
ភូមិ ស៊ីថ្វយ ឃុំ ស៊ន់ឡាញ់ (ខេត្ត ដាក់ឡាក់) ជាកន្លែងរក្សាទុកមុខរបរត្បាញសំពត់សង្កិមប្រពៃណីរបស់បងប្អូនជនជាតិ បាណា។ ត្រូវបានកកើតឡើងតាំងពីមុនឆ្នាំ ១៩៤៥ ហើយរហូតមកដល់ពេលនេះ ភូមិទាំងមូលមានជាង ៤០ ក្រុមគ្រួសាររក្សាមុខរបរត្បាញសំពត់សង្កិមជាប្រចាំ។

ប្រការដែលបង្កើតបានជាលក្ខណៈដាច់ដោយឡែករបស់សំពត់សង្កិម ស៊ីថ្វយ គឺជាក្បូរក្បាច់រចនាត្រូវបានត្បាញ ហត្ថកម្មដោយសរសៃសូត្រក្រហម ស ខ្មៅជាដើម។ ពណ៌នីមួយៗ មានអត្ថន័យវប្បធម៌ដោយឡែកមួយផ្សារភ្ជាប់ នឹងជំនឿ និងទស្សនសោភ័ណភាពរបស់ជនជាតិ បាណា។

ក្បូរក្បាច់រចនានៅលើសំពត់សង្កិមមិនមែនគ្រាន់តែជាក្បូរក្បាច់តុបតែងលម្អតែមួយមុខប៉ុននោះទេ ថែមទាំងជានិមិត្តរូបបង្ហាញការផ្សារភ្ជាប់ជាមួយធម្មជាតិ មេឃដីព្រៃភ្នំជាដើម។ ដើម្បីទទួលបានផលិតផលសំពត់សង្កិមស្អាតជំហានដ៏សំខាន់បំផុតគឺការដំឡើងកីតម្បាញ។ ប្រសិនបើដំឡើងកីតម្បាញមិនត្រូវ សរសៃសូត្រទាំងឡាយនឹងជំពាក់ ក្បូរក្បាច់រចនារំលេចឡើងមិនស្មើគ្នា។

លោក ត្រឹន ក្វឹកហ៊ុយ លេខាគណៈកម្មាធិការបក្សឃុំ ស៊ន់ឡាញ់ បានឲ្យដឹងថា ដើម្បីអភិរក្សនិងអភិវឌ្ឍទេសចរណ៍ មូលដ្ឋានបានជ្រើសរើសមុខរបរត្បាញសំពត់សង្កិមប្រពៃណីគឺជាមុខរបរមុខព្រួញ ដោយមានគោលដៅលើកកម្ពស់តម្លៃផលិតផល បង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលជូនប្រជាជន៕
អត្ថបទនិងរូបថត៖ ស៊ន់ត្រៀវ
បញ្ចូលទិន្នន័យ៖ យ័ញលើយ