ម្ចាស់ឆ្នោតជនជាតិភាគតិចនៅទីក្រុង ហូជីមិញ លើកឡើងសំណើពីបញ្ហាបន្ទាន់ជាច្រើនជាមួយតំណាងជាប់ឆ្នោត

បន្ទាប់ពីប្រកាសលទ្ធផលបោះឆ្នោតសមាជិករដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិឆ្នាំ ២០២៦-២០៣១ អ្នកបោះឆ្នោតជាច្រើនមកពីសហគមន៍ជនជាតិភាគតិចនៅទីក្រុង ហូជីមិញ សម្តែងការត្រេកអរ ស្របពេលក៏លើកសំណើជាក់ស្តែងទាក់ទងនឹងគោលនយោបាយ ជីវភាពរស់នៅរបស់ជនជាតិភាគតិចនៅក្នុងសហគមន៍។

ក្តីរំពឹងទុកទាំងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីតម្រូវការជាក់ស្តែងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីស្មារតីនៃការប្តេជ្ញាចិត្ត និងទំនួលខុសត្រូវរបស់ប្រជាជនគ្រប់ជនជាតិចំពោះការអភិវឌ្ឍទីក្រុង ហូជីមិញ ផងដែរ។

ការអប់រំ និងសុខាភិបាលគឺជាបញ្ហាបន្ទាន់

ការងារបណ្តាតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់នៅក្នុងអាណត្តិថ្មី យកចិត្តទុកដាក់ស្ដាប់ រួមដំណើរហើយមានដំណោះស្រាយសមស្រប រួមចំណែកដល់ការសាមគ្គីជាតិនៅទីក្រុង ហូជីមិញ។ ការវាយតម្លៃតំណាងជាប់ឆ្នោត លោកបណ្ឌិត ហឿ សានី អនុប្រធានផ្នែកបេតិកភណ្ឌ និងវប្បធម៌ជនជាតិ សាកលវិទ្យាល័យវប្បធម៌ទីក្រុង ហូជីមិញ បញ្ជាក់ថា រចនាសម្ព័ន្ធ និងសមាជិករដ្ឋសភា បានធានាបាននូវតំណាងគ្រប់វិស័យ តំបន់ ជនជាតិ និងសាសនា។ ប្រការនេះបានបង្ហាញពីប្រជាធិបតេយ្យ និងភាពយុត្តិធម៌នៅក្នុងសង្គម ជាពិសេសចំពោះក្រុមអ្នកចាញ់ប្រៀប។

phuongcholon2.jpg
ម្ចាស់ឆ្នោតជនជាតិភាគតិចនៅទីក្រុងហូជីមិញបានលើកឡើងពីបញ្ហាបន្ទាន់ជាច្រើនជាមួយតំណាងជាប់ឆ្នោត។

យោងតាមលោកបណ្ឌិត ហឿ សានី គុណភាពនៃបណ្តាសមាជិកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរឡើង បង្ហាញលក្ខណៈសម្បត្តិ សមត្ថភាព និងស្មារតីទទួលខុសត្រូវ។ “តាមខ្ញុំសង្កេតនៅក្នុងការបោះឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ អ្នកបោះឆ្នោតបានស្វែងយល់យ៉ាងហ្មត់ចត់អំពីជីវប្រវត្តិ និងប្រវត្តិការងាររបស់បេក្ខជនមុនពេលធ្វើការជ្រើសរើស។ អ្នកមានជំនាញខ្ពស់ ធ្លាប់កាន់តំណែងជាអ្នកដឹកនាំ ឬមានបទពិសោធន៍ធ្វើការនៅក្នុងស្ថាប័នជាប់ឆ្នោត មានទំនោរទទួលបានការជឿទុកចិត្តកាន់តែច្រើន”។

រួមស្សនៈនោះ លោកស្រី ង៉ូ ឡេចូវ អនុប្រធានក្រុមប្រឹក្សាសមាគម អូនឡាំង (សង្កាត់ ចើ លើន) មានប្រសាសន៍ថា បញ្ជីឈ្មោះសមាជិកជាប់ឆ្នោតកន្លងហើយសុទ្ធតែអ្នកមានប្រជាប្រិយភាព ត្រូវបានប្រជាជនប្រគល់ភារកិច្ចឱ្យតំណាង និងឆ្លុះបញ្ចាំងពីឆន្ទៈ និងសេចក្តីប្រាថ្នារបស់អ្នកបោះឆ្នោត ជាពិសេសអ្នកបោះឆ្នោតជនជាតិ ចិន។

ក្នុងនាមអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ជនជាតិ ចាម ឥស្លាមសង្កាត់ ចើលើន លោក M. Mohamed Amine ប្រធានគណៈអភិបាលវិហារ Masjid Al Jamia បានសម្តែងការរីករាយការបោះឆ្នោតទទួលបានជោគជ័យយ៉ាងធំធេង ហើយបានជ្រើសរើសតំណាងដ៏សក្តិសមជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះប្រជាជន។

យោងតាមលោក Amine សហគមន៍ ចាម ឥស្លាមរស់នៅនិងធ្វើការនៅទីក្រុង ហូជីមិញនៅតែប្រឈមមុខនឹងការលំបាកជាច្រើន។ ដូច្នេះ លោកសង្ឃឹមថានៅក្នុងអាណត្តិខាងមុខ តំណាងជាប់ឆ្នោតនឹងបន្តយកចិត្តទុកដាក់បន្ថែមទៀតលើគោលនយោបាយឧបត្ថម្ភជាក់ស្តែងដូចជាការអប់រំ ការសុខាភិបាល ជាពិសេសការឧបត្ថម្ភដល់សិស្សក្រីក្រ និងគ្រួសារស្ថិតក្នុងស្ថានភាពលំបាកនៅក្នុងសហគមន៍ជនជាតិ។

“អាជ្ញាធរមូលដ្ឋានត្រូវភ្ជាប់ ឧទេ្ទសនាមឱកាសការងារសម្រាប់និស្សិតបន្ទាប់ពីបញ្ចប់ការសិក្សា ដើម្បីជួយយុវជនចាមឱ្យមានស្ថិរភាពជីវភាពរស់នៅនិងប្រាក់ចំណូលបន្ថែមដើម្បីផ្គត់ផ្គង់គ្រួសារ” លោក Amine បានផ្ដល់យោបល់លើកសំណើ។

cutridantoc1.jpg
លោកបណ្ឌិត ហឿ សានី អនុប្រធានផ្នែកបេតិកភណ្ឌ និងវប្បធម៌ជាតិនៃសាកលវិទ្យាល័យវប្បធម៌ទីក្រុងហូជីមិញ។

ដោយមានទស្សនៈដូចគ្នា លោកបណ្ឌិត ហឿ សានី មានប្រសាសន៍ថា ក្នុងបរិបទចំណាយក្នុងការរស់នៅក្នុងទីក្រុងធំៗ ប្រជាជន ខ្មែរ ជាច្រើនរស់នៅ និងធ្វើការនៅទីក្រុងហូជីមិញនៅតែប្រឈមមុខនឹងការលំបាកជាច្រើន។ ដូច្នេះ ការមានការងារធ្វើមានស្ថិរភាពដើម្បីទូទាត់ការចំណាយលើការរស់នៅគឺជាបំណងប្រាថ្នារបស់ប្រជាជនខ្មែរភាគច្រើន។

“ក្រៅពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជន ខ្មែរ ខ្លួនឯង ពួកគាត់ក៏ត្រូវការការឧបត្ថម្ភពីរដ្ឋាភិបាលតាមរយៈគោលនយោបាយអនុគ្រោះសម្រាប់ជនជាតិភាគតិច ជាពិសេសក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការស្វែងរកការងារធ្វើ” លោក ហឿ សានី សម្តែងនូវបំណងប្រាថ្នា។

លោក ហឿ សានី ឲ្យដឹងបន្ថែម គ្រួសារ ខ្មែរ ជាច្រើនរស់នៅ និងធ្វើការនៅទីក្រុងហូជីមិញ ជាពិសេសគ្រួសារធ្វើកម្មករ ប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំមួយក្នុងការរក្សាការអប់រំរបស់កូនៗ។ ដូច្នេះ គោលនយោឧបត្ថម្ភដល់ការអប់រំ អាហារូបករណ៍ និងលក្ខខណ្ឌសិក្សាត្រូវអនុវត្តឲ្យបានពេញលេញ និងមានប្រសិទ្ធភាពជាងមុន ដោយជួយសិស្សខ្មែរឲ្យមានអារម្មណ៍សុវត្ថិភាពក្នុងការសិក្សា និងបង្កើនកម្រិតប្រជាបញ្ញារបស់ពួកគាត់។

ការពង្រឹងផ្សារភ្ជាប់ ការសន្ទនារវាងអាជ្ញាធរ និងមាមីងបងប្អូនជនជាតិ

ដោយមានសហគមន៍ ចិន នៅតំបន់ ចើលើន លោកស្រី ងូ ឡេចូវ អនុប្រធានគណៈភិបាល អូនឡាំង បញ្ជាក់ថា នៅតែមានការលំបាកជាច្រើនក្នុងការអភិរក្សតម្លៃវប្បធម៌ប្រពៃណី។

“សាលសហគមន៍ ចិន ភាគច្រើននៅ ចើលើន សុទ្ធតែបានទទួលស្គាល់ថាជាតំបន់បេតិកភណ្ឌស្ថាបត្យកម្ម និងសិល្បៈកម្រិតជាតិ ឬកម្រិតទីក្រុង ប៉ុន្តែមិនទាន់ទទួលបានវិញ្ញាបនបត្រសិទ្ធិប្រើប្រាស់ដីធ្លីនៅឡើយទេ។ ទោះបីជាស្រាវជ្រាវនីតិវិធីម្តងហើយម្តងទៀតក៏ដោយ ក្រុមប្រឹក្សាភិបាលគ្រប់គ្រងនៅតែមានការភ័ន្តច្រឡំដោយសារតែដំណើរការស្មុគស្មាញ និងការណែនាំមិនស៊ីសង្វាក់គ្នាពីភ្នាក់ងារផ្សេងៗ” លោកស្រី ចូវ បានចែករំលែក។

nguoicouytin2.jpg
លោក M. Mohamed Amine (ស្តាំ) - ប្រធានគណៈភិបាលនៃវិហារអ៊ីស្លាម Masjid Al Jamia (សង្កាត់ ចើលើន)។

យោងតាមលោកស្រី ចូវ កង្វះឯកសារផ្លូវច្បាប់មិនត្រឹមតែប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង និងអភិរក្សប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យពិបាកក្នុងការកៀរគរធនធានសង្គមសម្រាប់ការស្តារ និងលើកកម្ពស់តម្លៃនៃទីតាំងប្រវត្តិសាស្ត្រផងដែរ។

“ក្រៅពីនេះ ប្រតិបត្តិការអាជីវកម្មរបស់ពាណិជ្ជករ ចិន ខ្នាតតូចក៏កំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនផងដែរ។ ចាប់ពីឆ្នាំ ២០២៦ នៅពេលបទប្បញ្ញត្តិពន្ធថ្មីត្រូវបានអនុវត្ត អាជីវកម្មខ្នាតតូចជាច្រើនមិនទាន់ស៊ាំនឹងរបៀបគណនាពន្ធនៅឡើយទេ នាំឱ្យមានការបារម្ភ និងក្នុងករណីខ្លះថែមទាំងបញ្ឈប់អាជីវកម្មទៀតផង”។

អំពីបញ្ហានេះ ខ្ញុំស្នើសមាជិកត្រូវមានគោលនយោបាយជាក់លាក់ និងច្បាស់លាស់បន្ថែមទៀត ដើម្បីឧបត្ថម្ភប្រជាជនក្នុងការទទួលបាន និងអនុវត្តតាមបទប្បញ្ញត្តិច្បាប់ ខណៈពេលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច”។

ចំណុចរួមមួយអ្នកបោះឆ្នោត និងឥស្សរជនមានឥទ្ធិពលនៅក្នុងសហគមន៍ជនជាតិភាគតិចនៅក្នុងទីក្រុងបានសង្កត់ធ្ងន់គឺតម្រូវការក្នុងការពង្រឹងទំនាក់ទំនង និងការសន្ទនារវាងអាជ្ញាធរ និងប្រជាជន។ លោក M. Mohamed Amine ជឿជាក់ថាការរៀបចំកិច្ចប្រជុំ និងការផ្លាស់ប្តូរជាប្រចាំជាមួយអ្នកមានប្រជាប្រិយភាពនៅក្នុងសហគមន៍នឹងជួយអាជ្ញាធរមូលដ្ឋានឱ្យយល់បានយ៉ាងឆាប់រហ័សអំពីគំនិត និងបំណងប្រាថ្នារបស់ប្រជាជន ដោយហេតុនេះស្វែងរកដំណោះស្រាយសមស្របដើម្បីដោះស្រាយការលំបាកណាមួយ។

hoiquanonglang4.jpg
លោកស្រី ង៉ូ ឡេ ចូវ (ខាងឆ្វេង) អនុប្រធានគណៈភិបាលនៃសមាគម អូនឡាំង សង្កាត់ចើលើន។

តំណាងឲ្យសហគមន៍ ចិន លោកស្រី ងូ ឡេ ចូវ លើកឡើងថា ចាំបាច់ត្រូវលើកកម្ពស់តួនាទី និងអាជីវកម្មមានឥទ្ធិពលនៅក្នុងសហគមន៍ ដើម្បីដើរតួជាស្ពានឆ្លុះបញ្ចាំងពីមតិ និងចូលរួមចំណែកក្នុងការដោះស្រាយការលំបាកសហគមន៍ចិនប្រឈមមុខជាមួយអាជ្ញាធរមូលដ្ឋាន។

យោងតាមលោកបណ្ឌិត ហឿ សានី នៅក្នុងកិច្ចប្រជុំជាមួយអ្នកបោះឆ្នោត តំណាងគួរតែពង្រីកវិសាលភាពនៃអ្នកចូលរួម ដោយផ្តោតលើការអញ្ជើញតំណាងមកពីក្រុមជនជាតិភាគតិច និងសាសនា និងបុគ្គលដែលមានឥទ្ធិពល។ អ្វីដែលសំខាន់ជាងនេះទៅទៀត មតិប្រតិកម្មដែលទទួលបានត្រូវតែបញ្ជូនទៅកាន់អាជ្ញាធរពាក់ព័ន្ធយ៉ាងពេញលេញ និងដោះស្រាយប្រកបដោយប្រសិទ្ធភាព។

លោកបណ្ឌិត ហឿ សានី បានសង្កត់ធ្ងន់ថា “តំណាងរាស្ត្រត្រូវបានជ្រើសតាំងសម្រាប់អាណត្តិនេះ ត្រូវការពារ និងគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះសំណើស្របច្បាប់របស់ប្រជាជននៅក្នុងអំណាចរបស់ពួកគេ។ នៅពេលដែលប្រជាជនឃើញថា មតិរបស់ពួកគេត្រូវបានស្តាប់ និងដោះស្រាយ ទំនុកចិត្តរបស់ពួកគេលើតំណាងរាស្ត្រនឹងត្រូវបានពង្រឹងបន្ថែមទៀត”៕

អត្ថបទនិងរូបថត៖ អាន ហៀវ
ប្រែសម្រួល៖ សឺន ហេង

អ្នកប្រហែលជាចាប់អារម្មណ៍

ការអនុវត្តបច្ចេកវិទ្យាលើកកម្ពស់សេវារដ្ឋបាលសាធារណៈ

ការអនុវត្តបច្ចេកវិទ្យាលើកកម្ពស់សេវារដ្ឋបាលសាធារណៈ

ការអនុវត្តដំណោះស្រាយលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ នៃការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍន៍ឈានមុខនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ ខេត្ត ភូ ​ថ ដាក់ឱ្យប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាបណ្តើរៗទៅក្នុងប្រតិបត្តិការរបស់ទីភ្នាក់ងាររដ្ឋបាលរដ្ឋ។

បង្កើតការផ្លោះរំលងអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

បង្កើតការផ្លោះរំលងអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

ក្រោយពី​រួម​បញ្ចូល​ព្រំប្រទល់រដ្ឋបាល ខេត្ត​ ឡឹមដុង ​ក្លាយជា​មូលដ្ឋាន​មាន​លម្ហ​អភិវឌ្ឍន៍​លាតសន្ធឹង​ពី​តំបន់​ខ្ពង់រាបរហូត​ដល់​តំបន់​ជាប់មាត់សមុទ្រនៅប៉ែកខាងត្បូងនៃភូមិភាគកណ្តាល ដោយ​មានចំនួន​ ៤៩ ជនជាតិរស់នៅជាមួយគ្នា។ នេះ​មិន​ត្រឹមតែ​ជា​ឧត្តមភាព​​អំពី​វប្បធម៌សម្បូរបែបនិង​ធនធានមនុស្ស​ប៉ុននោះ​ទេ ​ថែមទាំង​បើកឱកាស​ថ្មី​ដើម្បី​ខេត្ត​ទាញយក​សក្តានុពល​តំបន់​បងប្អូន​ជនជាតិនិង​តំបន់​ភ្នំ​ប្រកបដោយ​ប្រសិទ្ធភាព ​បង្កើតកម្លាំងចលករ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ - សង្គម​ផ្លោះរំលងក្នុង​ដំណាក់កាល​ថ្មី។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន

នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន (ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៤៦ - ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦) និងពិធីទទួលកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន (ជាលើកទីបី)៕

អ្នកសារព័ត៌មានជាបងប្អូនជនជាតិផ្សារភ្ជាប់ 'គំនិតបក្ស ទឹកចិត្តប្រជាជន'

អ្នកសារព័ត៌មានជាបងប្អូនជនជាតិផ្សារភ្ជាប់ 'គំនិតបក្ស ទឹកចិត្តប្រជាជន'

ក្នុងដំណើរអភិវឌ្ឍរបស់សារព័ត៌មានបដិវត្តន៍ វៀតណាម អ្នកសារព័ត៌មានជាបងប្អូនជនជាតិនៅតាមខេត្ត ក្រុងនៅភាគខាងត្បូង​ប្រទេស វៀតណាម គឺជា “ជំនួយការពីចម្ងាយ” នាំបញ្ជូនគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋទៅកាន់បងប្អូនបណ្តា​ជនជាតិភាគតិច។

កាសែតពត៌មាននិងជនជាតិ ទទួលពានរង្វាន់ "ផលិតផលសារព័ត៌មានដ៏​លេចធ្លោ ហើយ​គួរ​ជាទីចាប់អារម្មណ៍"

កាសែតពត៌មាននិងជនជាតិ ទទួលពានរង្វាន់ "ផលិតផលសារព័ត៌មានដ៏​លេចធ្លោ ហើយ​គួរ​ជាទីចាប់អារម្មណ៍"

នៅរសៀលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦ នៅទីក្រុងហាយផុង ពិធីបិទពិព័រណ៍សារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៦ ក្រោមប្រធានបទ "សារព័ត៌មានវៀតណាម - ស្វាមីភក្ដិ ច្នៃប្រឌិត ទទួលខុសត្រូវក្នុងយុគសម័យថ្មី"។ កាសែតព័ត៌មាន និង ជនជាតិ ទទួលពានរង្វាន់ A សម្រាប់ "ផលិតផលសារព័ត៌មានដ៏​លេចធ្លោ ហើយ​គួរ​ជាទី​ចាប់អារម្មណ៍"៕

ផ្តោតកម្លាំងកសាងសាលាអន្តេវាសិកទាំងឡាយតំបន់ជាយដែន

ផ្តោតកម្លាំងកសាងសាលាអន្តេវាសិកទាំងឡាយតំបន់ជាយដែន

ការអនុវត្តសេចក្តីសន្និដ្ឋានលេខ ៨១ នៃការិយាល័យនយោបាយ សាលារៀនជាច្រើនផ្តើមពីប្លង់គំរូកំពុងអភិវឌ្ឍខ្លួនកកើតជារូបរាងកណ្តាលព្រៃភ្នំ។ នៅពេលកសាងរួច សិស្សសាលាតំបន់ជាយដែននឹងបានទទួលផលបរិយាកាសអប់រំល្អបំផុត ដោយមានហេដ្ឋារចនាសម្ព័ន្ធទំនើប ស្អាតបាត។

ឌៀនបៀន៖ ទេសចរណ៍បៃតងពីចម្ការទំពាំងបាយជូរនៅមឿងផាំង

ឌៀនបៀន៖ ទេសចរណ៍បៃតងពីចម្ការទំពាំងបាយជូរនៅមឿងផាំង

ប៉ុន្មានឆ្នាំចុងកន្លងទៅ ខេត្តឌៀនបៀនបានផ្តោតលើការអភិវឌ្ឍទេសចរណ៍កសិកម្មក្នុងទិសដៅបៃតង និងប្រកបដោយចីរភាព បានភ្ជាប់ផលិតកម្មជាមួយនឹងបទពិសោធន៍ ហើយពិសាទំពាំងបាយជូរនៅនឹងកន្លែង។

ពិធីបើកការពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦

ពិធីបើកការពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦

អំណរអនុស្សាវរីយ៍ខួបលើកទី ១០១ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ - ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦) សមាគមសារព័ត៌មានវៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាយផុង នឹងរៀបចំការពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត - សម្តែងទីក្រុងហាយផុង ចាប់ពីថ្ងៃទី ១៩-២១ ខែមិថុនា ឆ្នាំ ២០២៦។

គិតគូរជីវភាពផ្នែកសម្ភារៈ និងស្មារតីជូនបងប្អូនជនជាតិ

គិតគូរជីវភាពផ្នែកសម្ភារៈ និងស្មារតីជូនបងប្អូនជនជាតិ

គណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ ទើបតែសំណូមពរឱ្យមន្ទីរ គណៈកម្មការ ផ្នែកនានាសកម្មអនុវត្តភារកិច្ច គោលនយោបាយទាក់ទងនឹងបងប្អូនបណ្តាជនជាតិដែលនៅប្រឈមនឹងការលំបាកជាច្រើនតាមមុខងារប្រគល់ឱ្យ ពង្រឹងការធ្វើសេនាធិការ ស្នើយន្តការ គោលនយោបាយសមស្របនឹងល័ក្ខខ័ណ្ឌជាក់ស្តែងរបស់ទីក្រុង។

ការផ្លោះរំលងរបប បរិវត្តកម្មឌីជីថលវិស័យជនជាតិសាសនា

ការផ្លោះរំលងរបប បរិវត្តកម្មឌីជីថលវិស័យជនជាតិសាសនា

ក្នុងការគ្រប់គ្រងរដ្ឋ របបតែងតែត្រូវបានបញ្ជាក់ថាជាមូលដ្ឋានគ្រឹះ ជា "ដំណាក់កាលផ្លោះរំលងនៃការផ្លោះរំលង"។ ដោយក្តាប់ច្បាស់ប្រការនេះ ចាប់តាំងពីដើមឆ្នាំ ២០២៦ ក្រសួងកិច្ចការជនជាតិនិងសាសនាបាន​ផ្តោត​កម្លាំងទាំងស្រុងដើម្បីដោះស្រាយដាច់ស្រឡះរាល់បញ្ហាផ្លូវច្បាប់ដែលនៅសល់។

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជួបពិភាក្សាជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជួបពិភាក្សាជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin

ក្នុងអំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអនុស្សាវរីយ៍ខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅរសៀលថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៦ ម៉ោងក្នុងស្រុក នៅទីក្រុង Kazan សាធារណរដ្ឋតា Tatarstan (សហព័ន្ធរុស្ស៊ី) លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជួបជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin៕

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញទទួលជួបលោកអគ្គនាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញទទួលជួបលោកអគ្គនាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី

យោងតាមអ្នកយកព័ត៌មានទីភ្នាក់ងារពត៌មានវៀតណាមផ្តាល់ពត៌មានពី Kazan ការបន្តសកម្មភាពទ្វេភាគីនៅទីក្រុង Kazan រដ្ឋធានីនៃសាធារណរដ្ឋ Tatarstan ក្នុងសហព័ន្ធរុស្ស៊ី ក្នុងក្របខ័ណ្ឌនៃការចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅថ្ងៃទី ១៨ ខែមិថុនា លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង បានជួបជាមួយលោក Kiril Dmitriev អគ្គនាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី៕

'ហេដ្ឋារចនាសម្ព័ន្ធទន់' សម្រាប់កំណើនថ្មី

'ហេដ្ឋារចនាសម្ព័ន្ធទន់' សម្រាប់កំណើនថ្មី

សេចក្តីសម្រេចចិត្ត 57-NQ/TW ស្តីពីការទម្លាយភាពជឿនលឿនក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ បានកំណត់ទិន្នន័យជាមធ្យោបាយផលិតកម្មថ្មីមួយ។

ការកាត់បន្ថយភាពក្រីក្រតំបន់បងប្អូនជនជាតិភាគតិចប្រកបដោយនិរន្តរភាព

ការកាត់បន្ថយភាពក្រីក្រតំបន់បងប្អូនជនជាតិភាគតិចប្រកបដោយនិរន្តរភាព

អំឡុងពេលកន្លងទៅ បណ្តាកម្មវិធីគោលដៅជាតិអំពីកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពបានបង្កើតប្រភពកម្លាំងដ៏ខ្លាំងក្លាឱ្យមូលដ្ឋាននៅ ខេត្ត ដុងណាយ

ពិធីបើកការតាំងពិព័រណ៍ “ហ្វាងសា ទ្រឿងសា - សមុទ្រ កោះដ៏ពិសិដ្ឋ”

ពិធីបើកការតាំងពិព័រណ៍ “ហ្វាងសា ទ្រឿងសា - សមុទ្រ កោះដ៏ពិសិដ្ឋ”

កាលពីថ្ងៃទី១៥ ខែមិថុនា នៅទីក្រុងដាណាំង នាយកដ្ឋានបណ្ណសារ និងរក្សាទុកឯកសាររដ្ឋ (ក្រសួងមហាផ្ទៃ) សហការជាមួយសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម អគ្គមេបញ្ជាការដ្ឋានតំបន់ ៣ កងទ័ពជើងទឹក ដើម្បីបើកការតាំងពិព័រណ៍ “ហ្វាងសា ទ្រឿងសា - សមុទ្រ កោះដ៏ពិសិដ្ឋ”៕

ការអភិរក្ស ពង្រីកតម្លៃវប្បធម៌ ចាម ក្នុងជីវភាពរស់នៅសម័យទំនើប

ការអភិរក្ស ពង្រីកតម្លៃវប្បធម៌ ចាម ក្នុងជីវភាពរស់នៅសម័យទំនើប

ក្នុងភាពអ៊ូអរនៃចង្វាក់ជីវភាពរស់នៅសម័យទំនើប ពេលតម្លៃប្រពៃណីជាច្រើនប្រឈមមុខនឹងហានិភ័យនៃការបាត់បង់ សហគមន៍ចាមនៅអានយ៉ាងកំពុងថែរក្សាភាសា អក្សរសរសេរ ជំនឿ និងទំនៀមទម្លាប់ជាប់លាប់។

សហការយាមល្បាតទ្វេភាគីការពារខ្សែបន្ទាត់ព្រំដែន

សហការយាមល្បាតទ្វេភាគីការពារខ្សែបន្ទាត់ព្រំដែន

ក្នុងអំឡុងពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែ ឧសភា ប៉ុស្តិ៍ការពារព្រំដែន កាសែង ខេត្ត ក្វាងទ្រី ដឹកនាំសហការជាមួយនឹងអាជ្ញាធរឃុំទាំងពីរគឺ គីមភូ និង គីមឌៀន និងកងអនុសេនាធំការពារព្រំដែន ៣១២ (ប្រទេស ឡាវ) រៀបចំការយាមល្បាតទ្វេភាគីការពារព្រំដែន។

ការទម្លុះទម្លាយសេចក្តីសម្រេចចិត្ត ៥៧៖ បម្រើប្រជាជនឱ្យកាន់តែប្រសើរ លឿនជាងមុន តម្លាភាពជាងមុន

ការទម្លុះទម្លាយសេចក្តីសម្រេចចិត្ត ៥៧៖ បម្រើប្រជាជនឱ្យកាន់តែប្រសើរ លឿនជាងមុន តម្លាភាពជាងមុន

សេចក្តីសម្រេចចិត្ត 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ ត្រូវបានតំបន់ជាច្រើនកំណត់ថាជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅក្នុងសម័យកាលថ្មី។

ស្លាកស្នាមក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍

ស្លាកស្នាមក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍

ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ទាំងឡាយនៅខេត្ត ក្វាងង៉ាយ ពង្រីកល្អតួនាទីជួយជ្រោមជ្រែង ណែនាំប្រជាជនតំបន់ជ្រៅ តំបន់ឆ្ងាយ ធ្វើបែបបទរដ្ឋបាលតាមប្រព័ន្ធអនឡាញ។

ភូមិសិប្បកម្មប្រពៃណីមានអាយុកាលរាប់រយឆ្នាំបង្កើនបទពិសោធន៍ដើម្បីទាក់ទាញភ្ញៀវទេសចរ

ភូមិសិប្បកម្មប្រពៃណីមានអាយុកាលរាប់រយឆ្នាំបង្កើនបទពិសោធន៍ដើម្បីទាក់ទាញភ្ញៀវទេសចរ

បន្ទាប់ពីការរួមបញ្ចូលរវាងខេត្ត ក្វាងណាម ដាណាំង វិស័យទេសចរណ៍របស់ទីក្រុងដាណាំងបានពង្រីកទូលាយ ហើយការតភ្ជាប់ជាមួយភូមិសិប្បកម្មប្រពៃណីត្រូវបានសង្កត់ធ្ងន់ ជួយសម្រួលដល់ការបង្កើតកញ្ចប់ទេសចរណ៍មានលក្ខណៈពិសេស ប្រកួតប្រជែង និងទាក់ទាញ ដែលអាចទាក់ទាញភ្ញៀវទេសចរបាន។

ការពង្រីកទូលំទូលាយគំរូ 'ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន'

ការពង្រីកទូលំទូលាយគំរូ 'ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន'

ផ្តើមពីលទ្ធផលជាវិជ្ជមាននៅឃុំព្រំដែន អៀមើ កងកម្លាំងកងទ័ពការពារព្រំដែនខេត្ត យ៉ាឡាយ កំពុងសហការជាមួយមូលដ្ឋានទាំងឡាយ បន្តពង្រីកទូលំទូលាយគំរូ “ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន” នៅតាមខ្សែបន្ទាត់ព្រំដែនទាំងមូល។ គំរូនេះមិនត្រឹមតែរួមចំណែកអូសបន្ថយឧក្រិដ្ឋជននិងអំពើអបាយមុខគ្រឿងញៀនប៉ុននោះទេ ថែមទាំងលើកស្ទួយតួនាទីរបស់ប្រជាជនក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ កសាងក្បួនយុទ្ធសាស្រ្តប្រជាជនទាំងមូលការពារព្រំដែនរឹងមាំតាំងពីមូលដ្ឋាន។

ទីក្រុង ហូជីមិញ ពន្លឿនកិច្ចខិតខំប្រឹងប្រែងទាក់ទាញដើមទុនបណ្តាក់ទុនការច្នៃប្រឌិត

ទីក្រុង ហូជីមិញ ពន្លឿនកិច្ចខិតខំប្រឹងប្រែងទាក់ទាញដើមទុនបណ្តាក់ទុនការច្នៃប្រឌិត

ទីក្រុង ហូជីមិញ កំពុងពន្លឿនការអនុវត្តគោលនយោបាយដើម្បីឧបត្ថម្ភដល់ការច្នៃប្រឌិត លើកកម្ពស់ការតភ្ជាប់វិនិយោគ និងធ្វើការជាមួយសហគមន៍ Startup ដើម្បីបង្កើតសន្ទុះការអភិវឌ្ឍអាជីវកម្មបច្ចេកវិទ្យាក្នុងដំណាក់កាលថ្មី។

ការកសាងខឿនសេដ្ឋកិច្ចឌីជីថលថាមវន្តផ្អែកលើមូលដ្ឋានឌីជីថល ទិន្នន័យ និង AI

ការកសាងខឿនសេដ្ឋកិច្ចឌីជីថលថាមវន្តផ្អែកលើមូលដ្ឋានឌីជីថល ទិន្នន័យ និង AI

លោកឧបនាយករដ្ឋមន្ត្រី ហូ ក្វឹកយុង បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ 1033/QD-TTg អនុម័តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលរយៈពេល ២០២៦-២០៣០ កំណត់គោលដៅកសាងសេដ្ឋកិច្ចឌីជីថលថាមវន្តផ្អែកលើមូលដ្ឋានឌីជីថល ទិន្នន័យ និង AI បង្កើតវិធីសាស្រ្តផលិតកម្មថ្មីបន្តិចម្តងៗ លើកកម្ពស់ការច្នៃប្រឌិតក្នុងគំរូកំណើន កែលម្អផលិតភាពការងារ និងផ្តោតលើការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព។

ទូទាំងប្រទេសរួមទឹកចិត្តតែមួយរំឭកគុណលោកប្រធាន ហូ ជីមិញ

ទូទាំងប្រទេសរួមទឹកចិត្តតែមួយរំឭកគុណលោកប្រធាន ហូ ជីមិញ

នៅខែ ឧសភា នេះ ប្រជាជាតិ វៀតណាម ទាំងមូលរួមគ្នារំឭកអនុស្សាវរីយ៍ខួបលើកទី ១៣៦ ឆ្នាំនៃថ្ងៃកំណើតលោកប្រធាន ហូ ជីមិញ (ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៦)។ នៅគ្រប់តំបន់ភូមិភាគមាតុភូមិ សកម្មភាពជាក់ស្តែងនិងមានអត្ថន័យជាច្រើនត្រូវបានរៀបចំឡើងក្នុងគោលបំណងសម្ដែងទឹកចិត្តដឹងគុណដ៏អនេកអនន្តចំពោះលោក អ៊ំ។

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជាអធិបតីពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រី កម្ពុជា ជាផ្លូវការ

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជាអធិបតីពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រី កម្ពុជា ជាផ្លូវការ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង នាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកកាន់រដ្ឋធានី ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅ វៀតណាម និងចូលរួមវេទិកាអនាគត អាស៊ាន លើកទី៣ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញជួបនាយករដ្ឋមន្ត្រី កម្ពុជា

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញជួបនាយករដ្ឋមន្ត្រី កម្ពុជា

នៅរសៀលថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៦ នៅទីស្នាក់ការមជ្ឈិមបក្ស លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ អញ្ជើញជួបលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

ឧបត្ថម្ភដីលំនៅឋាន ដីផលិតកម្មជូនបងប្អូនជនជាតិភាគតិច

ឧបត្ថម្ភដីលំនៅឋាន ដីផលិតកម្មជូនបងប្អូនជនជាតិភាគតិច

នៅថ្ងៃទី ២៩ ខែ ឧសភា ក្រុមប្រឹក្សាប្រជាជនខេត្ត យ៉ាឡាយ នីតិកាលទី ១៣ បានអនុមតិ សេចក្តីសម្រេចចិត្តអំពី​គោលនយោបាយដីធ្លីចំពោះបងប្អូនជនជាតិភាគតិចដែលរស់នៅក្នុងខេត្ត ដើម្បីបង្កើតល័ក្ខខ័ណ្ឌសម្រាប់ប្រជាជនក្នុងការលំនឹង​ការរស់នៅ អភិវឌ្ឍផលិតកម្ម លើកកម្ពស់ជីវភាពពីមួយជំហានទៅមួយជំហាន រួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយ​ស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់ជ្រៅ តំបន់ដាច់ស្រយាល និងតំបន់បងប្អូនជនជាតិភាគតិច។

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញជួបពិភាក្សាការងារជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញជួបពិភាក្សាការងារជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា លោក ត្រឹង ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញជួបជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី៣៕

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងលោកនាយករដ្ឋមន្ត្រីឡាវ សនសៃ ស៊ីផាន់ដន អញ្ជើញជួបពិភាក្សាការងារ

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងលោកនាយករដ្ឋមន្ត្រីឡាវ សនសៃ ស៊ីផាន់ដន អញ្ជើញជួបពិភាក្សាការងារ

បន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការនៅរសៀលថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៦ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីឡាវ សនសៃ ស៊ីផាន់ដន ហើយអញ្ជើញជាសាក្សីនៃការផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

ប្រតិភូចំនួន ៦០០ នាក់អញ្ជើញចូលរួមមហាសន្និបាតសមាគមកសិករវៀតណាមទូទាំងប្រទេសលើកទី ៩

ប្រតិភូចំនួន ៦០០ នាក់អញ្ជើញចូលរួមមហាសន្និបាតសមាគមកសិករវៀតណាមទូទាំងប្រទេសលើកទី ៩

មហាសន្និបាតសមាគមកសិករវៀតណាមទូទាំងប្រទេសលើកទី ៩ អាណត្តិ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-៨ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតជាតិ (ហាណូយ)៕