តាមទស្សនទានរបស់ជនជាតិ យ៉ារ៉ាយ ដើម្បីព្រលឹងនៃមនុស្សដែលស្លាប់អាច ទៅកាន់បរលោកដោយស្រួលៗ គ្មានទុក្ខកង្វល់នោះ ក្រុមគ្រួសារសពត្រូវតែធ្វើពិធីបុណ្យ ពើធី (បុណ្យគាស់សព) សម្រាប់គាស់ចោលផ្នូរចាស់ ធ្វើផ្នូរថ្មីស្អាតជាង។
បរិយាកាសពិធីបុណ្យកាន់តែមានភាពផុលផុសខណៈពេលដែលពួក បរ៉ាម (ព្រលឹងខ្មោច) ដែលរាងកាយគ្របដណ្តប់ពេញទៅដោយភក់ដី ពាក់របាំងមុខរត់ចេញទៅទទួលព្រលឹងមនុស្សដែលចែកឋានទៅហើយអោយត្រលប់មកជួបជុំ អាទៅ (ដូនតា) វិញ
សាមីដើមបុណ្យ (អាចារ្យសែន) គឺជាព្រឹទ្ធាចារ្យភូមិមានប្រជាប្រិយភាព មានការយល់ដឹងជ្រៅជ្រះអំពីទំនៀមទម្លាប់ ជំនឿរបស់ជនជាតិខ្លួន។ គ្រឿងសំណែនរួមមានជ្រូក មាន់ ស្រា... ត្រូវបានសាមីដើមបុណ្យនាំយក មកកាន់ផ្នូរដើម្បីប្រារព្ធពិធី។
សាមីដើមបុណ្យបំពេញពិធីកិច្ចរួចរាល់ហើយ មនុស្សម្នា នាំគ្នា ស្មូតឧទ្ទិសក្នុងការគាស់សព៖ "ហៃ យើងគាស់សពបោះបង់ចោលផ្នូរនេះហើយ ធ្វើអ្វីៗ គ្រប់យ៉ាងឲ្យសពនេះសូមសពកុំស្អប់ខ្ពើមអី កុំមកបៀត បៀនយាយីយើងខ្ញុំឡើយ"។
គ្រឿងសំណែនរួមមានជ្រូក មាន់ ស្រា... ត្រូវបានសាមីដើមបុណ្យនាំយកមកផ្ទះផ្នូរដើម្បីប្រារព្ធពិធី
ក្នុងសំឡេងគង សំឡេងឃ្មោះ មនុស្សម្នានាំគ្នាលោត រាំតាមចង្វាក់ស្វង ជូនដំណើរមនុស្សដែលបានចែកឋានទៅហើយនោះ។
បរិយាកាសនៃពិធីបុណ្យកាន់តែមានភាពផុលផុសខណៈពេលដែលពួក បរ៉ាម (ព្រលឹងខ្មោច) ដែលរាងកាយគ្របដណ្តប់ពេញទៅដោយដីភក់ ពាក់របាំងមុខរត់ចេញទៅទទួលព្រលឹងមនុស្សដែលបានចែកឋានទៅហើយ អោយត្រលប់មកជួបជុំ អាទៅ (ដូនតា) វិញ។
ចំពោះជនជាតិ យ៉ារ៉ាយ ពិធី ពើធី គឺជាឱកាសសម្រាប់មនុស្សនៅមានជីវិត បង្ហាញមនោសញ្ចេតនា ទំនួលខុសត្រូវរបស់គេចំពោះអ្នកដែលបានចែកឋានទៅហើយ
មិនត្រឹមតែជាការព្រាត់ប្រាសរវាងមនុស្សដែលនៅមានជីវិតនិងមនុស្សដែលស្លាប់ទៅហើយប៉ុណ្ណោះទេ ពើធី ក៏ជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យដ៏ធំផ្សេងៗ ប្រកបដោយអត្ថន័យដ៏មានសារសំខាន់នៅក្នុងជីវភាពខាងស្មារតីរបស់ជនជាតិ យ៉ារ៉ាយ នៅដែនដី តីង្វៀន ដោយមានព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ៕
អត្ថបទនិងរូបថត៖ យៀមគ្វិញ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា (២០២១) ដោយ៖ យ័ញលើយ