យោងតាមព្រះឧបជ្ឈាយ៍ យ័ញ ដុង ប្រធានគណៈអភិបាលសមាគមព្រះពុទ្ធ សាសនា វៀតណាម ខេត្ត កៀនយ៉ាង (ចាស់) ក្នុងអំឡុងឆ្នាំ ៧០ នៃសតវត្សទី ២០ រដ្ឋាភិបាល អាមេរិក - អាយ៉ង គាបសង្កត់មិន ឱ្យវត្តអារាម រៀបចំបដិបត្តិសាសនាហើយចាប់លោក ព្រះសង្ឃទៅធ្វើទាហាន។
ប្រឈមនឹងទង្វើអសីលធម៌នេះ នៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ១៩៧៤ ក្រោមការ ដឹកនាំរបស់គណៈកម្មាធិការបក្ស ខេត្ត រ៉ាចយ៉ា គណៈកម្មាធិការចលនា ខ្មែរ និងសមាគមព្រះសង្ឃស្នេហាជាតិ ខេត្ត ព្រះសង្ឃ ៤ ព្រះអង្គរួមមាន៖ យ័ញ តឹប ឡឹម ហ៊ុង យ័ញ ហម យ័ញ ហយ រួមជាមួយនឹងព្រះសង្ឃ ពុទ្ធបរិស័ទជាមួយនឹងប្រជាជនខណ្ឌ កៀនថាញ់ ខេត្ត រ៉ាចយ៉ា រៀបចំបាតុកម្មប្រហែល ៣.០០០ អង្គនិងរូប។ ទោះបីការបាតុកម្ម ត្រូវបង្ក្រាប ព្រះសង្ឃ ៤ ព្រះអង្គត្រូវខ្មាំងបាញ់រងរបួសហើយសុគត ប៉ុន្តែនេះ ជាការតស៊ូនយោបាយទ្រង់ទ្រាយធំ បានបងប្អូនជនជាតិ ខ្មែរ និងបណ្តាជនជាតិ តំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូង ជួយជ្រោមជ្រែង ច្រើនកុះករបង្ក លក្ខខណ្ឌងាយស្រួលសម្រាប់ការវាយសម្រុកជាទូទៅ និទាឃរដូវឆ្នាំ ១៩៧៥។


ឆ្នាំ ២០១៤ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ៤០ ឆ្នាំទិវា ព្រះសង្ឃ ៤ ព្រះអង្គសុគត សមាគមពុទ្ធសាសនាវៀតណាម បានប្រគេនសមណស័ក្ដិក្រោយសុគតឡើងជាព្រះឧបជ្ឈាយ៍ចំពោះព្រះសង្ឃ ៤ ព្រះអង្គ យ័ញ តឹប ឡឹម ហ៊ុង យ័ញ ហម យ័ញ ហយ។ ទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រលំដាប់ថ្នាក់ជាតិនៅថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ១៩៩០

ក្រោយថ្ងៃបង្រួបបង្រួមប្រទេសជាតិ រដ្ឋទទួលស្គាល់យុទ្ធសមណពលី និងផ្តល់ប័ណ្ណមាតុភូមិកត់ត្រាគុណបំណាច់ចំពោះព្រះសង្ឃ ៤ ព្រះអង្គស្រប ពេលបើកការដ្ឋាន សាងសង់ព្រះចេតិយ ព្រះសព ៤ អង្គយុទ្ធសមណពលី នៅអនុសងា្កត់ មិញភូ (ទីរួមស្រុក មិញលឿង ស្រុក ចូវថាញ់ ខេត្ត កៀនយ៉ាង ចាស់)។
ក្រោយ ពីពេលសាងសង់ព្រះចេតិយរួចរាល់សមាគម ព្រះសង្ឃស្នេហាជាតិខេត្តលើក ព្រះសពហើយ តម្កល់ព្រះអដ្ឋិធាតុក្នុងព្រះ ចេតិយនៅថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ១៩៨៧។ ដល់ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ១៩៩០ ក្រសួងវប្បធម៌ - ព័ត៌មាន - កីឡា និង ទេសចរណ៍ (បច្ចុប្បន្នជាក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍) ទទួលស្គាល់ព្រះចេតិយព្រះសព ៤ អង្គយុទ្ធសមណពលី ជាកេរដំណែលប្រវត្តិសាស្ត្រលំដាប់ថ្នាក់ជាតិ៕
អត្ថបទ និងរូបថត៖ វ៉ាន់ ស៊ី
ប្រែសម្រួល៖ សឺន ហេង