កិច្ចប្រជុំកំពូល អាស៊ាន លើទី ៣៧៖ ជំរុញកិច្ចសហប្រតិបត្តិការក្នុងបរិបទនៃបរិការណ៍ថ្មី

លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអំពីការងារត្រៀមរៀបចំសម្រាប់កិច្ច ប្រជុំកំពូល អាស៊ាន លើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅ ហាណូយ តាមទម្រង់សន្និសីទវីដេអ
លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអំពីការងារត្រៀមរៀបចំសម្រាប់កិច្ច ប្រជុំកំពូល អាស៊ាន លើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅ ហាណូយ តាមទម្រង់សន្និសីទវីដេអ

ក្នុងតួនាទីជាប្រធាន អាស៊ាន ២០២០ វៀតណាម នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ច ប្រជុំពាក់ព័ន្ធនានាចាប់ ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា នៅ ហាណូយ តាមទម្រង់សន្និសីទវីដេអូ។ នេះគឺជា ពេលប្រារព្ធកិច្ចប្រជុំធំៗជាច្រើន ដ៏មានសារៈសំខាន់បំផុតក្នុងឆ្នាំ មានអត្ថន័យកំណត់ដល់ជោគជ័យរួមនៃឆ្នាំប្រធាន អាស៊ាន ២០២០។

កិច្ចប្រជុំកំពូល អាស៊ាន លើទី ៣៧៖ ជំរុញកិច្ចសហប្រតិបត្តិការក្នុងបរិបទនៃបរិការណ៍ថ្មី ảnh 1នារសៀលនៃថ្ងៃទី ៥ ខែ វិច្ឆិកា នៅ ហាណូយ លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក ប្រធានអាស៊ាន ២០២០ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំដើម្បីត្រងស្តាប់ការរាយរបាយការណ៍របស់ក្រសួង ផ្នែក ស្ថាប័ន ទាំងឡាយ អំពីការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នានាដែលនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា នៅ ហាណូយ តាមទម្រង់សន្និសីទវីដេអូ។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក អញ្ជើញថ្លែងយោបល់ក្នុងកិច្ចប្រជុំ។ រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម

ទោះបីជាស្ថានភាពនៃការរាលដាលនៃជំងឺកូវីដ - ១៩ មានការប្រែប្រួលដ៏ស្មុគស្មាញ បង្កការលំបាកលំបិននិងបញ្ហាប្រឈមជាច្រើនដល់ការអនុវត្តតួនាទីជាប្រធាន អាស៊ាន ២០២០ យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ វៀតណាម រួមជាមួយនឹងការបន្តរក្សាកំណើនសេដ្ឋកិច្ចគួរឱ្យចាប់អារម្មណ៍នោះ ក៏បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ពង្រីងស្មារតី "សាមគ្គីនិងបុរេសកម្មក្នុងការបន្ស៊ំនឹងបរិបទថ្មី" បុរេសកម្មក្នុងការលើកជាសំណើ ដំណើរការផ្សាព្វ ផ្សាយអនុវត្តវិធានការណ៍ផ្សេងៗ ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺ ស្វាហាប់ក្នុងការផ្លាស់ប្តូរបែបផែននៃការរៀបចំរាល់សកម្មភាពទាំងឡាយ។ ព្រមទាំង វៀតណាម ក៏សកម្មក្នុងការបន្តអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន ជំរុញរាល់ គំនិតផ្តួចផ្តើមចំពោះកិច្ចសហប្រតិបត្តិការក្នុង អាស៊ាន ក៏ដូចជាដៃគូទាំងឡាយ បំពេញតួនាទីសម្របសម្រួល ដឹកនាំយ៉ាងល្អប្រសើរ ហើយទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់ប្រទេសទាំងឡាយ។

រហូតមកទល់ពេលនេះ ការងារត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍ធំនេះត្រូវបានបញ្ចប់ជាស្ថាពរ ហើយ វៀតណាម បានត្រៀមខ្លួនជាស្រេចក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នានាយ៉ាងហ្មត់ចត់ជាទីបំផុត ធានាសន្តិសុខ សុវត្ថិភាព ខិតខំប្រឹងប្រែងបញ្ចប់ជាស្ថាពររាល់គោលដៅ របៀបវារៈ ដែលបានលើកឡើងក្នុងបរិបទនៃជំងឺកូវីដ-១៩ កំពុងប្រែប្រួលដ៏ស្មុគស្មាញទូទាំងសកលលោក។ ការរៀបចំកិច្ច ប្រជុំបានល្អនឹងបង្ហាញពីតួនាទីប្រធាន អាស៊ាន ឆ្នាំ ២០២០ របស់វៀតណាម ដែលជាសមាជិកមួយដ៏សកម្ម បុរេសកម្ម ប្រកបដោយទំនួលខុសត្រូវក្នុងសហគមន៍អាស៊ាន ក៏ដូចជាអន្តរជាតិ។

មុននោះ កាលពីថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២០ នៅឯកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ អាស៊ាន (SOM) ដែល ប្រព្រឹត្តឡើងតាមទម្រង់សន្និសីទវីដេអូ ប្រទេសទាំងឡាយបានសម្តែងការពេញចិត្តចំពោះលទ្ធផលផ្សេងៗ ដែល សម្រេចបានក្នុងកិច្ចសហប្រតិបត្តិការ អាស៊ាន តាំងពីដើមឆ្នាំរហូតមកទល់បច្ចុប្បន្ននេះ។ ក្រោមការដឹក នាំរបស់ ប្រធាន វៀតណាម ដំណើរការនៃការកសាងសហគមន៍ អាស៊ាន ត្រូវបានផ្សព្វផ្សាយអនុវត្តយ៉ាងសកម្ម ក្នុង ចំណោមនោះ គំនិតផ្តួចផ្តើមជាអាទិភាពទាំងអស់របស់ អាស៊ាន ក្នុងឆ្នាំ ២០២០ ត្រូវបានអនុវត្តត្រឹមត្រូវតាម ដំណើរការ ការត្រួតពិនិត្យពាក់កណ្តាលអាណត្តិស្ដីអំពីការអនុវត្តរាល់ផែនការមេចក្ខុវិស័យ សហគមន៍ អាស៊ាន ២០២៥ នៃសសរស្តម្ភ ទាំង ៣ កំពុងឈានដល់ការបញ្ចប់ជាស្ថាពរហើយ។

កិច្ចប្រជុំកំពូល អាស៊ាន លើទី ៣៧៖ ជំរុញកិច្ចសហប្រតិបត្តិការក្នុងបរិបទនៃបរិការណ៍ថ្មី ảnh 2លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអំពីការងារត្រៀមរៀបចំសម្រាប់កិច្ច ប្រជុំកំពូល អាស៊ាន លើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅ ហាណូយ តាមទម្រង់សន្និសីទវីដេអូ។ រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម

អាស៊ាន ក៏បានឯកភាពគ្នាទៅលើកសាងសេចក្តីប្រកាសក្រុង ហាណូយ អំពីចក្ខុវិស័យសហគមន៍ អាស៊ាន ក្រោយឆ្នាំ ២០២៥ របាយការណ៍អំពីការត្រួតពិនិត្យលើការងារផ្សព្វផ្សាយអនុវត្តធម្មនុញ្ញ អាស៊ាន ក្នុង ឱកាសកិច្ចប្រជុំកំពូលនាពេលខាងមុខនេះ។ កិច្ចប្រជុំក៏បានអះអាងបញ្ជាក់ឡើងវិញនូវទស្សនៈរបស់អាស៊ានអំពី បញ្ហាសមុទ្រខាងកើត  សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការបន្តថែរក្សានិងជំរុញសន្តិភាព សន្តិសុខ និង សេរីភាព នៃការធ្វើនាវាចរណ៍លើលំហរមសមុទ្រនិងលើលំហរអាកាសនៅសមុទ្រខាងកើត  សហការជាមួយប្រទេស ចិន ដើម្បីបញ្ចប់អោយបានឆាប់នូវការរចរចាអំពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្ រចិនខាងត្បូង ឬហៅថា សមុទ្រខាងកើត  (COC) ដោយមានប្រសិទ្ធិភាពនិងជាក់ស្ដែងពិតប្រាកដ  សមស្របតាមច្បាប់អន្តរជាតិ រួមទាំង អនុសញ្ញាស្តីពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ (UNCLOS) ឆ្នាំ១៩៨២។

នៅឯក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន - អង្គការសហប្រជាជាតិ (ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២០) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាល ទី ៧៥ (Volkan Bozkir) និងអគ្គលេខាធិការ អង្គការសហប្រជាជាតិ (António Guterres) បានសង្កត់ធ្ងន់ថា៖ អាស៊ាន ជាដៃគូមិនអាចខ្វះបាន ហើយគាំទ្រ តួនាទីស្នូលរបស់ អាស៊ាន និងលើកស្ទួយសមត្ថភាពដឹកនាំ សម្របសម្រួលប្រកប ដោយប្រសិទ្ធភាព របស់ ប្រទេស វៀតណាម ដែលជាប្រធាន អាស៊ាន ២០២០ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង ការឆ្លងរាលដាលនៃជំងឺផង ទាំងការងារជំរុញយ៉ាងខ្លាំងក្លាលើការកសាងសហគមន៍ទៀតផង។

កិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានឹងប្រារព្ធឡើងនាពេលខាងមុខនឹងរួមមានកិច្ចប្រជុំ កំពូល អាស៊ាន លើកទី ៣៧ បណ្តាកិច្ចប្រជុំកំពូល អាស៊ាន + ១ ជាមួយនឹងប្រទេចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី និង អង្គការសហប្រជាជាតិ កិច្ចប្រជុំកំពូលនៃថ្នាក់ដឹកនាំអាស៊ាន - នូវែលសេឡង់ រំលឹកអនុស្សាវរីយ៍ខួបលើក ៧៥ ឆ្នាំនៃទំនាក់ទំនងដៃគូ កិច្ចប្រជុំកំពូល អាស៊ាន + ៣ លើកទី ២៣ កិច្ចប្រជុំ កំពូលអាស៊ីបូព៌ាលើកទី ១៥ កិច្ចប្រជុំកំពូលបណ្តាប្រទេសចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយតំបន់ (RCEP) កិច្ចប្រជុំកំពូលមេគង្គ - ជប៉ុន មេគង្គ - កូរ៉េខាងត្បូង កិច្ចប្រជុំកំពូល នៃ កិច្ចសហប្រតិបត្តិការ ឡាវ - កម្ពុជា - មីយ៉ាន់ម៉ា - វៀតណាម លើក ទី ១០ និងកិច្ចប្រជុំកំពូលតំបន់ ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា - ឡាវ - វៀតណាម។ រីឯសកម្មភាពក្រៅសាលប្រជុំកំពូល អាស៊ាន រួមមានកិច្ចប្រជុំកំពូលលើក ដំបូងបង្អស់របស់ថ្នាក់ដឹកនាំស្ត្រី អាស៊ាន កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគ អាស៊ាន និងកិច្ចប្រជុំធុរកិច្ច អាស៊ី បូព៌ា។

ក្នុងកិច្ចប្រជុំលើកនេះ ក្រុមមេដឹកនាំអាស៊ាននិងដៃគូទាំងឡាយនឹងពិភាក្សាអំពីដំណើរការនៃការកសាង សហគមន៍ អាស៊ាន បញ្ចប់ជាស្ថាពរនូវគំនិតផ្តួចផ្តើមជាអាទិភាព អាស៊ាន ២០២០ ជំរុញទំនាក់ទំនងដៃគូ អាស៊ាន។ ក្រៅពីននោះ តាមទម្លាប់ជាធម្មតា ក្រុមមេដឹកនាំនឹងផ្លាស់ប្តូរយោប់លើបញ្ហាផ្សេងៗ ក្នុងតំបន់និង ពិភពលោកដែលមានផលប្រយោជន៍រួម កំណត់ជំហរជាក់លាក់និងពង្រីកតួនាទីស្នូលរបស់ អាស៊ាន ជាពិសេស ក្នុងពិភពលោកក្រោយជំងឺរាតត្បាតសកលកូវីដ - ១៩។

កិច្ចប្រជុំកំពូល អាស៊ាន លើទី ៣៧៖ ជំរុញកិច្ចសហប្រតិបត្តិការក្នុងបរិបទនៃបរិការណ៍ថ្មី ảnh 3កាលពីរសៀលនៃថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅ ហាណូយ លោក ង្វៀនក្វឹកយុង អនុរដ្ឋមន្រ្តីក្រសួង ការបរទេស ប្រធាន SOM អាស៊ាន វៀតណាម អញ្ជើញជាអធិបតីភាពក្នុងសន្និសីទកាសែតផ្ដល់ព័ត៌មានអំពីកិច្ច ប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។ ក្នុងរូបថត៖ លោក ង្វៀនក្វឹកយុង អនុរដ្ឋមន្រ្តី ក្រសួងការបរទេស ប្រធាន SOM អាស៊ាន វៀតណាម អញ្ជើញជាអធិបតីភាពក្នុងសន្និសីទកាសែរូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម

ដូច្នេះហើយ ក្រោមប្រធានបទ "អាស៊ាន តភ្ជាប់និងបុរេសកម្មក្នុងការបន្ស៊ំនឹងបរិបទថ្មី” ដែលត្រូវបាន មេដឹកនាំបណ្តាប្រទេសជាសមាជិកកំណត់សម្រាប់ឆ្នាំ ២០២០ វៀតណាម បាននិងកំពុងពង្រីកតួនាទី ប្រធាន របស់ខ្លួន ជំរុញយ៉ាងខ្លាំងក្លាការកសាងសហគមន៍ បញ្ជាក់តួនាទីស្នូលរបស់ អាស៊ាន ក្នុងនិម្មាបនកម្មតំបន់និង ពង្រីកទំនាក់ទំនងជាមួយដៃគូក្រៅតំបន់អាស៊ាន។

ក្នុងបរិបទនៃជំងឺរាតត្បាតសកលកូវីដ - ១៩ ប៉ះពាល់ដោយផ្ទាល់ យូរអង្វេងនិងជ្រាលជ្រៅដល់ សកម្មភាព សេដ្ឋកិច្ច - សង្គមទូទាំងសកលលោកនិងតំបន់ វៀត ណាម មានបំណងនិងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីរួមជាមួយអាស៊ាន ក៏ដូចជាប្រទេសដៃគូផ្សេងៗដែលជាដៃគូរបស់អាស៊ានផងដែរ រួមដៃគ្នាស្តារសេដ្ឋកិច្ច ឡើងវិញ លំនឹងជីវភាពរស់នៅនៃប្រជាជន ដើម្បីទ្វីបអាស៊ី - ប៉ាស៊ីហ្វិកមួយប្រកប ដោយសុខសន្តិភាព ស្ថិរភាព អភិវឌ្ឍនិងវិបុលសុខ៕

បឹងបួ-យ៉ាញ់លើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

ពិធីបុណ្យលើកតម្កើងដើមតែសានត្វៀត សួយយ៉ាង ដ៏វិសេសវិសាល

ពិធីបុណ្យលើកតម្កើងដើមតែសានត្វៀត សួយយ៉ាង ដ៏វិសេសវិសាល

ពិធីបុណ្យតែ សានត្វៀត សួយយ៉ាង ឆ្នាំ ២០២៥ ប្រព្រឹត្តឡើងនៅថ្ងៃទី ២២ ខែ វិច្ឆិកា នៅឃុំ វ៉ាន់ចឹន ក្រោមប្រធានបទ "ក្លិនក្រអូបតែលើពពក" ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

កងកម្លាំងនគរបាល កងសេនាជនស្វ័យការពារ និងប្រជាជនឃុំព្រំដែន អៀឡូប (ខេត្ត ដាក់ឡាក់) សហការជាមួយនឹងប៉ុស្តិ៍ការពារព្រំដែន អ៊ាអាហ្លែវ ល្បាត ត្រួតពិនិត្យព្រំដែន។

ដិតដាមដោយមនោសញ្ចេតនាកងទ័ព និងប្រជាជននៅដែនដីខណ្ឌសីមាមាតុភូមិ

ជួយប្រជាជនជួសជុលផ្ទះសំបែង បំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ បង្ការ ប្រយុទ្ធគ្រោះធម្មជាតិ តបស្នងសងគុណ។ល។ យុទ្ធជនពាក់ស័ក្តិបៃតងទាំងឡាយបានបន្សល់ទុកមនោសញ្ចេតនាដ៏ជ្រាលជ្រៅក្នុងដួងចិត្តប្រជាជនព្រំដែន។

ខេត្ត ដាក់ឡាក់ នាំយកអត្តសញ្ញាណវប្បធម៌ចូលសាលារៀន

ខេត្ត ដាក់ឡាក់ នាំយកអត្តសញ្ញាណវប្បធម៌ចូលសាលារៀន

ខេត្ត ដាក់ឡាក់ កំពុងដាក់ដំណើរការវិញ្ញាសា "អប់រំមូលដ្ឋាន" ក្នុងបណ្តាសាលារៀន ផ្សារភ្ជាប់ជាមួយប្រពៃណីវប្បធម៌ ប្រវត្តិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាជន។

បណ្តា "ទេវតាឯកសណ្ឋានពណ៌ខៀវ" និងក្តីសុបិនតួអក្សរនៅក្បែរកំពង់ផែ

បណ្តា "ទេវតាឯកសណ្ឋានពណ៌ខៀវ" និងក្តីសុបិនតួអក្សរនៅក្បែរកំពង់ផែ

ថ្នាក់រៀនក្តីស្រឡាញ់របស់ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន កាង បេនលឹក (ខេត្ត តីនិញ) បានអុជបំភ្លឺក្តីសុបិនឱ្យក្មេងៗ ក្រីក្រ មានស្ថានភាពទ័លក្រ លំបាកលំបិន។

ថ្នាក់រៀនបំបាត់អនក្ខរកម្មនៅឃុំ មឿងខៀង

ថ្នាក់រៀនបំបាត់អនក្ខរកម្មនៅឃុំ មឿងខៀង

បន្ទាប់ពីការរួមបញ្ចូលគ្នា ឃុំ មឿងខៀង ខេត្ត សឺនឡា បានសហការជាមួយនឹងសាលារៀនទាំងឡាយបានពិនិត្យឃើញថាមានមនុស្សជាច្រើនមិនទាន់បញ្ចប់បឋមសិក្សានៅឡើយ ឬអនក្ខរកម្មឡើងវិញ ដោយសារតែមិនសូវប្រើប្រាស់ភាសា វៀតណាម។ ហេតុដូច្នេះ សាលាបឋមសិក្សា មឿងខៀង ២ បានរៀបចំថ្នាក់រៀនបំបាត់អនក្ខរកម្មជូនបងប្អូនជនជាតិ ថៃ។

ជំនឿជាក់ និងការរំពឹងទុករបស់បក្ខជនជាជនជាតិភាគតិច

ជំនឿជាក់ និងការរំពឹងទុករបស់បក្ខជនជាជនជាតិភាគតិច

បក្ខជនទាំងឡាយជាបងប្អូនជនជាតិភាគតិចចូលរួមផ្តល់មតិ សំណូមពរយ៉ាងសកម្មចំពោះតំណាងគ្រប់លំដាប់ថ្នាក់ ស្របពេលក៏សមែ្ដងបង្ហាញពីជំនឿជាក់ ការរំពឹងទុក ចំពោះមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស ព្រឹតិ្ថការណ៍ដ៏សំខាន់ នាំមកនូវយុគសម័យឈោងឈានឡើងនៃប្រជាជាតិ។

សាយភាយទឹកចិត្តមេត្តាធម៌របស់បក្ខជនវ័យក្មេងជនជាតិ ក្ហ

សាយភាយទឹកចិត្តមេត្តាធម៌របស់បក្ខជនវ័យក្មេងជនជាតិ ក្ហ

វេជ្ជបណ្ឌិតវ័យក្មេង ណ្រង់ គ្យុយពៃ (ជនជាតិ ក្ហ) ជាគំរូយុវជនឆ្នើម ដោយមានស្មារតីលះបង់ សេចក្តីក្លៀវក្លា រស់នៅមានឧត្តមគតិ បង្កើតជាប្រភពនៃការបំផុសគំនិតដ៏ខ្លាំងក្លាដល់សហគមន៍និងជំនាន់វ័យក្មេងនៃទីក្រុងប្រសិទ្ធនាមលោក អ៊ំ ហូ។

សកម្មភាពដ៏មានអត្ថន័យមិនត្រឹមតែនាំមកនូវក្តីរីករាយត្រេកអរ ចំហាយនិទាឃរដូវកក់ក្តៅជូនប្រជាជនប៉ុននោះទេ ថែមទាំងរឹតបន្តឹងគុណស្រ័យសាមគ្គីភាពកងទ័ព - ប្រជាជននៅតំបន់ព្រំដែននៃមាតុភូមិទៀតផង។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ។

បុណ្យចូលឆ្នាំថ្មីគុណស្រ័យដ៏កក់ក្តៅមកកាន់បងប្អូនជាតិតំបន់ព្រំដែន

អំឡុងថ្ងៃជិតចូលឆ្នាំថ្មី ២០២៦ មកដល់ រៀបចំទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ មមី អដ្ឋស័ក ដោយមានបំណងចង់ចូលរួមចំណែកចែករំលែកការលំបាកលំបិននិងបង្កើតបរិយាកាសសប្បាយរីករាយ ត្រេកអរជូនប្រជាជនតំបន់ព្រំដែន បណ្តាអង្គភាពការពារព្រំដែនលើខ្សែបន្ទាត់ព្រំដែននៃខេត្ត ក្វាងទ្រី ដាក់ដំណើរការសកម្មភាពយ៉ាងសកម្មដ៏មានអត្ថន័យជាច្រើន សាយភាយបរិយាកាសក្តីស្រលាញ់ កក់ក្តៅទៅដល់ភូមិនិគម ផ្ទះសម្បែងតំបន់ព្រំដែន។

ខ្ពង់រាបថ្ម ដុងវ៉ាន់ - គោលដៅវប្បធម៌តំបន់ឈានមុខគេនៅអាស៊ី

ខ្ពង់រាបថ្ម ដុងវ៉ាន់ - គោលដៅវប្បធម៌តំបន់ឈានមុខគេនៅអាស៊ី

ឧទ្យានភូគព្ភសាស្រ្តខ្ពង់រាបថ្ម ដុងវ៉ាន់ (ខេត្ត ទ្វៀនក្វាង) ទើបតែបានអង្គការពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Awards - WTA) ប្រគល់ជូនកិត្តិនាម "គោលដៅវប្បធម៌តំបន់ឈានមុខគេនៅអាស៊ីឆ្នាំ ២០២៥"។

ការឱបក្រសោបពោរពេញដោយភាពកក់ក្តៅរវាងកងទ័ព និងប្អូនៗកុមារនៅឃុំ ស៊ូយយ៉ូវ ខេត្ត ខាញ់ហ្វា មុនពេលលាគ្នា។

ភ្ជាប់មនោសញ្ចេតនារវាងកងទ័ព និងប្រជាជន

យុទ្ធនាការ ក្វាងទ្រុង សាងសង់លំនៅឋានឡើងវិញយ៉ាងលឿនបំផុតជូនប្រជាជនរងគ្រោះនៅតំបន់ទឹកជំនន់​នៅ ខេត្ត ខាញ់ហ្វា ទទួលបានជ័យជម្នះទាំងស្រុងហើយ។

ការប្រណាំងទូក ងតាំងពីយូរលង់ណាស់មកហើយបានផ្សារភ្ជាប់ជាមួយការបង្កបង្កើតនិងការអភិវឌ្ឍបណ្តាអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិ ខ្មែរ។ រូបថត៖ កុងម៉ាវ - ទីភ្នាក់ងារព័ត៌មានវៀតណាម។

ខេត្ត អានយ៉ាង ឧបត្ថម្ភចំនួន ៣០០ លានដុងបោះទូក ង ថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

នៅរសៀលថ្ងៃទី ១២ ខែ មករា លោក យ៉ាញ់ភុក នាយកមន្ទីរជនជាតិនិងសាសនាខេត្ត អានយ៉ាង បានឱ្យដឹងថា ថ្មីៗ នេះនៅក្នុងសម័យប្រជុំលើកទី ៧ ក្រុមប្រឹក្សាប្រជាជនខេត្ត អានយ៉ាង នីតិកាលទី ១០ អាណត្តិកាល ២០២១ - ២០២៦ ​បានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចកំណត់អំពីកម្រិតចំណាយឧបត្ថម្ភបោះទូក ង ថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ នៅលើភូមិសាស្ត្រខេត្ត អានយ៉ាង។

សកម្មភាពមជ្ឈមណ្ឌលរដ្ឋបាលសាធារណៈឃុំ ឡឹមតឹន ដំណើរការយ៉ាងរលូនបម្រើបងប្អូនជនជាតិ ខ្មែរ។ រូបថតឯកសារ៖ ទន់ភី - ទីភ្នាក់ងារព័ត៌មានវៀតណាម។

ការកំណត់តំបន់បងប្អូនជនជាតិភាគតិចតាមគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត

គណៈកម្មាធិការប្រជាជនទីក្រុង កឹនធើ​ ទើបតែចេញសេចក្តីសម្រេចជាផ្លូវការលេខ 70/QĐ-UBND ចុះថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៦ អនុម័តលើបញ្ជីភូមិ តំបន់កន្លែងតំបន់បងប្អូនជនជាតិ​ភាគតិច ភូមិ​ តំបន់លំបាកលំបិនខ្លាំង ឃុំ សង្កាត់តំបន់បងប្អូនជនជាតិ​ភាគតិច ឃុំ​​តំបន់ ១ តំបន់ ២ តំបន់ ៣ នៅលើភូមិសាស្ត្រ​ទីក្រុង កឹនធើ ដំណាក់កាល ២០២៦ - ២០៣០។​​

ប្តូរមុខមាត់ថ្មីនៃសង្កាត់ សៃហ្គន លេចធ្លោស្វាគមន៍មហាសន្និបាតបក្ស

ប្តូរមុខមាត់ថ្មីនៃសង្កាត់ សៃហ្គន លេចធ្លោស្វាគមន៍មហាសន្និបាតបក្ស

សៃហ្គន គឺជានាមដ្ឋានធ្លាប់ស្គាល់ ពាំនាំមកនូវនិមិត្តរូបតភ្ជាប់អតីតកាលនិងបច្ចុប្បន្នកាលរបស់ទីក្រុង ហូជីមិញ។ កន្លែងប្រមូលផ្តុំតម្លៃវប្បធម៌ប្រពៃណីជាប់ទាក់ទងជាមួយនឹងស្ថាបត្យកម្មទំនើបបំផុតក្នុងតំបន់។

កុមារជនជាតិ ម៉ុង លេងកម្សាន្ត ក្រោមបណ្តាគល់ទន្លាប់នៅ ជ្រលងភ្នំ ណាកា សង្កាត់ ម៉ុកចូវ (ខេត្ត សឺនឡា)។

កុមារជនជាតិ ម៉ុង លេងកម្សាន្ត ក្រោមបណ្តាគល់ទន្លាប់នៅ ជ្រលងភ្នំ ណាកា សង្កាត់ ម៉ុកចូវ (ខេត្ត សឺនឡា)។

កុមារជនជាតិ ម៉ុង លេងកម្សាន្ត ក្រោមបណ្តាគល់ទន្លាប់នៅ ជ្រលងភ្នំ ណាកា សង្កាត់ ម៉ុកចូវ (ខេត្ត សឺនឡា)។

កម្មាភិបាលប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ ចាឡ និងគ្រូបង្រៀននៃសាខាសាលារៀន ក្អាយ (ឃុំ យឹនហ្វា) ទៅដល់ផ្ទះប្អូន ហូកាយ ជាប្រចាំ ដើម្បីចលនា លើកទឹកចិត្តក្រុមគ្រួសាររបស់ប្អូនឱ្យបញ្ជូនប្អូនត្រឡប់​ទៅសាលារៀនវិញ។

ការរក្សាតួអក្សរសម្រាប់កុមារនៅតំបន់ភ្នំ

នៅបណ្តាឃុំតំបន់ភ្នំជាប់ព្រំដែនខេត្ត ក្វាងទ្រី ដំណើរទៅសាលារៀនរបស់ប្អូនៗសិស្សសាលាជាច្រើនមិនត្រឹមតែត្រូវ​រារាំងដោយសារព្រៃភ្នំ និងទឹកជំនន់ប៉ុននោះទេ ថែមទាំងភាពក្រីក្រ ជំងឺ និងការព្រួយបារម្ភ កង្វល់នៅក្នុង​គ្រួសាររបស់ពួកគាត់ទៀតផង។

កងទ័ពការពារព្រំដែនយាមល្បាតទ្វេភាគីនៅព្រំដែន វៀតណាម - ឡាវ

កងទ័ពការពារព្រំដែនយាមល្បាតទ្វេភាគីនៅព្រំដែន វៀតណាម - ឡាវ

ក្រោមរលឹមរោយស្បៃអូសបន្លាយពេញមួយយប់ កងកម្លាំងកងទ័ពការពារព្រំដែនខេត្ត ងេអាន (ប្រទេស វៀតណាម)និងបញ្ជាការដ្ឋានយោធាខេត្ត ហួផាន់ (ប្រទេស ឡាវ) នៅតែអត់ធ្មត់កាត់ព្រៃឆ្លងភ្នំលើចម្ងាយផ្លូវជាង ១២២ គីឡូម៉ែត្រប្រតិបត្តិការដំណើរយាមល្បាតទ្វេភាគីថ្នាក់ខេត្តលើកដំបូងត្រូវបានរៀបចំរវាងកងកម្លាំងការពារព្រំដែនប្រទេសទាំងពីរ។

ពិធីបិទវគ្គបំប៉នភាសា ខ្មែរ ឆ្នាំ២០២៥ សម្រាប់កងទ័ពការពារព្រំដែន

ពិធីបិទវគ្គបំប៉នភាសា ខ្មែរ ឆ្នាំ២០២៥ សម្រាប់កងទ័ពការពារព្រំដែន

នៅថ្ងៃទី៨ ខែមករា សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ បានប្រារព្ធពិធីបិទវគ្គបំប៉នភាសាខ្មែរ ឆ្នាំ២០២៥ សម្រាប់កម្មាភិបាល យុទ្ធជននៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង កឹនធើ។ វគ្គបណ្តុះបណ្តាលកត់សម្គាល់លទ្ធផលគួរឱ្យចាប់អារម្មណ៍នៅពេលអត្រានៃសិក្ខាកាមសម្រេចនិទ្ទេសពូកែស្ទើរតែអតិបរិមា។

លោកវរសេនីយ៍ឯក ឡេ ភូថាញ់ (ខាងស្តាំ) នាយករងនគរបាលខេត្ត អានយ៉ាង និងអ្នកតំណាងប្រគល់សេចក្តីសម្រេចជូនផ្ទះ “ថ្ងៃទី ១៩ ខែ សីហា” ដល់គ្រួសារលោកស្រី កាវ ធីបឿង នៅភូមិ អានថាញ់ ឃុំ អានភូ ខេត្ត អានយ៉ាង។

នាំយកចូលឆ្នាំមុនពេលកំណត់មកកាន់អ្នកក្រីក្រតំបន់ព្រំដែន អានភូ

នាព្រឹកថ្ងៃទី ៦ ខែ មករា នៅឃុំព្រំដែន អានភូ យុវជនកុម្មុយនិស្ត ហូ ជីមិញ នគរបាលខេត្ត អានយ៉ាង សហការជាមួយយុវជនកុម្មុយនិស្ត ហូ ជីមិញ ខេត្ត អានយ៉ាង និងគណៈកម្មាធិការប្រជាជនឃុំ អានយ៉ាង (ខេត្ត អានយ៉ាង) បានរៀបចំពិធីបើកប្រតិបត្តិការ “និទាឃរដូវស្ម័គ្រចិត្ត” ឆ្នាំ ២០២៦ ដោយមានសកម្មភាពជាក់ស្តែង មានអត្ថន័យជាច្រើន ជួយក្រុមគ្រួសារគោលនយោបាយ ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារមានស្ថានភាពលំបាកលំបិន សិស្សសាលាលេងកម្សាន្តនានិទាឃរដូវ ទទួលស្វាគមន៍ចូលឆ្នាំថ្មីសប្បាយរីករាយ កក់ក្តៅ។

ស្រុះចិត្តគំនិតនិងស្ម័គ្រចិត្តខិតខំប្រឹងប្រែងរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនភាគនិរតី

ស្រុះចិត្តគំនិតនិងស្ម័គ្រចិត្តខិតខំប្រឹងប្រែងរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនភាគនិរតី

សង្កាត់ ហាទៀន (ខេត្ត អានយ៉ាង) មានខ្សែព្រំដែនដីគោកលាតសន្ធឹងជាង ១៤ គីឡូម៉ែត្រ ជាប់នឹងឃុំចំនួនបីនៃស្រុក កំពង់ត្រាច ខេត្ត កំពត (ប្រទេស កម្ពុជា)។ នៅទល់មុខតំបន់ព្រំដែនមានកាស៊ីណូជាច្រើនកំពុងធ្វើសកម្មភាព ទាក់ទាញមនុស្សមួយចំនួនធំឆ្លងកាត់ព្រំដែន បង្កហានិភ័យដល់សន្តិសុខ សណ្តាប់ធ្នាប់ ឧក្រិដ្ឋកម្ម និងអំពើអបាយមុខសង្គម។ ហេតុដូច្នេះ នគរបាលសង្កាត់ ហាទៀន បានសេនាធិការគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋានបង្កើត "កងសេនាជនចល័តឃោសនា បង្ការ ទប់ស្កាត់ឧក្រិដ្ឋកម្ម និងអំពើអបាយមុខសង្គមតាមបណ្តោយព្រំដែន" រួមចំណែកការធានាសន្តិសុខ និងសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន កសាងគោលជំហរយុទ្ធសាស្រ្តសន្តិសុខប្រជាជនរឹងមាំផ្តើមពីមូលដ្ឋាន៕

លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ អញ្ជើញសួរសុខទុក្ខ លើកទឹកចិត្តក្រុមគ្រួសារត្រូវរងមហន្តរាយយ៉ាងធ្ងន់ធ្ងរដោយសារភ្លៀង និងទឹកជំនន់នៅភូមិ ភូហ៊ឺវ ឃុំ ហ្វាធិញ ខេត្ត ដាក់ឡាក់។

ដាក់ដំណើរការ "យុទ្ធនាការ ក្វាងទ្រុង" យ៉ាងឆាប់រហ័ស

"យុទ្ធនាការ ក្វាងទ្រុង" ត្រូវបានបំផុសសំដៅកៀរគរកម្លាំងរួមដើម្បីជួសជុល សាងសង់ថ្មីផ្ទះលំនៅជូនប្រជាជនរងផលប៉ះពាល់ដោយសារភ្លៀង និងទឹកជំនន់។

ដើមស្រល់ណូអែលទាំងឡាយចែងចាំងផ្លេកៗ ដោយព្រិលបានបង្កើតជាចំណុចលេចធ្លោ ទាក់ទាញភ្ញៀវទេសចរអញ្ជើញថតរូបអនុស្សាវរីយ៍។

រដូវបុណ្យណូអែលដ៏អ៊ូអរនៅតំបន់គ្រិស្តសាសនា ម៉ឹនកូយ

ឱ្យតែដល់ខែ ធ្នូ បងប្អូនកាន់សាសនាកាតូលិកតំបន់គ្រិស្តសាសនា ម៉ឹនកូយ ឃុំ ទ្រីតូន (ខេត្ត អានយ៉ាង) ក៏សោមនស្សរីករាយ មមាញឹករៀបចំសម្រាប់បុណ្យណូអែល។ ភូមិសាសនាហាក់ដូចជាបំពាក់ "អាវថ្មី" លើខ្លួនដ៏ស្រស់ឆើតអស្ចារ្យនិងកក់ក្តៅ។

"បេះដូង" ខ្នាតធំរៀបចំឡើងដោយផើងផ្កាចំនួន ១.៦០០ ផើងនៅភូមិផ្កា សាដែក

"បេះដូង" ខ្នាតធំរៀបចំឡើងដោយផើងផ្កាចំនួន ១.៦០០ ផើងនៅភូមិផ្កា សាដែក

ចំណុចលេចធ្លោមួយនៃភូមិផ្កា សាដែក គឺទេសភាពខ្នាតតូចរូបភាព "បេះដូង" រួមផ្សំជាមួយនឹងរូបភាព​ទង់ជាតិ​ពណ៌ក្រហមផ្កាយពណ៌លឿងត្រូវបានរៀបចំឡើងដោយផើងផ្កាស្រស់ៗគ្រប់ប្រភេទចំនួន ១.៧០០ ផើង។

កងកម្លាំងនៃគណៈបញ្ជាការទប់ទល់ការពារតំបន់ទី ១ - សឺនទិញ (បញ្ជាការដ្ឋានយោធាខេត្ត ក្វាងង៉ាយ) ជួយសាងសង់ផ្ទះលំនៅជូនប្រជាជននៅ តីត្រា។

យុទ្ធនាការ ក្វាងទ្រុង៖ សាងសង់ផ្ទះសំបែងយ៉ាងឆាប់បំផុតជូនប្រជាជននៅតំបន់ភ្នំ តីត្រា

យុទ្ធនាការ ក្វាងទ្រុង សាងសង់ផ្ទះសំបែងឡើងវិញយ៉ាងឆាប់បំផុតជូនបណ្តាក្រុមគ្រួសារដែលមានផ្ទះសំបែងត្រូវរងខូចខាតដោយសារគ្រោះធម្មជាតិនៅតំបន់ភ្នំ តីត្រា (ខេត្ត ក្វាងង៉ាយ) កំពុងចូលដល់ដំណាក់កាលបង្ហើយ។

ស្ថេរភាពប្រកបរបរចិញ្ចឹមជីវិតនៅលើចម្ការជម្រាលថ្មតំបន់ចុងប៉ូចភាគខាងជើង

ស្ថេរភាពប្រកបរបរចិញ្ចឹមជីវិតនៅលើចម្ការជម្រាលថ្មតំបន់ចុងប៉ូចភាគខាងជើង

នៅខែធ្នូ ភាពត្រជាក់នៅតំបន់ខ្ពង់រាបចាប់ផ្តើមព័ន្ធព័ទ្ធបណ្តាជួរភ្នំថ្មស្រួច លុង គូ (ខេត្ត ទ្វៀនក្វាង)។ នៅលើចង្កេះភ្នំដ៏ចោត មាមីងបងប្អូនបណ្តាភូមិ និគមរំភើបរីករាយឈានចូលរដូវប្រមូលផលខ្ញី និងដំឡូងជ្វាយ៉ិនស៊ិន។ សំឡេងជីកដី សំណើចយ៉ាងរស់រវើកកណ្តាលខ្យល់រងា។ មើមខ្ញីភ្ជាំពណ៌លឿង និងដំឡូងជ្វាយ៉ិនស៊ិនមើមណែនមូលបានលេចចេញពីកន្លៀតថ្ម ពាំនាំមកនូវសេចក្តីរីករាយនៃការប្រមូលផល និងក្តីសង្ឃឹមសម្រាប់ជីវភាពរស់នៅកាន់តែប្រសើរឡើងសម្រាប់ប្រជាជននៅតំបន់ចុងប៉ូចភាគខាងជើង៕

គ្រួសារបងប្រុស ដៀវមិញ ដាំឆ្លាស់បន្លែខ្លូតព្រៃចំនួន ០,៣ ហិកតាក្នុងចម្ការកាហ្វេហើយបានអំណោយផល។ បច្ចុប្បន្ននេះ គ្រួសារកំពុងបន្តដាំឆ្លាស់បន្លែខ្លូតព្រៃចំនួន ១,៥ ហិកតាក្នុងចម្ការកៅស៊ូ។

ធ្វើជាអ្នកមានពីការដាំបន្លែខ្លូតព្រៃ

បង្កាត់ពូជបន្លែខ្លូតព្រៃទៅជាផលិតផលពាណិជ្ជកម្មដោយជោគជ័យ បងប្រុស ថាច់ស៊ុម (ជនជាតិ ខ្មែរ នៅភូមិ ៤ ឃុំ ងៀទ្រុង (ខេត្ត ដុងណាយ) បានបង្កើតប្រភពចំណូលប្រកបដោយចីរភាពជូនគ្រួសារ ហើយបើកទិសដៅអភិវឌ្ឍសេដ្ឋកិច្ចជូនប្រជាជនមូលដ្ឋានជាច្រើនក្រុមគ្រួសារ។

ផ្ទៃក្រឡាព្រៃឫស្សី (Bambusa longissima sp. Nov) ឫស្សីថ្ងត្រូវបានប្រជាជនដាំដុះប្រពលវប្បកម្ម។

ការនាំយករបរមកភូមិសាបព្រោះឱកាសផ្លាស់ប្តូរ

ផ្តើមពីឧត្តមភាពផ្ទៃក្រឡាព្រៃឫស្សី (Bambusa longissima sp. Nov) ឫស្សីថ្ងដ៏ធំទូលាយរួមជាមួយនឹងតម្រង់ទិសដៅច្បាស់លាស់របស់អាជ្ញាធរមូលដ្ឋាន ឃុំ ជៅតៀន ខេត្ត ង៉េអាន បានម្ចាស់ការទាញយកសក្តានុពលពីព្រៃ ផ្សារភ្ជាប់បណ្តុះបណ្តាលវិជ្ជាជីវៈជាមួយនឹងបង្កើតការងារធ្វើនិងមធ្យោបាយចិញ្ចឹមជីវិតប្រកបដោយចីរភាព។ របៀបធ្វើនេះបានជួយប្រជាជនតំបន់ភ្នំនៅទីនេះកកើតឡើងបណ្តាគំរូសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព បង្កើតបុរេលក្ខណៈសម្រាប់អភិវឌ្ឍប្រកបដោយចីរភាពនិងកសាងជនបទថ្មីនៅតំបន់ភ្នំ។

យុទ្ធនាការ ក្វាងទ្រុង៖ ការសាងសង់ផ្ទះ - កសាងទំនុកចិត្ត

យុទ្ធនាការ ក្វាងទ្រុង៖ ការសាងសង់ផ្ទះ - កសាងទំនុកចិត្ត

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅភូមិ ជុងតាម អាជ្ញាធរ និងកងកម្លាំងនៃថ្នាក់ដឹកនាំឃុំ មម៉ាំងរី (ខេត្ត ក្វាងង៉ាយ) ឆ្លៀតឱកាសនៃអាកាសធាតុស្ងួតរួមជាមួយប្រជាជនក្នុងតំបន់នៅទីនេះដើម្បីផ្លាស់ទីផ្ទះជិតចំនួន ៧៨ ខ្នងនៅក្នុងតំបន់មានហានិភ័យខ្ពស់នៃការបាក់ដី ដើម្បីសាងសង់ផ្ទះថ្មី។ ការដ្ឋានសំណង់កំពុងមមាញឹកយ៉ាងសកម្ម ជាបន្ទាន់នៅថ្ងៃចុងឆ្នាំនេះ៕

យកចិត្តទុកដាក់ស្ដាប់មតិរបស់បងប្អូនបណ្តាជនជាតិភាគតិចនៅតំបន់វាលទំនាបទន្លេ គឺវឡុង

យកចិត្តទុកដាក់ស្ដាប់មតិរបស់បងប្អូនបណ្តាជនជាតិភាគតិចនៅតំបន់វាលទំនាបទន្លេ គឺវឡុង

កាលពីថ្ងៃទី ២៤ ខែធ្នូ នៅសង្កាត់ រ៉ាចយ៉ា ខេត្ត អានយ៉ាង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបានរៀបចំកិច្ចប្រជុំជាមួយបងប្អូនបណ្តាជនជាតិភាគតិចនៅតំបន់វាលទំនាបទន្លេ គឺវឡុង។