ខេត្ត សុកត្រាំង អភិវឌ្ឍផលិតផលទេសចរណ៍ពីវប្បធម៌ ខ្មែរ

ពិធីបុណ្យអុំទូក ង មិនត្រឹមតែជាសកម្មភាពកីឡាបង្ហាញលក្ខណៈសហគមន៍ប៉ុណ្ណោះទេថែមទាំងមានអត្ថន័យវប្បធម៌ ខាងព្រលឹងវិញ្ញាណពិសេសចំពោះបងប្អូនជនជាតិ ខ្មែរ ទៀតផង
ពិធីបុណ្យអុំទូក ង មិនត្រឹមតែជាសកម្មភាពកីឡាបង្ហាញលក្ខណៈសហគមន៍ប៉ុណ្ណោះទេថែមទាំងមានអត្ថន័យវប្បធម៌ ខាងព្រលឹងវិញ្ញាណពិសេសចំពោះបងប្អូនជនជាតិ ខ្មែរ ទៀតផង

ខេត្ត សុកត្រាំង ជាខេត្តមាន​បងប្អូន​ជនជាតិ ខ្មែរ រស់នៅកុះករ ស្មើនឹងចំនួនប្រជាជនជាង ៣០% នៃខេត្ត (ប្រហែល ៣៦១.០០០ នាក់)។ ទូទាំងខេត្តមានវត្តពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ ចំនួន ៩៣។ ខេត្ត សុកត្រាំង កំណត់ថាពាំនាំទេសចរណ៍ទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ក្នុងនោះអភិវឌ្ឍទេសចរណ៍សាសនាផ្សារភ្ជាប់ជាមួយនឹងវប្បធម៌របស់បងប្អូនជនជាតិ ខ្មែរ ជាចំណុចស្នូល។

ស្ថិតនៅចម្ងាយពីទីកណ្ដាលនៃខេត្ត សុកត្រាំង ប្រហែល ១០  គីឡូម៉ែត្រ វត្ត សិរីសុខុមសង្គមមានជ័យ ស្រឡូង (ឬហៅម្យ៉ាងទៀតថាវត្ត  ចែនកៀវ) នៅឃុំ ដាយតឹម ស្រុក មីស្វៀន គឺជាវត្ត ខ្មែរ  ត្រូវបានភ្ញៀវទេសចរក្នុងស្រុកនិង បរទេសជាច្រើនដឹងឮដល់ដោយមានស្ថាបត្យកម្មដ៏វិសេសវិសាល។ លោក ឡឹម សឺនហៀន អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សឃុំ ដាយតឹម បាន ឲ្យដឹងថា លក្ខណៈលេចធ្លោពិសេសដាច់ដោយឡែក របស់វត្ត សិរីសុខុមសង្គម មានជ័យ ស្រឡូង គឺជាជញ្ជាំងទាំងឡាយត្រូវបានបិទអំបែងចាន ចានទាប សេរ៉ាមិចព័រសឺឡែនយ៉ាងផ្ចិតផ្ចង់បំផុត។ មួយឆ្នាំៗ មានភ្ញៀវជាតិនិងបរទេស ជាង ២០០.០០០ លើកនាក់អញ្ជើញមក ដាយតឹម  ស្វែងយល់លក្ខណៈវប្បធម៌ ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ ស្រាវជ្រាវរាវរក ស្ថាបត្យកម្មដ៏វិសេសវិសាល នៃវត្ត សិរីសុខុមសង្គមមានជ័យ ស្រឡូង។

Soc trang phat trien du lich tu van hoa Khmer 4.JPG
វត្ត ឃ្លាំង គឺជាវត្តបុរាណរបស់ជនជាតិ ខ្មែរ នៅខេត្ត សុកត្រាំង ត្រូវបានចាត់ចំណាត់ថ្នាក់ជាកេរដំណែលស្ថាបត្យកម្មសិល្បៈលំដាប់ជាតិនិងជាគោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅទេសចរណ៍ដ៏ពេញនិយមនៃភ្ញៀវទេសចរ

រីឯនៅឃុំ ភូតឹន ស្រុក ចូវថាញ់ ភូមិសិប្បកម្មត្បាញបន្ទោះរបស់ បងប្អូន ជនជាតិ ខ្មែរ ក៏ទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា ទិញរបស់របរ។ ដើម្បីថែរក្សានិងពង្រីកផលិតផលប្រពៃណីរបស់បងប្អូនជនជាតិ អាជ្ញាធរ មូលដ្ឋានបង្កើតសហករណ៍ផ្តៅឫស្សីត្បាញ ធុយត្វៀត។ យោងតាមលោកស្រី ត្រឿង ធីបាច់ធុយ នាយិកាសហករណ៍ផ្តៅឫស្សីត្បាញ ធុយត្វៀត សហករណ៍ កំពុងឆ្ពោះទៅរកការចងសម្ពន្ធគ្នាក្នុង ផលិតកម្មគួបផ្សំអភិវឌ្ឍទេសចរណ៍ សេវាកម្មជាមួយក្រុមគ្រួសារប្រជាជនទាំងឡាយ ផ្តើមពីនោះ លើកកម្ពស់ តម្លៃភូមិសិប្បកម្ម ផ្សព្វផ្សាយផលិតផលពីមួយជំហាន ទៅមួយ ជុំហានដល់ភ្ញៀវទេសចរទស្សនា។

Soc trang phat trien du lich tu van hoa Khmer 5.JPG
ភ្ញៀវ​ទេសចរ​ឆ្លងកាត់ការពិសោធន៍ស្លៀកពាក់​សម្លៀក​បំពាក់​ប្រពៃណី​របស់ជនជាតិ ខ្មែរ​ ក្នុងបរិយាកាសវត្តបទុមវង្សា សំរោង នៅសង្កាត់​ ៥ ទីក្រុង​ សុក​ត្រាំង
Soc trang phat trien du lich tu van hoa Khmer 6.JPG
វត្តបទុមវង្សា សំរោង​ ជាគោលដៅទេសចរណ៍សាសនាដោយមានរចនាប័ទ្មស្ថាបត្យកម្ម ខ្មែរ ដ៏វិសេសវិសាល ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះកររាល់ពេលអញ្ជើញមកខេត្ត សុកត្រាំង ម្តងៗ

យោងតាមរបាយការណ៍របស់មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ខេត្ត សុកត្រាំង វត្ត ខ្មែរ ចំនួន ៩៣ ក្នុងខេត្តមាន លក្ខណៈស្ថាបត្យកម្មដ៏ វិសេសវិសាលកំពុងក្លាយជាកន្លែងគោលដៅ ទាក់ទាញភ្ញៀវទេសចរ។ អនុវត្តសេចក្តីសម្រេចចិត្តលេខ 17/NQ-HĐND ចុះថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២២ អនុម័ត គម្រោងមេទូទៅអភិវឌ្ឍទេសចរណ៍ខេត្ត សុកត្រាំង ដំណាក់កាល ២០២២ - ២០២៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៣០ ខេត្តនឹងវិនិយោគដាក់ឱ្យដំណើរការទេសចរណ៍ នៅតាមវត្តចំនួន ៤៖ វត្តសិរីតេជោ មហាទប់ វត្តសិរីសុខុមសង្គមមានជ័យ ស្រឡូង វត្តបទុមវង្សា សំរោង វត្តព្រះបួនព្រះភ័ក្រ្ត។

មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត សុកត្រាំង កំពុងរៀបចំដំណើរការអនុវត្ត គម្រោង "អភិរក្ស ពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់បណ្តា ជនជាតិភាគតិច ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍"។ ឆ្នាំ ២០២៤ គម្រោងនេះត្រូវបាន ដាក់ដំណើរការនៅឃុំ ភូតឹន ស្រុក ចូវថាញ់ ដោយមានថវិកាជាង ២ ពាន់លានដុង។ គម្រោងមានគោលបំណងអនុវត្តគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់ របស់រដ្ឋស្តីពីការងារស្តារ អភិរក្ស ពង្រីកវប្បធម៌ប្រពៃណីរបស់ ជនជាតិភាគតិចទាំងឡាយ ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍នៅមូលដ្ឋាន។

Soc trang phat trien du lich tu van hoa Khmer 1.JPG
ស្ថិតនៅចម្ងាយពីទីកណ្ដាលនៃខេត្ត សុកត្រាំង ប្រហែល ១០ គីឡូម៉ែត្រ វត្ត សិរីសុខុមសង្គមមានជ័យ ស្រឡូង នៅឃុំ ដាយតឹម ស្រុក មីស្វៀន ត្រូវបានភ្ញៀវទេសចរក្នុងស្រុកនិងបរទេសជាច្រើនដឹងឮដល់ដោយមានស្ថាបត្យកម្មដ៏វិសេសវិសាល
Soc trang phat trien du lich tu van hoa Khmer 3.JPG
ពិធីបុណ្យអុំទូក ង មិនត្រឹមតែជាសកម្មភាពកីឡាបង្ហាញលក្ខណៈសហគមន៍ប៉ុណ្ណោះទេថែមទាំងមានអត្ថន័យវប្បធម៌ ខាងព្រលឹងវិញ្ញាណពិសេសចំពោះបងប្អូនជនជាតិ ខ្មែរ ទៀតផង
Soc trang phat trien du lich tu van hoa Khmer 7.JPG
ការសម្តែងលយប្រទីបនិងទូកគែហ៊ៅគឺជាផលិតផលទេសចរណ៍ថ្មី ចំណុចចម្រុះពណ៌វប្បធម៌ ខ្មែរ ដ៏លេចធ្លោនៃខេត្ត សុកត្រាំង

លោក ផាម វ៉ាន់ដូវ នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត  សុកត្រាំង ឲ្យ ដឹងថា ខេត្តកំពុងផ្តោតលើការកសាងផលិតផលទេសចរណ៍ពិសេសៗ ដាច់ដោយឡែក ផ្អែកលើកត្តាវប្បធម៌ ខ្មែរ ដូចជា៖ អភិវឌ្ឍផលិតផលសិល្បៈល្ខោន បាសាក់ យូកេ សិល្បៈ រាំរបាំ រាំវង់ ភ្លេងពិណពាទ្យ ប្រណាំងទូក ង ជាដើម។ ស្របពេលនោះដែរ  ខេត្តក៏កំពុង ផ្តោតលើការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ នៅ មូលដ្ឋាន រួមចំណែកកសាងខេត្ត សុកត្រាំង  ទៅជាកន្លែងដែលមានបេតិកភណ្ឌនិង ពិធីបុណ្យទានវប្បធម៌លេចធ្លោតំបន់វាលទំនាបទន្លេ គឺវឡុង៕

អត្ថបទ៖ ទន់ភី - រូបថត៖ ឡេ អៀនថាញ់
ប្រែសម្រួលដោយ៖ សឺនហេង

អ្នកប្រហែលជាចាប់អារម្មណ៍

បងប្អូនជនជាតិ ខ្មែរ ទីក្រុង ហូ ជីមិញ ប្រារព្ធពិធីបុណ្យសែនដូនតាដ៏កក់ក្តៅ

បងប្អូនជនជាតិ ខ្មែរ ទីក្រុង ហូ ជីមិញ ប្រារព្ធពិធីបុណ្យសែនដូនតាដ៏កក់ក្តៅ

ក្នុងឱកាសពិធីបុណ្យសែនដូនតា មាមីងបងប្អូនជនជាតិ ខ្មែរ ជាច្រើនកំពុងរស់នៅនិងធ្វើការនៅទីក្រុង ហូ ជីមិញ បានប្រមូលផ្តុំគ្នាមកវត្ត ពោធិវង្ស សង្កាត់ បៃហៀន ដើម្បីថ្វាយគ្រឿងសក្ការៈព្រះពុទ្ធ ប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃនិងសូត្រធម៌សុំសេចក្តីជាសុខ សុភមង្គលដល់គ្រួសារញាតិសន្តាន។

នាំយកបេតិកភណ្ឌជនជាតិ សាសនាឱ្យខិតជិតមហាជនដោយបច្ចេកវិទ្យាឌីជីថល

នាំយកបេតិកភណ្ឌជនជាតិ សាសនាឱ្យខិតជិតមហាជនដោយបច្ចេកវិទ្យាឌីជីថល

តាំងពីការជួយជ្រោមជ្រែងសាសនិកប្រើឌីជីថលរហូតដល់ឌីជីថលភាវូបនីយកម្មបរិស្ថាន វត្ថុតឹកតាងនិងនិទានរឿងរ៉ាវវប្បធម៌ បណ្តាសហគមន៍ជនជាតិ សាសនានៅទីក្រុង ហូ ជីមិញ កំពុងស្វែងរករបៀបប្រើបច្ចេកវិទ្យាដើម្បីថែរក្សាបេតិកភណ្ឌ នាំយកតម្លៃ​ប្រពៃណីឱ្យខិតជិតនឹងមហាជន។

ថ្នាក់ដឹកនាំទីក្រុង កឹនធើ អញ្ជើញអបអរសាទរបងប្អូនជនជាតិ ខ្មែរ ឱកាសបុណ្យសែនដូនតា

ថ្នាក់ដឹកនាំទីក្រុង កឹនធើ អញ្ជើញអបអរសាទរបងប្អូនជនជាតិ ខ្មែរ ឱកាសបុណ្យសែនដូនតា

រសៀលថ្ងៃទី ២ ខែ តុលា នាឱកាសបុណ្យសែនដូនតាឆ្នាំ ២០២៦ របស់បងប្អូនជនជាតិ ខ្មែរ ក្រុមការងារនៃទីក្រុង កឹនធើ ដឹកនាំដោយលោក ដុង វ៉ាន់ថាញ់ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង កឹនធើ អញ្ជើញទៅសួរសុខទុក្ខ​លោកគ្រូអ្នកគ្រូ សិស្សសាលាចំណេះទូទៅអន្តេវាសិកជនជាតិមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ថាញ់ភូ និងវត្ត ព្រែកអណ្តើក នៅឃុំ ញូយ៉ា។

ការថែរក្សាអត្តសញ្ញាណវប្បធម៌ បង្កើតកម្លាំងចលករអភិវឌ្ឍតំបន់ព្រំដែន

ការថែរក្សាអត្តសញ្ញាណវប្បធម៌ បង្កើតកម្លាំងចលករអភិវឌ្ឍតំបន់ព្រំដែន

ការអនុវត្តសេចក្តីសម្រេចចិត្តលេខ 80-NQ/TW របស់ការិយាល័យនយោបាយស្តីអំពីការអភិវឌ្ឍវប្បធម៌ វៀតណាម ខេត្ត ឡាងសឺន កំណត់ថា ការកសាងនិងអភិវឌ្ឍខឿនវប្បធម៌គ្រប់ជ្រុងជ្រោយ ពោរពេញដោយអត្តសញ្ញាណ មនុស្សធម៌ វិទ្យាសាស្ត្រ ទំនើប ក្លាយជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ ប្រភពធនធានកើតពីផ្ទៃក្នុងដ៏សំខាន់ កម្លាំងចលករសម្រាប់ការអភិវឌ្ឍយ៉ាងលឿននិងស្ថិរភាព។

ការថែរក្សាអត្តសញ្ញាណគួបផ្សំជាមួយលទ្ធភាពផ្ស៊ាំទៅនឹងសម័យកាល

ការថែរក្សាអត្តសញ្ញាណគួបផ្សំជាមួយលទ្ធភាពផ្ស៊ាំទៅនឹងសម័យកាល

សេចក្តីសម្រេចលេខ 80-NQ/TW របស់ការិយាល័យនយោបាយដាក់ចេញតម្រូវការកសាងប្រព័ន្ធតម្លៃជាតិ វប្បធម៌ និង​បមាណីយកម្មប្រជាជន វៀតណាម។ នៅទីក្រុង ហូ ជីមិញ កសាងប្រជាជនថែរក្សាអត្តសញ្ញាណផង សម្របសម័យកាលផងគឺជា​លក្ខខណ្ឌដើម្បីឱ្យវប្បធម៌ក្លាយជាកម្លាំងអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល។

ការបើកបរិយាកាសដើម្បីវប្បធម៌រស់រានក្នុងជីវភាពប្រចាំថ្ងៃ

ការបើកបរិយាកាសដើម្បីវប្បធម៌រស់រានក្នុងជីវភាពប្រចាំថ្ងៃ

ប្រសិនបើកសាងប្រព័ន្ធតម្លៃមនុស្សគឺជាមូលដ្ឋានគ្រឹះបង្កើតបានជាប្រភពកម្លាំងកើតពីផ្ទៃក្នុងនៃទីក្រុង ក៏សំណួរបណ្តទៀតគឺធ្វើដូចម្តេចដើម្បីតម្លៃទាំងនោះមិនមែនមានតែនៅក្នុងឯកសារជាលាយលក្ខណ៍អក្សរឬពាក្យស្លោកប៉ុននោះទេតែក្លាយជាផ្នែកមួយនៃជីភាពប្រចាំថ្ងៃ។ ជាក់ស្តែងនៅទីក្រុង ហូ ជីមិញ ឱ្យឃើញថា ចង់ឱ្យវប្បធម៌ជ្រាបចូលទៅក្នុងសហគមន៍យ៉ាងជ្រៅ ចាំបាច់ត្រូវបង្កើតបរិយាកាសទាំងឡាយដើម្បីប្រជាជនអាចទទួលផល ឆ្លងកាត់បទពិសោធ ផ្លាស់ប្តូរនិងច្នៃប្រតិដ្ឋ។ នេះក៏ជាទិសដៅដ៏សំខាន់ដើម្បីប្រែក្លាយធនធានវប្បធម៌ទៅជាប្រភពកម្លាំងអភិវឌ្ឍតាមស្មារតីសេចក្តីសម្រេចលេខ 80-NQ/TW។

ពីមូលដ្ឋានគ្រឹះខាងស្មារតីដល់ប្រភពកម្លាំងកើតពីផ្ទៃក្នុង

ពីមូលដ្ឋានគ្រឹះខាងស្មារតីដល់ប្រភពកម្លាំងកើតពីផ្ទៃក្នុង

សេចក្តីសម្រេចលេខ 80-NQ/TW របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍវប្បធម៌ វៀតណាម ក្នុងដំណាក់កាលថ្មីរួមជាមួយនឹងកម្មវិធី ផែនការអនុវត្តរបស់រដ្ឋាភិបាលបានដាក់ចេញតម្រូវការនាំប្រព័ន្ធតម្លៃវប្បធម៌ជាតិ ប្រព័ន្ធតម្លៃវប្បធម៌ ប្រព័ន្ធតម្លៃគ្រួសារនិងបទដ្ឋានមនុស្សម្នា វៀតណាម ចូលទៅក្នុងជីវភាពប្រចាំថ្ងៃ។

ឡាយចូវ អំណរបុណ្យឯករាជ្យជាតិ

ឡាយចូវ អំណរបុណ្យឯករាជ្យជាតិ

ព្រឹកថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៦ នៅ ឡាយចូវ បានប្រារព្ធពិធីលើកទង់ជាតិអំណរបុណ្យឯករាជ្យជាតិឆ្នាំ ២០២៦ ដោយមាន​ការអញ្ជើញចូលរួមរបស់កម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធ សិស្ស ប្រជាជនបណ្តាជនជាតិខេត្ត ឡាយចូវ រួមជាមួយនឹង​ភ្ញៀវទេសចរ។ បន្ទាប់ពីពិធីលើកទង់ជាតិគឺសកម្មភាពរាំគោះអង្រែ ដង្ហែតាមដងផ្លូវដិតដោយសម្រស់ពណ៌វប្បធម៌បណ្តាជនជាតិ​នៅតំបន់ភ្នំ ឡាយចូវ។

អំណរបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា ជាមួយបងប្អូនជនជាតិ ថៃ នៅតំបន់ប៉ែកខាងលិចស្រុកទេស ងេ

អំណរបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា ជាមួយបងប្អូនជនជាតិ ថៃ នៅតំបន់ប៉ែកខាងលិចស្រុកទេស ងេ

ចំពោះបងប្អូនជនជាតិ ថៃ នៅតំបន់ប៉ែកខាងលិច ងេអាន ទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា បានក្លាយជា​ឱកាសបុណ្យពិសេសមួយតាំងពីយូរមកហើយ។

ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍

ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍

ស្ថិតក្នុងខ្សែព្រឹត្តិការណ៍សកម្មភាពសប្តាហ៍វប្បធម៌ - ទេសចរណ៍ ម៉ុកចូវ ឆ្នាំ ២០២៦ យប់ថ្ងៃទី ១ ខែ កញ្ញា នៅទីលាន ៨/៥ (សង្កាត់ ម៉ុកចូវ) ខេត្ត ស៊ើនឡា រៀបចំកម្មវិធីសិល្បៈក្រោមប្រធានបទ "ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍" អំណររំឭកអនុស្សាវរីយ៍ខួបលើកទី ៨១ ឆ្នាំនៃ "បុណ្យឯករាជ្យជាតិ" - បុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា។ កម្មវិធីទាក់ទាញភ្ញៀវទេសចរនិងប្រជាជន​បណ្តាជនជាតិនៅក្នុងខេត្ត ស៊ើនឡា យ៉ាងច្រើនកុះករអញ្ជើញមកចូលរួម។

បុណ្យឯករាជ្យជាតិចម្រុះពណ៌ស្រស់ឆើតឆាយ

បុណ្យឯករាជ្យជាតិចម្រុះពណ៌ស្រស់ឆើតឆាយ

ក្នុងឱកាសបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា លម្ហភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិ វៀតណាម (ហាណូយ) ចម្រុះពណ៌ស្រស់ឆើតឆាយប្រពៃណីដោយមានខ្សែព្រឹត្តិការណ៍ "អំណរបុណ្យឯករាជ្យជាតិ"។

ការរក្សាព្រលឹងវប្បធម៌ឆ្លងតាមរយៈស្ថាបត្យកម្មវត្ត ខ្មែរ នៅទីក្រុង ហូ ជីមិញ

ការរក្សាព្រលឹងវប្បធម៌ឆ្លងតាមរយៈស្ថាបត្យកម្មវត្ត ខ្មែរ នៅទីក្រុង ហូ ជីមិញ

ទីក្រុង ហូ ជីមិញ ជាកន្លែងប្រមូលផ្តុំនិងរក្សាទុកសំណង់ជំនឿជាច្រើនមានស្លាកស្នាមប្រវត្តិសាស្ត្ររបស់សហគមន៍បណ្តាជនជាតិ។ ក្នុងនោះ វត្ត ចន្ទរង្សី និងវត្ត ពោធិវង្ស គឺជាវត្តពីរដែលត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលប្រជុំជីវភាពវប្បធម៌ សាសនារបស់សហគមន៍ ខ្មែរ នៅទីក្រុង ហូ ជីមិញ និងតាមមូលដ្ឋានជិតខាង។

ផ្សារក្របីដ៏អ៊ូអរនៅ ត្រាលិញ

ផ្សារក្របីដ៏អ៊ូអរនៅ ត្រាលិញ

ផ្សារលក់សត្វពាហនៈ ត្រាលិញ (ឃុំ ត្រាលិញ ខេត្ត កាវបាំង) គឺជាសម័យប្រជុំផ្សារប្រព្រឹត្តឡើងនៅថ្ងៃទី ៤ ទី ៩ ទី ១៤ ទី ១៩ ទី ២៤ និងទី ២៩ ច័ន្ទគតិជារៀងរាល់ខែ។ នៅទីនេះ មិនត្រឹមតែប្រព្រឹត្តឡើងបណ្តាសកម្មភាពចរចា លក់ដូរក្របី គោ សេះដ៏ល្បីឈ្មោះប៉ុននោះទេ ថែមទាំងជាកន្លែងប្រមូលផ្តុំបណ្តាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃផ្សារណាត់តំបន់ភ្នំទៀតផង៕

បងប្អូនជនជាតិ ធូឡាវ នៅខ្សែទឹកខាងលើទន្លេ ចាយ រក្សាព្រលឹងមុខរបរតម្បាញ

បងប្អូនជនជាតិ ធូឡាវ នៅខ្សែទឹកខាងលើទន្លេ ចាយ រក្សាព្រលឹងមុខរបរតម្បាញ

សហគមន៍​ជនជាតិ ​ធូឡាវ​ នៅ​ ​វៀតណាម ​រស់នៅ​តែ​ក្នុង​ខេត្ត​ ឡាវកាយ ប៉ុននោះ ស្ថិតក្នុង​តំបន់​ខ្សែទឹកខាងលើទន្លេ ចាយ តាម​ឃុំ ​មឿងខឿង ផាឡុង ​ស៊ីនជាង ជាដើម្បី។ ទោះបីជា​ចំនួនប្រជាជនយ៉ាង​តិច​ក៏ដោយតែបងប្អូនជនជាតិ ​ធូឡាវ​ នៅតែផ្តោតជាសំខាន់ទៅលើ​ការថែរក្សានិងលើកស្ទួយ​បណ្តាមុខរបរហត្ថកម្ម​ប្រពៃណី​ដូចជា​ត្បាញសំពត់ ដេរ​សម្លៀកបំពាក់​ប្រពៃណី​ដើម្បីប្រើប្រាស់ក្នុងការប្រជុំជីវភាព​ ផលិតកម្មជារៀងរាល់ថ្ងៃនិង​សកម្មភាពជំនឿ មនោវិញ្ញាណ បង្កើតបានជាសម្រស់ដ៏វិសេសវិសាលដោយឡែក ចូលរួមចំណែកក្នុងការអភិរក្ស លើកស្ទួយអត្តសញ្ញាណ​វប្បធម៌​ប្រពៃណី​របស់ជនជាតិ។

ការថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

ការថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

ក្នុងបរិវេណវត្តអារាម ខ្មែរ ជាច្រើននៅលើភូមិសាស្ត្រទីក្រុង កឹនធើ ចូលដល់រដូវវិស្សមកាលក៏សំឡេងប្អូនៗ ប្រកបអក្សរ រៀនអក្សរលាន់ឮអឺងកងទៀត។

របរធ្វើកៅអីផ្តៅដ៏សាមញ្ញរបស់ជនជាតិ ថៃ ស

របរធ្វើកៅអីផ្តៅដ៏សាមញ្ញរបស់ជនជាតិ ថៃ ស

កៅអីផ្តៅជាសម្ភារៈប្រើប្រាស់ជិតដិតក្នុងជីវភាពរស់នៅរបស់ ជនជាតិ ថៃ នៅ មឿងឡៃ (ដៀនបៀន)។ របរផលិតកៅអីផ្តៅក៏ជាមុខរបរ សិប្បកម្មប្រពៃណីដ៏វិសេសវិសាលរបស់បងប្អូនជនជាតិផងដែរ។

វិធីសាស្ត្រស្រាវសរសៃសូត្រដោយដៃដ៏វិសេសវិសាលរបស់នារីជនជាតិ យ៉ាវ នៅ ផុងថូ

វិធីសាស្ត្រស្រាវសរសៃសូត្រដោយដៃដ៏វិសេសវិសាលរបស់នារីជនជាតិ យ៉ាវ នៅ ផុងថូ

នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយផ្សែងអ័ព្ទស្ទុងៗ នៃឃុំ ផុងថូ (ខេត្ត ឡាយជៅ) វិធីសាស្ត្រស្រាវសរសៃសូត្ររបស់នារី យ៉ាវ មិនត្រឹមតែជាមុខរបរហត្ថកម្មតែមួយមុខប៉ុននោះទេ ថែមទាំងបានក្លាយជាសិល្បៈស្ងាត់ៗ មួយផ្ទុកលក្ខណៈដ៏វិសេសវិសាលជាច្រើន។

ការរក្សាព្រលឹងសំឡេងខ្លុយកណ្ដាលព្រៃព្រឹក្សា ត្រឿងស៊ើន ដ៏ធំល្វឹងល្វើយ

ការរក្សាព្រលឹងសំឡេងខ្លុយកណ្ដាលព្រៃព្រឹក្សា ត្រឿងស៊ើន ដ៏ធំល្វឹងល្វើយ

សំឡេងខ្លុយរបស់បងប្អូនជនជាតិ ព្រៅ វ៉ឹនកៀវ (ភូមិឃុំ ត្រឿងស៊ើន ខេត្ត ក្វាងទ្រី) បន្លឺឡើងខ្ទរលាន់ឮកណ្តាលព្រៃព្រឹក្សា ត្រឿងស៊ើន ដ៏ធំល្វឹងល្វើយដូចជាស្ពានមេត្រីភ្ជាប់មនុស្សជាមួយប្រភពដើម ព្រៃភ្នំនិងជីវភាពមនោវិញ្ញាណ។ ក្នុងលំហូរនៃជីវភាពសម័យទំនើប សិប្បករទាំងឡាយរួមជាមួយនឹងដំណោះស្រាយអភិរក្សនៃមូលដ្ឋានកំពុងរួមចំណែកថែរក្សាបេតិកភណ្ឌដ៏មានតម្លៃ ស្របពេលនោះដែរបើកចេញឱកាសអភិវឌ្ឍទេសចរសហគមន៍ផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណវប្បធម៌៕

អភិរក្សសិល្បៈប្រពៃណី ខ្មែរ ធ្វើឱ្យវប្បធម៌ទៅជាកម្លាំងចលករអភិវឌ្ឍន៍

អភិរក្សសិល្បៈប្រពៃណី ខ្មែរ ធ្វើឱ្យវប្បធម៌ទៅជាកម្លាំងចលករអភិវឌ្ឍន៍

សំឡេងស្គរឆៃយ៉ាំបានបន្លឺឡើងអឺងកងនៅក្នុងទីធ្លាវត្តអារាមរបស់បងប្អូនជនជាតិ ខ្មែរ នៅពេលបុណ្យចូលឆ្នាំថ្មី ពិធី​បុណ្យអកអំបុកម្តងៗ បានក្លាយជាសំឡេងជិតដិតតាំងពីយូរលង់ណាស់មកហើយនៅក្នុងភូមិ​ស្រុក ខ្មែរ ខេត្ត អានយ៉ាង។ ប៉ុន្តែនៅពីក្រោយចង្វាក់ស្គរដ៏ផុលផុសនោះគឺជាកង្វល់របស់សិប្បករសិប្បការិនី​វ័យ​ចំណាស់ជាច្រើនខណៈពេលស្រទាប់បន្តវេនកំពុងតែតិចទៅៗ លម្ហសម្តែងបង្រួមមកជាបណ្តើរៗ ក្នុងចង្វាក់​ជីវិតរស់នៅនាសម័យទំនើប។

ពិធីដង្ហែប្រគេនទៀនព្រះវស្សានិងដង្ហែ​ផ្កាដ៏វិសេសវិសាល​ក្នុងវប្បធម៌ពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ

ពិធីដង្ហែប្រគេនទៀនព្រះវស្សានិងដង្ហែ​ផ្កាដ៏វិសេសវិសាល​ក្នុងវប្បធម៌ពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ

ពិធីដង្ហែប្រគេនទៀនព្រះវស្សានិងដង្ហែ​ផ្កាគឺជាពិធីកិច្ចសាសនាដ៏វិសេសវិសាលក្នុងវប្បធម៌ពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ។ ជាធម្មតាពិធីបុណ្យប្រារព្ធឡើងនៅក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា (ថ្ងៃ ១ រោច ខែ អាសាធ ដល់ថ្ងៃ ១៥ កើត ខែ អស្សុជ) ឬក៏ពិធីបុណ្យកឋិនទានប្រគេនសំពត់កឋិន (ពីថ្ងៃ ១ រោច ខែ អស្សុជ ដល់ថ្ងៃ ១៥ កើត ខែ កត្តិក) ពិធីបុណ្យទាំងនេះប្រាថ្នាចង់បានសេចក្តីសុខក្សេមក្សាន្ត ភ្លៀងខ្យល់អំណោយផលនិងភូមិស្រុកសុខដុមរមនា៕

អ្នកថែរក្សា "ព្រលឹង" វប្បធម៌ យ៉ាវ នៅ ណាំដាំ

អ្នកថែរក្សា "ព្រលឹង" វប្បធម៌ យ៉ាវ នៅ ណាំដាំ

លោក លី ដាយថុង ប្រធានគណៈកម្មាធិការកិច្ចការរណសិរ្សភូមិ ណាំដាំ ឃុំ ក្វានបា ខេត្ត ត្វៀនក្វាង មិនត្រឹមតែបំពេញល្អការងារនយោបាយប៉ុននោះទេ ថែមទាំងជាអ្នកត្រួសត្រាយអភិរក្សអក្សរសរសេរ និងវប្បធម៌ជនជាតិ យ៉ាវ ទៀតផង។

ខេត្ត ដុងណាយ ថែរក្សារបាំប្រជាប្រិយរបស់បងប្អូនជនជាតិ

ខេត្ត ដុងណាយ ថែរក្សារបាំប្រជាប្រិយរបស់បងប្អូនជនជាតិ

បច្ចុប្បន្ន ឃុំ ញ៉ាប៊ិច (ទីក្រុង ដុងណាយ) ផ្តើមពីការជំរុញផ្សព្វផ្សាយ ឧបត្ថម្ភក្លឹបសិល្បៈដល់ពង្រីក​តួនាទីរបស់​សិប្បករសិប្បការិនី និងអ្នកមានប្រជាប្រិយភាព មូលដ្ឋានមិនត្រឹមតែខិតខំ​ធ្វើឲ្យសម្បូរបែបជីវភាពរស់នៅខាង​ស្មារតីជូនប្រជាជនប៉ុននោះទេ ថែមទាំងជួយអភិរក្សអត្តសញ្ញាណវប្បធម៌បងប្អូនជនជាតិថែមទៀតផង។

ផ្សព្វផ្សាយវប្បធម៌ជនជាតិ ក្ហ នៅជើងភ្នំ ឡាងប៊ីអាង

ផ្សព្វផ្សាយវប្បធម៌ជនជាតិ ក្ហ នៅជើងភ្នំ ឡាងប៊ីអាង

នៅរសៀលថ្ងៃទី ១៧ ខែ មិថុនា នៅតំបន់ទេសចរណ៍ជើងភ្នំ ឡាងប៊ីអាង សង្កាត់ ឡាងប៊ីអាង - ដាឡាត ខេត្ត ឡឹមដុង រៀបចំសមោសរវប្បធម៌គងឃ្មោះនិងម្ហូបអាហាររួមផ្សំនឹងល្បែងប្រជាប្រិយឆ្នាំ ២០២៦។

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យ

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យ

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យដោយមានចង្វាក់របាំប្រពៃណីក្បែរប្រាសាទ ចាម បុរាណនៅ ផានរ៉ាង (ខេត្ត ខាញ់ហ្វា)។

ព្រះពុទ្ធសាសនា ខ្មែរ និងបេសកកម្មអភិរក្សអត្តសញ្ញាណវប្បធម៌តំបន់បងប្អូនជនជាតិ ខ្មែរ

ព្រះពុទ្ធសាសនា ខ្មែរ និងបេសកកម្មអភិរក្សអត្តសញ្ញាណវប្បធម៌តំបន់បងប្អូនជនជាតិ ខ្មែរ

នៅទីក្រុង កឹនធើ ព្រះពុទ្ធសាសនា ខ្មែរ បន្តបង្ហាញយ៉ាងច្បាស់លាស់អំពីតួនាទីស្នូលរបស់ខ្លួនក្នុងការថែរក្សា និង​លើកស្ទួយតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ។ មិនត្រឹមតែជាទីពឹងផ្អែកខាងមនោវិញ្ញាណដ៏ពិសិដ្ឋ​ប៉ុននោះទេ ស្ថាបត្យកម្មនេះថែមទាំងជាលម្ហអប់រំ ការពារបេតិកភណ្ឌនិងពង្រឹងធ្លុងមហាសាមគ្គីជន​ជាតិទៀតផង។

យុទ្ធសមណៈព្រះឧបជ្ឈាយ៍ ខ្មែរ ៤ អង្គពលីនិង 'អណ្តាតភ្លើងសាមគ្គី' ឆាបឆេះជានិច្ចក្នុងបេះដូងប្រជាជាតិ

យុទ្ធសមណៈព្រះឧបជ្ឈាយ៍ ខ្មែរ ៤ អង្គពលីនិង 'អណ្តាតភ្លើងសាមគ្គី' ឆាបឆេះជានិច្ចក្នុងបេះដូងប្រជាជាតិ

កាលពី ៥២ ឆ្នាំមុននេះ នៅខេត្ត រ៉ាច់យ៉ា (ឥឡូវជាខេត្ត អានយ៉ាង) ព្រះឧបជ្ឈាយ៍ ខ្មែរ ៤ អង្គគឺ យ័ញហម យ័ញតឹប យ័ញហយ ឡឹមហ៊ុង រួមជាមួយនឹងប្រជាជនមូលដ្ឋានរៀបចំបាតុកម្មតស៊ូទាមទារអាជ្ញាធរ អាម៉េរិក - អាយ៉ង មិនឱ្យចាប់ព្រះសង្ឃទៅធ្វើទាហ៊ាននិងបាញ់បំផ្លាញវត្តអារាម។ ស្មារតីតស៊ូបដិវត្តន៍និងការពលីរបស់ព្រះឧបជ្ឈាយ៍ ៤ អង្គក្លាយជាអណ្តាតភ្លើងបញ្ឆេះស្មារតីស្នេហាជាតិ សាមគ្គីក្នុងចំណោមបងប្អូនជនជាតិ ខ្មែរ និយាយដោយឡែក ប្រជាជននិយាយរួម។

ពិធីបុណ្យហែអ្នកតាដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ចិន នៅទីក្រុង ហូ ជីមិញ

ពិធីបុណ្យហែអ្នកតាដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ចិន នៅទីក្រុង ហូ ជីមិញ

ពិធីបុណ្យហែអ្នកតាមិនត្រឹមតែជាសកម្មភាពជំនឿដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ចិន ប៉ុននោះទេ ថែមទាំងបានក្លាយជាលំហប្រជុំជីវភាពវប្បធម៌រួមរបស់ទីក្រុង ហូ ជីមិញ ទៀតផង៕

បងប្អូនជនជាតិរួមចំណែកកសាងទីក្រុង ហូ ជីមិញ

បងប្អូនជនជាតិរួមចំណែកកសាងទីក្រុង ហូ ជីមិញ

ទីក្រុង ហូ ជីមិញ គឺជាកន្លែងប្រមូលផ្តុំជនជាតិភាគតិចចំនួន ៥៣ ក្រុម ដោយមានមនុស្សជាង ៥៩០.០០០ នាក់ (ស្មើនឹង ៤,៣៥% នៃចំនួនប្រជាជន) ភាគច្រើនជាជនជាតិ ចិន ខ្មែរ និង ចាម។ ប៉ុន្មានឆ្នាំកន្លងទៅ បងប្អូនបណ្តាជនជាតិថែរក្សាអត្តសញ្ញាណវប្បធម៌ដោយឡែកផង រួមចំណែកជាក់ស្តែងចូលក្នុងការអភិវឌ្ឍរួមនៃទីក្រុងធំបំផុតនៃប្រទេសទាំងមូលផង។