ជាមួយនឹងប្រវត្តិសាស្រ្តកកើតឡើងជាង ៣០០ ឆ្នាំ បច្ចុប្បន្នទីក្រុង ហូជីមិញ មានប្រព័ន្ធសំណង់ស្ថាបត្យកម្មវិចិត្រសិល្បៈ កេរដំណែលប្រវត្តិសាស្រ្ត - វប្បធម៌ដ៏មានតម្លៃហើយសម្បូរបែប។
វិហារកាតូលិក ឌឹកបាសាយហ្គ័ន ជាសំណង់ស្ថាបត្យកម្មមួយក្នុងចំណោមសំណង់ស្ថាបត្យកម្មដ៏ល្អឯកនៅទីក្រុង ហូជីមិញ
បច្ចុប្បន្ន ទីក្រុង ហូជីមិញ មានកេរដំណែលប្រវត្តិសាស្រ្ត - វប្បធម៌ ស្ថាបត្យកម្មវិចិត្រសិល្បៈឬកេរដំណែលខាងបុរាណវិទ្យាត្រូវបានចំណាត់ ថ្នាក់ជាកេរដំណែលលំដាប់ជាតិនិងលំដាប់ទីក្រុងចំនួន ១៧២។ ក្នុងនោះ កេរដំណែលប្រវត្តិសាស្រ្ត វិមានដុកឡឹប និងកេរដំណែល ផ្លូវរូងក្រោមដី គូជី ត្រូវបានចំណាត់ថ្នាក់ជាកេរដំណែលជាតិពិសេស។
ភ្ញៀវទេសចរបរទេសយកចិត្តទុកដាក់ស្វែងយល់ពីប្រវត្តិសាស្រ្ត វៀតណាម ឆ្លងតាមរយៈវត្ថុតាងនានាដែលបានដាក់តាំងនៅសារមន្ទីរស្លាកស្នាមនៃសង្គ្រាម
យោងតាមមន្ទីរវប្បធម៌ - កីឡាទីក្រុង ហូជីមិញ ប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ ការងារអភិរក្ស ពង្រីកនូវតម្លៃនៃប្រព័ន្ធបណ្តាកេរដំណែលនៅលើភូមិសាស្ត្រត្រូវបានយកចិត្តទុកដាក់អនុវត្តជាប្រចាំ។
ទីក្រុង ហូជីមិញ បានជំរុញខ្លាំងក្លាការអនុវត្តនូវដំណោះស្រាយផ្សេងដូចជាលើកគម្រោងប្លង់មេ រៀបចំសំណុំឯកសារ កំណត់ "ប្រវត្តិរូប" អោយកេរដំណែល ពង្រីកតម្លៃកេរដំណែលផ្សារភ្ជាប់នឹងសកម្មភាពទេសចរណ៍...។
ផ្លូវរូងក្រោមដី គូជី គឺជាកេរដំណែលជាតិពិសេសមួយក្នុងចំណោមកេរដំណែលជាតិពិសេសទាំងពីរនៃទីក្រុង ហូជីមិញ ស្ថិតចម្ងាយពីទីកណ្តាលទីក្រុងប្រមាណជា ៧០ គីឡូម៉ែត្រនាប៉ែកពាយ័ព្យគឺជា "អច្ឆរិយវត្ថុ" ក្នុងការវាយខ្មាំងមួយដ៏ល្អឯកគ្មានពីរនៅក្រោមដី
ក្នុងរយៈពេល ១០ ឆ្នាំ (២០០៩ - ២០១៩) ទីក្រុង ហូជីមិញ បានវិនិយោគទឹកប្រាក់ជាង ៥០០ ពាន់លានដុងពីថវិការដ្ឋ កៀរគរបានប្រមាណ ៤០០ ពាន់លានដុងពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់នៃសង្គមដើម្បីជួសជុល ស្ថាបនាអោយល្អប្រសើរជាងមុននូវកេរដំណែលប្រវត្តិសាស្រ្ត - វប្បធម៌ជាច្រើន។
អគារប្រៃសណីយ៍នៅតែជាសំណង់ស្ថាបត្យកម្មដ៏ស្រស់ស្អាតនិងដ៏ទាក់ទាញចំណាប់អារម្មណ៍នៅទីក្រុង ហូជីមិញ
នាពេលខាងមុខនេះទីក្រុង ហូជីមិញ នឹងជំរុញខ្លាំងក្លាការឃោសនាដើម្បីអោយ សហគមន៍យល់ដឹងបានច្បាស់អំពីតម្លៃនៃប្រព័ន្ធកេរដំណែលគឺជាសម្បត្តិដ៏ថ្លៃថ្លា ផ្ដើមពីនោះ មានការចូលរួមវិភាគទានយ៉ាងសកម្មជាងទៀតក្នុងការងាររក្សាពង្រីកតម្លៃកេរដំណែល៕
ថាញ់ត្រា - ភុកថាញ់