បរិយាកាសវប្បធម៌គងឃ្មោះ តីង្វៀន ត្រូវបានអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ យូណេស្កូ (UNESCO) ទទួលស្គាល់ជា "ស្នាដៃបេតិកភណ្ឌវប្បធម៌អរូបីដ៏អស្ចារ្យបំផុតនៃមនុស្សជាតិ" កាលពីឆ្នាំ ២០០៥ ហើយបានក្លាយទៅជា "បេតិកភណ្ឌវប្បធម៌អរូបីតំណាងនៃមនុស្សជាតិ" នៅឆ្នាំ ២០០៩។
រាត្រីមហោស្រពគងឃ្មោះរបស់ជនជាតិ យ៉ារ៉ាយ
ចំពោះបងប្អូនបណ្តាជនជាតិនៅតំបន់ តីង្វៀន គងឃ្មោះមិនត្រឹមតែជាសំឡេងខាងព្រលឹងវិញ្ញាណ ឆ្លុះបញ្ចាំងដួងព្រលឹងនៃជាតិសាសន៍នីមួយៗ ប៉ុណ្ណោះទេ ថែមទាំងបានផ្ទុកនូវបរិយាកាសវប្បធម៌នៃប្រភេទសិល្បៈផ្សេងៗ គ្នាជាច្រើនទៀតផង។
សិប្បករវិនិច្ឆ័យស្ទង់សំឡេងគងឃ្មោះ
គងឃ្មោះគ្រាន់តែលាន់រំពងឡើងនាពេលមានពិធីកិច្ចជាក់លាក់ណាមួយ ផ្សារភ្ជាប់ជាមួយនឹងដំណើរការនៃការកើត - ស្លាប់របស់មនុស្ស (នៅក្នុងគ្រួសារ) ការសាបព្រោះ - ប្រមូលផលនៃរដូវកាល (នៅក្នុងឃ្លាំង លើចម្ការច្បារដំណាំ) កំពង់ទឹក (ពេលសែនកំពង់ទឹក) ផ្ទះរ៉ុង (ពេលទទួលស្វាគមន៍ចូលឆ្នាំថ្មី អំណរជ័យជម្នះ លាបំណន់...) ផ្នូរ (បុណ្យសព គាស់សព)។ល។
ឈុតគងឃ្មោះមួយក្នុងចំណោមឈុតគងឃ្មោះទាំងឡាយរបស់បងប្អូនបណ្តាជនជាតិនៅតំបន់ តីង្វៀន
ដើម្បីថែរក្សាសិល្បៈគងឃ្មោះ រដ្ឋត្រូវមានយន្តការលើកទឹកចិត្តអោយសិប្បករ សិល្បករច្នៃប្រឌិត ផ្សព្វផ្សាយ បង្ហាត់បង្រៀន សម្តែងបម្រើប្រជាជន ព្រមទាំងយកចិត្តទុកដាក់វិនិយោគ ជួយឧបត្ថម្ភដល់ភូមិនិគម ទីរួមស្រុក សាលារៀនអោយបង្កើតក្រុម ក្លឹបប្រគំសម្តែង ស្វែងរក ធ្វើសមុច្ច័យ បង្រៀនលេង គងឃ្មោះ ដំឡើងបណ្តាឈុតសម្តែងដ៏វិសេសវិសាលដើម្បីចូលរួមមហោស្រព ពិធីសមោសរគងឃ្មោះលំដាប់ថ្នាក់ឃុំ ស្រុក ខេត្តនិងតំបន់...៕
អត្ថបទនិងរូបថត៖ តឹនវិញ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មីនា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ