នៅតាមកន្លែងដែលអញ្ជើញទៅដល់ អនុរដ្ឋមន្ត្រី អ៊ីថុង អញ្ជើញសាកសួរសុខទុក្ខយ៉ាងរាក់ទាក់អំពីសុខភាព ជីវភាពរស់នៅរបស់ព្រះថេរៈ ព្រះឧបជ្ឈាយ៍ ព្រះតេជនគុណ ជាមួយនឹងបងប្អូនជនជាតិ ខ្មែរ ស្របពេលនោះដែរផ្ញើវាចាប្រគេនពរនិងជូនពរឆ្នាំថ្មីសុខសាន្ត រុងរឿង សប្បាយរីករាយ សាមគ្គីភាព សុវត្ថិភាព ប្រិតសំចៃ។
ផ្តល់ព័ត៌មានទូទៅពីស្ថានភាពសេដ្ឋកិច្ច - សង្គមនិងសមិទ្ធិផលលេចធ្លោទាំងឡាយរបស់ប្រទេសទាំងមូលក្នុងឆ្នាំកន្លងទៅ អនុរដ្ឋមន្រ្តី គូសបញ្ជាក់និងវាយតម្លៃខ្ពស់តួនាទីរបស់អ្នកមុខ អ្នកការនិងមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិ ខ្មែរ ក្នុងការចលនាពុទ្ធបរិស័ទ ប្រជាជនឱ្យគោរពតាមគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋយ៉ាងល្អ សកម្មចូលរួមបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ថែរក្សាអត្តសញ្ញាណវប្បធម៌ ពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល។
យោងតាមព្រះឧបជ្ឈាយ៍ យឿងគ្វឹន នាពេលកន្លងទៅ ដោយសារការយកចិត្តទុកដាក់ ឧបត្ថម្ភរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជីវភាពបងប្អូនជនជាតិ ខ្មែរ មានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន ផលិតកម្មកាន់តែមានស្ថិរភាព តម្លៃវប្បធម៌ - ជំនឿទាំងឡាយត្រូវបានថែរក្សា។ ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំមជ្ឈិមនិងមូលដ្ឋានក្នុងឱកាសបុណ្យចូលឆ្នាំសកលគឺជាប្រភពកម្លាំងចិត្តដ៏ធំធេងចំពោះបងប្អូនជនជាតិ រួមចំណែកពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល។
បុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៦ របស់បងប្អូនជនជាតិ ខ្មែរ ប្រព្រឹត្តឡើង នៅថ្ងៃទី ១៤ ១៥ និង ១៦ ខែ មេសា ឆ្នាំ ២០២៦។ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៦ បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) និយាយរួម បងប្អូនជនជាតិ ខ្មែរ ខេត្ត កាម៉ៅ និយាយដោយឡែករំពឹងថាអំពីឆ្នាំថ្មីមួយអភិវឌ្ឍន ភូមិស្រុកកាន់តែអភិវឌ្ឍខ្លួន ផ្លាស់ប្តូរថ្មីពីមួយថ្ងៃទៅមួយថ្ងៃ៕
អត្ថបទនិងរូបថត៖ ចិន្តា - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ