បេតិកភណ្ឌវប្បធម៌ជនជាតិ យ៉ាវ ក្បែរចង្កេះភ្នំ តីអៀនទឺ

ស្ត្រីជនជាតិ យ៉ាវ ចង្កេះភ្នំ តីអៀនទឺ ថែរក្សាសិប្បកម្មប៉ាក់ជរប្រពៃណី
ស្ត្រីជនជាតិ យ៉ាវ ចង្កេះភ្នំ តីអៀនទឺ ថែរក្សាសិប្បកម្មប៉ាក់ជរប្រពៃណី

ស្នាក់នៅប្រមូលផ្តុំនៅស្រុក សឺនដុង (ខេត្ត បាក់យ៉ាង) ជនជាតិ យ៉ាវ មានបេតិកភណ្ឌវប្បធម៌ដ៏វិសេសវិសាលជាច្រើនបង្ហាញអោយឃើញតាមរយៈសម្លៀកបំពាក់ ជំនឿ ទំនៀមទម្លាប់ជាដើម ដើម្បីថែរក្សា ពង្រីកបេតិកភណ្ឌវប្បធម៌ទាំងនេះ ស្រុក សឺនដុង បានដាក់ដំណើរការដំណោះស្រាយជាច្រើន រួមចំណែកលើកកម្ពស់ជីវភាពខាងស្មារតីក៏ដូចជាខាងសម្ភារៈរបស់បងប្អូនជនជាតិ។ល។

បេតិកភណ្ឌវប្បធម៌ជនជាតិ យ៉ាវ ក្បែរចង្កេះភ្នំ តីអៀនទឺ ảnh 1ចាប់ពីឆ្នាំ ២០២១ រហូតមកទល់ពេលនេះ ស្រុក សឺនដុង បានផ្តោតលើការជួយឧបត្ថម្ភបងប្អូនជនជាតិ យ៉ាវ អភិវឌ្ឍសកម្មភាពទេសចរណ៍អេកូឡូស៊ីទេសចរណ៍សហគមន៍

ការថែរក្សាតម្លៃវប្បធម៌ប្រពៃណី
ប៉ុន្មានឆ្នាំកន្លងទៅ ដោយមានការយកចិត្តទុកដាក់ ចង្អុលបង្ហាញនិងណែនាំយ៉ាងដិតដល់របស់គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក បណ្តាបេតិកភណ្ឌវប្បធម៌ជនជាតិ យ៉ាវ ក្បែរចង្កេះភ្នំ តីអៀនទឺ ត្រូវបានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការអភិរក្ស ថែរក្សា។

បេតិកភណ្ឌវប្បធម៌ជនជាតិ យ៉ាវ ក្បែរចង្កេះភ្នំ តីអៀនទឺ ảnh 2វត្ត ធឿង ស្ថិតនៅលើតំបន់មានកម្រិតខ្ពស់ជាង ៨០០ ម៉ែត្រ ជាគោលដៅដើម្បីភ្ញៀវទេសចរគន់មើលបានទិដ្ឋភាពរួមនៃជួរជម្រាលភ្នំ តីអៀនទឺ ទាំងពីរផង រុករកស្វែងយល់បានសម្រស់ធម្មជាតិតាំងពីពណ៌បៃតងនៃអាកាសវេហាផង

សិប្បករឆ្នើម បាន វ៉ាន់កឿង នៅទីរួមស្រុក តីអៀនទឺ ស្រុក សឺនដុង ជាអ្នក "រក្សាភ្នក់ភ្លើង ផ្ទេរបន្តភ្លើង" ភាសាជនជាតិ យ៉ាវ ឆ្លងតាមរយៈការសិក្សាដោយខ្លួនឯង ចងក្រងកម្រងឯកសារភាសា យ៉ាវ។ ផ្តើមពីការយល់ដឹងអំពីភាសាពីដើមមក លោក កឿង បានបើកបង្រៀនភាសា យ៉ាវ ចំនួន ១០ ថ្នាក់នៅតាមភូមិ ឃុំជាច្រើនក្នុងស្រុក។

លោក កឿង នឹកគិតក្នុងចិត្ត៖ "ជនជាតិ យ៉ាវ គឺត្រូវតែចេះភាសា យ៉ាវ ទើបឃើញថាស្រលាញ់ និងចាប់អារម្មណ៍បានតម្លៃវប្បធម៌ប្រពៃណីដ៏ធំធេងរបស់ជនជាតិ"។ អាស្រ័យដោយមានអក្សរសរសេរទើបជនជាតិ យ៉ាវ នៅរក្សាទុកបានព័ត៌មានជាច្រើនអំពីប្រភពដើម បុព្វការីជន វង្សត្រកូល គ្រួសារ សាសនា ជំនឿ ទំនៀមទម្លាប់ បុណ្យទានចូលឆ្នាំថ្មីជាដើម

បេតិកភណ្ឌវប្បធម៌ជនជាតិ យ៉ាវ ក្បែរចង្កេះភ្នំ តីអៀនទឺ ảnh 3ភ្ញៀវទេសចររក្សាទុកអនុស្សាវរីយ៍ដោយមានយុវនារីជនជាតិ យ៉ាវ នៅមណ្ឌលទេសចរណ៍អេកូឡូស៊ីខាងព្រលឹងវិញ្ញាណ តីអៀនទឺ

ស្វែងយល់អំពីសិល្បៈច្រៀង ប៉ាវយុង យើងខ្ញុំធ្វើដំណើរមកកាន់ភូមិ មៅ ឃុំ ទន់មៅ ស្រុក សឺនដុង កន្លែងមានជនជាតិ យ៉ាវ រស់នៅ ១០០%។ ការច្រៀង ប៉ាវយុង របស់ជនជាតិ យ៉ាវ ចាប់កំណើតឡើងក្នុងការពលកម្ម ផលិតកម្ម ខ្លឹមសារលើកសរសើរជីវភាពរស់នៅ សេចក្តីស្នេហានៃគូស្រករ។

លក្ខណៈដ៏វិសេសវិសាលក្នុងការច្រៀង ប៉ាវយុង ស្រេចទៅលើលំនាំចម្រៀងនីមួយៗ ស្រេចទៅលើរបៀបបញ្ចេញអោយឃើញដែលអ្នកច្រៀងត្រូវតែ "តទល់ប្រកបដោយភាពបត់បែន" ផ្សេងៗ គ្នា។ ប្រសិនបើច្រៀងតាមលំនាំការប្រជុំជីវភាពអ្នកច្រៀងត្រូវតែ "ឥតបានព្រាងទុកជាមុន" តាមប្រធានបទជាក់លាក់ណានីមួយ។ បើច្រៀងតាមពិធីកិច្ចជំនឿ អ្នកច្រៀងត្រូវអនុវត្តតាមវិធានក្បួនខ្នាតច្បាស់លាស់។

បេតិកភណ្ឌវប្បធម៌ជនជាតិ យ៉ាវ ក្បែរចង្កេះភ្នំ តីអៀនទឺ ảnh 4ការថែរក្សាភាសានិយាយនិងភាសាសរសេររបស់ជនជាតិ យ៉ាវ ចង្កេះភ្នំ តីអៀនទឺ រួមចំណែកដាស់មោទនភាពជនជាតិសម្រាប់ក្មេងៗ ជំនាន់ក្រោយ ពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីជនជាតិ

"ចាប់ពីពេលនេះដល់ឆ្នាំ ២០២៥ ស្រុក សឺនដុង នឹងផ្តោតលើការកសាងផលិតផលទេសចរណ៍ពិសេសៗ ដាច់ដោយឡែក បើកបណ្តាថ្នាក់បង្ហាត់បង្រៀន អភិរក្សភាសាសរសេរលំនាំចម្រៀងប្រជាប្រិយ ពិធីកិច្ចវប្បធម៌ ពិធីបុណ្យផ្តល់ស័ក្តិពេញវ័យរបរប៉ាក់ជរ។ល។ របស់ជនជាតិ យ៉ាវ រស់នៅនៅលើភូមិសាស្ត្រស្រុក" - លោកស្រី តុង ធីហឿងយ៉ាង - អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក សឺនដុង (ខេត្ត បាក់យ៉ាង)។

ជនជាតិ យ៉ាវ នៅស្រុក សឺនដុង ថែរក្សាបានពិធីបុណ្យប្រជាប្រិយជាច្រើនដូចជា៖ ពិធីសែន បានវឿង ពិធីបុណ្យផ្តល់ស័ក្តិពេញវ័យ ។ល។ ក្នុងនោះពិធីបុណ្យផ្តល់ស័ក្តិពេញវ័យត្រូវបានគេស្គាល់ច្រើនបំផុត។

ជាធម្មតាប្រព្រឹតឡើងនាឱកាសដំណាច់ឆ្នាំឬដើមឆ្នាំថ្មី ពិធីបុណ្យផ្តល់ស័ក្តិពេញវ័យគឺជាពិធីកិច្ចដ៏សំខាន់ក្នុងជីវិតរបស់បុរសជនជាតិ យ៉ាវ បង្ហាញអោយឃើញច្បាស់ពីបំណងប្រាថ្នាដ៏ក្លៀវក្លាក្នុងការឈោងឈានឡើង បញ្ជាក់ពីភាពធំពេញរូបពេញរាង លក្ខណៈសម្បត្តិគ្រប់គ្រាន់រែកពុនការងារចំពោះវង្សត្រកូល សហគមន៍។

បេតិកភណ្ឌវប្បធម៌ជនជាតិ យ៉ាវ ក្បែរចង្កេះភ្នំ តីអៀនទឺ ảnh 5ស្ត្រីជនជាតិ យ៉ាវ ចង្កេះភ្នំ តីអៀនទឺ ថែរក្សាសិប្បកម្មប៉ាក់ជរប្រពៃណី

ទន្ទឹមនឹងនោះ ក៏ត្រូវរំឭកដល់បច្ចេកទេសប៉ាក់សង្កិមដ៏ល្អឯករបស់ ជនជាតិ យ៉ាវ ទៀតផង។ យោងតាមចាស់ទុំព្រឹទ្ធាចារ្យទាំងឡាយបានឲ្យដឹងថាពេលកូនស្រីជនជាតិ យ៉ាវ ទើបមានអាយុបាន ៥ បាន ៦ ឆ្នាំ ក៏ត្រូវតែរៀន ប៉ាក់សម្លៀកបំពាក់ ប៉ាក់របស់ របរប្រើប្រាស់ពីរបីសម្រាប់ខ្លួនស្លៀកពាក់នាថ្ងៃពិធីបុណ្យទាន បុណ្យចូលឆ្នាំថ្មី។

បច្ចេកទេសប៉ាក់របស់ជនជាតិ យ៉ាវ ហ្មត់ចត់ផ្ចិតផ្ចង់ ល្អិតល្អន់គួរសម បង្ហាញអោយឃើញច្បាស់តាមរយៈរាងការ៉េ ចតុកោណកែង ពណ៌ក្រហម លឿង សនៅលើ ខោ ក្បូរក្បាច់ដើមម៉ឺនផ្កា រូបផ្តាច់កង់ៗ នៅលើកន្សែងទទូរក្បាលជាដើម។

ការពង្រីកបេតិកភណ្ឌវប្បធម៌ជនជាតិបង្កើតតម្លៃដ៏ទាក់ទាញ
បងប្អូនជនជាតិ យ៉ាវ នៅលើភូមិសាស្ត្រខេត្ត បាក់យ៉ាង មានមនុស្សប្រហែល ១០.០០០ នាក់ ប្រមូលផ្តុំច្រើនបំផុតនៅចង្កេះភ្នំ តីអៀនទឺ ចំណុះស្រុក សឺនដុង។

បេតិកភណ្ឌវប្បធម៌ជនជាតិ យ៉ាវ ក្បែរចង្កេះភ្នំ តីអៀនទឺ ảnh 6អ្នកស្រី ត្រៀវ ធីហ្វា ជនជាតិ យ៉ាវ នៅភូមិ មៅ ទីរួមស្រុក តីអៀនទឺ ស្វែងរកស្លឹកឈើក្នុងព្រៃដើម្បីធ្វើជាឱសថបុរាណបន្តវេនក្នុងត្រកូលព្យាបាលជំងឺជូនប្រជាជន

ជនជាតិ យ៉ាវ នៅទីនេះភាគច្រើនស្ថិតក្នុងក្រុម យ៉ាវថាញ់អ៊ី យ៉ាវថាញ់ផាន និង យ៉ាវឡូយ៉ាង រស់នៅឆ្លាស់គ្នាជាមួយជនជាតិមួយចំនួនផ្សេងទៀតដូចជា តៃ នុង សានចាយ ជាដើម។

យោងតាមលោកស្រី តុង ធីហឿងយ៉ាង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក សឺនដុង បានឲ្យដឹងថា ឆ្នាំ ២០២២ គណៈកម្មាធិការប្រជាជនស្រុកបានអនុ ម័តគម្រោងមេ "អភិរក្សនិងពង្រីកបេតិកភណ្ឌវប្បធម៌បណ្តាជនជាតិស្រុក សឺនដុង ដំណាក់កាល ២០២១ - ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០"។ ក្រៅពីកេរដំណែលប្រវត្តិសាស្ត្រនិងរមណីយដា្ឋន តីអៀនទឺ លើកសំណើចាត់ចំណាត់ថ្នាក់កេរដំណែលលំដាប់ថ្នាក់ជាតិពិសេស ស្រុកក៏សហការជាមួយមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តផ្ដល់សេនាធិការរៀបចំសំណុំឯកសារសិល្បកម្មពិធីបុណ្យផ្តល់ស័ក្តិពេញវ័យរបស់បងប្អូនជនជាតិ យ៉ាវ ទៀតផង

ចាប់ពីឆ្នាំ ២០២១ រហូតមកទល់ពេលនេះ ស្រុក សឺនដុង បានសហការជាមួយសារ មន្ទីរខេត្ត ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ខេត្តចាត់តាំងសិក្សាស្រាវជ្រាវ ស៊ើបអង្កេត រៀបចំឡើងវិញនិងកាត់តវីដេអូបទយកការណ៍អំពីសិប្បកម្មប្រពៃណីប៉ាក់ជរ សង្កិមរបស់បងប្អូនជនជាតិ យ៉ាវ នៅភូម មៅ ចាត់តាំងពិធីបុណ្យសុំរដូវកាលអំណោយផលរបស់ជនជាតិ យ៉ាវ នៅភូមិ ណាហ៊ិន ភូមិ ហ្កា ឃុំ វ៉ឹនសឺន។

ស្រុកក៏ផ្តោតលើការជួយឧបត្ថម្ភ អភិវឌ្ឍសកម្មភាពអេកូទេសចរណ៍ ភ្ញៀវទេសចរ សហគមន៍របស់ជនជាតិ យ៉ាវ បើកបណ្តាថ្នាក់បង្ហាត់បង្រៀន អភិរក្សភាសាសរសេរ លំនាំចម្រៀងប្រជាប្រិយ ពិធីកិច្ចវប្បធម៌ ពិធីបុណ្យផ្តល់ស័ក្តិពេញវ័យរបរប៉ាក់ជរ... របស់ជនជាតិ យ៉ាវ។

បេតិកភណ្ឌវប្បធម៌ជនជាតិ យ៉ាវ ក្បែរចង្កេះភ្នំ តីអៀនទឺ ảnh 7បណ្តាវិធីផ្សំថ្នាំព្យាបាលជំងឺរបស់ជនជាតិ យ៉ាវ ដូចជាភោគផលដ៏មានតម្លៃនៃព្រៃភ្នំប្រទានអោយនិងផ្សព្វផ្សាយបន្តគ្នាក្នុងសហគមន៍ជនជាតិ យ៉ាវ នៅទីរួមស្រុក តីអៀនទឺ

ដោយមានការផ្តោតជាសំខាន់លើការអភិរក្សនិងពង្រីកបេតិកភណ្ឌវប្បធម៌ ប្រពៃណី ជនជាតិ យ៉ាវ នៅខាងជម្រាលភ្នំ តីអៀនទឺ នឹងមានឱកាសទាញយកផល អភិវឌ្ឍទេសចរណ៍អេកូឡូស៊ី ទេសចរណ៍សហគមន៍បន្ថែមទៀត បង្កើតបណ្តាតម្លៃទាក់ទាញមានដោយឡែក ឆ្លងតាមរយៈនោះលើកកម្ពស់ជីវភាពរស់នៅ កែលម្អប្រាក់ចំណូល រួមចំណែកកសាងជនបទថ្មី៕

អត្ថបទ៖ វៀតហ៊ុង
រូបថត៖ អានថាញ់ដាត - យ៉ាញ់ឡាម
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២៣ ដោយ៖ យ៉ាញ់លើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

ឡាយចូវ អំណរបុណ្យឯករាជ្យជាតិ

ឡាយចូវ អំណរបុណ្យឯករាជ្យជាតិ

ព្រឹកថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៦ នៅ ឡាយចូវ បានប្រារព្ធពិធីលើកទង់ជាតិអំណរបុណ្យឯករាជ្យជាតិឆ្នាំ ២០២៦ ដោយមាន​ការអញ្ជើញចូលរួមរបស់កម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធ សិស្ស ប្រជាជនបណ្តាជនជាតិខេត្ត ឡាយចូវ រួមជាមួយនឹង​ភ្ញៀវទេសចរ។ បន្ទាប់ពីពិធីលើកទង់ជាតិគឺសកម្មភាពរាំគោះអង្រែ ដង្ហែតាមដងផ្លូវដិតដោយសម្រស់ពណ៌វប្បធម៌បណ្តាជនជាតិ​នៅតំបន់ភ្នំ ឡាយចូវ។

អំណរបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា ជាមួយបងប្អូនជនជាតិ ថៃ នៅតំបន់ប៉ែកខាងលិចស្រុកទេស ងេ

អំណរបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា ជាមួយបងប្អូនជនជាតិ ថៃ នៅតំបន់ប៉ែកខាងលិចស្រុកទេស ងេ

ចំពោះបងប្អូនជនជាតិ ថៃ នៅតំបន់ប៉ែកខាងលិច ងេអាន ទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា បានក្លាយជា​ឱកាសបុណ្យពិសេសមួយតាំងពីយូរមកហើយ។

ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍

ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍

ស្ថិតក្នុងខ្សែព្រឹត្តិការណ៍សកម្មភាពសប្តាហ៍វប្បធម៌ - ទេសចរណ៍ ម៉ុកចូវ ឆ្នាំ ២០២៦ យប់ថ្ងៃទី ១ ខែ កញ្ញា នៅទីលាន ៨/៥ (សង្កាត់ ម៉ុកចូវ) ខេត្ត ស៊ើនឡា រៀបចំកម្មវិធីសិល្បៈក្រោមប្រធានបទ "ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍" អំណររំឭកអនុស្សាវរីយ៍ខួបលើកទី ៨១ ឆ្នាំនៃ "បុណ្យឯករាជ្យជាតិ" - បុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា។ កម្មវិធីទាក់ទាញភ្ញៀវទេសចរនិងប្រជាជន​បណ្តាជនជាតិនៅក្នុងខេត្ត ស៊ើនឡា យ៉ាងច្រើនកុះករអញ្ជើញមកចូលរួម។

បុណ្យឯករាជ្យជាតិចម្រុះពណ៌ស្រស់ឆើតឆាយ

បុណ្យឯករាជ្យជាតិចម្រុះពណ៌ស្រស់ឆើតឆាយ

ក្នុងឱកាសបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា លម្ហភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិ វៀតណាម (ហាណូយ) ចម្រុះពណ៌ស្រស់ឆើតឆាយប្រពៃណីដោយមានខ្សែព្រឹត្តិការណ៍ "អំណរបុណ្យឯករាជ្យជាតិ"។

ការរក្សាព្រលឹងវប្បធម៌ឆ្លងតាមរយៈស្ថាបត្យកម្មវត្ត ខ្មែរ នៅទីក្រុង ហូ ជីមិញ

ការរក្សាព្រលឹងវប្បធម៌ឆ្លងតាមរយៈស្ថាបត្យកម្មវត្ត ខ្មែរ នៅទីក្រុង ហូ ជីមិញ

ទីក្រុង ហូ ជីមិញ ជាកន្លែងប្រមូលផ្តុំនិងរក្សាទុកសំណង់ជំនឿជាច្រើនមានស្លាកស្នាមប្រវត្តិសាស្ត្ររបស់សហគមន៍បណ្តាជនជាតិ។ ក្នុងនោះ វត្ត ចន្ទរង្សី និងវត្ត ពោធិវង្ស គឺជាវត្តពីរដែលត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលប្រជុំជីវភាពវប្បធម៌ សាសនារបស់សហគមន៍ ខ្មែរ នៅទីក្រុង ហូ ជីមិញ និងតាមមូលដ្ឋានជិតខាង។

ផ្សារក្របីដ៏អ៊ូអរនៅ ត្រាលិញ

ផ្សារក្របីដ៏អ៊ូអរនៅ ត្រាលិញ

ផ្សារលក់សត្វពាហនៈ ត្រាលិញ (ឃុំ ត្រាលិញ ខេត្ត កាវបាំង) គឺជាសម័យប្រជុំផ្សារប្រព្រឹត្តឡើងនៅថ្ងៃទី ៤ ទី ៩ ទី ១៤ ទី ១៩ ទី ២៤ និងទី ២៩ ច័ន្ទគតិជារៀងរាល់ខែ។ នៅទីនេះ មិនត្រឹមតែប្រព្រឹត្តឡើងបណ្តាសកម្មភាពចរចា លក់ដូរក្របី គោ សេះដ៏ល្បីឈ្មោះប៉ុននោះទេ ថែមទាំងជាកន្លែងប្រមូលផ្តុំបណ្តាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃផ្សារណាត់តំបន់ភ្នំទៀតផង៕

បងប្អូនជនជាតិ ធូឡាវ នៅខ្សែទឹកខាងលើទន្លេ ចាយ រក្សាព្រលឹងមុខរបរតម្បាញ

បងប្អូនជនជាតិ ធូឡាវ នៅខ្សែទឹកខាងលើទន្លេ ចាយ រក្សាព្រលឹងមុខរបរតម្បាញ

សហគមន៍​ជនជាតិ ​ធូឡាវ​ នៅ​ ​វៀតណាម ​រស់នៅ​តែ​ក្នុង​ខេត្ត​ ឡាវកាយ ប៉ុននោះ ស្ថិតក្នុង​តំបន់​ខ្សែទឹកខាងលើទន្លេ ចាយ តាម​ឃុំ ​មឿងខឿង ផាឡុង ​ស៊ីនជាង ជាដើម្បី។ ទោះបីជា​ចំនួនប្រជាជនយ៉ាង​តិច​ក៏ដោយតែបងប្អូនជនជាតិ ​ធូឡាវ​ នៅតែផ្តោតជាសំខាន់ទៅលើ​ការថែរក្សានិងលើកស្ទួយ​បណ្តាមុខរបរហត្ថកម្ម​ប្រពៃណី​ដូចជា​ត្បាញសំពត់ ដេរ​សម្លៀកបំពាក់​ប្រពៃណី​ដើម្បីប្រើប្រាស់ក្នុងការប្រជុំជីវភាព​ ផលិតកម្មជារៀងរាល់ថ្ងៃនិង​សកម្មភាពជំនឿ មនោវិញ្ញាណ បង្កើតបានជាសម្រស់ដ៏វិសេសវិសាលដោយឡែក ចូលរួមចំណែកក្នុងការអភិរក្ស លើកស្ទួយអត្តសញ្ញាណ​វប្បធម៌​ប្រពៃណី​របស់ជនជាតិ។

ការថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

ការថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

ក្នុងបរិវេណវត្តអារាម ខ្មែរ ជាច្រើននៅលើភូមិសាស្ត្រទីក្រុង កឹនធើ ចូលដល់រដូវវិស្សមកាលក៏សំឡេងប្អូនៗ ប្រកបអក្សរ រៀនអក្សរលាន់ឮអឺងកងទៀត។

របរធ្វើកៅអីផ្តៅដ៏សាមញ្ញរបស់ជនជាតិ ថៃ ស

របរធ្វើកៅអីផ្តៅដ៏សាមញ្ញរបស់ជនជាតិ ថៃ ស

កៅអីផ្តៅជាសម្ភារៈប្រើប្រាស់ជិតដិតក្នុងជីវភាពរស់នៅរបស់ ជនជាតិ ថៃ នៅ មឿងឡៃ (ដៀនបៀន)។ របរផលិតកៅអីផ្តៅក៏ជាមុខរបរ សិប្បកម្មប្រពៃណីដ៏វិសេសវិសាលរបស់បងប្អូនជនជាតិផងដែរ។

វិធីសាស្ត្រស្រាវសរសៃសូត្រដោយដៃដ៏វិសេសវិសាលរបស់នារីជនជាតិ យ៉ាវ នៅ ផុងថូ

វិធីសាស្ត្រស្រាវសរសៃសូត្រដោយដៃដ៏វិសេសវិសាលរបស់នារីជនជាតិ យ៉ាវ នៅ ផុងថូ

នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយផ្សែងអ័ព្ទស្ទុងៗ នៃឃុំ ផុងថូ (ខេត្ត ឡាយជៅ) វិធីសាស្ត្រស្រាវសរសៃសូត្ររបស់នារី យ៉ាវ មិនត្រឹមតែជាមុខរបរហត្ថកម្មតែមួយមុខប៉ុននោះទេ ថែមទាំងបានក្លាយជាសិល្បៈស្ងាត់ៗ មួយផ្ទុកលក្ខណៈដ៏វិសេសវិសាលជាច្រើន។

ការរក្សាព្រលឹងសំឡេងខ្លុយកណ្ដាលព្រៃព្រឹក្សា ត្រឿងស៊ើន ដ៏ធំល្វឹងល្វើយ

ការរក្សាព្រលឹងសំឡេងខ្លុយកណ្ដាលព្រៃព្រឹក្សា ត្រឿងស៊ើន ដ៏ធំល្វឹងល្វើយ

សំឡេងខ្លុយរបស់បងប្អូនជនជាតិ ព្រៅ វ៉ឹនកៀវ (ភូមិឃុំ ត្រឿងស៊ើន ខេត្ត ក្វាងទ្រី) បន្លឺឡើងខ្ទរលាន់ឮកណ្តាលព្រៃព្រឹក្សា ត្រឿងស៊ើន ដ៏ធំល្វឹងល្វើយដូចជាស្ពានមេត្រីភ្ជាប់មនុស្សជាមួយប្រភពដើម ព្រៃភ្នំនិងជីវភាពមនោវិញ្ញាណ។ ក្នុងលំហូរនៃជីវភាពសម័យទំនើប សិប្បករទាំងឡាយរួមជាមួយនឹងដំណោះស្រាយអភិរក្សនៃមូលដ្ឋានកំពុងរួមចំណែកថែរក្សាបេតិកភណ្ឌដ៏មានតម្លៃ ស្របពេលនោះដែរបើកចេញឱកាសអភិវឌ្ឍទេសចរសហគមន៍ផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណវប្បធម៌៕

អភិរក្សសិល្បៈប្រពៃណី ខ្មែរ ធ្វើឱ្យវប្បធម៌ទៅជាកម្លាំងចលករអភិវឌ្ឍន៍

អភិរក្សសិល្បៈប្រពៃណី ខ្មែរ ធ្វើឱ្យវប្បធម៌ទៅជាកម្លាំងចលករអភិវឌ្ឍន៍

សំឡេងស្គរឆៃយ៉ាំបានបន្លឺឡើងអឺងកងនៅក្នុងទីធ្លាវត្តអារាមរបស់បងប្អូនជនជាតិ ខ្មែរ នៅពេលបុណ្យចូលឆ្នាំថ្មី ពិធី​បុណ្យអកអំបុកម្តងៗ បានក្លាយជាសំឡេងជិតដិតតាំងពីយូរលង់ណាស់មកហើយនៅក្នុងភូមិ​ស្រុក ខ្មែរ ខេត្ត អានយ៉ាង។ ប៉ុន្តែនៅពីក្រោយចង្វាក់ស្គរដ៏ផុលផុសនោះគឺជាកង្វល់របស់សិប្បករសិប្បការិនី​វ័យ​ចំណាស់ជាច្រើនខណៈពេលស្រទាប់បន្តវេនកំពុងតែតិចទៅៗ លម្ហសម្តែងបង្រួមមកជាបណ្តើរៗ ក្នុងចង្វាក់​ជីវិតរស់នៅនាសម័យទំនើប។

ពិធីដង្ហែប្រគេនទៀនព្រះវស្សានិងដង្ហែ​ផ្កាដ៏វិសេសវិសាល​ក្នុងវប្បធម៌ពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ

ពិធីដង្ហែប្រគេនទៀនព្រះវស្សានិងដង្ហែ​ផ្កាដ៏វិសេសវិសាល​ក្នុងវប្បធម៌ពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ

ពិធីដង្ហែប្រគេនទៀនព្រះវស្សានិងដង្ហែ​ផ្កាគឺជាពិធីកិច្ចសាសនាដ៏វិសេសវិសាលក្នុងវប្បធម៌ពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ។ ជាធម្មតាពិធីបុណ្យប្រារព្ធឡើងនៅក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា (ថ្ងៃ ១ រោច ខែ អាសាធ ដល់ថ្ងៃ ១៥ កើត ខែ អស្សុជ) ឬក៏ពិធីបុណ្យកឋិនទានប្រគេនសំពត់កឋិន (ពីថ្ងៃ ១ រោច ខែ អស្សុជ ដល់ថ្ងៃ ១៥ កើត ខែ កត្តិក) ពិធីបុណ្យទាំងនេះប្រាថ្នាចង់បានសេចក្តីសុខក្សេមក្សាន្ត ភ្លៀងខ្យល់អំណោយផលនិងភូមិស្រុកសុខដុមរមនា៕

អ្នកថែរក្សា "ព្រលឹង" វប្បធម៌ យ៉ាវ នៅ ណាំដាំ

អ្នកថែរក្សា "ព្រលឹង" វប្បធម៌ យ៉ាវ នៅ ណាំដាំ

លោក លី ដាយថុង ប្រធានគណៈកម្មាធិការកិច្ចការរណសិរ្សភូមិ ណាំដាំ ឃុំ ក្វានបា ខេត្ត ត្វៀនក្វាង មិនត្រឹមតែបំពេញល្អការងារនយោបាយប៉ុននោះទេ ថែមទាំងជាអ្នកត្រួសត្រាយអភិរក្សអក្សរសរសេរ និងវប្បធម៌ជនជាតិ យ៉ាវ ទៀតផង។

ខេត្ត ដុងណាយ ថែរក្សារបាំប្រជាប្រិយរបស់បងប្អូនជនជាតិ

ខេត្ត ដុងណាយ ថែរក្សារបាំប្រជាប្រិយរបស់បងប្អូនជនជាតិ

បច្ចុប្បន្ន ឃុំ ញ៉ាប៊ិច (ទីក្រុង ដុងណាយ) ផ្តើមពីការជំរុញផ្សព្វផ្សាយ ឧបត្ថម្ភក្លឹបសិល្បៈដល់ពង្រីក​តួនាទីរបស់​សិប្បករសិប្បការិនី និងអ្នកមានប្រជាប្រិយភាព មូលដ្ឋានមិនត្រឹមតែខិតខំ​ធ្វើឲ្យសម្បូរបែបជីវភាពរស់នៅខាង​ស្មារតីជូនប្រជាជនប៉ុននោះទេ ថែមទាំងជួយអភិរក្សអត្តសញ្ញាណវប្បធម៌បងប្អូនជនជាតិថែមទៀតផង។

ផ្សព្វផ្សាយវប្បធម៌ជនជាតិ ក្ហ នៅជើងភ្នំ ឡាងប៊ីអាង

ផ្សព្វផ្សាយវប្បធម៌ជនជាតិ ក្ហ នៅជើងភ្នំ ឡាងប៊ីអាង

នៅរសៀលថ្ងៃទី ១៧ ខែ មិថុនា នៅតំបន់ទេសចរណ៍ជើងភ្នំ ឡាងប៊ីអាង សង្កាត់ ឡាងប៊ីអាង - ដាឡាត ខេត្ត ឡឹមដុង រៀបចំសមោសរវប្បធម៌គងឃ្មោះនិងម្ហូបអាហាររួមផ្សំនឹងល្បែងប្រជាប្រិយឆ្នាំ ២០២៦។

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យ

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យ

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យដោយមានចង្វាក់របាំប្រពៃណីក្បែរប្រាសាទ ចាម បុរាណនៅ ផានរ៉ាង (ខេត្ត ខាញ់ហ្វា)។

ព្រះពុទ្ធសាសនា ខ្មែរ និងបេសកកម្មអភិរក្សអត្តសញ្ញាណវប្បធម៌តំបន់បងប្អូនជនជាតិ ខ្មែរ

ព្រះពុទ្ធសាសនា ខ្មែរ និងបេសកកម្មអភិរក្សអត្តសញ្ញាណវប្បធម៌តំបន់បងប្អូនជនជាតិ ខ្មែរ

នៅទីក្រុង កឹនធើ ព្រះពុទ្ធសាសនា ខ្មែរ បន្តបង្ហាញយ៉ាងច្បាស់លាស់អំពីតួនាទីស្នូលរបស់ខ្លួនក្នុងការថែរក្សា និង​លើកស្ទួយតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ។ មិនត្រឹមតែជាទីពឹងផ្អែកខាងមនោវិញ្ញាណដ៏ពិសិដ្ឋ​ប៉ុននោះទេ ស្ថាបត្យកម្មនេះថែមទាំងជាលម្ហអប់រំ ការពារបេតិកភណ្ឌនិងពង្រឹងធ្លុងមហាសាមគ្គីជន​ជាតិទៀតផង។

យុទ្ធសមណៈព្រះឧបជ្ឈាយ៍ ខ្មែរ ៤ អង្គពលីនិង 'អណ្តាតភ្លើងសាមគ្គី' ឆាបឆេះជានិច្ចក្នុងបេះដូងប្រជាជាតិ

យុទ្ធសមណៈព្រះឧបជ្ឈាយ៍ ខ្មែរ ៤ អង្គពលីនិង 'អណ្តាតភ្លើងសាមគ្គី' ឆាបឆេះជានិច្ចក្នុងបេះដូងប្រជាជាតិ

កាលពី ៥២ ឆ្នាំមុននេះ នៅខេត្ត រ៉ាច់យ៉ា (ឥឡូវជាខេត្ត អានយ៉ាង) ព្រះឧបជ្ឈាយ៍ ខ្មែរ ៤ អង្គគឺ យ័ញហម យ័ញតឹប យ័ញហយ ឡឹមហ៊ុង រួមជាមួយនឹងប្រជាជនមូលដ្ឋានរៀបចំបាតុកម្មតស៊ូទាមទារអាជ្ញាធរ អាម៉េរិក - អាយ៉ង មិនឱ្យចាប់ព្រះសង្ឃទៅធ្វើទាហ៊ាននិងបាញ់បំផ្លាញវត្តអារាម។ ស្មារតីតស៊ូបដិវត្តន៍និងការពលីរបស់ព្រះឧបជ្ឈាយ៍ ៤ អង្គក្លាយជាអណ្តាតភ្លើងបញ្ឆេះស្មារតីស្នេហាជាតិ សាមគ្គីក្នុងចំណោមបងប្អូនជនជាតិ ខ្មែរ និយាយដោយឡែក ប្រជាជននិយាយរួម។

ពិធីបុណ្យហែអ្នកតាដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ចិន នៅទីក្រុង ហូ ជីមិញ

ពិធីបុណ្យហែអ្នកតាដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ចិន នៅទីក្រុង ហូ ជីមិញ

ពិធីបុណ្យហែអ្នកតាមិនត្រឹមតែជាសកម្មភាពជំនឿដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ចិន ប៉ុននោះទេ ថែមទាំងបានក្លាយជាលំហប្រជុំជីវភាពវប្បធម៌រួមរបស់ទីក្រុង ហូ ជីមិញ ទៀតផង៕

បងប្អូនជនជាតិរួមចំណែកកសាងទីក្រុង ហូ ជីមិញ

បងប្អូនជនជាតិរួមចំណែកកសាងទីក្រុង ហូ ជីមិញ

ទីក្រុង ហូ ជីមិញ គឺជាកន្លែងប្រមូលផ្តុំជនជាតិភាគតិចចំនួន ៥៣ ក្រុម ដោយមានមនុស្សជាង ៥៩០.០០០ នាក់ (ស្មើនឹង ៤,៣៥% នៃចំនួនប្រជាជន) ភាគច្រើនជាជនជាតិ ចិន ខ្មែរ និង ចាម។ ប៉ុន្មានឆ្នាំកន្លងទៅ បងប្អូនបណ្តាជនជាតិថែរក្សាអត្តសញ្ញាណវប្បធម៌ដោយឡែកផង រួមចំណែកជាក់ស្តែងចូលក្នុងការអភិវឌ្ឍរួមនៃទីក្រុងធំបំផុតនៃប្រទេសទាំងមូលផង។

អ៊ូអរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម

អ៊ូអរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម

ប្រព្រឹត្តឡើងពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ មេសា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័កពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦ មិនត្រឹមតែជាវេលាដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីប៉ុននោះទេ ថែមទាំងជានិមិត្តរូបនៃអត្តសញ្ញាណវប្បធម៌ ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម ទៀតផង។

វត្ត ខ្មែរ គឺជាវណ្ណកម្មវិចិត្រសិល្បៈស្ថាបត្យកម្មមួយដ៏ពិសេសល្អឯក

វត្ត ខ្មែរ គឺជាវណ្ណកម្មវិចិត្រសិល្បៈស្ថាបត្យកម្មមួយដ៏ពិសេសល្អឯក

សម្រាប់សហគមន៍ ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម វត្តមិនត្រឹមតែជាកន្លែងប្រជុំជីវភាពសាសនាប៉ុននោះទេ ថែមទាំងជាមជ្ឈមណ្ឌលនៃពិធីបុណ្យប្រពៃណីសំខាន់ៗដែលផ្សារភ្ជាប់ជាមួយនឹងការរស់នៅ វប្បធម៌របស់សហគមន៍នៅក្នុងភូមិស្រុកទៀតផង។

ទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម - សាយភាយកម្លាំងមហាសាមគ្គីដ៏ខ្លាំងក្លា

ទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម - សាយភាយកម្លាំងមហាសាមគ្គីដ៏ខ្លាំងក្លា

គាំទ្រទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែ មេសា នៅភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិ វៀតណាម ឃុំ ដ្វយផឿង ហាណូយ បានប្រព្រឹត្តឡើងខ្សែសកម្មភាពដ៏វិសេសវិសាល ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងកុះករមកចូលរួម។

ទីក្រុង ហូ ជីមិញ រៀបចំពិធីបុណ្យរំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង ឆ្នាំ មមី អដ្ឋស័ក យ៉ាងឱឡារិក

ទីក្រុង ហូ ជីមិញ រៀបចំពិធីបុណ្យរំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង ឆ្នាំ មមី អដ្ឋស័ក យ៉ាងឱឡារិក

នៅព្រឹកថ្ងៃទី ២៦ ខែ មេសា (ថ្ងៃទី ១០ នៃខែទី ៣ តាមច័ន្ទគតិ) នៅមណ្ឌលរំឭកព្រះវិញ្ញាណក្ខន្ធបណ្តាស្តេចត្រកូល ហ៊ុង ឧទ្យានប្រវត្តិសាស្ត្រ - វប្បធម៌ប្រជាជាតិ គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង ហូ ជីមិញ រៀបចំពិធីបុណ្យរំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង ឆ្នាំ មមី អដ្ឋស័ក យ៉ាងឱឡារិក។

លោក ចូវផាត បង្រៀនអក្សរ ខ្មែរ ដល់កុមារនៅ វត្តថ្មីសិរីមានជ័យ (យ៉ារ៉ាយថ្មី) សង្កាត់ យ៉ារ៉ាយ ខេត្ត កាម៉ៅ។

បំផុសគំនិតថែរក្សាភាសា ខែ្មរ អភិរក្សវប្បធម៌ប្រពៃណី

នៅក្នុងវ័យអាយុ ៧៥ ឆ្នាំ សុខភាពមានការចុះខ្សោយខ្លះ ប៉ុន្តែស្មារតីបដិវត្តន៍ក្នុងខ្លួនលោក ចូវផាត នៅភូមិ កៃយ៉ាងអា ឃុំ ឡុងដៀន ខេត្ត កាម៉ៅ នៅតែស្វាហាប់យ៉ាងខ្លាំង។ មិនត្រឹមតែនាំមុខគេក្នុងការអនុវត្តចលនាធ្វើសកម្មភាពប្រលងប្រណាំងនៅមូដ្ឋានប៉ុននោះទេ លោកថែមទាំងជាអ្នកជំរុញ បង្ហាត់បង្រៀនវប្បធម៌ ទំនៀមទម្លាប់ជូនបងប្អូនជនជាតិ ខ្មែរ នៅមូលដ្ឋានទៀតផង។ ចំពោះលោកទាំងនោះមិនមែនគ្រាន់តែការជក់ចិត្តដិតអារម្មណ៍ប៉ុននោះទេ ថែមទាំងជាការទទួលខុសត្រូវចំពោះបច្ឆាជនជំនាន់ក្រោយទៀតផង។

រ៉ាម៉ាដាន ខែចែករំលែកក្តីស្រឡាញ់

រ៉ាម៉ាដាន ខែចែករំលែកក្តីស្រឡាញ់

ខែ រ៉ាម៉ាដាន មានអត្ថន័យពិសេសសំខាន់ខ្លាំង មិនត្រឹមតែជាមួយសាសនិកសាសនិកាឥស្លាមប៉ុណ្ណោះទេថែមទាំងជាមួយជីវិតវប្បធម៌ ស្មារតីរួមរបស់សហគមន៍ ចាម ឥស្លាមនៅខេត្ត អានយ៉ាង ទាំងមូល។

គងឃ្មោះផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវភាពស្មារតីនិងមនោវិញ្ញាណរបស់បណ្តាជនជាតិ អេដេ ម៉្នុង យ៉ារ៉ាយ ជាដើមនៅ តីង្វៀន។

រក្សាភ្នក់ភ្លើងបេតិកភណ្ឌវប្បធម៌គងឃ្មោះ តីង្វៀន

អំឡុងឆ្នាំកន្លងទៅ ខេត្ត ដាក់ឡាក់ តែងតែផ្តោតសំខាន់លើការអភិរក្សនិងពង្រីកបណ្តាតម្លៃវប្បធម៌របស់បងប្អូនជនជាតិភាគតិច ជាពិសេសគឺបេតិកភណ្ឌគងឃ្មោះ។

ពិធីស្រង់ព្រះនៅវត្តអូជុំវង្សា កោះស្រួល ឃុំហ្វាលឺវ ទីក្រុងកឹនធើ។ រូបថត៖ ធុយហាំង

ទំនៀមទម្លាប់ស្រង់ទឹកព្រះពុទ្ធរូប ព្រះសង្ឃ ភ្ងូតទឹកជូនយាយតា ឪពុកម្តាយក្នុងថ្ងៃឡើងស័ក

បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជារៀងរាល់ឆ្នាំត្រូវបានប្រារព្ធឡើងក្នុងរយៈពេល ៣ ឬ ៤ ថ្ងៃ។ ឆ្នាំ២០២៦ នេះ បុណ្យចូលឆ្នាំថ្មីមាន ៣ ថ្ងៃ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា។ ​ថ្ងៃទី៣ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ ហៅថាវារៈឡើងស័ក។​