នំបញ្ចុកសាច់គោ ហ្វេ មួយចានគោមរួមមានសរសៃនំបញ្ចុកធ្វើពីម្សៅអង្ករ និងម្សៅដំឡូងមី សាច់គោ ឈាមជ្រូក ប្រហិតក្តាម និងទឹកសម្ល។ ក្នុងនោះ "ព្រលឹង" នៃចានគោមនំបញ្ចុកគឺជាទឹកសម្ល ត្រូវបានស្ងោរ ហ្មត់ចត់ពីឆ្អឹងស្មង គោបានជាមានរសជាតិផ្អែមដិតខ្លាំង។


ក្រៅពីនេះ គេក៏បន្ថែមផ្អកកាពិចូលក្នុង ទឹកសម្លបន្តិចបន្តួចនិងស្លឹកគ្រៃ ដើម្បីបង្កើតក្លិនឈ្ងុយឆួលទាក់ទាញខ្លាំង។ នៅពេលទទួលទាន ចានគោមនំបញ្ចុកដោយមាន ពណ៌ទឹកក្រូចនៃ ប្រេងឆាការី ពណ៌ត្នោតនៃសាច់គោ ឈាមជ្រូក ពណ៌បៃតងនៃខ្ទឹម ឃិនឆាយព្រមនឹងសណ្ដែកបណ្ដុះបន្តិចដ៏ ត្រជាក់ពិតជាធ្វើឱ្យភ្ញៀវបរិភោគជិតឆ្ងាយជាប់ចិត្ត។

មិនត្រឹមតែជាមុខអាហារដ៏ល្បីឈ្មោះពិសេស នំបញ្ចុកសាច់គោ ហ្វេ ក៏ត្រូវបានមនុស្សជាច្រើនហៅថា "ព្រលឹងជាតិ ឧត្តមភាពជាតិ" របស់ម្ហូបអាហារ វៀតណាម។ ការដែលក្រសួងវប្បធម៌ - កីឡា និងទេសចរណ៍ទទួលស្គាល់នំបញ្ចុក សាច់គោ ហ្វេ ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិបានបើកឱកាសដ៏ធំដើម្បី ហ្វេ លើកកម្ពស់កម្រិតតម្លៃម្ហូបអាហារ ប្រពៃណីនៅលើឆាកអន្តរជាតិ៕
អត្ថបទ និងរូបថត៖ វ៉ាន់យុង
ប្រែសម្រួល៖ សឺនហេង