បុណ្យហែអ្នកតាត្រូវបានប្រារឰឡើងនៅថ្ងៃទី ៣ ខែ មីនា (ថ្ងៃពេញបូណ៌មី ខែទី ១ ឆ្នាំ មមី អដ្ឋស័ក) នៅតាមសាលសមាគមនិកាយ ចិន ប្រាសាទ រោងអាស្រម - គ្រឹះស្ថានជំនឿប្រពៃណីរបស់សហគមន៍ជនជាតិ ចិន។ គោលដៅជំនឿវិញ្ញាណទាំងឡាយដែលបានមាមីងបងប្អូនជនជាតិ ចិន តំបន់ ជើលើន ជាធម្មតាអញ្ជើញទៅគឺសាលសមាគមនិកាយ ចិន ត្វេថាញ់ (រោង អាស្រមព្រះម៉ែ ថៀនហ៊ៅ) សាលសមាគមនិកាយ ចិន ងៀអាន (រោងអាស្រម អុង) សាល សមាគមនិកាយ ចិន ញីភូ (រោងអាស្រម អុងបោន) សាលសមាគមនិកាយ ចិន អូនឡាំង (រោងអាស្រម ក្វាងអឹម) និងសាលសមាគមនិកាយ ចិន គ្វិញភូ (វត្ត បាហាយណាម)។
តាំងពីព្រលឹមតែម្តង មាមីងបងប្អូនបានអញ្ជើញទៅកាន់សាលសមាគមនិកាយ ចិន អុជធូប សុំសេចក្តីសុខ ប្រតិបត្តិទំនៀមទម្លាប់ដូចជាដុតធូបរង្វង់ បុលសម្បត្តិនៅរោងអាស្រម អញ្ជើញព្រះចង្កៀងគោម ។ល។ គោលបំណងសុំសម្បត្តិ លាភសំណាង សុខភាពល្អ រកស៊ីមានបានកើតលាភយសសក្តិ មាសប្រាក់សម្បូររុងរឿង។ នៅខាងក្នុងសាលសមាគមនិកាយ ចិន ត្រូវបានតុបតែងដោយចង្កៀងគោម ទង់ជ្វាលា ផ្កាស្រស់ ។ល។ យ៉ាងស្រស់ឆើតឆាយ រួមជាមួយនឹង ផ្សែងធូបទ្រលោមបង្កើតបានជាលម្ហដ៏ពិសិដ្ឋ កក់ក្តៅ។
ក្នុងឱកាសនេះ ទីក្រុង ហូ ជីមិញ រៀបចំសកម្មភាពជាច្រើនអបអរសាទរ ពិធីបុណ្យហែអ្នកតា។ ជនជាតិ វៀតណាម ជនជាតិ ចិន ភ្ញៀវទេសចរសម្របខ្លួនចូលរួមជាមួយនឹងបរិយាកាសដ៏ផុសផុល បង្ហាញពីសាមគ្គីភាពរវាងសហគមន៍ជនជាតិទាំងឡាយនៅលើភូមិសាស្ត្រទីក្រុង។
ឆ្នាំ ២០២០ "ទម្លាប់សង្គមនិងជំនឿបុណ្យហែអ្នកតារបស់ជនជាតិ ចិន ខណ្ឌ ៥ - ទីក្រុង ហូ ជីមិញ" ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ដាក់បញ្ចូលក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបីជាតិ និងជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍វប្បធម៌ សិល្បៈ ពិធីបុណ្យគំរូៗ ទាំង ១៩ របស់ទីក្រុង៕
អត្ថបទនិងរូបថត៖ អានហៀវ
ប្រែសម្រួល៖ យ័ញលើយ