បង ផាម វ៉ាន់ទុង ប្រធានការិយាល័យវិជ្ជាជីវៈ និងសារមន្ទីរគណៈកម្មការគ្រប់គ្រងកេរដំណែលវប្បធម៌ អុកអែវ ខេត្ត អានយ៉ាង បានឲ្យដឹងថា កេរដំណែលសិក្សាស្រាវជ្រាវបុរាណវត្ថុ អុកអែវ - បាថេរ ស្ថិតនៅឃុំ អុកអែវ មានផ្ទៃក្រឡាគម្រោងការអភិរក្សសរុបប្រហែល ៤៣៣,១ ហិកតា ក្នុងនោះផ្ទៃក្រឡាតំបន់ចង្កេះភ្នំ ជើងភ្នំ បាថេរ (មណ្ឌលអា) ជិត ១៤៤ ហិកតា វាល អុកអែវ ឬ អូរកែវ (មណ្ឌលបេ) ជាង ២៨៩ ហិកតា។
លោក ង្វៀន ស៊ន់បាំង នាយករងគណៈកម្មការគ្រប់គ្រងកេរដំណែលវប្បធម៌ អុកអែវ ខេត្ត អានយ៉ាង បានឲ្យដឹងថា ក្នុងដំណើរពាំនាំមណ្ឌលកេរដំណែលសិក្សាស្រាវជ្រាវបុរាណវត្ថុ អុកអែវ - បាថេរ ក្លាយជាបេតិកភណ្ឌពិភពលោក អង្គភាពកំពុងរួសរាន់អនុវត្តផែនការបរិវត្តកម្មឌីជីថលគ្រប់ជ្រុងជ្រោយនូវសកម្មភាពរបស់អគារដាក់តាំងបង្ហាញវប្បធម៌ អុកអែវ និងទីតាំងកេរដំណែលគោលដៅសំខាន់ៗ របស់មណ្ឌលកេរដំណែលសិក្សាស្រាវជ្រាវបុរាណវត្ថុ អុកអែវ - បាថេរ ក្នុងច្នាំ ២០២៦ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ប្រការនេះឆ្ពោះទៅរកគោលគោលដៅជួយភ្ញៀវទេសចរណ៍ភ្ជាប់និងយល់កាន់តែជ្រៅជ្រះថែមទៀតអំពីតម្លៃបេតិកភណ្ឌវប្បធម៌ អុកអែវ ឬ អូរកែវ ក្លាយជាស្ពានមេត្រីវប្បធម៌ សាយភាយតម្លៃបេតិកភណ្ឌដល់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសយ៉ាងច្រើនកុះករ។
កេរដំណែលសិក្សាស្រាវជ្រាវបុរាណវត្ថុ អុកអែវ - បាថេរ ជាស្លាកស្នាមសំខាន់នៃខឿនអរិយធម៌ អុកអែវ ឬ អូរកែវ ធ្លាប់រីកចម្រើនដ៏ត្រចះត្រចង់នៅតំបន់ ណាមបូ (ភូមិភាគខាងត្បូង) ចាប់ពីសតវត្សទី ១ ដល់សតវត្សទី ៧។ នេះជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលផ្ដោះប្ដូរពាណិជ្ជកម្មដ៏ធំនៃអាណាចក្រនគរ ហ្វូណន កាលពីជំនាន់ដើម។
ឆ្នាំ ២០១២ កេរដំណែលសិក្សាស្រាវជ្រាវបុរាណវត្ថុ អុកអែវ - បាថេរ ត្រូវបាននាយករដ្ឋមន្ត្រីចាត់ចំណាត់ថ្នាក់ជាកេរដំណែលជាតិពិសេស។ មូលដ្ឋានកំពុងរង់ចាំគ្រឿងសម្គាល់មួយ ជំហានសំខាន់ក្នុងដំណើរពាំនាំកេរដំណែល អុកអែវ - បាថេរ ឈោងឈានឡើងលំដាប់ពិភពលោក រួមចំណែកសាយភាយតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ដែនដី មនុស្សម្នាខេត្ត អានយ៉ាង និង វៀតណាម៕
អត្ថបទនិងរូបថត៖ កុងម៉ាវ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ