អនុប្រធានរដ្ឋសភាលោក វូ ហុងថាញ់ បញ្ជាក់ថា បក្សនិងរដ្ឋតែងតែបង្កលក្ខខណ្ឌងាយស្រួលដើម្បីបណ្តាជនជាតិភាគតិច ក្នុងនោះរួមមានទាំងបងប្អូនជនជាតិ ខ្មែរ លើកស្ទួយអត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាល ព្រមទាំងលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីឥតឈប់ឈរ។
លោក វូ ហុងថាញ់ ស្នើថា គណៈកម្មាធិការបក្ស អាជ្ញាធរទីក្រុង កឹនធើ គ្រប់លំដាប់ថ្នាក់បន្តបញ្ជ្រាបការយល់ដឹង អនុវត្តល្អបណ្តាគោលនយោបាយជនជាតិ លើកទឹកចិត្តប្រជាជនជំរុញខ្លាំងការផ្លាស់ប្តូររចនាសម្ព័ន្ធផលិតកម្ម អភិវឌ្ឍគំរូសហករណ៍បែបថ្មីនិងអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាចូលក្នុងកសិកម្មដើម្បីបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ទីក្រុងត្រូវការយកចិត្តទុកដាក់ជាពិសេសដល់បុព្វហេតុអប់រំ ចាត់ទុកនេះជាមូលដ្ឋានគ្រឹះសំខាន់បំផុតសម្រាប់ការអភិវឌ្ឍយូរអង្វែងរបស់មូលដ្ឋាន។
ក្នុងឱកាសនេះ ក្រុមការងារបានប្រគេនទេយ្យទានជាច្រើនចំណែកដល់ព្រះសង្ឃ ប្រជាជននិងសិស្សសាលាជាបងប្អូនជនជាតិ ខ្មែរ ជាមួយនឹងប្រគេនពរនិងជូនពរសុខកេ្សមក្សាន្ត សុភមង្គលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី៕
អត្ថបទ៖ ទ្រុងកៀន
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ