ការប្រមូលផលកសិផលយ៉ាងអ៊ូអរមមាញឹកនាឱកាសបុណ្យចូលឆ្នាំថ្មី

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំនេះប្រារព្ធឡើងក្នុងរយៈពេល៣ថ្ងៃ។ ឆ្នាំ២០២៦នេះត្រូវចំថ្ងៃទី ១៤ - ១៥ - ១៦ ខែ​មេសា។ ខណៈពេលនេះ កសិផលកសិកម្មជាច្រើនប្រភេទកំពុងចូលរដូវប្រមូលផលហើយ។ នៅក្នុងវាលស្រែឃុំឡុងហ៊ីប ខេត្តវិញឡុង ជនរួមជាតិខ្មែរនៅតែមមាញឹកធ្វើការ ដើម្បីបង្ហើយការប្រមូលផលឲ្យបានមុនថ្ងៃសំខាន់គឺថ្ងៃទី ១៦ ខែមេសា ត្រូវនឹងថ្ងៃស្រង់ទឹកព្រះ ធានាទាំងការងារផលិតកម្មផង និងការចូលរួមពិធីចូលឆ្នាំថ្មីតាមទំនៀមទម្លាប់ប្រពៃណីផង។

នៅភូមិថាឡា គ្រួសារលោក ថាច់ភី កំពុងប្រមូលផលសណ្តែកដីយ៉ាងរួសរាន់នៅលើផ្ទៃដីចំនួន ២.៥០០ ម៉ែត្រការ៉េ ទទួលបាន​ទិន្នផលប្រហែល ៨០០ គីឡូក្រាមក្នុង ១.០០០ ម៉ែត្រការ៉េ។ ក្រោយពីដាំដុះអស់រយៈពេល ៣ ខែ កាត់ចំណាយចេញ លោក​ទទួលបានប្រាក់ចំណេញប្រហែល ៤ លានដុងក្នុង ១.០០០ ម៉ែត្រការ៉េ។ លើសពីនេះ គ្រួសារនេះក៏មានប្រាក់ចំណូលបន្ថែមពី​ការដាំម្ទេសចំនួន ៣.០០០ ម៉ែត្រការ៉េ ចិញ្ចឹមគោ ៣ ក្បាល និងជួញដូរខ្នាតតូចទៀតផង។

tho-hoach-2.jpg
ជនរួមជាតិខ្មែរនៅឃុំឡុងហ៊ីបប្រមូលផលសណ្តែកដីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ឈានចូល ព.ស ២៥៧០ គ.ស ២០២៦។

លោក ថាច់ភី មានប្រសាសន៍ថា ការប្រមូលផលនៅប៉ុន្មានថ្ងៃដើមរដូវបុណ្យចូលឆ្នាំថ្មីគឺឆ្លៀតពេលអាកាសធាតុ​អំណោយផល កាត់បន្ថយការខាតបង់ និងបញ្ចប់រួចរាល់ការងារមុនថ្ងៃស្រង់ទឹកព្រះ។ “ចូលរដូវប្រមូលផល ក្រុមគ្រួសារ​យើងខ្ញុំបានផ្តល់ការងារ ធ្វើឱ្យពលករក្នុងស្រុកប្រហែល ៥០ ទៅ ៦០ នាក់ ប្រាក់ចំណូលចាប់ពី ១៥០.០០០ ទៅ ២០០.០០០ ដុងក្នុងមួយថ្ងៃ”។

តាំងពីព្រឹកព្រលឹម ពលករជាក្រុមៗមានមុខនៅក្នុងចម្ការសណ្តែកដីដើម្បីប្រមូលផល។ បង ថាច់ លីណា (កើតឆ្នាំ ១៩៩៦) មិនមានដីផលិតកម្មផ្ទាល់ខ្លួនទេ ធ្វើការជាមួយនឹងប្រពន្ធរៀងរាល់ថ្ងៃដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ បងចែករំលែកថា “ប៉ុន្មានថ្ងៃនេះ ខ្ញុំនិងប្រពន្ធកំពុងឆ្លៀតពេលធ្វើការដើម្បីរកប្រាក់ចំណូលបន្ថែម សម្រាប់ទិញរបស់របរសម្រាប់ទៅវត្ត និងផ្គត់​ផ្គង់ជីវភាពគ្រួសារ។ មានការងារពេលណា គឺយើងទទួលធ្វើការងារនៅពេលនោះ សូម្បីតែបុណ្យចូលឆ្នាំក៏មិនឈប់សម្រាកដែរ។ ជាមួយនឹងការប្រមូលផលសណ្តែកដី ប្រាក់ចំណូលរបស់ប្តីប្រពន្ធគាត់រកបានប្រហែល ៣០០.០០០ ដុងក្នុងមួយថ្ងៃ” ។

tho-hoach-1.jpg
ប្រជាជនខ្មែរនៅឃុំឡុងហ៊ីប ខេត្តវិញឡុងប្រមូលផលសណ្តែកដីក្នុងឱកាសចូលឆ្នាំថ្មីឈានមកដល់។

មិនត្រឹមតែគ្រួសាររបស់បង លីណា ទេ ពលករជាច្រើនធ្វើការតាមរដូវកាលនៅក្នុងភូមិនៅ​តែបន្តធ្វើការក្នុងអំឡុងប៉ុន្មានថ្ងៃដើមឆ្នាំ​ថ្មីដែរ។ ដោយសារតែពួកគាត់ពឹងផ្អែកលើប្រាក់ឈ្នួលប្រចាំថ្ងៃ ការឈប់សម្រាកនឹងប៉ះពាល់ដល់ប្រាក់ចំណូលរបស់គ្រួសារ ដូច្នេះ​អ្នកភូមិ​ភាគច្រើនផ្តោតលើការធ្វើការជាមុនសិន ហើយបន្ទាប់មកទើបចូលរួមពីធីបុណ្យចូលឆ្នាំថ្មី។

យោងតាមលោក ហ្វិញ វ៉ាន់មិញ ប្រធានគណៈកម្មការប្រជាជនភូមិថាឡា ភូមិទាំងមូលមាន ៤៣៩ ក្រុមគ្រួសារ ក្នុងនោះ​ជនរួមជាតិខ្មែរជាង ៨០%។ ភូមិមានដីកសិកម្មចំនួន ២៧៥ ហិកតា ក្រៅពី ១៧៥ ហិកតាសម្រាប់ធ្វើស្រែ ផ្ទៃដីភាគច្រើនដែល​នៅសល់មកត្រូវបានប្រជាជនដាំដំណាំបន្លែបង្ការផ្សេងៗ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំជិតៗនេះ ដោយសារការរកស៊ីចិញ្ចឹមជីវិតយ៉ាងចម្រុះ គំរូផលិតកម្មជាច្រើនបានរួមចំណែកដោះស្រាយ​ការងារធ្វើ បង្កើនប្រាក់ចំណូលសម្រាប់ប្រជាជន។ ចំនួនក្រុមគ្រួសារក្រីក្របានថយចុះយ៉ាងខ្លាំង ពីជាង ៦០ ក្រុមគ្រួសារក្នុងឆ្នាំ ២០២០ ចុះមកត្រឹម ៥ ក្រុមគ្រួសារប៉ុននោះនាពេលបច្ចុប្បន្ន។ មូលដ្ឋានខិតខំលុបបំបាត់ ១០០% ក្រុមគ្រួសារក្រីក្រនៅក្នុងឆ្នាំ​នេះ។ ក្រៅពីសណ្តែកដី ដំណាំពោតពូជឆ្នាំនេះបាននាំមកក្តីរីករាយយ៉ាងខ្លាំងដល់ក្រុមគ្រួសារខ្មែរជាច្រើននៅក្នុងឃុំឡុងហ៊ីប។ ទាំងទិន្នផល និងតម្លៃលក់កើនឡើងបើប្រៀបធៀបទៅនឹងរដូវកាលមុន ដូច្នេះហើយប្រជាកសិករទទួលបានប្រាក់ចំណេញយ៉ាង​ល្មមសមគួរ។

tho-hoach-3.jpg
មាមីងជនជាតិខ្មែរនៅឃុំឡុងហ៊ីបកំពុងប្រមូលផលសណ្តែកដី។

លោក ថាច់សាង ប្រធានក្រុមសហការដាំដុះស្រូវ និងពោតពូជនៅភូមិយ៉ុងចាញ់បេ មានប្រសាសន៍ ក្រុមសហការមានជាង ៦០ សមាជិក ដាំដុះពោតពូជលើផ្ទៃដីប្រហែល ៣០ ហិកតា។ ឆ្នាំនេះ ដោយសារប្តូរទៅដាំពូជថ្មី និងភ្ជាប់ទំនាក់ទំនងជាមួយ​សហគ្រាសដែលធានាទិញក្នុងតម្លៃ ១៦.០០០ ដុងមួយគីឡូក្រាម កើនឡើងជាងប្រហែល ៣.០០០ ដុងមួយគីឡូក្រាមបើ​ប្រៀបធៀបជាមួយនឹងរយៈពេលមុន។ ទិន្នផលសម្រេចបានជាង ១ តោន ១.០០០ ម៉ែត្រការ៉េ កើនឡើង ៣០០ ទៅ ៤០០ គីឡូក្រាម ១.០០០ ម៉ែត្រការ៉េ បើប្រៀបធៀបទៅនឹងពូជចាស់ ទទួលបានប្រាក់ចំណេញជាង ៧ លានដុង ១.០០០ ម៉ែត្រការ៉េ។ លោក សាង រៀបរាប់ប្រាប់ “ដំណាំពោតពូជឆ្នាំនេះទទួលបានផល ហើយលក់បានថ្លៃ មាមីងកសិករសប្បាយចិត្ត​ខ្លាំងណាស់”។

ឃុំឡុងហ៊ីបគឺជាមូលដ្ឋាននៅឆ្ងាយដាច់ស្រយាលមួយក្នុងខេត្តវិញឡុង ដោយមានផ្ទៃដីធម្មជាតិជាង ៦.៥០០ ហិកតា មានចំនួន ២២ភូមិ មានប្រជាជនជាង ៧.២០០ ក្រុមគ្រួសារ និងជាង ៣០.០០០ នាក់ ក្នុងនោះជនជាតិខ្មែរមានជាង ៨២%។ ការរស់នៅ​របស់ប្រជាជន​ភាគច្រើនពឹងផ្អែកទៅលើផលិតកម្មកសិកម្ម ដោយដំណាំដាំដុះ និងការចិញ្ចឹមសត្វជាមុខ​របរចម្បង។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង ដោយមានការវិនិយោគ និងការយកចិត្តទុកដាក់ពីមជ្ឈិមនិងមូលដ្ឋាន រួមជាមួយនឹងការដំណើរការ​ប្រកបដោយប្រសិទ្ធភាពនៃកម្មវិធីគោលដៅជាតិ ជាពិសេសគឺកសាងជនបទថ្មី គោលនយោបាយជនជាតិ ប្រព័ន្ធហេដ្ឋារចនា​សម្ព័ន្ធចាំបាច់ដូចជា ចរាចរណ៍ជនបទ សាលារៀន មណ្ឌលសុខភាព ភ្លើងអគ្គិសនី ប្រព័ន្ធធារាសាស្ត្រត្រូវបានកែលម្អបន្តិចម្តងៗ ការរស់នៅរបស់ប្រជាជនក៏ត្រូវបានកែលម្អឱ្យល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

លោក ង្វៀន ខាញ់ហ្វា ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងហ៊ីបមានប្រសាសន៍ មូលដ្ឋានកំពុងផ្តោតលើការជំរុញការផ្លាស់ប្តូរ​រចនាសម្ព័ន្ធផលិតកម្ម និងអភិវឌ្ឍន៍គំរូភ្ជាប់ទំនាក់ទំនងនឹងការប្រើប្រាស់ផលិតផល ឆ្លងតាមរយៈនោះបង្កើនប្រាក់ចំណូលរបស់​ប្រជាជនបន្តិចម្តងៗ។ ជាពិសេស គំរូនៃការដាំពោតពូជដែលមានកិច្ចព្រមព្រៀងធានាទិញកំពុងផ្តល់លទ្ធផលជាក់ស្តែង រួម​ចំណែកបង្កើតការងារធ្វើ និងស្ថិរភាពការរស់នៅរបស់ប្រជាជនជាច្រើនក្រុមគ្រួសារ។

តាមមន្ទីរកិច្ចការជនជាតិ និងសាសនាខេត្តវិញឡុង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ខេត្តបានយកចិត្តទុកដាក់ខ្លាំងចំពោះការ​អនុវត្តគោលនយោបាយជនជាតិ និងកម្មវិធីគោលដៅជាតិប្រកបដោយប្រសិទ្ធភាពសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនៅតំបន់​ជនជាតិ។ ក្នុងអំឡុងឆ្នាំ ២០២១ - ២០២៥ ខេត្តបានវិនិយោគលើការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់រាប់រយ​សំណង់ ឧបត្ថម្ភកន្លែងស្នាក់នៅ ដីធ្លី ផ្លាស់ប្តូរវិជ្ជាជីវៈ និងបង្កើតការងាររកស៊ីចិញ្ចឹមជីវិតសម្រាប់ប្រជាជន រួមចំណែកកាត់បន្ថយ​អ​​ត្រាភាពក្រីក្រក្នុងចំណោមបងប្អូនជនជាតិយ៉ាងច្រើន។ ដល់ចុងឆ្នាំ២០២៥ ខេត្តទាំងមូលមានក្រុមគ្រួសារក្រីក្រនៅត្រឹម ១.១១៩ ក្រុមគ្រួសារប៉ុននោះ ស្មើនឹង ១,១៦% ចំនួនក្រុមគ្រួសារប្រជាជនសរុបរបស់ខេត្ត។

យោងតាមលោកស្រី ថាច់ ធីធូហា នាយិកាមន្ទីរកិច្ចការជនជាតិ និងសាសនាខេត្តវិញឡុង​ឱ្យដឹងថា រួមជាមួយនឹងការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ មូលដ្ឋានផ្តោតលើការជួយឧបត្ថម្ភការងាររកស៊ីចិញ្ចឹមជីវិត ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ និងការលើកកម្ពស់គុណភាពប្រភពធនធានមនុស្សនៅតំបន់បងប្អូនជនជាតិ។ គំរូផលិតកម្មសមស្របជាច្រើនត្រូវបានដំណើរការ ជួយប្រជាជនស្ថិរភាពជីវភាពបន្តិចម្តងៗ និងរួចផុតពីភាពក្រីក្រប្រកបដោយស្ថិរភាព។

ចំពោះជនរួមជាតិខ្មែរនៅវិញឡុង ការធ្វើការនៅដើមឆ្នាំថ្មីមិនត្រឹមតែជាការរកប្រាក់ចិញ្ចឹមជីវិតប៉ុននោះទេ ថែមទាំងជាការត្រៀម​ខ្លួនរៀបចំពិធីបុណ្យចូលឆ្នាំថ្មីយ៉ាងបរិបូរទៀតផង មុនពេលចូលរួមជាមួយក្រុមគ្រួសារធ្វើពិធីសំខាន់ៗនៅវត្តអារាម ដោយមានក្តី​សង្ឃឹមសម្រាប់ឆ្នាំថ្មីប្រកបដោយភាពសម្បូរ សប្បាយ សុភមង្គល៕

អត្ថបទ និងរូបថត៖ ថាញ់ហ្វា
ប្រែសម្រួល៖ អៀងថាន់

(ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

អ្នក "រក្សាភ្នក់ភ្លើង" សាមគ្គីភាព សុខសាន្តនៅក្នុងភូមិនិគម

អ្នក "រក្សាភ្នក់ភ្លើង" សាមគ្គីភាព សុខសាន្តនៅក្នុងភូមិនិគម

ជាអ្នកមានប្រជាប្រិយភាពនៅភូមិ ហ្វាប៊ិញ ឃុំ សុងលុយ ខេត្ត ឡឹមដុង លោក លី អាស៊ី តែងតែធ្វើជាគំរូសកម្មក្នុងចលនាជនរួមជាតិរួមកម្លាំងកសាងជនបទថ្មី។

ជាយដែនផ្សារភ្ជាប់ ពូនជ្រុំចំណងមិត្តភាពពិសេស វៀតណាម - ឡាវ

ជាយដែនផ្សារភ្ជាប់ ពូនជ្រុំចំណងមិត្តភាពពិសេស វៀតណាម - ឡាវ

ប៉ុស្តិ៍ការពារព្រំដែន ចៀងតឿង (គណៈកម្មាធិការបញ្ជាការកងទ័ពការពារព្រំដែនខេត្ត សឺនឡា) ម៉ង់ណាំ ឈោងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាពរស់នៅ។

កម្មាភិបាលគរបាលនារីវ័យក្មេងអស់ពីចិត្តពីថ្លើមផ្សព្វផ្សាយច្បាប់ រួមចំណែកថែរក្សាសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនជនជាតិ

កម្មាភិបាលគរបាលនារីវ័យក្មេងអស់ពីចិត្តពីថ្លើមផ្សព្វផ្សាយច្បាប់ រួមចំណែកថែរក្សាសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនជនជាតិ

វេនល្បាតមួយក្នុងពេលយប់ វគ្គឃោសានាផ្នែកច្បាប់មួយពេល ខណៈពេលចុះជួបជាមួយប្រជាជនម្តងឬក៏គំនិតផ្តួចផ្តើមតូចមួយជួយការងារកាន់តែមានប្រសិទ្ធភាពថែមទៀត។ ចំពោះអ្នកស្រី ង្វៀន ហុងអឹន កម្មាភិបាលគរបាលនារីឃុំ ថាញ់ទុង (ឃុំចំណុះតំបន់ ៣ តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំរបស់ខេត្ត កាម៉ៅ) ដំណើរយុវវ័យត្រូវបានសរសេរដោយបណ្តាទង្វើដូច្នោះ - កន្លែងសុខក្សេមក្សាន្តមួយថ្ងៃៗ របស់ប្រជាជនគឺជាផ្នែកដ៏មានអត្ថន័យមួយក្នុងអំឡុងខែឆ្នាំដ៏ស្រស់ស្អាតបំផុតនៃជីវិតរបស់ខ្លួន។

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរព រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរព រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

ព្រឹកថ្ងៃទី ១៤ ខែ តុលា លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង រួមជាមួយថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលរួមពិធីគោរព រំលឹកវិញ្ញាណក្ខន្ធទាំង ៧៣១ អដ្ឋិធាតុយុទ្ធជនពលីដែលត្រូវបានស្វែងរក ប្រមូលផ្តុំនៅឧទ្យាន លេ ធីរៀង រៀបចំឡើងដោយគណៈបង្គាប់ការអំពីការស្វែងរក ប្រមូលផ្តុំនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីទីក្រុង ហូ ជីមិញ។

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

នៅកណ្តាលភូមិនិគមតំបន់ភ្នំខេត្ត ឡាយចូវ ជំហានជើងរបស់យុទ្ធជនការពារព្រំដែនមិនត្រឹមតែបន្សល់ទុកដានជើងនៅលើដងផ្លូវល្បាត នៅក្បែរបង្គោលព្រំដែនទាំងឡាយប៉ុននោះទេ ថែមទាំងនៅលើដំណើរការនាំយកចំណេះដឹងឌីជីថល ច្បាប់និងវិធីធ្វើថ្មីមកកាន់ភូមិនីមួយៗ ខ្ទមចម្ការតាមភ្នំនីមួយៗ។ វរសេនីយ៍ត្រី ង្វៀន យុយខាញ់ អនុប្រធានស្នងការនយោបាយ លេខាសាខាសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ប៉ុស្តិ៍ការពារព្រំដែន វ៉ាងម៉ាចាយ គឺជាយុវជនម្នាក់ដូច្នេះ។

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ការផ្សព្វផ្សាយ អប់រំច្បាប់សម្រាប់តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំគឺជាគោលការណ៍ដ៏ធំ ជាយុទ្ធសាស្ត្រឥតងាករេរបស់បក្ស រដ្ឋ ក្នុងគោលបំណងនាំយកច្បាប់ចូលទៅក្នុងជីវភាពរស់នៅ លើកកម្ពស់ការយល់ដឹង ស្មារតីគោរពច្បាប់ជាធំនិងធានាសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន។ អ្នកយកព័ត៌មានការសែតព័ត៌មាននិងជនជាតិ (ទីភ្នាក់ងារព័ត៌មានវៀតណាម) បានធ្វើបទសម្ភាសន៍ជាមួយលោក ផាន ហុងង្វៀន អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំច្បាប់និងជំនួយផ្នែកច្បាប់ (ក្រសួងយុត្តិធម៌) ជុំវិញបញ្ហានេះ។

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

អញ្ជើញឆ្លើយសម្ភាសន៍សារព័ត៌មានអំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់សមមិត្ត លេ មិញហ៊ឹង សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីនៃរដ្ឋភិបាលទៅកាន់ប្រទេស ឡាវ និង កម្ពុជា លោកសមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស លេ ហ្វាយទ្រុង បញ្ជាក់ពីដំណើរទស្សនកិច្ចនេះមានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់។

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មិត្តអ្នកអានសួរថា៖ បងស្រីរបស់ខ្ញុំកើតនៅខែ មិថុនា ឆ្នាំ ១៩៧៨ មានរយៈពេល ២០ ឆ្នាំធ្វើការនិងចូលរួមបង់ប្រាក់ធានារ៉ាប់រងសង្គមនៅតំបន់លំបាកលំបិនខ្លាំង តើពេលណាបានចូលនិវត្តន៍តាមអនុក្រឹត្យលេខ ១៥៤/២០២៥/NĐ-CP ដែរ?

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

នៅតាមឃុំតំបន់ភ្នំនៃខេត្ត ក្វាងង៉ាយ - កន្លែងប្រមូលផ្តុំបងប្អូនជនជាតិទាំង ៤៤ ជនជាតិភាគតិចរស់នៅជាមួយគ្នា គ្រឿងរារាំងភាសាធ្លាប់ជាការលំបាកដ៏ធំក្នុងការងារទំនាក់ទំនង ដោះស្រាយការងាររបស់កងជួរកម្មាភិបាល យុទ្ធជននិងគ្រូបង្រៀនដែលបម្រើការងារនៅថ្នាក់មូលដ្ឋាន។

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អស់រយៈពេលជាងពីរខែបង្រៀនថ្នាក់លុបបំបាត់អនក្ខរភាពជូនសិក្ខាកាមទាំង ១៨ រូបដែលជាបងប្អូនជនជាតិ យ៉ាវ នៅភូមិ តឹនគីម ឃុំ ថឹនសា ខេត្ត ថាយង្វៀន អ្នកគ្រូ ហា ធីផឿង ត្រេកអរនៅពេលបានឃើញតាំងពីការផ្លាស់ប្តូរនីមួយៗ របស់សិស្ស ពីមនុស្សដែលនៅមានការញញើតញញើម មិនទាន់ស្គាល់តួអក្សររហូតដល់អាចអាន អាចសរសេរ និងផ្ញើសារតាមទូរស័ព្ទដោយ​ខ្លួនឯងបាន ។ល។

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

ខេត្ត ដាក់ឡាក់ មានចំនួន ៤៥ ជនជាតិរស់នៅជាមួយគ្នា ក្នុងនោះបងប្អូនជនជាតិភាគតិចមានចំនួនជាង ២៥%។ នៅក្នុងជីវភាពសហគមន៍ កងជួរព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាបត្រូវបានប្រៀបដូចជា “ព្រឹទ្ធព្រឹក្ស” ទាំងឡាយ នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ ជាស្ពានមេត្រីនាំយកគោលការណ៍ គោលនយោបាយមកកាន់ប្រជាជន រួមចំណែកពង្រឹងធ្លុងមហាសាមគ្គី ថែរក្សាភាពសុខក្សេមក្សាន្តភូមិនិគមនិងជំរុញការអភិវឌ្ឍនៅមូលដ្ឋាន៕

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

ដោយយល់ដឹងយ៉ាងជ្រាលជ្រៅអំពីគ្រោះមហន្តរាយដែលបណ្តាលមកពីការរៀបការរវាងញាតិលោហិតនិងការរៀបការមិនទាន់គ្រប់អាយុ ប៉ុន្មានឆ្នាំកន្លង បក្ស រដ្ឋសភានិងរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ជាហូរហែ គោលនយោបាយគន្លឹះព្រមៗ គ្នាក្នុងគោលបំណងកាត់បន្ថយ និងឈានដល់លុបបំបាត់ស្ថានភាពនេះ។

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

ផលវិបាកនៃការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិតគឺជាមូលហេតុឫសគល់បណ្តាលឱ្យកាយសម្បទាមនុស្ស និងគុណភាពប្រជាជននៅតំបន់បងប្អូនជនជាតិ​ភាគតិចនៅមានកម្រិត។ ហ្សែនតំណពូជពីឪពុកម្តាយទៅកូនធ្វើឱ្យកុមារកើតមកងាយកើតជំងឺក្រិសក្រិនឆ្អឹង ទាបតូចកូន ។ល។ និងគំនួចក្រខ្សត់អត់ឃ្លានបង្កប់នៅតំបន់ភ្នំ។

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

ទោះបីជាអត្រានៃការរៀបការរវាងញាតិលោហិតមិនគគ្រឹកដូចការរៀបការមិនទាន់គ្រប់អាយុក៏ដោយ ប៉ុន្តែផលវិបាកដែលបន្សល់ទុកចំពោះស្ថានភាពរាងកាយរបស់មនុស្ស និងគុណភាពចំនួនប្រជាជនមិនអំណោយផលឡើយ។ ការរៀបការរវាងញាតិលោហិតបានក្លាយជា "មុខរបួស" ដ៏រ៉ាំរ៉ៃប៉ះពាល់ដល់មាឌ បញ្ញា និងការលូតលាស់ពូជពង្សនៅតំបន់ភ្នំតាំងជាយូរមកហើយ។

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

ក្នុងសំឡេងស្គរបើកសាលាលាន់រំពង សិស្សសាលាជនជាតិភាគតិចនៅគ្រប់តំបន់ភូមិភាគក្នុងប្រទេសទាំងមូលឈានចូលសាលាទើបតែសម្ពោធឆ្លងថ្មីៗ ដោយមានស្នាមញញឹមដ៏ស្រស់ប្រិមប្រិយ។

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

ចំពោះបងប្អូនបណ្តាជនជាតិភាគតិច ទិវាឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា គឺជាទិវាបុណ្យឯករាជ្យជាតិ - បុណ្យជួបជុំដ៏ធំបំផុត សប្បាយបំផុតក្នុងឆ្នាំ។

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

គ្រាន់តែអនុវត្តអនុក្រឹត្យលេខ 339/2025/NĐ-CP របស់រដ្ឋាភិបាលស្តីពីការឧបត្ថម្ភពេលបាយសាលាថ្ងៃត្រង់មួយសប្តាហ៍ក្រោយ គំរូសាលាបង្រៀននិងរៀនពេញមួយថ្ងៃនៅឃុំព្រំដែនទីក្រុង ដុងណាយ ចំនួន ៨ បានប្រព្រឹត្តទៅយ៉ាងមានរបៀបរៀបរយ។

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

ទីក្រុង ដាណាំង មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយប្រទេសជាមិត្ត ឡាវ ជាង ១៥៧ គីឡូម៉ែត្រ។ លើជួរភ្នំ ទ្រឿងសឺន ដ៏មហាសាល ជីវភាពរស់នៅរបស់បងប្អូនជនជាតិតែងតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយយុទ្ធជនការពារព្រំដែនទាំងឡាយ។

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ថាញ់នឿ (ខេត្ត ដៀនបៀន) ជួយគ្នាចងកន្សែងក្រហមបង់កក្នុងថ្ងៃបើកបវេសនកាលថ្នាំសិក្សាថ្មី។

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ថ្ងៃទី ៦ ខែ សីហា នៅតំបន់តាំងទីលំនៅឡើងវិញនៅភូមិ សឹនបៃ ឃុំ មឿងថាន ខេត្ត ឡាយចូវ ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនដែលត្រូវបាត់បង់ផ្ទះដោយសារទឹកជំនន់។

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

ដោយមានទិសស្លោក “ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់ប្រភពកម្លាំង” បក្ខភាគ អាជ្ញាធរទីក្រុង ហូ ជីមិញ កំពុងប្តេជ្ញាចិត្តបង្កើតជំហានស្ទុះផ្លោះក្នុងការរៀបចំទីក្រុងឡើងវិញ ធ្វើឱ្យបរិស្ថានព្រែក ប្រឡាយស្អាតបាត ស្រាយរាល់ចំណុចរាំងស្ទះដែលនៅសល់តាំងពីយូរមកហើយ។

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

ទោះបីជាដាក់គោលដៅរុះរើផ្ទះរាប់ម៉ឺនខ្នងជាប់មាត់ទន្លេ ព្រែក ប្រឡាយឆ្លងកាត់ច្រើនដំណាក់កាលក៏ដោយ ប៉ុន្តែមកទល់ពេលនេះវឌ្ឍនភាពអនុវត្តនៅទីក្រុង ហូ ជីមិញ នៅតែមានភាពយឺតយ៉ាវជាងការរំពឹងទុក។

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

ជាច្រើនឆ្នាំកន្លង ទីក្រុង ហូ ជីមិញ អនុវត្តរាល់កម្មវិធីរៀបចំទីក្រុង លើកកម្ពស់ជីវភាពប្រជាជនឡើងវិញជាបន្តបន្ទាប់ ដោយផ្តោតសំខាន់ទៅលើការកែលម្អទេសភាពបរិស្ថានឡើងវិញ និងរើផ្ទះនៅតាមប្របដងព្រែក ប្រឡាយ។ ក៏ប៉ុន្តែ ដើម្បីអនុវត្តគោលដៅនេះ ទីក្រុងត្រូវប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន កិច្ចការសងសំណងរុះរើសំណង់យកការដ្ឋានសាងសង់ កសាងតំបន់តាំងទីលំនៅឡើងវិញជូនប្រជាជន និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង។

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ទីក្រុង ហូ ជីមិញ មិនត្រឹមតែត្រូវបានដឹងឮដល់ថាជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចមួយដ៏ស្វាហាប់ប៉ុននោះទេ ថែមទាំងជាដែនដីសន្តោសប្រណីតៀតផង ជាកន្លែងប្រមូលផ្តុំសេចក្តីមេត្តាធម៌។ នៅកណ្តាលចង្វាក់ជីវិតដ៏មមាញឹក នៅតែមានផ្ទះបាយ ហាងបាយសប្បុរសធម៌ស្ម័គ្រចិត្តដុតភ្លើងឆេះយ៉ាងសន្ធោសន្ធៅស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃ ចាប់តាំងពីចំណែកបាយ "ស្តង់ដារវេជ្ជសាស្ត្រ" តម្លៃ ០ ដុង (ឥតគិតថ្លៃ) បីបមថ្នមថ្នាក់អាយុជីវិតជូនអ្នកជំងឺលាងឈាមរហូតដល់ចំណែកអាហារតម្លៃ ១.០០០ ឬ ២.០០០ ដុងរក្សាសេចក្តីថ្លៃថ្នូរទាំងអស់ជូនពលករក្រីក្រ ត្បាញបានជារូបភាពដ៏ស្រស់ស្អាតអស្ចារ្យអំពីមេត្តាធម៌នៅកន្លែងដីក្រុង។

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ នឹងរើផ្ទះចំនួន ២០.០០០ ខ្នងដែលមានទីតាំងនៅជាប់មាត់ទន្លេ ព្រែក ប្រឡាយដើម្បីកសាងទីក្រុង កែលម្អបរិស្ថានរស់នៅរបស់ប្រជាជននិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ផ្លូវទឹកឡើងវិញ។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ៧ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា ក្នុងអំឡុងពេលបន្តពង្រីកវិសាលភាពស្វែងរកក្នុង​មណ្ឌល B នៃឧទ្យាន លេ ធីរៀង កងកម្លាំងបំពេញការងារបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្ថែម ១០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ១ សម្រាប់​ទៀត។

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការអនុវត្តសេចក្តីសម្រេច 31/2026/NQ-CP ទីក្រុង ហូ ជីមិញ កំពុងពិនិត្យពិច័យឡើងវិញ បែងចែកប្រភេទនិងផ្លាស់ប្តូរមុខងារអគារ ដីសាធារណៈដែលនៅសេសសល់ ផ្តល់អាទិភាពដល់ការរៀបចំទៅលើសុខាភិបាល អប់រំ វប្បធម៌ កីឡានិងទីធ្លាសហគមន៍។ ការប្រកាសបញ្ជីរាយនាមជាសាធារណៈ កាត់បន្ថយនីតិវិធី កំណត់អង្គភាពគ្រប់គ្រងនិងការកៀរគរប្រភពកម្លាំងសង្គមច្បាស់លាស់នឹងជួយកាត់បន្ថយស្ថានភាពបោះបង់ចោលទំនេរ ខាតបង់ បង្កើតផាសុកភាពជូនប្រជាជន។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៥ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឱ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ៥ សម្រាប់បន្ថែមទៀតនៅមណ្ឌល B ​ឧទ្យាន លេ ធីរៀង។

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

ដែនដីតំបន់ព្រំដែន ក្វាងទ្រឹក ខេត្ត ឡឹមដុង កំពុងបន្តផ្លាស់ប្តូរមុខមាត់ថ្មី។ សមិទ្ធផលនេះអាស្រ័យដោយផ្តល់អាទិភាពប្រភពកម្លាំងពីថ្នាក់មជ្ឈិម និងមូលដ្ឋាន ការរួមកម្លាំងកាយ ការរួមគំនិតរបស់សហគមន៍បណ្តាជនជាតិជាបងប្អូនដែលរស់នៅក្នុងភូមិសាស្រ្តឃុំ។ ជាពិសេស គឺតួនាទីធ្វើជាគំរូក៏ដូចជាទឹកចិត្តដើម្បីសហគមន៍របស់ចាស់ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពក្នុងតំបន់បងប្អូនជនជាតិភាគតិច។