យោងតាមមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខេត្ត ក្វាងនិញ ការអនុវត្តគម្រោងនិងកម្មវិធីទាំងនេះត្រូវបានធ្វើឲ្យទៅជាភាពជាក់សែ្ដងដោយ ៦៨ ភារកិច្ច ផ្សារភ្ជាប់ទៅនឹងការទំនួលខុសត្រូវរបស់ស្ថាប័ន អង្គភាពទាំងឡាយ។ ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦ ខេត្តបានសម្រេចចិត្តចំណាយថវិកាចំនួន ១.០៨៩ ពាន់លានដុងសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងធ្វើបរិវត្តកម្មឌីជីថល បង្ហាញឱ្យឃើញការអាទិភាពអំពីប្រភពធនធានសម្រាប់វិស័យនេះ។ ទន្ទឹមនឹងនោះ មូលដ្ឋានផ្តោតលើការអនុវត្តបណ្តាគម្រោងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដូចជាមជ្ឈមណ្ឌលសន្តិសុខតាមអ៊ីនធឺណិត ហេដ្ឋារចនាសម្ព័ន្ធបណ្តាញបញ្ជូនទិន្នន័យ អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវនៅសាកលវិទ្យាល័យ ហាឡុង និងមណ្ឌលបច្ចេកវិទ្យាឌីជីថលប្រមូលផ្តុំ ទន់ជៅ ស្របពេលនោះបញ្ចប់ការបំពាក់ឧបករណ៍បញ្ជាពីចម្ងាយចំពោះប្រព័ន្ធម៉ាស៊ីនកំព្យូទ័រជូនមូលដ្ឋាននានាដើម្បីធានាហេដ្ឋារចនាសម្ព័ន្ធស៊ីចង្វាក់នឹងគ្នាបម្រើការធ្វើបរិវត្តកម្មឌីជីថល។
យោងតាមតួលេខទិន្នន័យមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុង ហូ ជីមិញ អត្រាធ្វើពាណិជ្ជកម្មលទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជោគជ័យសម្រេចបានត្រឹមតែប្រហែល ៥% នៃចំនួនភារកិច្ចទាំងអស់ដែលបានពិនិត្យទទួលប៉ុននោះ មានតែប្រហែល ១០% នៃលទ្ធផលស្រាវជ្រាវក្នុងប្រទេសប៉ុននោះត្រូវបានរួមបញ្ចូលទៅក្នុងគម្រោងនៅក្នុងមណ្ឌលបច្ចេកវិទ្យាខ្ពស់ ប្រហែល ២០% នៃគម្រោងចាប់ផ្តើមអាជីវកម្មត្រូវបានភ្ជាប់ជាមួយនឹងមូលនិធិវិនិយោគផ្សងព្រេងឬសហគ្រាសធំ។ ដែនកំណត់ទាំងនេះផ្តើមចេញពីមូលហេតុជាច្រើនដូចជាទើសទាក់ក្នុងយន្តការកំណត់តម្លៃទ្រព្យសម្បត្តិកម្មសិទ្ធិបញ្ញា បែបបទប្រគល់សិទ្ធិក្នុងការទាញយកផលពីលទ្ធផលស្រាវជ្រាវ ចិត្តគំនិតក្រែងរអែងហានិភ័យក្នុងការអនុវត្តក៏ដូចជាការខ្វះតំណភា្ជប់រវាងបណ្តាអង្គសំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋ។
ឆ្លងតាមរយៈការអនុវត្តសេចក្តីសម្រេច ៥៧ នៅតាមមូលដ្ឋាននានាបង្ហាញឱ្យឃើញនិន្នាការធ្វើឱ្យគោលការណ៍ គោលនយោបាយទៅជាភាពជាក់សែ្ដងដោយបណ្តាភារកិច្ច ដំណោះស្រាយដែលភ្ជាប់ទៅនឹងលក្ខខណ្ឌជាក់ស្តែង។ តួនាទីម្ចាស់ការ សកម្មរបស់មូលដ្ឋានរួមចំណែកនាំយកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងធ្វើបរិវត្តកម្មឌីជីថលកាន់តែចូលក្នុងជីវភាពរស់នៅពីមួយថ្ងៃទៅមួយថ្ងៃ ចូលរួមជាក់ស្តែងដល់ដំណើរការអភិវឌ្ឍរបស់មូលដ្ឋាននីមួយៗ និយាយរួម របស់ប្រទេសជាតិនិយាយដោយឡែក ក្នុងដំណាក់កាលខាងមុខ៕
អត្ថបទ៖ ធូផឿង
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ