អ្នកស្រី ង្វៀន ធីហុង អាយុ ៣៤ ឆ្នាំ រស់នៅក្នុងឃុំ ជៅថាញ់ ឱ្យដឹងថា ការដាក់ពាក្យតាមអនឡាញដំបូងឡើយនៅមានទទីមទទើមប៉ុន្តែនាំមកនូវផាសុកភាពជាច្រើន។ ពីមុននេះ អ្នកស្រីត្រូវធ្វើដំណើរទៅមកច្រើនដងដើម្បីបំពេញឯកសារ ឥឡូវនេះប្រព័ន្ធផ្តល់ការណែនាំជាក់លាក់ ជូនដំណឹងទាន់ពេលវេលានៅពេលខ្វះចន្លោះនិងអនុញ្ញាតឱ្យតាមដានវឌ្ឍនភាពដំណើរការនៅលើទូរស័ព្ទ ជួយសន្សំសំចៃពេលវេលា។
យោងតាមលោក ផាម តឹនហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត តីនិញ មូលដ្ឋានដាក់ដំណើរការបរិវត្តកម្មឌីជីថលព្រមៗ គ្នានៅលើសសរស្តម្ភ ៣៖ អាជ្ញាធរឌីជីថល សេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថល ដោយមានគោលដៅដល់ឆ្នាំ ២០៣០ ស្ថិតក្នុងចំណោមមូលដ្ឋានដែលមានចំណាត់ថ្នាក់ខ្ពស់អំពីបរិវត្តកម្មឌីជីថល។ បណ្តាស្ថាប័នរដ្ឋឆ្ពោះទៅរកប្រតិបត្តិការសុពលភាព ប្រសិទ្ធភាពផ្អែកលើទិន្នន័យឌីជីថលនិងបច្ចេកវិទ្យាឌីជីថល អាជីវកម្មប្រើបច្ចេកវិទ្យាឌីជីថលប្រកបដោយបរិយាប័ន្នក្នុងអភិបាលកិច្ច ផលិតកម្ម ធ្វើអាជីវកម្ម។
ខេត្ត តីនិញ បន្តសុក្រឹតកម្មហេដ្ឋារចនាសម្ព័ន្ធឌីជីថល វេទិកាឌីជីថល និងប្រព័ន្ធព័ត៌មាន ធានាការភ្ជាប់ តភ្ជាប់ទិន្នន័យរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកប្រើមូលដ្ឋានទិន្នន័យជាតិនិងជំនាញផែ្នកប្រកបដោយប្រសិទ្ធភាព ជាពិសេសគឺមូលដ្ឋានទិន្នន័យជាតិអំពីប្រជានិវេសន៍ដើម្បីដោះស្រាយបែបបទរដ្ឋបាលផ្អែកលើទិន្នន័យ។ ការជំរុញមាំកំណែទម្រង់បែបបទរដ្ឋបាលផ្សារភ្ជាប់ជាមួយនឹងការអនុវត្តបច្ចេកវិទ្យា ធ្វើបមាណីយកម្មគោលការណ៍និងឌីជីថលភាវូបនីយកម្មឯកសាររក្សាទុក រួមចំណែកលើកកម្ពស់គុណភាពបម្រើប្រជាជននិងអាជីវកម្ម៕
អត្ថបទ៖ យ៉ាងផឿង
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ