ថ្នាក់ដឹកនាំនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត កាម៉ៅ ក៏បានផ្តល់ព័ត៌មានបន្ថែមអំពីសមិទ្ធផលសេដ្ឋកិច្ច - សង្គមរួមជាមួយនឹងការតម្រង់ទិសដៅអភិវឌ្ឍន៍របស់មូលដ្ឋានក្នុងពេលខាងមុខ។ ខេត្តតែងតែយកចិត្តទុកដាក់រៀបចំដាក់ដំណើរការអនុវត្តគ្រប់គ្រាន់និងទាន់ពេលវេលាបណ្តាគោលនយោបាយរបស់បក្ស ច្បាប់រដ្ឋស្តីពីសាសនា ជនជាតិជូនបងប្អូនជនជាតិ ខ្មែរ ជាពិសេសគឺការលើកកម្ពស់ជីវភាពសម្ភារៈនិងអភិរក្សបណ្តាតម្លៃវប្បធម៌ប្រពៃណី អក្សរសរសេរ ។ល។
ព្រតេជគុណព្រះចៅអធិការវត្ត សាលាពោធិជុំ ផ្នោបើស វត្ត ខ្មែរ នៅសង្កាត់ ៧ (សង្កាត់ បាកលៀវ) វត្ត សុវណ្ណសាគរសិរី ដើមពោន (សង្កាត់ វិញត្រាច់) សម្តែងសេចក្តីសោមនស្សរីករាយ ថ្លែងអំណរគុណការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត កាម៉ៅ សម្រាប់បងប្អូនជនជាតិ ខ្មែរ ស្របពេលនោះដែរក៏បញ្ជាក់ផងដែរនឹងបន្តឃោសនា ចលនាបងប្អូនជនជាតិ ពុទ្ធបរិស័ទលើកស្ទួយស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍផលិតកម្ម សិក្សារៀនសូត្រ ធ្វើជាគំរូអនុវត្តល្អមាគ៌ាគោលការណ៍របស់បក្ស គោលនយោបាយច្បាប់រដ្ឋដើម្បីរួមកម្លាំង រួមចិត្តគំនិតគ្នា ចូលរួមចំណែកក្នុងការកសាងស្រុកកំណើតឲ្យកាន់តែសម្បូររុងរឿង អភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។
ក៏នៅក្នុងថ្ងៃទី ៩ ខែ មេសា នេះដែរ ក្រុមការងាររបស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ខេត្ត កាម៉ៅ ដឹកនាំដោយលោក ហ៊្វិញ ហ៊ឺវទ្រី ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សខេត្តអញ្ជើញទៅសួរសុខទុក្ខ ប្រគេនពរនិងជូនពរ ប្រគេនទេយ្យវត្ថុនិងជូនអំណោយនៅវត្ត ក្រពុំមានជ័យ កោះធំ (ឃុំ និញថាញ់លើយ) វត្ត រម្ភាវណ្ណ ក្បាលក្រពើ និងវត្ត ឧត្តុង្គមានជ័យបូរីប្រឹក្សា ង៉ាងយឿ (ឃុំ ហុងយ៉ឹន)៕
អត្ថបទនិងរូបថត៖ ទន់កៀត - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ