យោងតាមអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង ឡេ វ៉ាន់ភឿក ប្រធានគណៈកម្មការបង្គាប់ការបណ្តាសកម្មភាព "បុណ្យចូលឆ្នាំកងទ័ព - ប្រជាជន" ខេត្ត អានយ៉ាង ក្រោយរយៈពេលជាង ៣ ខែអនុវត្តកម្មវិធី "បុណ្យចូលឆ្នាំកងទ័ព - ប្រជាជន" អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៦ គណៈកម្មការរៀបចំកៀរគរប្រភពកម្លាំងទាំងអស់ជាង ៨ ពាន់លានដុងនិងពីប្រភពថវិកានេះបានធ្វើគម្រោង ផ្នែកការងារជាច្រើនដ៏មានអត្ថន័យជាក់ស្តែងគិតគូរ លើកកម្ពស់ជីវភាពប្រជាជន ជាពិសេសគឺប្រជាជនតំបន់បងប្អូនជនជាតិ ខ្មែរ។ ឆ្លងតាមរយៈនោះ រួមចំណែកផ្លាស់ប្តូរមុខមាត់ជនបទ អភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ឃុំ ហនដឹត។
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង ឡេ វ៉ាន់ផឿក បកត់សម្គាល់និងវាយតម្លៃខ្ពស់កងកម្លាំងប្រដាប់អាវុធខេត្តបានលើកស្ទួយតួនាទីស្នូល ចូលរួមថ្ងៃឈ្នួលពលកម្មរាប់ពាន់ថ្ងៃដោយផ្ទាល់ជួយប្រជាជនសាងសង់ផ្ទះលំនៅ សង់ស្ពាន ជួសជុលផ្លូវគមនាគមន៍ រៀបចំទេសភាពបរិស្ថាន ។ល។ ឆ្លងតាមរយៈនោះបន្តរឹតបន្តឹងទំនាក់ទំនងសាមគ្គីភាពកងទ័ព - ប្រជាជន រួមចំណែកកសាង "យុទ្ធសាស្ត្រទឹកចិត្តប្រជាជន" កាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។
គណៈកម្មការបង្គាប់ការក៏បានប្រកាសសេចក្តីសម្រេចប្រគល់ភារកិច្ចរៀបចំបណ្តាសកម្មភាព “កងទ័ព - ប្រជាជន” ឆ្នាំ ២០២៧ ចូលឆ្នាំថ្មីឱ្យឃុំ ហ្កក្វាវ សាយភាយគំរូប្រជាចលនាប្រកបដោយប្រសិទ្ធភាព រួមចំណែកកសាងជនបទថ្មីនិងពង្រឹងការការពារជាតិ - សន្តិសុខនៅលើភូមិសាស្ត្រ៕
អត្ថបទនិងរូបថត៖ វ៉ាន់ស៊ី - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ