លុះទម្លាយក្នុងការអភិវឌ្ឍអប់រំនិងបណ្តុះបណ្តាលត្រូវបានចាត់ទុកថាជាការរុញបំប៉ះខ្លាំងក្លា បើកចេញយុគសម័យថ្មីសម្រាប់អប់រំតំបន់ភ្នំ - ទីកន្លែងតាំងពីមុនមកនៅចាញ់ប្រៀបគេជាច្រើនអំពីលក្ខខណ្ឌសិក្សារៀនសូត្រ មូលដ្ឋានសម្ភារៈ និងកងជួរ។

ក្រសួងនគរបាលសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត ដាក់ឡាក់ ប្រារព្ធពិធីបើកការដ្ឋានសាងសង់ផ្ទះលំនៅចំនួន ១៦ ខ្នងជូនក្រុមគ្រួសារប្រជាជនទាំងឡាយនៅក្នុងឃុំ ស៊ន់ឡាញ់ នៅថ្ងៃទី ២៦ ខែ វិច្ឆិកា។ រូបថត៖ តឿងគ្វឹន - ទីភ្នាក់ងារព័ត៌មានវៀតណាម

ការសាងសង់ ជួសជុលផ្ទះលំនៅដ៏មហាលឿនឲ្យប្រជាជនដែលរងការខូចខាតអន្តរាយដោយភ្លៀងទឹកជំនន់

នៅរសៀលថ្ងៃទី ១ ខែ ធ្នូ នៅឃុំ ទុយអានបាក់ គណៈកម្មាធិការប្រជាជនខេត្ត ដាក់ឡាក់ បានប្រារព្ធពិធីបើកការដ្ឋានសាងសង់ "យុទ្ធនាការ ក្វាងទ្រុង" សាងសង់ ជួសជុលផ្ទះយ៉ាងមហាលឿនឲ្យប្រជាជនដែលរងការខូចខាតអន្តរាយដោយព្យុះលេខ ១៣ និងកាលភ្លៀងទឹកជំនន់ប្រវត្តិសាស្ត្រទើបបង្កឡើងកន្លងទៅថ្មីៗ នេះនៅលើភូមិសាស្ត្រ។

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមពិធីសម្ពោធឧទ្យានមិត្តភាព ឡាវ-វៀតណាម នៅរដ្ឋធានី វៀងចន្ទ

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមពិធីសម្ពោធឧទ្យានមិត្តភាព ឡាវ-វៀតណាម នៅរដ្ឋធានី វៀងចន្ទ

យោងតាមបេសកជនពិសេសរបស់ទីភ្នាក់ងារព័ត៌មានវៀតណាម ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ ចូលរួមពិធីអបអរសាទរខួបលើកទី ៥០ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ និងជាសហប្រធាននៃកិច្ចប្រជុំថ្នាក់កំពូលរវាងបក្សកុម្មុយនិស្ត វៀតណាម និងបក្សបដិវត្តន៍ប្រជាជន ឡាវ នៅរសៀលថ្ងៃទី ២ ខែធ្នូ លោកអគ្គលេខាបក្ស តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមក្នុងពិធីសម្ពោធឧទ្យានមិត្តភាព​ ឡាវ-វៀតណាម នៅរដ្ឋធានី វៀងចន្ទ។

ឆ្លៀតពេលទំនេរ លោក ថាច់ប៊ិញ ស្វែងយល់និងអានព័ត៌មានតាមសៀវភៅ និងកាសែត។

ស្ពានមេត្រីភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងអភិរក្សវប្បធម៌ ខ្មែរ

អស់រយៈពេលជាង ១០ ឆ្នាំមកហើយ លោក ថាច់ប៊ិញ អាយុ ៦៣ ឆ្នាំ ជាជនជាតិ ខ្មែរ - អ្នកមានប្រជាប្រិយគំរូនៅឃុំ ញ៉ាប៊ិច ខេត្ត ដុងណាយ ត្រូវបានប្រជាជនស្គាល់ដោយសារស្មារតីក្លៀវក្លា លះបង់អស់ពីកម្លាំងកាយ​កម្លាំងចិត្តក្នុងការងារ និងតែងតែជាគំរូក្នុងសហគមន៍។

ដំណើរនាំយកកសិផលឈានចូលទៅកាន់លំហឌីជីថល

ដំណើរនាំយកកសិផលឈានចូលទៅកាន់លំហឌីជីថល

ថ្ងៃមួយនៃចុងខែ វិច្ឆិកា នៅមណ្ឌលឃុំ វិញទុយ ខេត្ត ទ្វៀនក្វាង ក៏មមាញឹកជាងធម្មតា។ ផ្លែក្រូចពណ៌លឿង កែវទឹកឃ្មុំថ្លាឆ្វង់ ផលិតផល OCOP ទាំងឡាយ (កម្មវិធីឃុំមួយផលិតផលមួយ) ត្រូវបានដាក់តាំងបង្ហាញយ៉ាង​ប្រណីត។ មនុស្សម្នាសម្រុកមកកាន់ពិព័រណ៍ឌីជីថលលើកដំបូងរបស់ឃុំ កន្លែងមើលទៅហាក់ដូចជាមិនចាំបាច់​ចំពោះតំបន់ជនបទមួយ ស្រាប់តែក្លាយជាជិតដិតគួរឱ្យភ្ញាក់ផ្អើល៖ ស្កេនលេខកូដ QR ទិញទំនិញ ទូទាត់មិន​បាច់ប្រើប្រាក់សុទ្ធ មើលការផ្សាយផ្ទាល់លក់ផលិតផលនៅកន្លែងតាំងពិព័រណ៍តែម្តង។

អ្នកគ្រូ ស៊ុង ធីសៃ ក្នុងមួយពេលបង្ហាត់បង្រៀនអក្សរឲ្យប្អូនៗ សិស្សថ្នាក់ទី ១ ត្រៀមឈានចូលឆ្នាំ​សិក្សាថ្មី។

អុជបំភ្លឺក្តីសុបិនទៅសាលារៀនរបស់កុមារតំបន់ភ្នំ

អ្នកគ្រូ ស៊ុង ធីសៃ (កើតឆ្នាំ ១៩៩៤ ជាជនជាតិ ម៉ុង) បានជម្នះរាល់ការលំបាកលំបិនពាំនាំភាពសប្បាយរីករាយ និងក្តីសង្ឃឹមមកជូនប្អូនៗ សិស្សសាលាតំបន់ភ្នំ។

អ្នកគ្រូ ឡេ ធីង៉ុកលិញ ពាំនាំចំណង់ចំណូលចិត្ត ភាពក្លៀវក្លារបស់យុវវ័យច្បាមភូមិ ច្បាមសាលា ឃ្មាតខ្មីនាំយកតួអក្សរមកកាន់សិស្សសាលាជនជាតិភាគតិចម្នាក់ៗ ឃុំ ជើឡុង (ខេត្ត យ៉ាឡាយ)។

អ្នក "សាបព្រោះអក្សរ" ទាំងឡាយដ៏រុងរឿងនៅលើភ្នំ

ស្រឡាញ់វិជ្ជាជីវៈ យល់ច្បាស់ការចាញ់ប្រៀបគេរបស់សិស្សសាលា លោកគ្រូ អ្នកគ្រូតំបន់ភ្នំតែងតែព្យាយាមច្បាមជាប់ភូមិ ច្បាមសាលារៀន ច្បាមថ្នាក់រៀន ឃ្មាតខ្មីនាំយកចំណេះដឹងមកកាន់កុមារបណ្តាជនជាតិ តំបន់ជ្រៅ តំបន់ឆ្ងាយ តំបន់លំបាកលំបិនខ្លាំង។

ខេត្ត អានយ៉ាង បង្កើតភាពទម្លុះទម្លាយ​ពី​កម្មវិធី​គោលដៅ​ជាតិ​ចំនួន​បី

ខេត្ត អានយ៉ាង បង្កើតភាពទម្លុះទម្លាយ​ពី​កម្មវិធី​គោលដៅ​ជាតិ​ចំនួន​បី

ខេត្ត អានយ៉ាង ផ្តោតលើការអនុវត្តបណ្តាកម្មវិធីគោលដៅជាតិ ក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមគ្រប់ជ្រុងជ្រោយ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសនៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ជនជាតិភាគតិច។

រក្សាភ្នក់ភ្លើងស្រឡាញ់វប្បធម៌ជនជាតិសម្រាប់ប្អូនៗ តំបន់ជាយដែន

រក្សាភ្នក់ភ្លើងស្រឡាញ់វប្បធម៌ជនជាតិសម្រាប់ប្អូនៗ តំបន់ជាយដែន

កើតក្នុងគ្រួសារមានប្រពៃណីបង្រៀនអក្សរ ខ្មែរ អ្នកគ្រូ ថាច់ ធីភក្តី ជាគ្រូបង្រៀននៅសាលាបឋមសិក្សា ហ្វាដុង ឃុំ ភឿកវិញ ខេត្ត តីនិញ ខិតខំសិក្សា និងជ្រើសរើសដែនដីតំបន់ជាយដែនខេត្ត តីនិញ ដើម្បីផ្សារភ្ជាប់ជាមួយនឹងអាជីពជាគ្រូបង្រៀន។

កងកម្លាំងយោធា នគរបាលតែងតែរួមដំណើរជាមួយប្រជាជននៅខេត្ត យ៉ាឡាយ ក្នុងការងារជំនះផលវិបាកនៃជំនន់ទឹកភ្លៀង។ រូបថត៖ ក្វាងថៃ - ទីភ្នាក់ងារព័ត៌មានវៀតណាម

កងទ័ពការពារព្រំដែនជួយប្រជាជនសម្អាតបរិស្ថានបន្ទាប់ពីភ្លៀងទឹកជំនន់

នៅតាមតំបន់ដែលនៅច្រងេងច្រងាងភក់ដីបន្ទាប់ពីទឹកជំនន់ វរសេនីយ៍ឯក ង្វៀន មិញត្វៀន មេបញ្ជាការរងនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត ដាក់ឡាក់ មានវត្តមាននៅតាមចំណុចសម្អាតបរិស្ថាននីមួយៗ ដោយផ្ទាល់ ស្នើឱ្យអង្គភាពទាំងឡាយជំរុញពន្លឿនដំណើរការប្រមូលសម្អាត ស្តារជីវភាពជូនប្រជាជនឡើងវិញជាបណ្តើរៗ។

កសិករខេត្ត យ៉ាឡាយ ប្រមូលផលម្រេច។

រួមចំណែកលើកកម្ពស់កម្រិតពាណិជ្ជសញ្ញាម្រេច យ៉ាឡាយ

ម្រេច យ៉ាឡាយ កាន់តែបញ្ជាក់ជំហរដំណាំមួយដែលនាំមកនូវប្រាក់ចំណូលស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃជូនប្រជាជន និងជាផលិតផលកសិកម្មមានគុណភាពខ្ពស់ មានពាណិជ្ជសញ្ញានិងកម្លាំងប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។

ជំនន់ទឹកភ្លៀងបំផ្លិចបំផ្លាញភូមិភាគកណ្តាល - តីង្វៀន ខូចខាតជាង ១៣.០០០ ពាន់លានដុង

ជំនន់ទឹកភ្លៀងបំផ្លិចបំផ្លាញភូមិភាគកណ្តាល - តីង្វៀន ខូចខាតជាង ១៣.០០០ ពាន់លានដុង

ជំនន់ទឹកភ្លៀងនៅភូមិភាគកណ្តាល - តីង្វៀន ធ្វើឱ្យមនុស្ស ១០២ នាក់ស្លាប់ និងបាត់ខ្លួន មានផ្ទះត្រូវរងការលិចទឹកជាង ១៨៦.០០០ ខ្នង ស្រូវនិងដំណាំបន្លែបង្ការរងការខូចខាតជាង ៨០.០០០ ហិកតា។ ជំនន់ទឹកភ្លៀងក៏ត្រូវកួចរសាត់សត្វពាហនៈ បសុបក្សីជាង ៣.២ លានក្បាល ព្រមទាំងបានបំផ្លិចបំផ្លាញផ្លូវដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនដូចជា ប្រព័ន្ធធារាសាស្ត្រ សុខាភិបាល អប់រំ។ សរុបនៃការខូចខាតត្រូវបានប៉ាន់ប្រមាណចំនួនជាង ១៣.០០០ពាន់លានដុង៕

កងទ័ពការពារព្រំដែនខេត្ត ខាញ់ហ្វា ត្រាំខ្លួនក្នុងទឹកជំនន់ជូន​ប្រជាជនទៅកាន់កន្លែងសុវត្ថិភាព

កងទ័ពការពារព្រំដែនខេត្ត ខាញ់ហ្វា ត្រាំខ្លួនក្នុងទឹកជំនន់ជូន​ប្រជាជនទៅកាន់កន្លែងសុវត្ថិភាព

ក្រុមការងារនៃបញ្ជាការដ្ឋានការពារព្រំដែន ដឹកនាំដោយឧត្តមសេនីយ៍ត្រី ត្រឹន ង៉ុកហ៊ឺវ អនុប្រធានបញ្ជាការដ្ឋានការពារព្រំដែន បានអញ្ជើញមកខេត្ត ខាញ់ហ្វា ដោយផ្ទាល់ដើម្បីដឹកនាំទប់ទល់ភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។

ខេត្ត ដាក់ឡាក់ ប្រមូលផ្តុំរាល់ប្រភពកម្លាំងបន្ថែមដើម្បីជួយសង្គ្រោះប្រជាជននៅតំបន់ទឹកជំនន់

ខេត្ត ដាក់ឡាក់ ប្រមូលផ្តុំរាល់ប្រភពកម្លាំងបន្ថែមដើម្បីជួយសង្គ្រោះប្រជាជននៅតំបន់ទឹកជំនន់

នៅថ្ងៃទី ២១ ខែ វិច្ឆិកា ទឹកជំនន់បានចាប់ផ្តើមស្រកចុះនៅតាមមូលដ្ឋានមួយចំនួននៅក្នុងខេត្ត ដាក់ឡាក់។ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ច សមាគមអង្គការមហាជនបានចូលទៅដល់តំបន់ទឹកជំនន់ខ្លាំង​នានា បន្ថែមកម្លាំងជួយសង្គ្រោះប្រជាជនអំពីអាហារហូបចុក ថ្នាំពេទ្យជាដើម បន្ទាប់ជាច្រើនថ្ងៃរងគ្រោះដោយភ្លៀង និង​ទឹកជំនន់។

ភ្លៀងខ្លាំងបណ្តាលឱ្យមានទឹកជន់លិចជ្រៅតំបន់ជាច្រើននៅខេត្ត ខាញ់ហ្វា

ភ្លៀងខ្លាំងបណ្តាលឱ្យមានទឹកជន់លិចជ្រៅតំបន់ជាច្រើននៅខេត្ត ខាញ់ហ្វា

ចាប់ពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ដល់ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្ត ខាញ់ហ្វា មានភ្លៀងធំអូសបន្លាយជាបន្តបន្ទាប់ បណ្តាលឱ្យតំបន់ជាច្រើនលិចទឹកយ៉ាងជ្រៅ ហើយកាត់ផ្ដាច់។

អត់ងងុយពេញមួយយប់រួមជាមួយប្រជាជននៅតំបន់ទឹកជន់លិច

អត់ងងុយពេញមួយយប់រួមជាមួយប្រជាជននៅតំបន់ទឹកជន់លិច

ដោយសារឥទ្ធិពលនៃអាកាសធាតុត្រជាក់លើកនេះបង្កឱ្យមានភ្លៀងធ្លាក់លើវិសាលភាពទូលាយ ចាប់ពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា រហូតមកដល់ពេលនេះ តំបន់ជាច្រើននៅក្នុងខេត្ត យ៉ាឡាយ ជាពិសេសបណ្តាឃុំភាគខាងកើតនៃខេត្តទឹកជំនន់យ៉ាងឆាប់រហ័ស តំបន់ទំនាបជាច្រើនត្រូវបានជន់លិច៕

ខេត្ត ដាក់ឡាក់ ឧបត្ថម្ភ ជម្លៀសប្រជាជនចេញពីតំបន់ទឹកជន់លិច

ខេត្ត ដាក់ឡាក់ ឧបត្ថម្ភ ជម្លៀសប្រជាជនចេញពីតំបន់ទឹកជន់លិច

នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា លោក វ៉ តឹនទ្រឹក ប្រធានគណៈកម្មាធិការប្រជាជនឃុំ យ៉ាងម៉ៅ (ខេត្ត ដាក់ឡាក់) មានប្រសាសន៍ថា ឃុំកំពុងចាត់វិធានការឧបត្ថម្ភ ជម្លៀសប្រជាជនចេញពីតំបន់ទឹកជន់លិច បាក់ដី។ ក្នុងពេលជាមួយគ្នានេះ កំពុងធ្វើស្ថិតិ ជម្នះផលវិបាក។

សេដ្ឋកិច្ចសមូហភាពបង្កើតបង្កោលជំហរសម្រាប់កសិកម្មបៃតង

សេដ្ឋកិច្ចសមូហភាពបង្កើតបង្កោលជំហរសម្រាប់កសិកម្មបៃតង

ដោយមានសហករណ៍ជាង ៥០០ និងក្រុមសហករណ៍រាប់ពាន់កំពុងដំណើរការ វិស័យសេដ្ឋកិច្ចសមូហភាពនៅខេត្ត វិញឡុង កំពុងវិវឌ្ឍខ្លួនយ៉ាងខ្លាំងក្លា ក្លាយជាមូលដ្ឋានបង្អែកដ៏រឹងមាំសម្រាប់កសិកម្មប្រកបដោយចីរភាព។ ផ្តើមពីគំរូផលិតកម្មសរីរាង្គ ការដាំដំណាំឆ្លាស់គ្នារហូតដល់តភ្ជាប់ "៤ មជ្ឈដ្ឋាន" សេដ្ឋកិច្ចសហករណ៍មិនត្រឹមតែជួយកសិករបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងបង្កើតមូលដ្ឋានគ្រឹះសម្រាប់កសិកម្មបៃតង និងទំនើប រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំបន់។

ការបង្កើតប្រព័ន្ធអេកូឡូស៊ីសេវាកម្មហិរញ្ញវត្ថុផ្លូវសមុទ្រនឹងរួមចំណែកដោយផ្ទាល់ដល់ការពង្រឹងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។

ទីក្រុង ហូជីមិញថ្មី៖ ការអភិវឌ្ឍកំពង់ផែសមុទ្រទៅជាមជ្ឈមណ្ឌលសមុទ្រអន្តរជាតិ

ទីក្រុង ហូជីមិញ កំពុងកសាងយុទ្ធសាស្ត្រអភិវឌ្ឍប្រព័ន្ធកំពង់ផែសមុទ្រទឹកជ្រៅដោយអនុវត្តតាមគំរូនៃ “មជ្ឈមណ្ឌលធំសម្បើម” ជើងទឹកតភ្ជាប់ជាមួយនឹង logistics និងហិរញ្ញវត្ថុអន្តរជាតិ។ គោលដៅគឺនាំយកទីក្រុងក្លាយជាច្រកទ្វារពាណិជ្ជកម្មសកល មិនត្រឹមតែរឹងមាំក្នុងការគ្រប់គ្រងទំនិញប៉ុណ្ណោះទេថែមទាំងក្លាយជាមជ្ឈមណ្ឌលសេវាកម្មផ្លូវសមុទ្រ - logistics - ហិរញ្ញវត្ថុឈានមុខគេនៅអាស៊ីអាគ្នេយ៍ផងដែរ។

ទៀប ឡាងសឺន ត្រូវបានឧទ្ទេសនាមក្នុងសម័យប្រជុំផ្សារណាត់កសិផលផលិតផលពិសេសប្រចាំតំបន់ភូមិភាគ - សប្តាហ៍ផ្សព្វផ្សាយទៀប កសិផលពិសេសប្រចាំតំបន់ខេត្ត ឡាងសឺន។

ទៀប - "ដំណាំធ្វើមាន" របស់បងប្អូនជនជាតិតំបន់ភ្នំ ឡាងសឺន

នៅតាមតំបន់ភ្នំដី ភ្នំថ្ម ឡាងសឺន ផ្ទៃដីដាំទៀបកាន់តែបានពង្រីកទូលាយ។ ទៀប ឡាងសឺន ដោយមានទិន្នផលខ្ពស់បានបង្កើតជាពាណិជ្ជសញ្ញាល្បីឈ្មោះ ជួយបងប្អូនបណ្តាជនជាតិនៅទីនេះកាន់តែកក់ក្តៅសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ។