លោក ឡ វ៉ាន់ចាន់ (ភូមិ លើថាង ១) ចែករំលែកថា ប្រជាជនយល់ស្របទាំងស្រុងការរួមបញ្ចូលភូមិទាំងឡាយ។ ផ្លូវថ្នល់ងាយស្រួល ព័ត៌មានទំនាក់ទំនងតភ្ជាប់គ្រប់ច្រកល្ហក ប្រជាជនក៏ចេះអំពីបច្ចេកវិទ្យា កម្រិតជីវភាពរស់នៅខ្ពស់គ្រាន់បើបានជាត្រូវការកាត់បន្ថយចំនួនភូមិដើម្បីរដ្ឋងាយគ្រប់គ្រងក៏ដូចជាបង្រួមក្បាលម៉ាស៊ីនមូលដ្ឋាន ប្រិតសំចៃសម្រាប់ថវិកា។
ប្រធានគណៈកម្មាធិការប្រជាជនឃុំ មូកា ង្វៀន វ៉ាន់យឿង ឱ្យដឹងថា ក្រោយពីពិចារណាគម្រោងការមធ្យ័តដោយផ្អែកលើកត្តាពិសេសៗ ដាច់ដោយឡែកអំពីព្រំដែន ជនជាតិ វប្បធម៌ ។ល។ របស់មូលដ្ឋាន ទោះបីជាមិនបំពេញតាមបទប្បញ្ញត្តិគ្រប់គ្រាន់ក៏ដោយ ឃុំក៏ស្នើរក្សាបណ្តាភូមិដែលមិនរួមបញ្ចូលឱ្យនៅដដែលដើម្បីឱ្យសមស្របនឹងល័ក្ខខ័ណ្ឌជាក់ស្តែងនិងងាយស្រួលដល់ប្រជាជនផងដែរ។
ការរៀបចំ ពង្រឹងភូមិ ឃុំ ក្រុមប្រជាការពារក្រុងនឹងមានផលប៉ះពាល់ខ្លះៗ ដល់ជីវភាពរបស់ប្រជាជននិងរចនាសម្ព័ន្ធក្បាលម៉ាស៊ីននៅមូលដ្ឋាន។ ក៏ប៉ុន្តែ ដោយមានវិធីអនុវត្តមធ្យ័ត ប្រជាធិបតេយ្យ ជាចំហនិងយកប្រជាជនធ្វើជាគោល គោលការណ៍នេះកំពុងទទួលបានការស្រុះចិត្តស្រុះគំនិតកាន់តែខ្ពស់ឡើងពីមួយថ្ងៃទៅមួយថ្ងៃរបស់ប្រជាជនក្នុងខេត្ត។ ការបង្រួមក្បាលម៉ាស៊ីនតែនៅធានាជីភាពរស់នៅប្រកបដោយស្ថិរភាព រក្សាអត្តសញ្ញាណវប្បធម៌ដដែលនិងពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងបន្ថែមគឺជាគោលដៅដែលខេត្តកំពុងឆ្ពោះទៅរក។ ឆ្លងតាមរយៈនោះ បង្កើតកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម រក្សារឹងមាំវិស័យការពារជាតិ សន្តិសុខនិងកសាងធ្លុងមហាសាមគ្គីបណ្តាជនជាតិនៅតំបន់ព្រំដែន ឡាយជៅ៕
រូបថត៖ ង្វៀនអ្វាញ់ - ភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ