មកកាន់តំបន់វប្បធម៌ មឿង

ម៉មឿង (ពិធីកិច្ចសែនព្រេន​) ​ជា​បេតិកភណ្ឌ​វប្បធម៌ដ៏វិសេសវិសាលមួយ​ ឆ្លុះបញ្ចាំង​ជីវទស្សនៈ លោកទស្សនៈ​នៃជនជាតិ​ មឿង​ បង្កប់នូវអត្ថន័យ​អប់រំ​ជាច្រើន ចំពោះសហគមន៍​
ម៉មឿង (ពិធីកិច្ចសែនព្រេន​) ​ជា​បេតិកភណ្ឌ​វប្បធម៌ដ៏វិសេសវិសាលមួយ​ ឆ្លុះបញ្ចាំង​ជីវទស្សនៈ លោកទស្សនៈ​នៃជនជាតិ​ មឿង​ បង្កប់នូវអត្ថន័យ​អប់រំ​ជាច្រើន ចំពោះសហគមន៍​

ខេត្ត ហ្វាប៊ិញ​ ជា​​ដែនដី​ដែលមាន​ជនជាតិ​ជាច្រើន​រួម​រស់​ជាមួយ​គ្នា​ ក្នុងនោះជាចម្បង​គឺជនជាតិ​ មឿង​ មានអត្រាជាង​ ៦៣%​នៃចំនួន​ប្រជាជន​។ នៅទីនេះ​ល្បី​ឈ្មោះដោយ​​មានតំបន់ ​មឿង បុរាណ​ចំនួន​ ៤ "ប៊ី វ៉ាង ថាង​​ ដុងរួមជាមួយ​នឹងមានវត្តមាន​នៃវប្បធម៌ ហ្វា​ប៊ិញ មានអត្ថិភាពជាង​ ១០.០០០ ឆ្នាំមកហើយ​។ តាម​រំហូរពេលវេលាជនជាតិ ​មឿង នៅ​ខេត្ត ហ្វាប៊ិញ​ បាន​ច្នៃបង្កើតនិងថែរក្សាបាន​ខឿន​វប្បធម៌ដ៏បរិបូណ៌និងសម្បូរបែប៌មួយ។​

លក្ខណៈដ៏វិសេសវិសាលមានដោយឡែកនៃវប្បធម៌ មឿង​

ជនជាតិ មឿង នៅខេត្ត ហ្វាប៊ិញ រស់នៅប្រមូលផ្តុំនៅ តាមស្រុក៖ តឹនឡាក ឡាកសឺន កាវផុង គីមបូយ និង ឡឿងសឺន។ ឆ្លងកាត់ជាច្រើនជំនាន់ ជនជាតិ មឿង នៅទីនេះ តែងតែមានមោទកភាពជាប្រភពដើមនៃខឿន "វប្បធម៌ ហ្វាប៊ិញ" ជាទីកន្លែងអភិរក្ស រក្សាទុកស្គរមហោរ ធឹករាប់រយគ្រឿង ឃ្មោះដ៏មាន តម្លៃជាង ៥.០០០ គ្រឿង ជាទីកន្លែងប្រសូតវីរកថា "បង្កើតដី បង្កើតទឹក" ទីកន្លែង ដ៏កក់ក្តៅប្រកបដោយមនោសញ្ចេតនាមនុស្សនៅក្នុងទំនៀម ទម្លាប់ប្រពៃណីដ៏ ល្អប្រពៃនៅតែពោរពេញដោយលក្ខណៈវប្បធម៌ ជនជាតិ វៀតណាម បុរាណ។​

ពួនសំងំដ៏ក្សេមក្សាន្តនៅឃុំ ផុងភូ ស្រុក តឹនឡាក ភូមិ លុយអាយ ដោយមាន ចំនួនប្រជាជន ១០០% ជាជនជាតិ មឿង បានក្លាយជានិមិត្តរូប រស់រវើកសម្រាប់ ខឿនវប្បធម៌សម្បូរបែបនិងដ៏វិសេសវិសាលនៃជនជាតិ មឿង។ នេះអាចនឹង ចាត់ទុកថាជាភូមិ មឿង បុរាណ ស្អាតបំផុតនៃខេត្ត ហ្វាប៊ិញ ដោយសារប្រជាជន នៅរក្សាបានរចនាប័ទ្មផ្ទះខ្ពស់ផុតពីដីបែបប្រពៃណី។ លោក ប៊ូយ វ៉ាន់ហ៊៊ិ្វញ ប្រធានភូមិ លុយអាយ អោយដឹងថា ផ្ទះខ្ពស់ផុតពីដីជា លក្ខណៈពិសេសដាច់ ដោយឡែកបំផុតនៃវប្បធម៌ជនជាតិ មឿង។ ផ្ទះខ្ពស់ផុតពីដីត្រូវបានកសាង ៣ ជាន់ ជាន់ខាងក្រោមជាទីកន្លែងក្រុងសត្វចតុបាទ ទ្វេបាទនិងទុកដាក់ ឧបករណ៍ផលិតកសិកម្ម ជាន់កណ្តាលសម្រាប់សម្រាកកាយប្រជុំ ជីវភាព រីឯជាន់លើបំផុតទុកដាក់ប្រដាប់ប្រើប្រាស់គ្រួសារនិង ស្បៀងអាហារ។

45-ve mien van hoa Muong-luu trong dat.jpg
ការវេចនំបំពង់និងនំបាញ់ជឹង (នំអន្សមជ្រុង) ក្នុងប៉ុន្មានថ្ងៃពិធីបុណ្យទាន បុណ្យចូលឆ្នាំថ្មីជាលក្ខណៈវប្បធម៌ប្រពៃណីដ៏ល្អប្រពៃត្រូវបានថែរក្សាអស់ជាច្រើនជំនាន់ជនជាតិ មឿងនៅខេត្ត ហ្វាប៊ិញ​
44-ve mien van hoa Muong-luu trong dat.jpg
ផលិតផល​​ត្បាញបន្ទោះដោយ​ហត្ថកម្ម​មិនត្រឹមតែបម្រើតម្រូវការប្រជុំជីវភាពប្រចាំថ្ងៃ​ដែលនៅ​បង្កប់​ទុកលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃជនជាតិ មឿង ចាំបាច់ត្រូវបានយកចិត្តទុកដាក់ ថែរក្សា

រួមជាមួយនឹងរចនាប័ទ្មផ្ទះខ្ពស់ផុតពីដីបែបប្រពៃណី ជនជាតិ មឿង នៅ ខេត្ត ហ្វាប៊ិញ នៅមានសម្លៀកបំពាក់ដ៏វិសេសវិសាលនិង ដាច់ដោយឡែក។ បុរសជាធម្មតាពាក់អាវកាក់ឆែកទ្រូង កមូល មានថង់ពីរខាងក្រោមឬថែម ថង់នៅលើទ្រូងខាងឆ្វេង ជាធម្មតាខោមានជើងខោទូលាយនិង ប្រើកន្សែង ចងកណ្តាលពោះ (ឬហៅថាកន្សែងខោ)។ នារីជនជាតិ មឿង ជាធម្មតា ពាក់អាវខ្លី។ នេះជាប្រភេទអាវកាក់ខ្លី ឆែកទ្រូង ដៃអាវវែង មានពណ៌ត្នោត ឬពណ៌ស ខាងក្នុងពាក់អាវអៀមពណ៌ស។ ក្បាលជួតកន្សែងស ខៀវដោយ មានរចនាប័ទ្មសាមញ្ញៗ មិនក្បាច់ក្បូរច្រើន។

ជនជាតិ មឿង នៅខេត្ត ហ្វាប៊ិញ មានឃ្លាំងសិល្បៈប្រជាប្រិយ ដ៏សម្បូរបែប មួយដោយមានច្រើនប្រភេទដូចជា៖ កំណាព្យវែង បទម៉ រឿងព្រេងបុរាណ ចម្រៀងប្រជាប្រិយ។ល។ រួមជាមួយប្រភេទឧបករណ៍តន្រ្តី ជាច្រើនដូចជា៖ គង ទ្រខ្សែ ២ ខ្លុយ ស្គរ។ល។ វិសេសវិសាលបំផុតគឺ បទចម្រៀងប្រជាប្រិយ រួមជាមួយនឹងពិធីបុណ្យប្រជាប្រិយ ក្នុងនោះជាតួយ៉ាង គឺពិធីបុណ្យដាក់ នេវ - ពិធីបុណ្យផ្សារភ្ជាប់នឹងខឿនកសិកម្មស្រូវស្រែ មានស្លាកស្នាមអរិយធម៌ វៀតណាម បុរាណ គោរពព្រះអាទិទេព អ្នកមានគុណបំណាច់បង្កើតភូមិ បង្កើតមឿង និងបួងសួងសុំអោយវត្ថុធាតុសព្វសត្វទាំងអស់លូតលាស់ រលូន រដូវកាលផ្តល់ផលទ្វេដង ជីវភាពកក់ក្តៅសម្បូរសប្បាយ សុភមង្គល។​

33-Mo Muong-luu trong dat.jpg
ម៉មឿង (ពិធីកិច្ចសែនព្រេន​) ​ជា​បេតិកភណ្ឌ​វប្បធម៌ដ៏វិសេសវិសាលមួយ​ ឆ្លុះបញ្ចាំង​ជីវទស្សនៈ លោកទស្សនៈ​នៃជនជាតិ​ មឿង​ បង្កប់នូវអត្ថន័យ​អប់រំ​ជាច្រើន ចំពោះសហគមន៍​
27 Hang Xom trai-luu trong dat.jpg
ហាង (រូងភ្នំ​) សមត្រាយ នៅឃុំ តឹនឡឹប ស្រុក ឡាកសឺន ជាតំណាង​គំរូ​ឱ្យ​បេតិកភណ្ឌសិក្សាស្រាវជ្រាវបុរាណវត្ថុមាន​តម្លៃប្រវតិ្តសាស្រ្ត​ វប្បធម៌​ឆ្លងកាត់​រាប់ពាន់ឆ្នាំ​នៃខឿន​វប្បធម៌ស្រុកទេស ​​មឿង​ ​ហ្វា​ប៊ិញ​

វប្បធម៌ មឿង ថែមទាំងវិសេសវិសាលដោយមាន ម៉មឿង ទៀតផង។ និយាយដល់ ម៉មឿង គឺនិយាយដល់ពិធីកិច្ចប្រជាប្រិយមានលក្ខណៈដ៏ ពិសិដ ្ឋត្រូវបានប្រព្រឹត្តទៅនៅក្នុងពិធីបុណ្យសពឬពិធីកិច្ចសុំ អោយសេចក្តី ល្អប្រសើរគ្រប់ប្រការ។ ម៉ ផ្សារភ្ជាប់នឹងវដ្តជីវិតនៃមនុស្ស គ្រប់រូប តាំងពី ពេលចាប់កំណើតកើតមកស្រែកយំក្នុងលោករហូតដល់ពេលចែកឋាន ទៅកាន់ឋានបរមសុខ។​

ការពង្រីកតម្លៃវប្បធម៌ មឿង និងខឿន "វប្បធម៌ ហ្វាប៊ិញ"

រួមជាមួយនឹងដំណើរការសមាហរណកម្ម តម្លៃវប្បធម៌ជាច្រើននៃជនជាតិ មឿងនិងខឿន "វប្បធម៌ ហ្វាប៊ិញ" កំពុងត្រូវសាបរលាប ដ៏ធ្ងន់ធ្ងរ។ ប្រឈមមុខនឹង ស្ថានភាពនោះ ខេត្ត ហ្វាប៊ិញ បាននិងកំពុងរៀបចំ ដាក់ដំណើរការដំណោះស្រាយ ជាច្រើនដើម្បីអភិរក្សនិងពង្រីកតម្លៃវប្បធម៌របស់ជនជាតិ មឿង និងខឿន "វប្បធម៌ ហ្វាប៊ិញ"។​

ពីឆ្នាំ ២០១០ រហូតមកទល់បច្ចុប្បន្ននេះ ខេត្ត ហ្វាប៊ិញ បានបង្កើនការ ឧទ្ទេសនាម ផ្សព្វផ្សាយ ធ្វើសមុច្ច័យ និពន្ធ បកប្រែកែសម្រួលទស្សនីយ ភាវូបនីយកម្ម ម៉មឿង ដល់ភ្ញៀវទេសចរ នាំយកខ្លឹមសារសម្តែង ម៉មឿង ចូល ទៅក្នុងកម្មវិធី ព្រឹតិ្តការណ៍ធំៗ របស់ខេត្ត។ ខេត្តក៏បង្កើតបានចំនួន ៥ ក្លឹប ម៉មឿង នៅតាមស្រុក៖ ឡាកសឺន តឹនឡាក កា​វផុង អៀនធុយ គីមបូយ។ ខេត្តសហការជាមួយស្ថាប័នពាក់ព័ន្ធធ្វើសុក្រឹតកម្មសំណុំ ឯកសារវិទ្យាសាស្រ្ត កេរដំណែលវប្បធម៌ ម៉មឿង យ៉ាងសកម្មដាក់ជូនអង្គការ UNESCO ចុះ ក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបីត្រូវការការពារជាបន្ទាន់។​​

21-van hoa Hoa Binh-an thanh dat.JPG
កម្រងគ្រឿងអលង្កាធ្វើ​ដោយ​សម្បក​ខ្យងត្រូវបានកំណាយរុករកនៅ​បុរាណ​ដ្ឋានសិក្សាស្រាវជ្រាវបុរាណវត្ថុ "វប្បធម៌ ហ្វាប៊ិញ​" នៅលើ​ភូមិសាស្រ្ត​ខេត្ត​ ហ្វាប៊ិញ
14-ve mien van hoa Muong-an thanh dat.JPG
ជនជាតិ​ មឿង នៅភូមិ​ យ៉ាងមោ ឃុំ​ ប៊ិញ​ថាញ់ ស្រុក​ កាវ​ផុង​ នៅតែរក្សាបាន​ទំនៀមទម្លាប់​របស់ជនជាតិក្នុងការប្រជុំជីវភាព​ប្រចាំថ្ងៃ

ខែ មិថុនា ឆ្នាំ ២០២៤ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ បក្សខេត្ត ហ្វាប៊ិញ បង្កើត គណៈកម្មការបង្គាប់ការរៀបចំដំណើរការអនុវត្តគម្រោងមេអភិរក្ស និងពង្រីកតម្លៃ វប្បធម៌ជនជាតិ មឿង និងខឿន "វប្បធម៌ ហ្វាប៊ិញ"  ដំណាក់កាល  ២០២៣ - ២០៣០។ គម្រោងផ្តោតលើការវិនិយោគកសាងតំបន់អភិរក្សមួយចំនួន តំបន់បរិយាកាស អភិរក្ស បេតិកភណ្ឌវប្បធម៌ជនជាតិ មឿង ម៉មឿង ស្តារតម្លៃវប្បធម៌ រូបីឡើងវិញ អភិរក្ស និងអភិវឌ្ឍគោលដៅទេសចរណ៍សហគមន៍ចំនួន ៥ ពង្រីកតម្លៃ វប្បធម៌អរូបីជនជាតិ មឿង បង្កើនការផ្សព្វផ្សាយ ពង្រីកវប្បធម៌ ហ្វាប៊ិញ។ល។

ជាពិសេស ខែ កក្តដា ឆ្នាំ ២០២៤ កេរដំណែលទាំងពីរ ម៉ាយដា  (គុហា) ភូមិ វ៉ាញ់ នៅឃុំ អៀនភូ និង ហាង (រូងភ្នំ​)សមត្រាយ នៅឃុំ  តឹន​ឡឹប  នៃស្រុក​ ឡាកសឺន ត្រូវបាន ទទួលស្គាល់ជាកេរដំណែលជាតិពិសេស ក្លាយជាតំណាងគំរូឱ្យ បេតិកភណ្ឌសិក្សា ស្រាវជ្រាវបុរាណវត្ថុមានតម្លៃប្រវតិ្តសាស្រ្ត​ វប្បធម៌ឆ្លងកាត់រាប់ពាន់ឆ្នាំ នៃខឿនវប្បធម៌ ស្រុកទេស មឿង ហ្វាប៊ិញ។​

យោងតាមលោក ង្វៀន ភីឡុង លេខាគណៈកម្មាធិការបក្សខេត្ត  ហ្វា​ប៊ិញ ប្រធាន គណៈកម្មការបង្គាប់ការគម្រោងមេ ខេត្តកំណត់ការអភិរក្សតម្លៃ វប្បធម៌ដើម្បីអភិវឌ្ឍ ទេសចរណ៍ ប្រជាជនជាកត្តាគន្លឹះក្នុងការងារអភិរក្សនិងពង្រីកតម្លៃវប្បធម៌ តម្លៃដ៏ ល្អប្រសើរ ដ៏វិសេសវិសាលផ្សារភ្ជាប់នឹងការបំបាត់ចោលទំនៀមទម្លាប់ ហួសសម័យ ប្រែក្លាយតម្លៃវប្បធម៌ជនជាតិ មឿង និងខឿន "វប្បធម៌ ហ្វាប៊ិញ"  ក្លាយជាសម្បត្តិ វឌ្ឍនភាព៕

អត្ថបទ៖ ថាញ់ហាយ - រូបថត៖ អានថាញ់ដាត - លឺវ ត្រុងដាត
ប្រែសម្រួលដោយ៖ សឺនហេង

អ្នកប្រហែលជាចាប់អារម្មណ៍

នាង ចន្ទី ធ្វើការយ៉ាងយកចិត្តទុកដាក់ក្បែរក្តារកីក្នុងការត្បាញសំពទ់សង្កិមនាំមកពានិជ្ជសញ្ញា "សូត្រខ្មែរ"ល្បីឈ្មោះឆ្ងាយជិត

ទិសដៅថ្មីសម្រាប់របរត្បាញសំពត់សង្កិមរបស់ប្រជាជនខ្មែរនៅខេត្តអានយ៉ាង

បន្តភ្ជាប់ជាមួយនឹងផលិត ឧបត្ថម្ភលើកកម្ពស់វិជ្ជាជីវៈ អភិវឌ្ឍន៍បណ្តាផលិតផលតម្បាញប្រពៃណីស្របតាមស្តង់ដារ OCOP គឺវិធីដែលសិប្បករនៅភូមិតម្បាញសំពត់សង្កិមខ្មែរនៅឃុំ វ៉ាន់យ៉ាវ ទិញបៀន (ខេត្ត អានយ៉ាង) កំពុងនិងធ្វើដើម្បីការពាររក្សានិងពាំនាំជីវិតថ្មីដល់មុខរបរតម្បាញប្រពៃណីស្ថិតនៅជាច្រើនសតវត្សរ៍នៅតំបន់ បៃនូយ នៃខេត្ត អានយ៉ាង។

ការអភិរក្ស និងលើកស្ទួយអត្តសញ្ញាណវប្បធម៌ជនជាតិជាយុទ្ធសាស្ត្រអភិវឌ្ឍប្រកបដោយចីរភាព ជាភារកិច្ចរួមរបស់សង្គមទាំងមូល ក្នុងនោះការអប់រំដើរតួនាទីជាសំខាន់

រក្សាដួងព្រលឹងវប្បធម៌ តីង្វៀន ក្នុងសាលារៀន

ក្នុងអំឡុងឆ្នាំកន្លងទៅ ផ្នែកអប់រំ និង បណ្តុះបណ្តាលខេត្ត ដាក់ឡាក់ បានសហការជាមួយនឹងផ្នែកវប្បធម៌យ៉ាងសកម្មដាក់ដំណើរការកម្មវិធី ដំណោះស្រាយជាច្រើនដោយមានបណ្តាសកម្មភាពចម្រុះ សម្បូរបែប នាំមកនូវចំណេះដឹងអំពីលក្ខណៈប្រពៃណីដ៏ល្អប្រពៃជូនសិស្សសាលា។

សិប្បកម្ម​តម្បាញ​សំពត់សង្គិម​នៅ ស៊ីថយ ឧទ្ទេសនាម​គំរូ​សំពត់សង្គិម​ដល់​ភ្ញៀវ​ទេសចរ

ឆ្លងកាត់បទពិសោធន៍ត្បាញសំពត់សង្គិមនៅភូមិសិប្បកម្ម ស៊ីថយ ខេត្ត ដាក់ឡាក់

ភូមិ ស៊ីថយ (ឃុំ ស៊ន់ឡាញ់ ខេត្ត ដាក់ឡាក់) ត្រូវបានគេស្គាល់ថាជាកន្លែងរក្សាទុកនូវសិប្បកម្មតម្បាញប្រពៃណីរបស់ជនជាតិ បាណា។ មិនត្រឹមតែជាលក្ខណៈវប្បធម៌ប្រកបដោយអត្តសញ្ញាណប៉ុណ្ណោះទេ សិប្បកម្មតម្បាញនៅទីនេះក៏ជាចំណុចលេចធ្លោទាក់ទាញភ្ញៀវទេសចរក្នុងការធ្វើដំណើររបស់ពួកគេដើម្បីស្វែងរកអត្តសញ្ញាណវប្បធម៌ផងដែរ។

សិប្បករ ថាច់ ទុង បង្រៀនពីរបៀបវាយស្គរឆៃយ៉ាំ ដល់ ថាច់ សែន ជាកូនប្រុសពៅក្នុងគ្រួសារ។

អ្នករក្សាចង្វាក់ស្គរ ឆៃយ៉ាំ នៅតាមភូមិស្រុក

រាល់ឱកាសពិធីបុណ្យនៅភូមិម្តងៗ សំឡេងស្គរឆៃយ៉ាំបន្លឺឡើងតាមរយៈដៃដ៏ប៉ិនប្រសប់របស់សិប្បករ ថាច់ ទុង។ លោកបានចំណាយជាងពាក់កណ្តាលជីវិតរបស់ខ្លួនផ្សារភ្ជាប់ជាមួយរបាំឆៃយ៉ាំបុរាណ រួមចំណែកថែរក្សា និងផេ្ទរបន្តវប្បធម៌ខ្មែរដល់ក្មេងៗជំនាន់ក្រោយ។

ពិធីកិច្ចសំបូងសង្រូងមួយរបស់បងប្អូនជនជាតិ អ៊ើឌូ ធ្វើឡើងក្នុងពិធីទទួលផ្គរលាន់​ដើមឆ្នាំ​ប្រព្រឹត្តឡើងអស់រយៈពេលវែងគួរសមដោយមានវប្បធម៌ចម្រុះពណ៌អន្តោគ្រាមដ៏ល្អឯក ពិសេសដាច់​ដោយឡែក

ថែរក្សាទំនៀមទម្លាប់​វប្បធម៌ ​ជំនឿ​របស់​សហគមន៍​ជនជាតិ​ អ៊ើឌូ

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានមានសេចក្តីសម្រេចចិត្តលេខ 2192/QĐ-BVHTTDL ស្តីពីការទទួលស្គាល់ "ពិធីបុណ្យទទួលផ្គរលាន់ដើមឆ្នាំរបស់ជនជាតិ អ៊ើឌូ នៅឃុំ ង៉ាមៃ ខេត្ត ង៉េអាន" ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ ស្ថិតក្នុងទម្រង់ទំនៀមទម្លាប់សង្គមនិងជំនឿ។ ពិធីទទួលផ្គរលាន់ដើម​ឆ្នាំ​មានអត្ថិភាព​ជិត​ ១០០​ ឆ្នាំកន្លង​មក​ហើយ ជាពិធីបុណ្យដ៏ធំហើយសំខាន់ មានពិធីកិច្ចជាច្រើនពោរពេញដោយលក្ខណៈវប្បធម៌ដ៏វិសេសវិសាលដោយឡែករបស់ជនជាតិ អ៊ើឌូ។ ដោយមានការទទួលស្គាល់នេះ បច្ចុប្បន្ន ខេត្ត ង៉េអាន មានបេតិកភណ្ឌវប្បធម៌អរូបីជាតិចំនួន ១៤។

ការបង្រៀនអក្សរ ខ្មែរ ជួយឲ្យសិស្សផ្សារភ្ជាប់ជាមួយនឹងប្រភពវប្បធម៌ជនជាតិ

ការបង្រៀនអក្សរ ខ្មែរ ជួយឲ្យសិស្សផ្សារភ្ជាប់ជាមួយនឹងប្រភពវប្បធម៌ជនជាតិ

​ក្លាយ​ជា​ទម្លាប់​ទៅហើយ ​ក្នុងរាល់​រដូវវិស្សមកាល វត្ត​ព្រះពុទ្ធ​សាសនា​ទក្ខិណនិកាយ ​ខ្មែរ ទាំងឡាយ​ក្នុង​ខេត្ត វិញឡុង បាន​រៀបចំ​ថ្នាក់​រៀនអក្សរ ​ខ្មែរ ឲ្យប្អូនៗ ​សិស្សដែល​​ជា​កូនក្មួយជនជាតិ ​ខ្មែរ ​ក្នុងភូមិ។ សកម្មភាពនេះមិនត្រឹមតែរួមចំណែកក្នុងការ​អភិរក្ស​ភាសានិយាយ អក្សរសរសេររបស់បងប្អូនជនជាតិប៉ុននោះទេ ថែមទាំងបង្កើតកន្លែងលេងកម្សាន្តមានអត្ថប្រយោជន៍ក្នុង​រដូវ​វិស្សមកាល ជួយឲ្យប្អូនៗ ផ្សារភ្ជាប់ជាមួយនឹងប្រភពនៃវប្បធម៌ជនជាតិ។

ការតែងលម្អដើមនេវរបស់បងប្អូនជនជាតិ ករ៍ យ៉ាងផ្ចិតផ្ចង់ត្រូវបានលើកកម្ពស់ដល់កម្រិតសិល្បៈ

សិល្បៈតែងលម្អដើម នេវ របស់បងប្អូនជនជាតិ ករ៍

បងប្អូនជនជាតិភាគតិចនីមួយៗ នៅខេត្ត ក្វាងង៉ាយ សុទ្ធតែមានរបៀបតែងលម្អដើមនេវរៀងៗ ខ្លួន។ ក្នុងនោះ សិល្បៈតែងលម្អដើមនេវរបស់សហគមន៍ជនជាតិ ករ៍ (មានឈ្មោះហៅផ្សេងទៀតថា ក) នៅស្រុក ត្រាបុង (ខេត្ត ក្វាងង៉ាយ) មានលក្ខណៈវិសេសវិសាលដាច់ដោយឡែក ទើបបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។

នំគ្រក់ដ៏ទាក់ទាញត្រូវបានដាក់លើចង្អេរ ស្លឹកចេកបម្រើភ្ញៀវទេសចរនៅក្នុងតំបន់ សម្រាកលម្ហែកាយ Seahorse នៅ មូយនា ទីក្រុង ផានធៀត (ខេត្ត ប៊ិញធន់)

នំគ្រក់ ខេត្ត ប៊ិញធន់

ទោះបីជាមុខអាហារដ៏សាមញ្ញ ងាយស្រួលប៉ុន្តែនំគ្រក់ខេត្ត ប៊ិញធន់ ក៏ដិតដោយឱជារសនៃបណ្តា គ្រឿងផ្សំពីសមុទ្រ នាំមកនូវរសជាតិឆ្ងាញ់ពិសេសដាច់ដោយឡែកដែលមានតែស្រុកទេស នេះប៉ុននោះ។

ដំណាក់ការភ្ជាប់គែនទៅនឹងទឹកឃ្លោក

សិល្បៈ​ច្នៃបង្កើតគែន ម៉ុង ​ដ៏វិសេសវិសាលនៅ​តំបន់​ខ្ពង់រាបខេត្ត ឡាវកាយ​

ចំពោះជនជាតិ ម៉ុង នៅតំបន់ខ្ពង់រាបខេត្ត ឡាវកាយ គែនគឺជាឧបករណ៍ភ្លេងប្រពៃណីដ៏សំខាន់ ហើយវិសេសវិសាលមិនអាចខ្វះបានក្នុងជីវភាពវប្បធម៌របស់សហគមន៍។ សិល្បៈច្នៃបង្កើត​បាន​ក្លាយ​ជា​សិប្បកម្ម​ប្រពៃណី​ដ៏​សំខាន់​មួយ​ដែល​ជនជាតិ ​ម៉ុង ​នៅ​តំបន់​ខ្ពង់រាប​រក្សា​និង​ផ្សព្វផ្សាយ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​បរទេស។

ដ៏ល្អឯកដណ្ដើមបាល់ទឹកភូមិ វ៉ឹន

ដ៏ល្អឯកដណ្ដើមបាល់ទឹកភូមិ វ៉ឹន

ពិធីប្រគល់ពានរង្វាន់ត្រូវបានរៀបចំឡើងដ៏មហោឡារិកក្នុងក្របខ័ណ្ឌមហាសន្និបាតអង្គការ OANA លើកទី ១៩ នៅខែ មិថុនា ឆ្នាំ ២០២៥ នៅ St. Petersburg សហព័ន្ធរុស្ស៊ី។

"បៀបសៀតបៀបន្យុម" មុខអាហារដ៏សាមញ្ញ ម៉្នុង នៅព្រៃស្បាត

"បៀបសៀតបៀបន្យុម" មុខអាហារដ៏សាមញ្ញ ម៉្នុង នៅព្រៃស្បាត

ជាម្ហូបមួយមុខផ្សារភ្ជាប់ជាមួយនឹងជីវភាពវប្បធម៌របស់បងប្អូនជនជាតិ ម៉្នុង នៅ ដាក់ណុង "បៀបសៀតបៀបន្យុម" (សម្លព្រោង) ត្រូវបានច្នៃពីគ្រឿងផ្សំសាមញ្ញតែដិតដោយឱជារសល្អឯក មិនអាចច្រឡំនឹងមុខម្ហូបផ្សេងណាបានឡើយ។

ព្រះសង្ឃដង្ហែព្រះពុទ្ធប្បដិមាមកកាន់វត្ត វៀតណាមក្វឹកទឺ ក្នុងក្របខ័ណ្ឌ មហាបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ២០២៥

សាយភាយពោធិញាណពុទ្ធសាសនាដើម្បីសន្តិភាពនិងអភិវឌ្ឍប្រកបដោយចីរភាព

មហាបុណ្យវិសាខបូជា ២០២៥ មិនត្រឹមតែលើកតម្កើងព្រឹត្តិការណ៍ដ៏មហោឡារិកចំនួនបីក្នុងដំណើរជីវិតព្រះពុទ្ធប៉ុននោះទេ ថែមទាំងជាវេទិកាអន្តរជាតិជំរុញសន្តិភាព សាមគ្គីភាព អភិវឌ្ឍប្រកបដោយចីរភាពនិងសាយភាយរូបភាព វៀតណាម មេត្រីភាព សមាហរណកម្ម។ ព្រឹត្តិការណ៍វប្បធម៌ ព្រលឹងវិញ្ញាណនិងចំណេះវិជ្ជាដ៏ធំបំផុតរបស់ពុទ្ធសាសនាត្រូវបានប្រព្រឹត្តឡើងនៅវិទ្យាស្ថានពុទ្ធសាសនា វៀតណាម ទីក្រុង ហូ ជីមិញ។

បេះដូងរាប់លានឆ្ពោះទៅតំបន់ជនបទរួម

បេះដូងរាប់លានឆ្ពោះទៅតំបន់ជនបទរួម

ដោយក្តីគោរពស្រឡាញ់គ្មានដែនកំណត់ នាអំឡុងថ្ងៃនៃខែ ឧសភា នេះ ប្រជាជនរាប់លាននាក់នៅទូទាំងប្រទេសនាំគ្នាងាកមកស្រុកកំណើតលោក អ៊ំ - តំបន់ជនបទរួម។ មិនត្រឹមតែរក្សាទុកអនុស្សាវរីយ៍ជាច្រើនអំពីលោកអ៊ំ ហូ ប៉ុននោះទេកន្លែងនេះក៏នាំបញ្ជូនបណ្តាតម្លៃដ៏ពិសិដ្ឋសម្រាប់អនាគត ជួយក្មេងៗ ជំនាន់ក្រោយយល់ដឹងកាន់តែច្បាស់ទំនួលខុសត្រូវចំពោះស្រុកកំណើត ប្រទេសជាតិថែមទៀត។

តំបន់​អភិរក្ស​វប្បធម៌​ជនជាតិ​ ស្ទៀង ជា​កន្លែងបង្ហាញ​ឡើងវិញ​ការប្រជុំជីវភាព ទំនៀមទម្លាប់ ពិធីបុណ្យ និងទម្រង់សិល្បៈប្រជាប្រិយទាំងឡាយរបស់ជនជាតិ ស្ទៀង យ៉ាងរស់រវើក

នឹកសំឡេងអង្រែនៅភូមិ បំ ប

ក្នុងប៉ុន្មានថ្ងៃនៃខែ មេសា ប្រវត្តិសាស្ត្រនេះ តំបន់អភិរក្សវប្បធម៌ជនជាតិ ស្ទៀង នៅភូមិ បំ ប ឃុំ ប៊ិញមិញ ស្រុក ប៊ូដាំង ខេត្ត ប៊ិញភឿក តែងតែអ៊ូអរដោយមានសកម្មភាពឆ្លងកាត់ការពិសោធដូចជាត្បាញបន្ទោះ បុកស្រូវ។ល។ ជាមួយនឹងភាពឈូឆរនៃ​ក្រុមភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសអញ្ជើញមកទស្សនា។

បងប្អូនជនជាតិ​ ស្ទៀង បង្ហាញថ្វៃដៃវាយគង​នៅ​តំបន់​អភិរក្ស​វប្បធម៌​ជនជាតិ​ ស្ទៀង ភូមិ បំប (ស្រុក ប៊ូដាំង ខេត្ត ប៊ិញភឿក)។ រូបថត៖ ញឹតប៊ិញ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ការអភិរក្សតម្លៃ​វប្បធម៌​ប្រពៃណី​របស់បងប្អូន​ជនជាតិ ស្ទៀង

បច្ចុប្បន្ន ស្រុក ប៊ូដាំង មានជនជាតិជាបងប្អូនចំនួន ៣៤ រស់នៅជាមួយគ្នា ក្នុងនោះជនជាតិ ស្ទៀង បានរស់នៅលើដែនដីនេះយូរលង់ណាស់មកហើយ។ ដោយមានលក្ខណៈពិសេសដាច់ដោយឡែកក្នុងភាសា សម្លៀកបំពាក់ប្រពៃណី ទំនៀមទម្លាប់និងសិល្បៈ បងប្អូនជនជាតិ ស្ទៀង បានរួមចំណែកបង្កបង្កើតវប្បធម៌ដ៏បរិបូណ៌សម្រាប់មូលដ្ឋាន។

លោកស្រី លៀវ ថៃលៀន ជនជាតិ ចិន មានបទពិសោធន៍ជាច្រើនឆ្នាំកែចៃ្នមុខអាហារនំគាវនៅវិថីភោជនាហារ ហា តូនក្វៀន

វិថីភោជនាហាររបស់ជនជាតិ ចិន នៅទីក្រុង ហូ ជីមិញ

មិនត្រឹមតែជាកន្លែងជួបប្រសព្វគ្នានៃខឿនវប្បធម៌ជាច្រើន ទីក្រុង ហូ ជីមិញ ក៏ជាគោលដៅទេសចរណ៍ដ៏ល្អឥតខ្ចោះសម្រាប់អ្នកណានិយមចូលចិត្តភោជនាហារទៀតផង ក្នុងនោះមាន វិថី ហា តូនក្វៀន (ខណ្ឌ ១១) - កន្លែងត្រូវបានប្រសិទ្ធនាមថាជា "ឋានសួគ៌នំគាវ" របស់ជនជាតិ ចិន។

ឈុតឆាកដកស្រង់ចេញពីល្ខោនយូកេ "រឿងវាសនាចៅស្រទបចេក" សម្តែងដោយក្រុមសិល្បៈ ខ្មែរ រស្មីប្រទីបបម្រើបងប្អូនជនជាតិ ខ្មែរ នៅភូមិ បឹងរ៉ាយ ឃុំ ហាមតឹន ស្រុក ថ្កូវ ខេត្ត ត្រាវិញ

មជ្ឈមណ្ឌលថែរក្សានិងលើកស្ទួយសិល្បៈប្រពៃណី ខ្មែរ

ក្រុមសិល្បៈ ខ្មែរ រស្មីប្រទីប គឺជាឈ្មោះដ៏ជិតស្និទ្ធចំពោះអ្នកស្រលាញ់ចូលចិត្តសិល្បៈឆាកល្ខោនតំបន់វាលទំនាបទន្លេ គឺវឡុង។ ត្រូវបានបង្កើតឡើងនាឆ្នាំ ១៩៦៣ នៅ ឃុំ តាមង៉ៃ ស្រុក កូវកែ ខេត្ត ត្រាវិញ ក្រុមសិល្បៈ ខ្មែរ រស្មីប្រទីប ជាក្រុមសិល្បៈ ខ្មែរ បដិវត្តន៍ដំបូងគេនៅតំបន់ភូមិភាគខាងត្បូង។

មានឱកាសឆៀងចូលទស្សនាខេត្ត ត្រាវិញ កុំភ្លេចឈប់នៅហាងមួយតាមផ្លូវ ញ៉ាំនំបញ្ចុកទឹកសម្លមួយគោមដើម្បីភ្លក្សរសជាតិពិសេសដាច់ដោយឡែកនៃដែនដីនេះ

នំបញ្ចុកទឹកសម្ល - រសជាតិ ត្រាវិញ

ខេត្ត ត្រាវិញ ជាមូលដ្ឋានមានការជ្រួតជ្រាបវប្បធម៌ទៅវិញទៅមករវាងជនជាតិ គិញ ខ្មែរ និង ចិន។ ព្រោះហេតុដូច្នេះហើយ ភោជនាហារនៅទីនេះដ៏បរិបូណ៌និងសម្បូរបែប។ មុខអាហារមួយក្នុងចំណោមមុខអាហារពិសេសប្រចាំតំបន់ដិតដោយរសជាតិ ត្រាវិញ ត្រូវបានមនុស្សជាច្រើនរំឭកដល់គឺជានំបញ្ចុកទឹកសម្ល។

វង្សត្រកូលនីមួយៗ រៀបចំគ្រឿងសំណែនហើយអង្គុយជាពីរជួរវែងដើម្បីសូត្រធម៌ រំលឹកនឹកដល់បុព្វការីជន

បងប្អូនជនជាតិ ចាម បានី សប្បាយរីករាយបុណ្យ រ៉ាមឺវ៉ាន ប្រពៃណី

បុណ្យ រ៉ាមឺវ៉ាន គឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យប្រចាំឆ្នាំដ៏សំខាន់បំផុតរបស់បងប្អូនជនជាតិ ចាម បានី នៅខេត្ត ប៊ិញធន់។ នេះជាឱកាសដើម្បីសហគមន៍ជនជាតិ ចាម ប្រតិបត្តិពិធីកិច្ចសាសនា រំលឹកនឹកដល់បុព្វការីជន បង្ហាញស្មារតីសាមគ្គីភាពសន្តានចិត្តកតញ្ញូនិងការផ្សារភ្ជាប់សហគមន៍។ល។

ដំរី ហ្ឃុន របស់ហ្មដំរី អ៊ៃសាណប (ខាងឆ្វេង) សម្រេចបានពានរង្វាន់លេខមួយពិធីប្រលងសម្អិតសម្អាងអោយដំរី

ចាប់អារម្មណ៍បុណ្យដំរី បួនដូន

ថ្ងៃទី ១២ ខែ មីនា នៅឃុំព្រំដែន ក្រុងណា ស្រុក បួនដូន (ខេត្ត ដាក់ឡាក់) បានប្រព្រឹត្តឡើងបុណ្យដំរី បួនដូន ឆ្នាំ ២០២៥។ នេះជាសកម្មភាពស្ថិតក្នុងក្របខណ្ឌអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥០ ឆ្នាំជ័យជម្នះ បួនម៉ាធួត រំដោះខេត្ត ដាក់ឡាក់ (ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ១៩៧៥ - ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៥) និងពិធីបុណ្យកាហ្វេ បួនម៉ាធួត លើកទី ៩ ឆ្នាំ ២០២៥ ។ល។

អាកប្បកិរិយា កាយវិការក្នុង ហាតបូយ សុទ្ធតែមានអត្ថន័យដោយឡែក បង្កើតបានសាច់រឿងពេញលេញ ខ្លឹមសារដ៏ជ្រាលជ្រៅមួយ

ហាតបូយ - ពីព្រះបរមរាជវាំងដល់ទីឋានប្រជាប្រិយ

ហាតបូយ ត្រូវបានប្រៀបប្រដូចជា "គ្រាប់គុជ​ដ៏​មាន​តម្លៃ" ក្នុងឃ្លាំងសិល្បៈ វៀតណាម។ នេះគឺជាទម្រង់សិល្បៈឆាកល្ខោនបង្កប់ទៅដោយអត្តសញ្ញាណប្រជាជាតិ មិនត្រឹមតែពាំនាំមកនូវបរិយាកាសសប្បាយរីករាយប៉ុណ្ណោះទេថែមទាំងពាំនាំបណ្តាមេរៀនសីលធម៌និងតម្លៃវប្បធម៌ដ៏ជ្រាលជ្រៅជាដើមទៀតផង។

ពិធីបុណ្យភូមិអំណរ ហ្កឿល ថ្មីរបស់បងប្អូនជនជាតិ កឺទូ ភូមិ អារ៉

ជនជាតិ កឺទូ​ អំណរ ហ្កឿល ថ្មី

ចំពោះបងប្អូនជនជាតិ កឺទូ នៅភូមិ អារ៉ ឃុំ ឡាំង ស្រុក តីយ៉ាង (ខេត្ត ក្វាងណាម) ហ្កឿល ជាលម្ហប្រជុំជីវភាពរួម មានអត្ថន័យសំខាន់ក្នុងជីវភាពវប្បធម៌ខាងព្រលឹងវិញ្ញាណ។ ដើម្បីអបអរសាទរសំណង់ដ៏មហោឡារិកនេះ ជាធម្មតាបងប្អូនជនជាតិ កឺទូ រៀបចំពិធីអំណរ ហ្កឿល ថ្មី រួមចំណែកអភិរក្សលក្ខណៈវប្បធម៌សហគមន៍ដ៏ល្អប្រពៃ។

យុវជនយុវនារីមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបង្ហាញសមត្ថភាពធ្វើតំណាប់ដូង រួមចំណែកថែរក្សារសជាតិថ្ងៃចូលឆ្នាំថ្មីរបស់ប្រជាជាតិ វៀតណាម

គន្ធនិទាឃរដូវរសជាតិចូលឆ្នាំថ្មីនៅតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូង

តំណាប់ដូងគឺជាផលិតផលពិសេសប្រចាំតំបន់មួយស្រាប់ដិតដោយគន្ធនិទាឃរដូវ រសជាតិចូលឆ្នាំថ្មី នៅតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូង។ ឆ្លៀតប្រើប្រាស់វត្ថុធាតុដើមមានស្រាប់ តាមរយៈថ្វីដៃដ៏ ប៉ិនប្រសប់ទាំងគូរបស់លោកយាយ អ្នកម្តាយបងៗ ស្រីទាំងឡាយធ្វើបានជាតំណាប់ដូងពោរពេដោយ រសជាតិផ្អែមឆ្ងាញ់ពិសា។

ពិធីបុណ្យប្រណាំងគោវត្ត រោទិ៍ លក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ខ្មែរ តំបន់ បៃនូយ

រដូវសែនដូនតាឆៀងចូលវត្ត រោទិ៍ ទស្សនាពិធីបុណ្យប្រណាំងគោ

អោយតែឱកាសពិធីបុណ្យសែនដូនតាម្ដងៗ បងប្អូនជនជាតិ ខ្មែរ នៅតំបន់ បៃនូយ (ខេត្ត អានយ៉ាង) ក៏រូតរះម្នីម្នារីករាយចូលរួមពិធីបុណ្យប្រណាំងគោវត្ត រោទិ៍ លក្ខណៈប្រជុំជីវភាពវប្បធម៌ដ៏វិសេសវិសាលមួយ ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករអញ្ជើញមកទស្សនា គាំទ្រ បង្កើតបរិយាកាសដ៏ផុសផុលផ្សារភ្ជាប់ជនជាតិក្នុងទិវាពិធីបុណ្យ ។ល។

បងប្អូនជនជាតិ ថូ សម្តែងលំនាំចម្រៀងប្រជាប្រិយ របាំប្រជាប្រិយនិងបទកំណាព្យចម្រៀងកថា

ជក់ចិត្តដិតអារម្មណ៍បទចម្រៀងចង្វាក់រាំប្រជាប្រិយជនជាតិ ថូ

ជនជាតិ ថូ គឺជាសហគមន៍មួយស្រលាញ់ចូលចិត្តសិល្បៈ។ ដោយសារសេចក្តីស្រឡាញ់នោះ លំនាំបទចម្រៀងប្រជាប្រិយ របាំប្រជាប្រិយនិងកំណាព្យចម្រៀងកថារបស់បងប្អូនជនជាតិ ថូ នៅភូមិ ម៉មើយ ឃុំ ងៀស៊ន់ ស្រុក គ្វីហ៊ើប (ខេត្ត ងេអាន) ត្រូវបានអភិរក្ស បង្ហាត់បង្រៀនដោយមានគោលបំណងចង់លើកតម្កើង ពង្រីកបណ្តាតម្លៃប្រពៃណីដ៏ល្អប្រពៃ ។ល។

ជនជាតិ អេដេ កែចៃ្ន មុខម្ហូបត្រប់ពុតលំញង សម្លត្រីទឹកជ្រោះ

ភោជនាហាររបស់ជនជាតិ អេដេ

ជនជាតិ អេដេ លើខ្ពង់រាប ដាក់ឡាក់ មិនត្រឹមតែមានប្រពៃណីវប្បធម៌ដ៏យូរលង់ប៉ុណ្ណោះទេថែមទាំងមានខឿនភោជនាហារដ៏វិសេសវិសាល ដោយមានមុខម្ហូបដ៏ល្អ​​​​ឯកគឺជាការវេញត្របាញ់ចូលគ្នានៃរសជាតិព្រៃភ្នំ។

យុវនារី​ ចាម ខេត្ត អានយ៉ាង ក្នុងបរិយាកាសចម្រុះពណ៌ផលិតផលតម្បាញសំពត់សង្កិមប្រពៃណី

យុវនារី​ ចាម ខេត្ត អានយ៉ាង ក្នុងបរិយាកាសចម្រុះពណ៌ផលិតផលតម្បាញសំពត់សង្កិមប្រពៃណី

យុវនារី​ ចាម Haruone Sha I Dah និង Nosita Aly នៅភូមិ ភូមិស្វាយ ឃុំ ចូវផុង ទីរួមខេត្ត តឹនចូវ (ខេត្ត អានយ៉ាង) ក្នុងបរិយាកាសចម្រុះពណ៌ផលិតផលតម្បាញសំពត់សង្កិមប្រពៃណី