ពិធីបុណ្យប្រណាំងទូក ង របស់បងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង

កីឡាករកីឡាការិនីប្រើប្រាស់អស់សមត្ថភាព បច្ចេកទេសដើម្បីប្រញាប់ប្រញាល់ទៅកាន់គោលដៅប្រណាំងក្នុងពិធីប្រណាំងទូក ង ខេត្ត សុកត្រាង តំបន់វាលទំនាបទន្លេ គឺវឡុង ប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំក្នុងឱកាសពិធីបុណ្យអកអំបុក
កីឡាករកីឡាការិនីប្រើប្រាស់អស់សមត្ថភាព បច្ចេកទេសដើម្បីប្រញាប់ប្រញាល់ទៅកាន់គោលដៅប្រណាំងក្នុងពិធីប្រណាំងទូក ង ខេត្ត សុកត្រាង តំបន់វាលទំនាបទន្លេ គឺវឡុង ប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំក្នុងឱកាសពិធីបុណ្យអកអំបុក

សម្រាប់បងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង ទូក ង មានតួនាទីសំខាន់ណាស់ ហើយត្រូវបានចាត់ទុកជាវត្ថុស័ក្កសិទ្ធការពារភាពសុខសាន្ត ជាតំណាងនៃសាមគ្គីភាព​ និងកម្លាំងភូមិនិគមទៀតផង។ ពិធីបុណ្យអុំទូក ង នៅខេត្ត សុកត្រាំង សព្វថ្ងៃបានក្លាយទៅជាពិធីបុណ្យមួយមានអត្ថន័យមនុស្សសាស្រ្តយ៉ាងជ្រាលជ្រៅ ជាសកម្មភាពវប្បធម៌រួមមួយរបស់សហគមន៍ រួមចំណែកអភិរក្ស ពង្រីកលើកតម្កើងអត្តសញ្ញាណវប្បធម៌ ប្រពៃណី។ល។

មានវត្តមាននៅទីក្រុង សុកត្រាំង នាពាក់កណ្តាលខែ វិច្ឆិកា ចំថ្ងៃពិធីបុណ្យអកអំបុក - ពិធីប្រណាំងទូក ង សប្តាហ៍វប្បធម៌ កីឡា - ទេសចរណ៍ខេត្ត សុកត្រាំង លើកទី ១ យើងខ្ញុំបានសប្របខ្លួនចូលក្នុងបរិយាកាសដ៏អ៊ឹកធឹក ផុលផុសនិងដិតអត្តសញ្ញាណនៃរាល់សកម្មភាពវប្បធម៌ កីឡា ផ្សព្វផ្សាយ ជំរុញទេសចរណ៍ ពិធីសំពះលោកខែ ពិព័រណ៌ជំរុញពាណិជ្ជកម្ម ម្ហូបអាហារតាមដងផ្លូវជាដើម និងជាពិសេសគឺជាមួយនឹងប្រជាជនខេត្ត សុកត្រាំង មូលដ្ឋានទាំងឡាយរាប់ម៉ឺននាក់ក្នុងតំបន់វាលទំនាបទន្លេ គឺវឡុង និងភ្ញៀវទេសចរចូលរួមពិធីប្រណាំងទូក ង ដ៏ធំបំផុតនៅភាគខាងលិច។

1-le hoi dua ghe Ngo-an hieu.jpg
ជាង​មួយ​ខែ​មុន​ មុន​ការ​ប្រណាំង​ទូក ​ង ​ប្រព្រឹត្តឡើង យុវជន​ ខ្មែរ ​នៅតាម​ភូមិនិគម​នៅក្នុង​ខេត្ត​បានហាត់សម​យ៉ាង​សកម្ម​ដើម្បី​ទទួល​បានសទ្ធផល​ខ្ពស់​បំផុត

ពិធីបុណ្យអុំទូក ង មានអត្ថន័យថ្លែងអំណរគុណព្រះពិរុណបន្ទាប់ពីបានប្រទានអំណោយផលល្អអស់មួយឆ្នាំ។ ពិធីប្រណាំង​ទូក ង ​​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង ហើយ​បង្ហាញ​ពី​ការ​ផ្សារភ្ជាប់​សហគមន៍​ដោយមានការអញ្ជើញ​ចូល​រួម​ពី​មនុស្ស​ម្នាជា​ច្រើនកុះករ។ ពិធីប្រណាំង​ទូក ​ង ​ជា​ធម្មតាត្រូវបានប្រព្រឹត្ត​ឡើង​ក្នុង​រយៈពេល ​៣ ​ទៅ ​៤ ​ម៉ោង។ ទោះបីជាថ្ងៃក្តៅខ្លាំងយ៉ាងណាក្តី ក៏ប្រជាជននិងភ្ញៀវទេសចរនៅតែប្រមូលផ្តុំគ្នាតាំងពីព្រលឹម ហើយឈរអមតាមបណ្តោយច្រាំងទន្លេ Maspero ទីក្រុង សុកត្រាំង ដើម្បីលើកទឹកចិត្តដល់ក្រុមទូក ង និងទស្សនាការប្រកួតដ៏ផុលផុស មើលក្រុមប្រណាំងបញ្ចេញបច្ចេកទេសអុំទូកដ៏ទាក់ទាញ ក្នុងស្នូរស្រែកហ៊ោកញ្ជ្រៀវ លើកទឹកចិត្តឮសូរខ្ទរខ្ទារ។

2-le hoi dua ghe Ngo-an hieu.jpg
ទន្លេ Maspero ជាទីតាំងជិតស្និទ្ធធ្លាប់តែទុកសម្រាប់ក្រុមប្រណាំងទូក ង មកប្រកួតប្រជែង

យោងតាមលោក ឡឹម ហ្វាងម៉ូវ ប្រធានគណៈកម្មការជនជាតិខេត្ត សុកត្រាំង បានឲ្យដឹងថា ពិធីប្រណាំងទូក ង ឆ្នាំនេះ មាន ៦០ ក្រុមក្នុងនោះខេត្ត សុកត្រាំង មាន ៤៨ ក្រុម (ក្រុមបុរស ៤៥ ក្រុមនិងក្រុមនារី ៣ ក្រុម) ខេត្តជិតៗ (បាកលៀវ កាម៉ៅ កឹនធើ ហូវយ៉ាង កៀនយ៉ាង) មានក្រុមទូក ង ចំនួន ១២ ក្រុម (ក្រុមបុរស ៨ ក្រុមនិងក្រុមនារី ៤ ក្រុម)។ កីឡាករកីឡាការិនី គ្រូបង្វឹកនិងបុគ្គលិកបម្រើជិត ៧.២០០ នាក់អញ្ជើញចូលរួម។

3-le hoi dua ghe Ngo-an hieu.jpg
ពិធីប្រណាំងទូក ង ជាផ្នែកដ៏ទាក់ទាញបំផុតនៃពិធីបុណ្យអកអំបុក ជាពិធីបុណ្យដ៏សំខាន់មួយក្នុងចំណោមពិធីបុណ្យធំៗ ទាំងបីរបស់ជនជាតិ ខ្មែរ ក្រៅពីពិធីបុណ្យចូលឆ្នាំថ្មី និងពិធីសែនដូនតា

រយៈពេលកន្លង ដោយមានការយកចិត្តទុកដាក់ឧបត្ថម្មភពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រភពចលនាកៀរគរពីបណ្តាវត្ត វត្តនានាបានបោះទូក ង ថ្មី រួមចំណែកធ្វើឱ្យកីឡាប្រណាំងទូក ង ប្រពៃណីមានការរីកចម្រើនយ៉ាងទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។ ស្រុក ទីរួមខេត្ត ទីក្រុង នានា​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​ថវិកា​ដល់​វត្ត​អារាម​ដើម្បី​ចូល​រួម​ក្នុង​ពិធីបុណ្យ​។ ប្រការនោះ​ហើយបានផ្តល់កម្លាំងចិត្ត​ជំរុញ​ឲ្យ​ក្រុម​ទូក ​ង ​ខិតខំ​ប្រឹងប្រែង​លើ​ទីលានប្រណាំង។

5-le hoi dua ghe Ngo-an hieu.jpg
ពិធីប្រណាំងទូក ង ខេត្ត សុកត្រាំង នៅតំបន់វាលទំនាបទន្លេ គឺវឡុង ទាក់ទាញបងប្អូនជនជាតិ ខ្មែរ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករមកពីជិតនិងឆ្ងាយមកទស្សនា លើកទឹកចិត្តក្រុមទូក ង

លោក ង្វៀន វ៉ាន់ខើយ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សុកត្រាំង បានឲ្យដឹងថា៖ ពិធីបុណ្យប្រពៃណីរបស់បងប្អូនបណ្តាជនជាតិ ជាពិសេសពិធីបុណ្យអុំទូក ង របស់ប្រជាជន ខ្មែរ ត្រូវបានរក្សាជារៀងរាល់ឆ្នាំ ជាឱកាសសម្រាប់បងប្អូនជនជាតិនិយាយរួម​ និងបងប្អូនជនជាតិ ខ្មែរ នៅភាគខាងលិចនៃភូមិភាគខាងត្បូងនិយាយដោយឡែក បង្ហាញពីជំនឿនិងសេចក្តីស្រឡាញ់របស់ខ្លួនចំពោះបក្ស រដ្ឋ។

4-le hoi dua ghe Ngo-an hieu.jpg
កីឡាករកីឡាការិនីប្រើប្រាស់អស់សមត្ថភាព បច្ចេកទេសដើម្បីប្រញាប់ប្រញាល់ទៅកាន់គោលដៅប្រណាំងក្នុងពិធីប្រណាំងទូក ង ខេត្ត សុកត្រាង តំបន់វាលទំនាបទន្លេ គឺវឡុង ប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំក្នុងឱកាសពិធីបុណ្យអកអំបុក

ពិធីប្រណាំងទូក ង ត្រូវបានរៀបចំឡើងនឹងរួមចំណែកលើកកម្ពស់ការយល់ដឹងទំនួលខុសត្រូវក្នុងការអភិរក្ស ថែរក្សានិងពង្រីកលើកតម្កើងប្រពៃណីវប្បធម៌ដ៏ល្អផូរផង់ លើកកម្ពស់ជីវភាពរស់នៅខាងស្មារតីរបស់បងប្អូនជនជាតិ ពង្រឹងនិងបង្កើនកម្លាំងធ្លុងមហាសាមគ្គីគ្រប់ជនជាតិ ចិត្តមួយថ្លើមមួយ រួមកម្លាំងគ្នា​កសាង​មាតុភូមិ ​ប្រទេសជាតិ​រីក​ចម្រើន​ ​សុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃ

អត្ថបទ៖ ធូហឿង រូបថត៖ អានហៀវ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ លឺ ធីអៀនថាញ់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍

ភ្ញៀវទេសចរជិះសេះកម្សាន្តទេសភាពនៅក្នុងឃុំ លុងគូ ខេត្ត ត្វៀនក្វាង។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម ផ្សាយ។

ឆ្លងកាត់បទពិសោធន៍ជិះសេះនៅចុងប៉ូចភាគខាងជើង - ផលិតផលទេសចរណ៍ពិសេសដាច់ដោយឡែក

នៅក្នុងបរិយាកាសរីករាយនៃប៉ុន្មានថ្ងៃដំបូងដើមឆ្នាំថ្មី ២០២៦ នៅពេលនិទាឃរដូវកំពុង​ឈានមកពាសពេញតំបន់ចុងប៉ូចភាគខាងជើងនៃមាតុភូមិ នៅភូមិ ថែនប៉ា គណៈ​កម្មាធិការប្រជាជនឃុំ លុងគូ (ខេត្ត ត្វៀនក្វាង) បានរៀបចំពិធីសម្ពោធផលិតផលទេសចរណ៍ "ឆ្លងកាត់បទពិសោធន៍ជិះសេះនៅចុងប៉ូចភាគខាងជើង - ត្វៀនក្វាង" ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកស្រុក និងភ្ញៀវទេសចរជាច្រើន។

ផ្ទះប្រពៃណីដែលមានជញ្ជាំងធ្វើពីដី និងដំបូលប្រក់ក្បឿងញីឈ្មោលរបស់ជនជាតិ នុង ក្នុងភូមិ បាក់ហ្វា ខេត្ត បាក់និញ ត្រូវបានរក្សាល្អដូចដើម។

ដាស់សក្តានុពលទេសចរណ៍សហគមន៍ផ្តើមពីអត្តសញ្ញាណវប្បធម៌ជនជាតិ នុង

មានទីតាំងស្ថិតនៅកណ្តាលតំបន់ភ្នំ ភូមិ បាក់ហ្វា ឃុំ តឹនសឺន ខេត្ត បាក់និញ កំពុងវិវត្តបន្តិចម្តងៗ ផ្តើមពីភូមិនិគមកសិកម្មសុទ្ធសាធក្លាយទៅជាគោលដៅទេសចរណ៍សហគមន៍ពោរពេញទៅដោយអត្តសញ្ញាណ។

ប៉ុន្មានថ្ងៃដើមឆ្នាំ តំបន់ភ្នំ មូកាងចាយ ទាក់ទាញភ្ញៀវទេសចរអញ្ជើញមកទស្សនា និងថតរូប ជាច្រើន។

ពាំនាំ មូកាងចាយ ក្លាយជាគោលដៅទេសចរណ៍លេចធ្លោនៅ តីបាក់

កាលពីល្ងាចថ្ងៃទី៣ ខែមករា បុណ្យគែន ម៉ុង - បុណ្យផ្កាម៉ាក់ខៃឆ្នាំ២០២៦ត្រូវបានរៀបចំពិធីបើកនៅឃុំតំបន់ភ្នំ មូកាងចាយ ខេត្ត ឡាវកាយ ដោយមានសកម្មភាពជាច្រើនទាក់ទាញអ្នកស្រុក និងភ្ញៀវទេសចរយ៉ាង​កុះករមកចូលរួម។

បើកពិធីបុណ្យផ្កាម៉ាក់ខៃនៅឃុំ មឿងផាង

បើកពិធីបុណ្យផ្កាម៉ាក់ខៃនៅឃុំ មឿងផាង

នាព្រឹកថ្ងៃទី១០ ខែមករា នៅកោះផ្កាម៉ាក់ខៃ ក្នុងភូមិ កែវ គណៈកម្មាធិការប្រជាជនឃុំ មឿងផាង ខេត្តដៀនបៀន បានរៀបចំបើកពិធីបុណ្យផ្កាម៉ាក់ខៃ មឿងផាង ឆ្នាំ ២០២៦ ក្រោមប្រធានបទ "មឿងផាងឈានចូលនិទាឃរដូវ - ផ្កាម៉ាក់ខៃបង្អួតសម្រស់"។ ជាមួយនឹងសកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍ដ៏សម្បូរបែបជាបន្តបន្ទាប់ ពិធីបុណ្យបានទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់អញ្ជើញចូលរួម និងទស្សនា។

គុហា ណាមស៊ើន គឺជានាមដ្ឋាននៅរក្សាបានភាពដើមជាមួយនឹងអាថ៌កំបាំងទាំងឡាយមិនទាន់បានស្រាវជ្រាវរាវរកទាក់ទាញភ្ញៀវទេសចរ។

សម្រស់នៅរក្សាបានភាពដើមនៃគុហា ណាមស៊ើន ស្រុកទេស មឿង

ស្ថិតនៅជ្រៅក្រោមម្លប់ព្រៃស្រោងភូមិ ទើន ឃុំ វ៉ឹនស៊ើន (ខេត្ត ភូ ថ) គុហា ណាមស៊ើន ត្រូវបានអ្នកវិទ្យាសាស្ត្រវាយតម្លៃមានអាយុកាលកកើតឡើងប្រហែល ២៥០ លានឆ្នាំ មានតម្លៃភូគព្ភសាស្ត្រដ៏វិសេសអស្ចារ្យ។

បរិយាកាសចម្រុះពណ៌នៅសិប្បកម្មតម្បាញសំពត់សង្កិម ​ម៉ូហាម៉ាច់ នៅ​ភូមិ ភុមស្វយ ឃុំ​ ចូវផុង ទីរួមខេត្ត ​តឹនចូវ (ខេត្ត ​អានយ៉ាង) ទាក់ទាញ​យុវមិត្តៗ ជនជាតិ ​ចាម មក​ទស្សនា ឆ្លងកាត់​បទពិសោធ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

រក្សាភ្នក់ភ្លើងរបរ​ត្បាញ​សំពត់សង្កិមរបស់​ជនជាតិ​ ចាម ​ខេត្ត អានយ៉ាង

អែបខ្លួននៅកន្លែងពាមបីទន្លេនៅក្បាលប្រភពដីសណ្ដទន្លេ គឺវឡុង កន្លែងខ្សែទឹកត្រជាក់ស្រួលនៃទន្លេ ហូវ និងទន្លេ ចូវដុក ប្រជែងចាំងស្រមោលព្រះវិហារ ឥស្លាម ដ៏បុរមបុរាណវេញត្របាញ់បញ្ចូលជាមួយសំឡេងសូត្រធម៌ ក្វាន់យិន ដែលបន្លឺឡើងដូចជាចង្វាក់ របស់ភូមិជនជាតិ ចាម របរត្បាញសំពត់សង្កិមប្រពៃណីតាមសាសនា អ៊ីស្លាម នៅខេត្ត អានយ៉ាង បាននិងកំពុងត្រូវបានរស់ឡើងវិញយ៉ាងខ្លាំងក្លាដោយដៃទាំងគូរបស់នារីៗ ភូមិ ចាម នៅភូមិ ភុមស្វយ ឃុំ ចូវផុង ខេត្ត អានយ៉ាង។

មើលពីខាងលើ កោះផ្កាលេចឡើងមើលទៅដូចជាសំពត់ព្រែពណ៌ផ្កាឈូកទន់ល្មើយ លេចធ្លោកណ្តាលផ្ទៃបឹងខៀវស្រងាត់នៃបឹង ប៉ាខ្វាង។

ម៉ាក់ខៃរាប់ពាន់ដើមរីកស្គុសស្គាយនៅលើកោះផ្កា ប៉ាខ្វាង

នៅចំកណ្តាលទឹករលកដ៏ល្ហល្ហេវបឹង ប៉ាខ្វាង កោះផ្កាចំណុះឃុំ មឿងផាំង ខេត្ត ដៀនបៀន ថ្ងៃដើមឆ្នាំហាក់ដូចជាភ្លឺសន្ធៅនៅពេលដើមម៉ាក់ខៃរាប់ពាន់ដើមបង្អួតសម្រស់ក្នុងពេលដំណាលគ្នា។ ក្នុងឱ្យកាសដើមឆ្នាំថ្មី ពណ៌ផ្កាឈូកទន់ភ្លន់នៃផ្កាក្លាយជាចំណុចលេចធ្លោ ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករអញ្ជើញមកគន់មើលខណៈពេលនិទាឃរដូវតំបន់ភ្នំ តីបាក់ (ភូមិភាគ ពាយ័ព្យ)៕

ឋានសួគ៌ទេសចរណ៍ និងបទពិសោធន៍វប្បធម៌នៅឯ 'សំណង់សតវត្សរ៍'

ឋានសួគ៌ទេសចរណ៍ និងបទពិសោធន៍វប្បធម៌នៅឯ 'សំណង់សតវត្សរ៍'

ស្ថិតនៅចំកណ្តាលភ្នំលាតសន្ធឹងវែងអន្លានៃទិសពាយព្យនៃប្រទេសវៀតណាម កន្លែងទន្លេដា ដ៏មហិមាត្រូវបានសង់ទំនប់ដើម្បីបង្កើតគម្រោងវារីអគ្គិសនីលំដាប់ថ្នាក់សតវត្សរ៍ បឹង ហ្វាប៊ិញ (ខេត្ត ភូ ថ) លេចចេញជាផ្ទាំងគំនូរទេសភាពដ៏ធំសម្បើម ទាំងទូលំទូលាយ ទាំងជាទីមនោរម្យ។ មិនត្រឹមតែមានអត្ថន័យដ៏ធំសម្បើមអំពីសេដ្ឋកិច្ច ថាមពល បឹង ហ្វាប៊ិញកំពុងបញ្ជាក់ខ្លួនបន្តិចម្តងៗជាគោលដៅកំពូលសម្រាប់ទេសចរណ៍អេកូឡូស៊ី ការសម្រាកលំហែ និងបទពិសោធន៍វប្បធម៌នៅតំបន់កណ្តាលភាគខាងជើង និងតំបន់ភ្នំ៕

ប្តូរមុខមាត់ថ្មីទេសចរណ៍រដូវផ្លែឈើទុំ

ប្តូរមុខមាត់ថ្មីទេសចរណ៍រដូវផ្លែឈើទុំ

ក្នុងប៉ុន្មានថ្ងៃចុងឆ្នាំ២០២៥ ពោរពេញទាំងតំបន់ដាំដុះផ្លែឈើសង្កាត់ ជូ ភឿងសឺន ឃុំ ផឿងសឺន ឃុំ លុកង៉ាន និងឃុំ លុកសឺន (ខេត្ត បាក់និញ) ភ្លឺថ្លាពណ៌ស្រស់ឆើតឆាយនៃផ្លែក្រូចពោធិ៍សាត់និងក្លិនក្រអូបនៃផ្លែក្រូចថ្លុងនៅពេលទុំ។ ភ្ញៀវទេសចរបានប្រមូលផ្តុំគ្នាកាន់តែច្រើនឡើងៗដើម្បីទស្សនា ថតរូប និងទទួលបានបទពិសោធន៍បេះផ្លែក្រូចថ្លុង និងផ្លែក្រូចពោធិ៍សាត់ សម្របខ្លួនក្នុងបរិយាកាសនិទាឃរដូវ បង្កើតរូបភាពថ្មីសម្រាប់ទេសចរណ៍កសិកម្ម និងការប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុក៕

អំឡុងថ្ងៃនេះ ភ្ញៀវទេសចរមកពីគ្រប់ទិសទីនាំគ្នាមកទីនេះ គយគន់សម្រស់ផ្កានៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។

សម្រស់ផ្កាម៉ាក់ខៃផ្លេកៗ នៅតំបន់ភ្នំ មូកាងចាយ

មកកាន់ឃុំតំបន់ភ្នំ មូកាងចាយ (ខេត្ត ឡាវកាយ) ក្នុងអំឡុងថ្ងៃចុងឆ្នាំ ភ្ញៀវទេសចរបានរីករាយគន់មើលទេសភាពគិរីបព្វតាស្កឹមស្កៃ បណ្តាអំពកស្រែកាំជណ្តើរលាតសន្ធឹងខ្ពស់ត្រដែតដល់កណ្តាលមេឃរួមជាមួយនឹងភាពបរិសុទ្ធនៃផ្កាព្រៃមួយប្រភេទមានឈ្មោះថា ទើយ៉ី (ផ្កាម៉ាក់ខៃ)៕

ភ្ញៀវ​ទេសចរ​​ក្រេបរសជាតិកាហ្វេ​​ក្នុង​លម្ហផ្ទះឈើទល់រត​នៅ​ផ្ទះ ​ម៉្ងាតាំងប៊ី និគម អាកូថុង សង្កាត់ បួនម៉ាធួត ខេត្ត ដាក់ឡាក់។

ទាញយកផលប្រយោជន៍ពីទេសចរណ៍ប្រកបដោយប្រសិទ្ធភាពដោយផ្អែកលើមូលដ្ឋានគ្រឹះនៃវប្បធម៌ដ៏ល្អប្រណីត

រយៈពេលកន្លងទៅ ខេត្ត ដាក់ឡាក់ បានទាញយកសក្តានុពលទេសចរណ៍ប្រកបដោយប្រសិទ្ធភាពបន្តិចម្តងៗ ដោយផ្អែកលើមូលដ្ឋានវប្បធម៌ប្រពៃណីដ៏ល្អប្រណីតរបស់បងប្អូនជនជាតិភាគតិច។ ការថែរក្សា ស្តារឡើងវិញ និងការពង្រីកអត្តសញ្ញាណវប្បធម៌អន្តោគ្រាម មិនត្រឹមតែរួមចំណែកដល់ការអភិរក្សបេតិកភណ្ឌប៉ុននោះទេ ថែមទាំងបើកចេញទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រកបដោយស្ថិរភាពសម្រាប់ប្រជាជន ជាពិសេសនៅក្នុងភូមិនិគមតែម្តង។

រដូវផ្កាក្រើនរំលឹកឲ្យបោះជំហានទៅកាន់ចុងប៉ូចភាគខាងជើងមាតុភូមិ

រដូវផ្កាក្រើនរំលឹកឲ្យបោះជំហានទៅកាន់ចុងប៉ូចភាគខាងជើងមាតុភូមិ

នៅពេលខ្យល់ពីកើតនៃដើមរដូវបក់ផាត់ស្រាលៗ តាមចន្លោះភ្នំ ដុងវ៉ាន់ ដាស់ឲ្យភ្ញាក់ជាមួយនឹងសម្រស់ដ៏ពិសេស​ដោយ​ឡែកមួយ។ ពណ៌នៃផ្កាបាក់វីតរីកស្គុសស្គាយតាមជ្រលងភ្នំ ធ្វើឱ្យតំបន់ព្រំដែនទាំងមូលហាក់ដូចជា​ត្រូវបាន​គ្របដណ្ដប់ដោយអាវពណ៌ផ្កាឈូក - ស្វាយ - ស ទន់ល្មើយគួរឱ្យភ្ញាក់ផ្អើល។

ភ្ញៀវទេសចរស្រាវជ្រាវរាវរកចូលទៅជ្រៅក្នុងព្រៃចាកនៅលើទូកកញ្ជើចម្រុះពណ៌ទាំងឡាយ។

ចំណុចភ្លឺអំពីការអភិវឌ្ឍទេសចរណ៍ពីព្រៃរនាមទឹកប្រៃ

ស្ថិតនៅចម្ងាយពី ហូយអាន ប្រហែល ៣ គីឡូម៉ែត្រ ព្រៃចាក បៃមៅ សង្កាត់ ហូយអានដុង (ទីក្រុង ដាណាំង) មានទស្សនីយភាពធម្មជាតិដ៏ក្សេមក្សាន្ត ប្រឡាយទឹកទាំងឡាយថ្លាឈ្វេង បត់បែនព័ន្ធឆ្លាស់រវាងចាកជាជួរៗ ជាចំណុចភ្លឺអំពីការធ្វើទេសចរណ៍សហគមន៍ពីព្រៃរនាមទឹកប្រៃ។

ភូមិ សាភីន ឃុំ ថាញ់ធុយ (ខេត្ត ទ្វៀនក្វាង) ស្រស់ស្អាតដល់ថ្នាក់អង្រួនចិត្តដោយមានដំបូលផ្ទះប្រក់ស្លឹកទ្រាំងគ្របដណ្ដប់ដោយស្លែពណ៌បៃតងនៅស្ងប់ស្ងាត់ក្បែរអំពកស្រែកាំជណ្តើរទាំងឡាយព័ន្ធឱបក្រសោបពេញចង្កេះភ្នំទាំងមូល។

លង់អារម្មណ៍ក្នុងស្រូវលឿងទុំ និងព្រលឹងស្លែពណ៌បៃតងនៅភូមិ សាភីន

លាក់ខ្លួននៅកណ្តាលជួរភ្នំ តីកូនលិញ ដ៏មហាសាល ស្ថិតនៅរយៈកម្ពស់ជាង ១.០០០ ម៉ែត្រ ភូមិ សាភីន ឃុំ ថាញ់ធុយ ខេត្ត ទ្វៀនក្វាង ស្រស់ស្អាតប្រៀបដូចផ្ទាំងគំនូរក្នុងរឿងនិទាននៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។

ល្បាក់ទឹកធ្លាក់ យ៉្រាយនូវរ៍ ឃុំ ក្រុងអាណា ខេត្ត ដាក់ឡាក់

ល្បាក់ទឹកធ្លាក់ យ៉្រាយនូវរ៍ ឃុំ ក្រុងអាណា ខេត្ត ដាក់ឡាក់

កណ្តាលព្រៃភ្នំ តីង្វៀន ល្បាក់ទឹកធ្លាក់ យ៉្រាយនូវរ៍ ឃុំ ក្រុងអាណា (ខេត្ត ដាក់ឡាក់) ប្រៀបដូចជា "គ្រាប់គជ់ដ៏មានតម្លៃ" នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។

'ជ្រលងភ្នំ ទ្រឿង ថ' អភិរក្សទុកវប្បធម៌ មឿង បុរាណ

'ជ្រលងភ្នំ ទ្រឿង ថ' អភិរក្សទុកវប្បធម៌ មឿង បុរាណ

ចំកណ្តាលបណ្តាដុំពពកស្រអាប់ និងជួរភ្នំលាតសន្ធឹងវែងអន្លាយទាំងឡាយនៃព្រៃភ្នំពាយ័ព្យ ឃុំ វ៉ឹនសឺន ត្រូវបានហៅថា "ដំបូលផ្ទះស្រុកទេស មឿង" របស់ខេត្ត ភូថូ លេចឡើងហាក់ដូចជាមានភាពសុខដុមរមនារវាងធម្មជាតិ មនុស្ស។ ដោយមានសម្រស់ទេសភាពដើមទាំងស្រុង អាកាសធាតុត្រជាក់ត្រជំ និងបណ្តាតម្លៃវប្បធម៌របស់តំបន់ មឿង បុរាណរក្សាទុកនៅដដែលឃុំ វ៉ឹនសឺន កំពុងក្លាយជាចំណុចលេចធ្លោទេសចរណ៍ថ្មីមួយរបស់ខេត្ត ភូថូ៕

នៅជុំលែងគោ គោមួយនឹមៗ ស្ទុះបោលលឿនអស់ពីសមត្ថភាព ដើម្បីទៅកាន់គោលដៅបង្កើតបានជាទស្សនីយភាពបោលដេញ ជក់ចិត្ត តានតឹងអស្ចារ្យខ្លាំងនិងល្អមើល។

ផុលផុសបុណ្យប្រណាំងគោ បៃនូយ ខេត្ត អានយ៉ាង

ក្នុងបរិយាកាសដ៏អ៊ូអរនៃពិធីសែនដូនតា សំឡេងស្គរផ្ទួនៗ រួមជាមួយនឹងជំហានបោលយ៉ាងខ្លាំងក្លានៃគោទាំងនឹមៗ បានបង្កើតជាបរិយាកាសពុះកញ្ជ្រោលនៃបុណ្យប្រណាំងគោ បៃនូយ ជាព្រឹត្តិការណ៍វប្បធម៌ កីឡាដ៏វិសេសវិសាល ផ្សារភ្ជាប់ជាមួយនឹងជីវភាពស្មារតីរបស់បងប្អូនជនជាតិ ខ្មែរ តំបន់ បៃនូយ (ខេត្ត អានយ៉ាង)។

ការឆ្លងកាត់បទពិសោធន៍ទេសចរណ៍ប្រជុំកោះ ហាយតាក់

ការឆ្លងកាត់បទពិសោធន៍ទេសចរណ៍ប្រជុំកោះ ហាយតាក់

មានសម្រស់នៅរក្សាបានភាពដើមដ៏ស្រស់ស្អាតព្រមទាំងប្រភពជលផលនិងសេវាកម្មទេសចរណ៍ដ៏សម្បូរបែប ប្រជុំកោះ ហាយតាក់ ឃុំ តៀនហាយ(ខេត្ត អានយ៉ាង) កំពុងក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរមកទស្សនា សម្រាកលម្ហែកាយ។

ប្រជាជនឆ្លៀតឱកាសចុះពូជនៅលើអំពកស្រែថ្នាក់ៗ តាមជម្រាលភ្នំរដូវទឹកធ្លាក់នៅឃុំ ឡាវចាយ ខេត្ត ឡាវកាយ រដូវទឹកធ្លាក់ក៏ជាពេលប្រជាជន មូកាងចាយ មមាញឹកចាប់ផ្តើមឈានចូលរដូវស្រូវថ្មី

មូកាងចាយរដូវទឹកធ្លាក់

នៅពេលភ្លៀងរដូវក្តៅបង្អុរចុះមកក៏ជាពេលអំពកស្រែថ្នាក់ៗ តាមជម្រាលភ្នំនៅឃុំ មូកាងចាយខេត្ត ឡាវកាយ ទទួលរដូវទឹកធ្លាក់។ ទេសភាពធម្មជាតិក្លាយជាស្រស់បំព្រងដូចផ្ទាំងគំនូរយ៉ាងសមសួនរវាងពណ៌ត្នោតនៃដី ផ្ទៃខៀវនៃមេឃ ស្រទាប់ពពកទាំងឡាយពហុពណ៌ និងផ្ទៃទឹកចាំងផ្លេកៗ។

ដោយមានដើមត្នោតដុះរាយប៉ាយជាង ៦០០០០ ដើមនៅសង្កាត់ ទិញបៀន និងឃុំ ទ្រីតូន

ដោយមានដើមត្នោតដុះរាយប៉ាយជាង ៦០០០០ ដើមនៅសង្កាត់ ទិញបៀន និងឃុំ ទ្រីតូន

ប៉ុន្មានជំនាន់មកហើយ ដើមត្នោតតែងតែផ្សារភ្ជាប់ជាមួយនឹងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត អានយ៉ាង។ ដោយមានដើមត្នោតដុះរាយប៉ាយជាង ៦០០០០ ដើមនៅសង្កាត់ ទិញបៀន និងឃុំ ទ្រីតូន ពេលឈានចូលរដូវប្រមូលផលបានជួយក្រុមគ្រួសារជនជាតិ ខ្មែរ ជិត ១០០០ គ្រួរកស៊ីចិញ្ចឹមជីវិតដោយរបរយកទឹកត្នោត និងកែច្នៃបឋមជាស្កររាវព្រមទាំងសិប្បកម្មចម្រាញ់ស្កររាប់សិបកន្លែង។ល។

ច្រករបៀងដ៏ធំនិងទូលាយតភ្ជាប់ផ្នែកផ្សេងៗ នៃភូមិគ្រឹះ ហ្វាង អាតឿង

គ្រាប់គជ់ស្ថាបត្យកម្មនៅចំកណ្តាលខ្ពង់រាប ស បាក់ហា

ស្ថិតនៅលើកំពូលកូនភ្នំចំណោត ចំកណ្តាលឃុំ បាក់ហា ខេត្ត ឡាវកាយ ភូមិគ្រឹះ ហ្វាង អាតឿង ជាសំណង់ស្ថាបត្យកម្មបុរាណដ៏ល្អឯក គួបផ្សំរវាងរចនាបថអាស៊ី និងអឺរ៉ុបយ៉ាងចុះសម្រុងគ្នា។

របាំយក្សភាគច្រើនប្រើចលនារាងកាយដូចជាដៃ ជើង... ដើម្បីបង្ហាញពីបុគ្គលិកលក្ខណៈរបស់តួអង្គ

ដាស់សិល្បៈរបាំយក្សឲ្យរស់រានឡើងវិញ

តីនិញ ជាមូលដ្ឋាន​មានមាមីងបងប្អូនជនជាតិ ​ខ្មែរ ​រស់នៅកុះករ ​ដោយ​មានភាពសម្បូរបែប ពោរពេញដោយអត្តសញ្ញាណជន​ជាតិ។ ក្រៅពីតូរ្យតន្រ្តីភ្លេងពិណពាទ្យ របាំស្គរឆៃយ៉ាំត្រូវបានទទួលស្គាល់​ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ (ឆ្នាំ ២០១៤) និងបណ្តាសំណង់ប្រជុំជីវភាពសហគមន៍ មាមីងបងប្អូនជនជាតិ ​ខ្មែរ នៅទីនេះនៅតែបន្តថែរក្សា លើកតម្កើងរបាំយក្សជាទម្រង់សិល្បៈពាក់របាំងមុខដ៏ល្អឯក ដិតដោយស្លាកស្នាម​វប្បធម៌ ខ្មែរ។

កេរដំណែលជាតិពិសេសប្រាសាទ បា ពោណាហ្គារ សង្កាត់ បាក់ញ៉ាត្រាង ខេត្ត ខាញ់ហ្វា

ការទាញយកតម្លៃវប្បធម៌ប្រពៃណី រួមចំណែកអភិវឌ្ឍន៍ទេសចរណ៍

ខាញ់ហ្វា ជាដែនដីប្រជុំទៅដោយខឿនវប្បធម៌ចម្រុះតាំងពីតំបន់ភ្នំ វាលទំនាបរហូតដល់សមុទ្រ កោះ។ នេះជាលម្ហរស់នៅ​ដ៏យូរលង់របស់បណ្តាជនជាតិ ចាម រ៉ាក់ឡៃ អេដេ គិញ... បង្កើតបានជាឃ្លាំងសម្បត្តិបេតិកភណ្ឌវប្បធម៌ចម្រុះ​ពណ៌ និងសម្បូរបែប។ មកទល់ពេលនេះ ខេត្តមានបេតិកភណ្ឌវប្បធម៌ចំនួន ២៥៧ ត្រូវបានចាត់ចូលក្នុងចំណាត់​ថ្នាក់ រួមមានបេតិកភណ្ឌវប្បធម៌អរូបីចំនួន ៣ ត្រូវបានទទួលស្គាល់ដោយអង្គការ យូណេស្កូ ដាក់បញ្ចូលជាសិល្បៈ ឌើនកាតាយទឺ ភូមិភាគខាងត្បូង សិល្បៈ បាយចយ និងសិល្បៈផលិតកុលាលភាជន៍ប្រពៃណីរបស់ជនជាតិ ចាម។

"ដាឡាត រាត្រីលង់អារម្មណ៍" - កម្មវិធីគោចរមួយឆ្លងកាត់ការពិសោធជាច្រើន

"ដាឡាត រាត្រីលង់អារម្មណ៍" - កម្មវិធីគោចរមួយឆ្លងកាត់ការពិសោធជាច្រើន

“ដាឡាត រាត្រីលង់អារម្មណ៍” ត្រូវបានចាប់ផ្តើមនៅម៉ោង ១៨ រៀងរាល់ថ្ងៃ ចេញដំណើរនៅស្ថានីយ៍ ដាឡាត។ ជាកម្មវិធីគោចរបិទជិតមួយបម្រើពេលបរិភោគអាហារសម្រន់ ភេសជ្ជៈ មានរថយន្តអគ្គិសនីជូននិងទទួលភ្ញៀវរហូតដល់ពេលចប់នៅម៉ោង ២១។

អាកយ៉្ហុង "ភូមិនៅកណ្តាលក្រុង"

អាកយ៉្ហុង "ភូមិនៅកណ្តាលក្រុង"

ស្ថិតនៅកណ្តាលទីក្រុង បួនម៉ាធួត ដ៏អ៊ូអរភូមិ អាកយ៉្ហុង មានផ្ទៃក្រឡាចំនួន ៦២,៣ ហិកតាដោយមានចំនួន ២៤៧ ក្រុមគ្រួសារត្រូវបានចាត់ទុកជាភូមិនិគមដ៏ស្រស់ស្អាតបំផុតនៅខេត្ត ដាក់ឡាក់ សព្វថ្ងៃនេះ។

រូបភាពព្រះសង្ឃ មាមីងបងប្អូនពុទ្ធបរិស័ទ ខ្មែរ ព្យាយាមខ្នះខ្នែងស្ទូងសំណាបនៅអំពកស្រែជាង ២.០០០ ម៉ែត្រការ៉េនៅខាងក្រោយបរិវេណវត្តគីរីគុជ្ជរោទិ៍ឥសីសិទ្ធី (រោទិ៍) បានបង្កើតផ្ទាំងគំនូរជនបទមួយផ្ទាំងដ៏សុខក្សេមក្សាន្តនិងពោរពេញដោយកម្លាំងរស់រាន

ស្ទូងសំណាបស្រែវត្ត

ការស្ទូងសំណាបស្រែវត្តគីរីគុជ្ជរោទិ៍ឥសីសិទ្ធី (រោទិ៍) នៅឃុំ អានគឺ ទីរួមខេត្ត ទិញបៀន ខេត្ត អានយ៉ាង ជាទម្រង់ប្រជុំជីវភាពវប្បធម៌វិសេសវិសាលមួយមានលក្ខណៈសហគមន៍ខ្ពស់ បង្ហាញលក្ខណៈដ៏ល្អប្រពៃក្នុងពលកម្ម ផលិតកម្ម របស់បងប្អូនជនជាតិ ខ្មែរ ឡើងវិញនៅដែនដី បៃនូយ។

គ្រួសារមួយអញ្ជើញមកកាន់ខ្ពង់រាប ម៉ុកចូវ ដើម្បីគយគន់ភាពស្រស់ស្អាតនៃផ្កាព្រូន

ម៉ុកចូវ អូសទាញជើងភ្ញៀវទេសចរក្នុងព្រៃផ្កាព្រូនពណ៌ស

និទាឃរដូវឈានចូលមកដល់ខ្ពង់រាប ម៉ុកចូវ (ខេត្ត សឺនឡា) ហាក់ដូចជាគ្របដណ្តប់អាវសស្គុសលើខ្លួននៅពេលចម្ការព្រូនរីកស្គុសស្គាយស្រុះៗ គ្នាបង្កើតបានជាផ្ទាំងគំនូរធម្មជាតិដ៏ស្រស់ស្អាតអស្ចារ្យនៃព្រៃភ្នំ តីបាក់ ទាក់ទាញភ្ញៀវទេសចរច្រើនកុះករអញ្ជើញមកទស្សនា ឆ្លងកាត់ពិសោធន៍។ល។