ក្រុមការងារបានចែកជូនចំនួន ៦០០ ចំណែកទៅក្រុមគ្រួសារប្រជាជននៅ ១១ ឃុំរួមមាន៖ ឃុំឡុងហ៊ីប ហាមយ៉ាង ដាយអាន លឺវងៀបអាញ់ ថ្កូវ តឹបសឺន អានភូតឹន តាមង៉ាយ ផុង ថាញ់ ចូវថាញ់ និងសុងឡុក។ ក្នុងចំណោមនោះ ឃុំតឹបសឺន បានចែកជូនចំនួន ១០០ ចំណែក ចំណែកឃុំផ្សេងៗទៀតចែកជូនចំនួន ៥០ ចំណែក សរុបថវិកាចំនួន ៣០០ លាន ដុង ត្រូវបានឧបត្ថម្ភដោយធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ (Agribank) សាខាវិញឡុង។
គ្រប់កន្លែងដែលក្រុមការងារអញ្ជើញទៅសួរសុខទុក្ខ ថ្នាក់ដឹកនាំគណៈប្រតិភូរដ្ឋសភាខេត្តបានជូនពរឆ្នាំថ្មីដល់ជនរួមជាតិខ្មែរ ដោយសង្ឃឹមថា មាមីងជនរួមជាតិខ្មែរនឹងបន្តរក្សាស្មារតីសាមគ្គីភាព ចូលរួមយ៉ាងសកម្មក្នុងផលិតកម្ម និងចូលរួមចំណែកសាងស្រុកកំណើតកាន់តែរីកចម្រើនតទៅថ្ងៃមុខ។
ក្នុងឱកាសនេះ ខេត្តបានចាត់ចែងសកម្មភាពជាក់ស្តែងនានា ដើម្បីថែទាំជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជនខ្មែរ។ ផ្តើមពីមូលនិធិ "ដើម្បីអ្នកក្រីក្រ" និងប្រភពចលនាពីសង្គមូបនីយកម្មនឹងទឹកប្រាក់សរុបជិត ២,៥ ពាន់លានដុង គណៈកម្មាធិការរណសិរ្សខេត្តវិញឡុងបានចែកជូនឧបត្ថម្ភជិត ៥.០០០ ចំណែក (តម្លៃ ៥០០.០០០ ដុងក្នុងមួយចំណែក) ទៅក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតបន្ទាត់ភាពក្រីក្រ និងក្រុមគ្រួសារដែលមានស្ថានភាពលំបាកលំបិន។
ក្រៅពីការអញ្ជើញទៅសួរសុខទុក្ខ ជូនឧបត្ថម្ភ មូលដ្ឋានក៏រៀបចំកម្មវិធីវប្បធម៌ សិល្បៈ និងកីឡាសមស្របតាមអត្តសញ្ញាណខ្មែរ ជំរុញការផ្សព្វផ្សាយ ការណែនាំប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យាទៅក្នុងផលិតកម្ម រួមចំណែកដល់ការកែលម្អជីវភាពសម្ភារៈ និងស្មារតីរបស់ជនរួមជាតិខ្មែរ ធានាថាមនុស្សគ្រប់គ្នា និងគ្រប់ក្រុមគ្រួសារទទួលបុណ្យចូលឆ្នាំថ្មីប្រកបដោយភាពសប្បាយរីករាយ សុវត្ថិភាព និងកក់ក្តៅ៕
ព័ត៌មាន និងរូបថត៖ ថាញ់ហ្វា
ប្រៃសម្រួល៖ ចន្ថា