លោកស្រី វ៉ ធីហុងយុញ ប្រធានសមាគមសហព័ន្ធនារី ឃុំ គៅង៉ាង ឱ្យដឹងថា គំរូត្រូវបានអនុវត្តតាំងពីឆ្នាំ ២០២៣។ ជារៀងរាល់សប្តាហ៍ នារសៀលថ្ងៃពុធ សមាគមទទួលសន្លឹកឆ្នោតពីដេប៉ូរួចហើយចែកជូនដល់ ១៩ ប្រធានសាខាសមាគមតាមភូមិដើម្បីចលនាសមាជិកនិងប្រជាក្នុងភូមិចូលរួមទិញគាំទ្រជាមួយ។
លោកស្រី ទ្រិញ ធីផឿង អនុប្រធានសមាគមសហព័ន្ធនារីខេត្ត វិញឡុង ឱ្យដឹងថា គំរូឧបត្ថម្ភនារីៗ នាពេលកន្លងទៅ ថ្វីត្បិតតែតម្លៃជាសម្ភារៈមិនធំធេងក៏ដោយ ប៉ុន្តែសមស្របនឹងល័ក្ខខ័ណ្ឌជាក់ស្តែងនៅជនបទនិងមានកម្លាំងសាយភាយជាវិជ្ជមាន។ ឆ្លងតាមរយៈទម្រង់ចូលហ៊ុន សន្សំសំចៃនិងរៃអង្គាសថវិកា សមាជិកជាច្រើនបានមានប្រភពកម្លាំងបន្ថែមដើម្បីអភិវឌ្ឍផលិតកម្ម ធ្វើអាជីវកម្ម កែលម្អប្រាក់ចំណូលហើយលំនឹងជីវភាពរស់នៅ។
ផ្តើមពីរបៀបធ្វើជិតស្និទ្ធ ជាក់ស្តែង គំរូឧបត្ថម្ភនារីទាំងឡាយនៅមូលដ្ឋានកំពុងពង្រីងប្រសិទ្ធភាពយ៉ាងច្បាស់ក្រឡែតក្នុងការងារកាត់បន្ថយភាពក្រីក្រនិងធានាសុខុមាលភាពសង្គមនៅមូលដ្ឋានជាច្រើន។ ឆ្លងតាមរយៈនោះ នារីជាច្រើនមានស្ថានភាពលំបាកលំបិនបានមានល័ក្ខខ័ណ្ឌអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ លំនឹងជីវភាពរស់នៅពីមួយជំហានទៅមួយជំហានបន្ថែម ឈោងឈានឡើងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព៕
អត្ថបទនិងរូបថត៖ ថាញ់ហ្វា - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ យ័ញលើយ