ក្នុងសហគមន៍បណ្តាជនជាតិ វៀតណាម សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ ខ្មែរ ភូមិភាគខាងត្បូងមានលក្ខណៈវប្បធម៌ជាច្រើនដ៏ល្អឯក ពិពិធភាពតាមរយៈសាច់សំពត់ ពណ៌សម្បុរ ក្បាច់រចនានិងរបៀបរបបប្រើប្រាស់។
មុនពេលត្បាញសំពត់ បងប្អូនជនជាតិ ខ្មែរ ជាធម្មតាតែងតែប្រើពណ៌ធម្មជាតិពីផ្កា ស្លឹក ផ្លែឈើ សំបកឈើគ្រប់ប្រភេទជាដើម ឬជ្រលក់ល័ក្តឲ្យសរសៃសូត្រ។ ដោយមានចំណេះដឹងប្រជាប្រិយ រួមជាមួយនឹងបច្ចេកទេសត្បាញ ពួកគាត់បង្កើតបានជាសំពត់គ្រប់ប្រភេទផ្សេងៗ គ្នាដូចជា៖ សំពត់រលីងមួយពណ៌ សំពត់រំលេចក្បាច់រចនា សំពត់មានផ្សំសរសៃអំបោះមាស ប្រាក់ជាដើម។
សម្លៀកបំពាក់គួរឱ្យទាក់ភ្នែក ចម្រុះពណ៌រួមចំណែកលើកសម្រស់របស់នារី ខ្មែរ
ដើម្បីធ្វើឱ្យសម្លៀកបំពាក់លេចធ្លោ ជានជាតិ ខ្មែរ នៅមានប៉ាក់ក្បាច់រចនាឬប៉ាក់គ្រាប់អង្កាំ គ្រាប់អង្កាំកញ្ចក់ខ្សាច់បន្ថែមទៀត។ អាស្រ័យលើសកម្មភាព ភេទ អាយុកាល ពួកគាត់ប្រើសម្លៀកបំពាក់ផ្សេងៗ គ្នាដូចជា៖ សម្លៀកបំពាក់ពលកម្មដោយមានអាវខ្លី ខោចែវដេរធម្មតា មិនសូវមានក្បូរក្បាច់ហើយពុំមានភ្ជាប់គ្រាប់អង្កាំកញ្ចក់ខ្សាច់ សរសៃចេសមាសសោះឡើយ។
ការបង្ហាញម៉ូដសម្លៀកបំពាក់ជនជាតិ ខ្មែរ សម្រាប់ទៅវត្ត ពិធីមង្គលការ
សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ ខ្មែរ មានលក្ខណៈវប្បធម៌ជាច្រើនដ៏ល្អឯក ពិពិធភាពតាមរយៈសាច់សំពត់ ពណ៌សម្បុរ ក្បាច់រចនា...
ទៅបុណ្យទាននៅឯវត្ត ជនជាតិ ខ្មែរ ស្លៀកសម្លៀកបំពាក់រមទម សម្លៀកបំពាក់សម្រាប់ពិធីបុណ្យទានមានពណ៌សម្បុរឆើតឆាយ ពន្លឺលេចធ្លោ ចំណែកសម្លៀកបំពាក់អាពាហ៍ពិពាហ៍វិញតែងតែស្រស់ឆើតឆាយ អង្កាំកញ្ចក់ខ្សាច់ផ្លេកៗ សម្លៀកបំពាក់សម្រាប់ទម្រង់ឆាកល្ខោនប្រពៃណីបែរជាពិពិធភាពនិងល្អិតល្អន់ គួរសមដែរ។ល។
ការស្លៀកបែបប្រពៃណីទៅវត្ត មានអាវប៉ាក់ជាមួយសំពត់ហូលផាមួង ឬសំពត់ក្បាច់ធម្មតា... សាកសមបំផុតជាមួយនឹងនារី ខ្មែរ
នារី ខ្មែរ តែងតែរៀបចំខ្លួននិងគ្រួសារនូវឈុតសម្លៀកបំពាក់ប្រពៃណីដ៏ស្រស់ស្អាតដើម្បីស្លៀកពាក់នៅឱកាសសំខាន់ៗ ម្តងៗ
ការជ្រើសរើសឈុតសម្លៀកបំពាក់ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត គឺជាកត្តាដ៏ចាំបាច់ដែលបង្ហាញពីភាពថ្លៃថ្នូរនិងគោរពតាមប្រពៃណីខ្មែរតាំងពីបុរាណកាល
ពិធីមង្គលការជាឱកាសជួយលើកតម្កើងនូវផលិតផល ខ្មែរ ជាពិសេសបានប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ ខ្មែរ ផងដែរ
សព្វថ្ងៃនេះ ទោះបីត្រូវរងឥទ្ធិពលនៃដំណើរការសមាហរណកម្ម វប្បធម៌ក៏ប៉ុន្តែសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ ខ្មែរ នៅតែរក្សាបានលក្ខណៈពិសេស ដ៏ល្អឯកដាច់ដោយឡែកដដែល បើប្រៀបធៀបនឹងសម្លៀកបំពាក់ជនជាតិផ្សេងៗ ទៀតក្នុងសហគមន៍បណ្តាជនជាតិ វៀតណាម៕
អត្ថបទ៖ សឺន កាវថាំង
រូបថត៖ ឡេ អៀនថាញ់ - សិរីសួស្តី - ឌីណេ - ហ្វិញញឺ
បញ្ចុលទិន្នន័យដោយ៖ សិរីសួស្តី