យោងតាមព្រះតេជគុណ គៀន សូផាត ព្រះចៅអធិការវត្ត បទុមគិរីរង្សី (វត្ត ស្តរ) ភូមិ ថាញ់ដុង សង្កាត់ ប៊ិញមិញ (ខេត្ត តៃនិញ) របាំយក្សគឺជាវិបល្លាសមួយដ៏វិសេសវិសាលនៃឆាកល្ខោនរបាំ - ទម្រង់របាំរឿងប្រពៃណីរបស់ជនជាតិ ខ្មែរ តាំងពីយូរយារណាស់មកហើយ ផ្តើមចេញពីប្រភពរបាំរឿងរបាំងមុខ ល្ខោនខោល សម្ដែងឡើងវិញបណ្តាឈុតឆាកដកស្រង់ចេញពីវីរកថារឿងរាមកេរ្តិ៍។ ប្រសិនបើល្ខោនខោលផ្តោតសំខាន់លើការសម្ដែងដោយពាក់របាំងមុខ រីឯរបាំយក្សផ្តោតសំខាន់ទៅលើភាសាកាយវិការជាពិសេសចលនាដៃនិងជើង គោលបំណងបង្ហាញពីបុគ្គលិកលក្ខណៈ អជ្ឈាស័យតួអង្គជាពិសេស និមិត្តរូបព្រះអាទិទេពទាំងឡាយ និងព្រាយបិសាចនៅក្នុងនិទានកថា។
កាលពីមុននេះ ដោយសារឥទ្ធិពលនៃដំណើរការផ្លាស់ប្តូរសមាហរណកម្មសេដ្ឋកិច្ច - វប្បធម៌ - សង្គមបានជាសិល្បៈរបាំយក្សរបស់ជនជាតិ ខ្មែរ បាន បាត់បង់សាបសូន្យទៅខ្លះ។ ប៉ុន្មានឆ្នាំថ្មីៗ នេះ វត្តអារាមនិងសហគមន៍ ខ្មែរ នៅខេត្ត តៃនិញ បានត្រៀមលក្ខណៈនាំយកសិល្បៈរបាំ ជាពិសេសគឺរបាំយក្សវិលត្រឡប់មកលម្ហប្រជុំជីវភាពជំនឿ និងពិធីបុណ្យ។
រាំរបាំយក្សគឺជាវិបល្លាសមួយដ៏វិសេសវិសាលនៃឆាកល្ខោនរបាំ - ទម្រង់របាំរឿងប្រពៃណីរបស់ជនជាតិ ខ្មែរ តាំងពីយូរយារណាស់មកហើយ ផ្តើមចេញពីប្រភពរបាំរឿងរបាំងមុខល្ខោនខោល សម្ដែងឡើងវិញបណ្តាឈុតឆាកដកស្រង់ចេញពីក្នុងវីរកថារឿងរាមកេរ្តិ៍
របាំយក្សគឺជាទម្រង់ល្ខោនប្រពៃណីដ៏យូរលង់ណាស់មកហើយរបស់បងប្អូនជនជាតិ ខ្មែរ ជាធម្មតាមានវត្តមានក្នុងឱកាសពិធីបុណ្យធំៗ ដូចជា៖ ចូលឆ្នាំថ្មី សែនដូនតាអកអំបុក (ពិធីថ្វាយព្រះច័ន្ទ)។
ព្រះសង្ឃរួមជាមួយ អ្នកអស់ពីចិត្តពីថ្លើមនឹងវប្បធម៌ជនជាតិបានខិតខំប្រឹងប្រែង ស្តារវង់ភ្លេង ពិណពាទ្យប្រពៃណីឡើងវិញ អញ្ជើញសិល្បករមកពី សុកត្រាំង (ឥឡូវនេះ ចំណុះទីក្រុង កឹនធើ) និង ត្រាវិញ (ឥឡូវនេះចំណុះខេត្ត វិញឡុង) មក តៃនិញបង្ហាត់បង្រៀនឱ្យក្មេងៗ ជំនាន់ក្រោយ។ ឆ្លងតាមរយៈនោះ រួមចំណែកបង្ហាញទស្សនីយភាពសិល្បៈមួយឡើងវិញ ស្របពេលនោះដែរតវែងចរន្តប្រភពវប្បធម៌ ខ្មែរ តៃនិញ។
ការគួបផ្សំយ៉ាងសមសួនរវាងចលនាទន់ភ្លន់នៃចង្វាក់រាំនិងភ្លេងពិណពាទ្យបង្កើតបានជាបរិយាកាសសម្តែងប្រជាប្រិយសម្បូរទៅដោយមនោវិញ្ញាណ សិល្បៈ និងដិតដាមដោយអត្តសញ្ញាណ ខ្មែរ
ទស្សនីយភាពរាំរបាំយក្សនៅវត្តបទុមគិរីរង្សី (វត្ត ស្តរ) ភូមិ ថាញ់ដុង សង្កាត់ ប៊ិញមិញ (ខេត្ត តៃនិញ)
ប្អូន ប៊ិញ ណាគ្វីញ សិប្បករវ័យក្មេងរាំរបាំយក្ស និងរាំស្គរ ឆៃយ៉ាំ ត្រៀមរៀបចំរបាំងមុខយក្សក្រុងរាពណ៍មុនពេលសម្តែង
ព្រះតេជគុណ គៀន សូផាត់ ព្រះចៅអធិការវត្ត បទុមគិរីរង្សី មានថេរដីកាបន្ថែមថា ការស្ដារឱ្យរស់រានឡើងវិញ នៃរបាំយក្សក្នុងជីវភាពសហគមន៍ ខ្មែរ តៃនិញ មិនត្រឹមតែបង្ហាញពីគំនិត ថែរក្សាអត្តសញ្ញាណជនជាតិប៉ុននោះទេ ថែមទាំងបង្ហាញពីប្រសិទ្ធភាពនៃការងារអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីក្នុងបរិបទសមាហរណកម្មបច្ចុប្បន្ននេះ៕
អត្ថបទ និងរូបថត៖ មិញ ភូ
ប្រែសម្រួល៖ សឺន ហេង