ឆ្លងតាមរយៈនោះ ចាប់តាំងពីថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០២៦ អ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចបានជ្រើសតាំងនិងបានថ្នាក់មានសមត្ថកិច្ចអនុម័តនៅលើភូមិសាស្ត្រខេត្តនឹងទទួលបានឧបត្ថម្ភ ១០០% ថវិកាបង់ធានារ៉ាប់រងសុខភាព។
ករណីមនុស្សម្នាក់មានគ្រប់ល័ក្ខខ័ណ្ឌបានឧបត្ថម្ភគោលនយោបាយជាច្រើនក្នុងពេលតែមួយក៏បានពិចារណាអនុវត្តគោលនយោបាយមានកម្រិតឧបត្ថម្ភខ្ពស់បំផុត។
នាយកមន្ទីរជនជាតិនិងសាសនាខេត្ត អានយ៉ាង ឱ្យដឹងថា ការឧបត្ថម្ភ ១០០% ប័ណ្ណធានារ៉ាប់រងសុខភាពជូនអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិច
នៅលើភូមិសាស្ត្រខេត្ត អានយ៉ាង បង្ហាញពីការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋចំពោះអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ ជាពិសេសចំពោះតំបន់បងប្អូនជនជាតិភាគតិច។ ការដាក់ដំណើរការសេចក្តីសម្រេចចិត្តនេះទាន់ពេលវេលាមិនត្រឹមតែជួយអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រស្ងប់ចិត្តពិនិត្យព្យាបាលជំងឺ កាត់បន្ថយបន្ទុកថវិកាពេលឈឺថ្កាត់ប៉ុននោះទេ ថែមទាំងរួមចំណែកដល់ការសម្រេចបានគោលដៅគ្របដណ្តប់ធានារ៉ាប់រងសុខភាពប្រជាជនទាំងមូល អនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចប្រកបដោយប្រសិទ្ធភាព។
ក្រោយពីពេលអនុវត្តការផ្លាស់ប្តូរព្រំប្រទល់រដ្ឋបាលនិងគំរូអាជ្ញាធរមូលដ្ឋាន ២ ថ្នាក់ ឆ្លងតាមរយៈពិនិត្យពិច័យឡើងវិញ ខេត្ត អានយ៉ាង ទាំងមូលនៅចំនួន ៤៥៤ នាក់មានប្រជាប្រិយភាពមិនទាន់បានរដ្ឋឧបត្ថម្ភបង់ប្រាក់ធានារ៉ាប់រងសុខភាព។
ក្នុងនោះមានចំនួន ៣១៦ នាក់មានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិ ខ្មែរ ចំនួន ៩ នាក់មានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិ ចាម ចំនួន ៣០ នាក់មានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិ ចិន និង ចំនួន ៩៩ នាក់មានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិ គិញ។
មន្ទីរជនជាតិនិងសាសនាខេត្ត អានយ៉ាង កំពុងសហការយ៉ាងស្អិតល្មួតជាមួយស្ថាប័នធានារ៉ាប់រងសង្គមនិងអង្គភាពពាក់ព័ន្ធទាំងឡាយដើម្បីចេញប័ណ្ណធានារ៉ាប់រងសុខភាពជូនអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចបានបោះឆ្នោតជ្រើសតាំងក្នុងគោលបំណងធានាផលប្រយោជន៍ជូនរាល់មុខសញ្ញាទាំងអស់៕
អត្ថបទនិងរូបថត៖ កុងម៉ាវ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ