ទន្ទឹមនឹងសកម្មភាពវប្បធម៌ សិល្បៈ ល្បែងប្រជាប្រិយជាដើម កម្មវិធីនៅមានការជូនអំណោយជាច្រើនចំណែកដ៏មានអត្ថន័យដល់បងប្អូនជនជាតិដូចជា៖ អំណោយចូលឆ្នាំថ្មី នំ បាញ់ជឹង (នំអន្សមជ្រុង) ជូនផ្ទះ "ជម្រកដ៏សែនកក់ក្តៅនៅតំបន់ជាយដែន" សម្រាប់ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារមានស្ថានភាពលំបាកលំបិន រៀបចំពិនិត្យ ព្យាបាលជំងឺ ជូនថ្នាំពេទ្យដោយឥតគិតថ្លៃទៀតផង។ល។
សកម្មភាពទាំងនេះ បង្ហាញពីមនោសញ្ចេតនា ទំនួលខុសត្រូវ ការរំលឹកនឹកគុណយ៉ាងជ្រាលជ្រៅរបស់កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនចំពោះបងប្អូនជនជាតិតែងបានប្រកៀកស្មាជួយកម្មាភិបាល យុទ្ធជនក្នុងការងារគ្រប់គ្រង ការពារព្រំដែនជាតិ តែងលម្អលក្ខណៈសម្បត្តិ "កងទ័ពអ៊ំ ហូ" បន្ថែមក្នុងយុគសម័យថ្មី។
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំសូមគោរពឧទ្ទេសនាមនឹងមិត្តអ្នកអាននូវរូបភាព មួយចំនួនស្តីអំពីសកម្មភាពពោរពេញដោយលក្ខណៈមនុស្សសាស្រ្តនេះ៕
អត្ថបទ៖ ថាញ់តឹន
រូបថត៖ ក្រុមអ្នកយកព័ត៌មានទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ អៀនថាញ់