បុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ២០២៦ នៅខេត្ត វិញឡុង ប្រកបដោយភាពបរិបូណ៌ និងភាពកក់ក្តៅ

អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦ មាមីងបងប្អូនជនជាតិ ខ្មែរ នៅខេត្ត វិញឡុង មានសេចក្តីរីករាយខណៈពេលជីវភាពខាងសម្ភារៈ និងស្មារតីកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ អាស្រ័យដោយមានគំរូផលិតកម្មប្រកបដោយប្រសិទ្ធភាព និងការយកចិត្តទុកដាក់ជាក់ស្តែងរបស់គណៈ​កម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន បុណ្យចូលឆ្នាំថ្មីឆ្នាំនេះពោរពេញដោយភាពកក់ក្តៅ រីកចម្រើន ដិតដោយអត្តសញ្ញាណប្រពៃណី ខ្មែរ នៅគ្រប់ភូមិស្រុកនៃខេត្ត វិញឡុង។

ភូមិស្រុករីកចម្រើន

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង រួមជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ខេត្តវិញឡុង តែងតែយកចិត្តទុកដាក់​ចំពោះការអនុវត្តគោលនយោបាយជនជាតិប្រកបដោយប្រសិទ្ធភាព ការថែទាំការរស់នៅខាងសម្ភារៈ និងស្មារតី​របស់ប្រជាជនខ្មែរ។ កម្មវិធីជាច្រើនឧបត្ថម្ភផលិតកម្ម ការបណ្តុះបណ្តាលវិជ្ជាជីវៈ ឥណទានអនុគ្រោះជាដើម ត្រូវបានអនុវត្តស្របគ្នា រួមចំណែកដល់ការជួយប្រជាជនមានលក្ខខណ្ឌអភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងរួចពីភាព​ក្រីក្របន្តិចម្តងៗ និងស្ថិរភាពការរស់នៅ។

phum-soc-am-no-1.jpg
ក្រុមការងារគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមជូនទេយ្យទានសមណសក្តិ។ រូបថត៖ ថាញ់ហ្វា

គ្រួសាររបស់លោក ថាច់ វីឡា នៅឃុំ សុងឡុក គឺជាក្រុមគ្រួសារជនជាតិ ខ្មែរ មួយក្នុងចំណោមក្រុមគ្រួសារ​ជន​ជាតិ ខ្មែរ មានសេដ្ឋកិច្ចស្ថិរភាពនៅក្នុងមូលដ្ឋាន។ កាលពី ១៥ ឆ្នាំមុន នៅពេលចេញរស់នៅដោយឡែក ប្តីប្រពន្ធ​គាត់មានដីស្រែត្រឹមតែ ៨.០០០ ម៉ែត្រការ៉េប៉ុននោះដែលឪពុកម្តាយផ្តល់ឱ្យ ប៉ុន្តែជីវភាពនៅតែជួបការ​លំបាក​ជាច្រើន ដោយសារតែផលិតកម្មខ្នាតតូច។ អាស្រ័យដោយទទួលបានប្រាក់កម្ចីអនុគ្រោះពីធនាគារ​គោលនយោបាយសង្គម ដើម្បីវិនិយោគពង្រីកផលិតកម្ម ប្រើប្រាស់បច្ចេកទេសទំនើបៗក្នុងការដាំដុះ អភិវឌ្ឍ​សត្វចិញ្ចឹម គ្រួសារលោកបានបង្កើនប្រាក់ចំណូល និងលំនឹងជីវភាពពីមួយជំហានទៅមួយជំហាន។

បច្ចុប្បន្ន គ្រួសារលោក វីឡា មានដីស្រែចំនួន ៣ ហិកតា ផ្តល់ប្រាក់ចំណូលជាង ៣០០ លាន​ដុងក្នុងមួយឆ្នាំ។ លើសពីនេះ ហ្វូងគោចិញ្ចឹមជិត ៣០ ក្បាល នាំយកប្រាក់ចំណូលប្រហែល ២០០ លានដុងក្នុងមួយ​ឆ្នាំពីការលក់កូនគោ។ គ្រួសារលោកក៏បានដាំដុះនៅលើផ្ទៃដីទំហំ ៣.០០០ ម៉ែត្រការ៉េ រួមមាន ចម្ការដូងខ្ទិះចំនួន ១.០០០ម៉ែត្រការ៉េ ផ្តល់ប្រាក់ចំណូលបន្ថែមប្រហែល ៥០លានដុងរាល់ឆ្នាំ។

phum-soc-am-no-2.jpg
ផ្តល់អំណោយក្រុមគ្រួសារគោលនយោបាយ និងក្រុមគ្រួសារខ្មែរដែលមានស្ថានភាពលំបាក។ រូបថត៖ ថាញ់ហ្វា

មិន​ត្រឹម​តែ​ប៉ុននោះ លោក ថាច់ វីឡា ក៏​បាន​រៀន​ជំនាញ​ពេទ្យសត្វ​ដើម្បី​បម្រើ​ដល់​កសិករ​នៅក្នុងមូលដ្ឋានដែល​មានចិញ្ចឹមសត្វ ប្រាក់​ចំណូលកើន​ឡើងបន្ថែម​ប្រហែល ៦០០.០០០ ដុង​ក្នុង​មួយ​ថ្ងៃ។ ក្រៅពីនេះ គ្រួសារ​លោក​រក​ចំណូល​បាន​ប្រហែល ៥,៥ លាន​ដុង​ក្នុង​មួយ​ខែ​ ពី​ការ​លក់​លាមក​គោ​ប្រហែល ៥០០ ការុងរៀងរាល់ខែក្នុង​តម្លៃ ១១.០០០ដុងមួយការុង។ នៅអំឡុងប៉ុន្មាន​ថ្ងៃ​ជិត​បុណ្យ​ចូល​ឆ្នាំ​ថ្មី ផ្ទះ​របស់​លោក​ត្រូវ​បាន​តុបតែង​យ៉ាងសមរម្យ និង​ស្អាតបាត។ នំនែក ផ្លែឈើ ផ្កាភ្ញី និង​គ្រឿង​បូជា​ត្រូវ​បាន​រៀបចំ​យ៉ាង​ល្អិតល្អន់​ដើម្បី​សែនថ្វាយ​បុព្វបុរស និង​យក​ទៅ​វត្ត​ដើម្បី​បួងសួងសុំសេចក្តីសុខ​ក្នុង​ឆ្នាំ​ថ្មី។ បរិយាកាសអំណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ក្នុង​គ្រួសារ​កាន់​តែ​កក់ក្ដៅ និង​រីករាយ​ថែម​ទៀតខណៈ​ពេល​សេដ្ឋកិច្ច​របស់គ្រួសារ​មាន​ភាពកាន់តែល្អ​ប្រសើរ​ឡើង។

phum-soc-am-no-3.jpg
ក្រុមការងារគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមជូនកម្រងផ្កាអបអរសាទរសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត វិញឡុង។ រូបថត៖ ថាញ់ហ្វា

មិនត្រឹមតែគ្រួសាររបស់លោក វីឡា ទេ ក្រុមគ្រួសារ ខ្មែរ ជាច្រើននៅក្នុងឃុំ សុងឡុក ក៏កំពុងស្ថិរភាព និងរីក​ចម្រើនពីមួយជំហានទៅមួយជំហានផងដែរ។ សុងឡុក គឺជាមូលដ្ឋានមួយដែលមានប្រជាជន ខ្មែរ រស់នៅកុះករ ជាង ៤៨% នៃ​ចំនួនប្រជាជនសរុបនៅក្នុងឃុំ។ អាស្រ័យដោយដំណើរការប្រកបដោយប្រសិទ្ធភាពកម្មវិធីគោលដៅជាតិ ជា​ពិសេសកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយស្ថិរភាព និងកសាងជនបទថ្មី រួមជាមួយនឹងគោល​នយោបាយឧបត្ថម្ភផលិតកម្ម ឥណទានអនុគ្រោះ និងការផ្ទេរបច្ចេកវិទ្យាបច្ចេកទេស ប្រាក់ចំណូលជាមធ្យមក្នុង​មនុស្សម្នាក់ៗរបស់ឃុំនៅចុងឆ្នាំ ២០២៥ ប៉ាន់ប្រមាណសម្រេចបានជាង ៧៨,៦ លានដុងមនុស្សម្នាក់មួយ​ឆ្នាំ។ ចំនួនក្រុមគ្រួសារក្រីក្របានថយចុះយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ បច្ចុប្បន្ន ឃុំទាំងមូលមានក្រុមគ្រួសារ​ក្រីក្រនៅត្រឹមតែ ៥១ ក្រុមគ្រួសារប៉ុននោះ ០,៥៦% នៃចំនួនក្រុមគ្រួសារ។

យោងតាមលោកស្រី តូ ធីធូហុង លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំ សុងឡុក ដើម្បី​សម្រេចបានលទ្ធផលទាំងនេះ ឃុំបានផ្តោតលើការពិនិត្យ និងបែងចែកជាក្រុមគ្រួសារទៅជាមួយក្រុមៗដើម្បីមាន​វិធានការជួយឧបត្ថម្ភសមស្រប។ ព្រមទាំងជំរុញការផ្សព្វផ្សាយ ចលនាប្រជាជនឱ្យផ្លាស់ប្តូរផ្នត់គំនិតផលិតកម្ម ហ៊ានប្រើវិទ្យាសាស្ត្របច្ចេកទេស​ជឿនលឿន ផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹមតាមទិសដៅបង្កើនគុណតម្លៃ។

phum-soc-am-no-5.jpg
រសៀលថ្ងៃទី១០ ខែមេសា គណ:កម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណ:កម្មាធិការប្រជាជន គណ:កម្មាធិការរណសិរ្ស៍ឃុំឡុងហ៊ីប​ អញ្ជើញមកសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ដល់ព្រះសង្ឃ និងពុទ្ធបរិស័ទវត្តលតាវ័នព្រៃវល្លិ៍ ឃុំឡុងហ៊ីប ខេត្ត​វិញ​ឡុង​។ រូបថត៖ សហការី

ស្របពេលនោះដែរ ឃុំផ្តោតលើការអភិវឌ្ឍគំរូសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពដូចជា ការដាំដុះដូងសរីរាង្គ ការ​ដាំដូងខ្ទិះ ការចិញ្ចឹមគោបន្តពូជ ក៏ដូចជាការពង្រីកទូលាយគំរូផលិតកម្មបំពេញតាមស្តង់ដារ VietGAP ភ្ជាប់ជាមួយនឹងការប្រើប្រាស់ និងលក់ផលិតផល។ អាស្រ័យហេតុដូច្នេះហើយ តម្លៃផលិតកម្មកសិកម្មបានកើនឡើងពី​មួយជំហានទៅមួយជំហាន រួមចំណែកដល់ការបង្កើនប្រាក់ចំណូល និងបង្កើនគុណភាពការរស់នៅរបស់​ប្រជាជន ជាពិសេសគឺបងប្អូនជនជាតិ ខ្មែរ នៅក្នុងមូលដ្ឋាន។

ពាំនាំបុណ្យចូលឆ្នាំថ្មីពោរពេញដោយភាពបរិបូណ៌មកជូនបងប្អូនជនជាតិ ខ្មែរ

ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ខស័ក ឆ្នាំ២០២៦ ខេត្ត វិញឡុង បានចាត់តាំងពិធីជួបជុំអំណរ​បុណ្យចូលឆ្នាំថ្មី ដោយមានប្រមាណ ៨០០ ប្រតិភូជាសមណសក្តិ អ្នកមាន​កិត្យានុភាព កម្មាភិបាល និងមាមីងបងប្អូនជនជាតិខ្មែរគំរូនិមន្ត និងអញ្ជើញចូលរួម។ ទន្ទឹមនោះ ខេត្តបានបង្កើតក្រុមការងារជាច្រើនក្រុម​ចាត់ឱ្យអញ្ជើញទៅសួរសុខទុក្ខប្រគេននិងជូនពរឆ្នាំថ្មី ប្រគេនទេយ្យទាននិងជូនអំណោយឆ្នាំថ្មីបណ្តាគ្រឹះស្ថាន​សាសនា អង្គការ និងបុគ្គលគំរូនៅក្នុងមូលដ្ឋាន។

phum-soc-am-no-4.jpg
អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក ហ្វាង កុងធុយ អញ្ជើញថ្លែងសុន្ទរកថា និងប្រគេនពរ ជូនពរបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ២០២៦។ រូបថត៖ ថាញ់ហ្វា

ខេត្តបានចាត់ចែងឱ្យទៅសួរសុខទុក្ខ ប្រគេនទេយ្យទានទៅ ១៥៦ វត្តពុទ្ធសាសនាខ្មែរ នឹងថវិកា ៤ លានដុង​មួយវត្ត ១៨០ បុគ្គល គ្រួសារខ្មែរគោលនយោបាយគំរូ ដោយទទួលបានថវិកា ២ លានដុងក្នុងមនុស្សម្នាក់។ លើសពីនេះ មន្ទីរអប់រំ បណ្តុះបណ្តាល និងអង្គភាពសិល្បៈទាំងឡាយបម្រើមាមីងបងប្អូនជនជាតិ ខ្មែរ ក៏បាន​យកចិត្តទុកដាក់ជួយឧបត្ថម្ភដូចជាវិទ្យាល័យអន្តវាសិកជនជាតិ សាលាមធ្យមសិក្សាភាសាបាលី - ខ្មែរ អង្គភាពបណ្តុះ​បណ្តាលនិងសិល្បៈ ខ្មែរ ជាដើម ជាមួយនឹងថវិកា ៥ លានដុងក្នុងមួយអង្គភាព។

អាជ្ញាធរមូលដ្ឋាននៅក្នុងខេត្ត និងអង្គការមហាជននៅបានចលនារាល់ប្រភពធនធានសង្គមថែទាំក្រុមគ្រួសារក្រីក្រ និងក្រុម​គ្រួសារស្ថិតក្នុងស្ថានភាពលំបាក ដោយធានាថាប្រជាជនគ្រប់ៗផ្ទះអាចទទួលបុណ្យចូលឆ្នាំថ្មីក្នុងបរិយាកាសរីករាយ និងកក់​ក្តៅ។ ផ្តើមពីមូលនិធិ "ដើម្បីអ្នកក្រីក្រ" និងប្រភពចលនាពីសង្គមូបនីយកម្មជិត ២,៥ ពាន់លានដុង គណៈកម្មាធិការរណសិរ្ស​មាតុភូមិវៀតណា​ម​ប្រចាំខេត្ត វិញឡុង បានចែកជូនអំណោយជិត ៥.០០០ ចំណែក (តម្លៃ ៥០០.០០០ ដុងមួយចំណែក) ទៅ​ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតបន្ទាត់ភាពក្រីក្រ និងក្រុមគ្រួសារមានស្ថានភាពលំបាកលំបិននៅក្នុងខេត្ត។

phum-soc-am-no-6.jpg
ការរៀបចំពិធីដង្ហែសង្ក្រាន្តឆ្នាំថ្មីនៅវត្តសមោធារាមកំបាំងបាត់ នៅឃុំតាមង៉ាយ ខេត្តវិញឡុង។ រូបថត៖ សហការី

ក្រៅពីការអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយ ខេត្តក៏បានដំណើរការដោយព្រមៗគ្នាជាច្រើនវិធានការដើម្បីឲ្យប្រជាជន ខ្មែរ ​ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រកបដោយភាពសប្បាយរីករាយ និងសុវត្ថិភាព រៀបចំសកម្មភាពវប្បធម៌ សិល្បៈ និងកីឡាសមស្រប​តាមអត្តសញ្ញាណជនជាតិ ខ្មែរ។ បង្កើនការឃោសនាអំពីការកសាងរបៀបរស់នៅប្រកបដោយលក្ខណៈវប្បធម៌ ការប្រើប្រាស់​ភាពជឿនលឿននៃវិទ្យាសាស្ត្របច្ចេកទេសទៅក្នុងផលិតកម្ម និងការផ្លាស់ប្តូរយ៉ាងវិជ្ជមានរបស់ភូមិស្រុកនៅតំបន់បងប្អូនជនជាតិ​ ខ្មែរ រស់នៅ។

phum-soc-am-no-7.jpg
ក្រុមឆៃយ៉ាំ ក្រុមយក្ខស្វាត្រៀមខ្លួនជាស្រេចចូលរួមក្បួនដង្ហែសង្ក្រាន្តឆ្នាំថ្មីនៅវត្តសមោធារាមកំបាំងបាត់ នៅឃុំតាមង៉ាយ ខេត្តវិញឡុង។ រូបថត៖ សហការី

ផ្នែកសមត្ថកិច្ចទាំងឡាយក៏ផ្តោតលើការធានាការថែទាំសុខភាពប្រជាជន រៀបចំការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ ពង្រឹងសន្តិសុខនិងសណ្តាប់ធ្នាប់សង្គម ធានាការផ្គត់ផ្គង់ភ្លើងអគ្គិសនី ទឹកប្រើប្រាស់សម្រាប់ជីវិតប្រចាំថ្ងៃនិងក្នុងផលិតកម្ម ជាពិសេសនៅតំបន់ដែលមានប្រជាជន ខ្មែរ រស់នៅច្រើនកុះករ។ នាពេលខាងមុខ ខេត្តនឹងបន្តយកចិត្តទុកដាក់អនុវត្ត​គោល​នយោបាយជនជាតិប្រកបដោយប្រសិទ្ធភាព បង្កើតលក្ខខណ្ឌសម្រាប់ប្រជាជន ខ្មែរ ក្នុងការអភិវឌ្ឍផលិតកម្ម បង្កើនប្រាក់​ចំណូល កាត់បន្ថយភាពក្រីក្រ ព្រមទាំងថែរក្សា និងលើកស្ទួយអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អប្រពៃ។

ខេត្ត វិញឡុង មានប្រជាជនសរុបជិត ៣,៤ លាននាក់ ក្នុងនោះ បងប្អូនជនជាតិ ខ្មែរ ជាង ១០%។ បុណ្យចូលឆ្នាំថ្មី​មិនត្រឹមតែជាឱកាសសម្រាប់ជនរួមជាតិ ខ្មែរ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប៉ុននោះទេ ថែមទាំងជាពេលវេលាដើម្បីបង្ហាញពី​សាមគ្គីភាព និងការរួបរួមគ្នានៅក្នុងសហគមន៍ ខ្មែរ ផងដែរ។ ការផ្លាស់ប្តូរយ៉ាងវិជ្ជមានក្នុងផ្នែកសេដ្ឋកិច្ចសង្គមបានរួមចំណែកធ្វើឱ្យ​ពិធីបុណ្យចូលឆ្នាំប្រពៃណី ខ្មែរ កាន់តែបរិបូរ រីកចម្រើន បញ្ជាក់ពីការអភិវឌ្ឍប្រកបដោយស្ថិរភាពរបស់សហគមន៍ ខ្មែរ នៅក្នុង​ខេត្ត៕

អត្ថបទ៖ ថាញ់ហ្វា
ប្រែសម្រួល៖ ចន្ថា

(ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

អ្នក "រក្សាភ្នក់ភ្លើង" សាមគ្គីភាព សុខសាន្តនៅក្នុងភូមិនិគម

អ្នក "រក្សាភ្នក់ភ្លើង" សាមគ្គីភាព សុខសាន្តនៅក្នុងភូមិនិគម

ជាអ្នកមានប្រជាប្រិយភាពនៅភូមិ ហ្វាប៊ិញ ឃុំ សុងលុយ ខេត្ត ឡឹមដុង លោក លី អាស៊ី តែងតែធ្វើជាគំរូសកម្មក្នុងចលនាជនរួមជាតិរួមកម្លាំងកសាងជនបទថ្មី។

ជាយដែនផ្សារភ្ជាប់ ពូនជ្រុំចំណងមិត្តភាពពិសេស វៀតណាម - ឡាវ

ជាយដែនផ្សារភ្ជាប់ ពូនជ្រុំចំណងមិត្តភាពពិសេស វៀតណាម - ឡាវ

ប៉ុស្តិ៍ការពារព្រំដែន ចៀងតឿង (គណៈកម្មាធិការបញ្ជាការកងទ័ពការពារព្រំដែនខេត្ត សឺនឡា) ម៉ង់ណាំ ឈោងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាពរស់នៅ។

កម្មាភិបាលគរបាលនារីវ័យក្មេងអស់ពីចិត្តពីថ្លើមផ្សព្វផ្សាយច្បាប់ រួមចំណែកថែរក្សាសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនជនជាតិ

កម្មាភិបាលគរបាលនារីវ័យក្មេងអស់ពីចិត្តពីថ្លើមផ្សព្វផ្សាយច្បាប់ រួមចំណែកថែរក្សាសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនជនជាតិ

វេនល្បាតមួយក្នុងពេលយប់ វគ្គឃោសានាផ្នែកច្បាប់មួយពេល ខណៈពេលចុះជួបជាមួយប្រជាជនម្តងឬក៏គំនិតផ្តួចផ្តើមតូចមួយជួយការងារកាន់តែមានប្រសិទ្ធភាពថែមទៀត។ ចំពោះអ្នកស្រី ង្វៀន ហុងអឹន កម្មាភិបាលគរបាលនារីឃុំ ថាញ់ទុង (ឃុំចំណុះតំបន់ ៣ តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំរបស់ខេត្ត កាម៉ៅ) ដំណើរយុវវ័យត្រូវបានសរសេរដោយបណ្តាទង្វើដូច្នោះ - កន្លែងសុខក្សេមក្សាន្តមួយថ្ងៃៗ របស់ប្រជាជនគឺជាផ្នែកដ៏មានអត្ថន័យមួយក្នុងអំឡុងខែឆ្នាំដ៏ស្រស់ស្អាតបំផុតនៃជីវិតរបស់ខ្លួន។

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរព រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរព រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

ព្រឹកថ្ងៃទី ១៤ ខែ តុលា លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង រួមជាមួយថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលរួមពិធីគោរព រំលឹកវិញ្ញាណក្ខន្ធទាំង ៧៣១ អដ្ឋិធាតុយុទ្ធជនពលីដែលត្រូវបានស្វែងរក ប្រមូលផ្តុំនៅឧទ្យាន លេ ធីរៀង រៀបចំឡើងដោយគណៈបង្គាប់ការអំពីការស្វែងរក ប្រមូលផ្តុំនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីទីក្រុង ហូ ជីមិញ។

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

នៅកណ្តាលភូមិនិគមតំបន់ភ្នំខេត្ត ឡាយចូវ ជំហានជើងរបស់យុទ្ធជនការពារព្រំដែនមិនត្រឹមតែបន្សល់ទុកដានជើងនៅលើដងផ្លូវល្បាត នៅក្បែរបង្គោលព្រំដែនទាំងឡាយប៉ុននោះទេ ថែមទាំងនៅលើដំណើរការនាំយកចំណេះដឹងឌីជីថល ច្បាប់និងវិធីធ្វើថ្មីមកកាន់ភូមិនីមួយៗ ខ្ទមចម្ការតាមភ្នំនីមួយៗ។ វរសេនីយ៍ត្រី ង្វៀន យុយខាញ់ អនុប្រធានស្នងការនយោបាយ លេខាសាខាសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ប៉ុស្តិ៍ការពារព្រំដែន វ៉ាងម៉ាចាយ គឺជាយុវជនម្នាក់ដូច្នេះ។

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ការផ្សព្វផ្សាយ អប់រំច្បាប់សម្រាប់តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំគឺជាគោលការណ៍ដ៏ធំ ជាយុទ្ធសាស្ត្រឥតងាករេរបស់បក្ស រដ្ឋ ក្នុងគោលបំណងនាំយកច្បាប់ចូលទៅក្នុងជីវភាពរស់នៅ លើកកម្ពស់ការយល់ដឹង ស្មារតីគោរពច្បាប់ជាធំនិងធានាសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន។ អ្នកយកព័ត៌មានការសែតព័ត៌មាននិងជនជាតិ (ទីភ្នាក់ងារព័ត៌មានវៀតណាម) បានធ្វើបទសម្ភាសន៍ជាមួយលោក ផាន ហុងង្វៀន អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំច្បាប់និងជំនួយផ្នែកច្បាប់ (ក្រសួងយុត្តិធម៌) ជុំវិញបញ្ហានេះ។

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

អញ្ជើញឆ្លើយសម្ភាសន៍សារព័ត៌មានអំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់សមមិត្ត លេ មិញហ៊ឹង សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីនៃរដ្ឋភិបាលទៅកាន់ប្រទេស ឡាវ និង កម្ពុជា លោកសមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស លេ ហ្វាយទ្រុង បញ្ជាក់ពីដំណើរទស្សនកិច្ចនេះមានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់។

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មិត្តអ្នកអានសួរថា៖ បងស្រីរបស់ខ្ញុំកើតនៅខែ មិថុនា ឆ្នាំ ១៩៧៨ មានរយៈពេល ២០ ឆ្នាំធ្វើការនិងចូលរួមបង់ប្រាក់ធានារ៉ាប់រងសង្គមនៅតំបន់លំបាកលំបិនខ្លាំង តើពេលណាបានចូលនិវត្តន៍តាមអនុក្រឹត្យលេខ ១៥៤/២០២៥/NĐ-CP ដែរ?

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

នៅតាមឃុំតំបន់ភ្នំនៃខេត្ត ក្វាងង៉ាយ - កន្លែងប្រមូលផ្តុំបងប្អូនជនជាតិទាំង ៤៤ ជនជាតិភាគតិចរស់នៅជាមួយគ្នា គ្រឿងរារាំងភាសាធ្លាប់ជាការលំបាកដ៏ធំក្នុងការងារទំនាក់ទំនង ដោះស្រាយការងាររបស់កងជួរកម្មាភិបាល យុទ្ធជននិងគ្រូបង្រៀនដែលបម្រើការងារនៅថ្នាក់មូលដ្ឋាន។

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អស់រយៈពេលជាងពីរខែបង្រៀនថ្នាក់លុបបំបាត់អនក្ខរភាពជូនសិក្ខាកាមទាំង ១៨ រូបដែលជាបងប្អូនជនជាតិ យ៉ាវ នៅភូមិ តឹនគីម ឃុំ ថឹនសា ខេត្ត ថាយង្វៀន អ្នកគ្រូ ហា ធីផឿង ត្រេកអរនៅពេលបានឃើញតាំងពីការផ្លាស់ប្តូរនីមួយៗ របស់សិស្ស ពីមនុស្សដែលនៅមានការញញើតញញើម មិនទាន់ស្គាល់តួអក្សររហូតដល់អាចអាន អាចសរសេរ និងផ្ញើសារតាមទូរស័ព្ទដោយ​ខ្លួនឯងបាន ។ល។

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

ខេត្ត ដាក់ឡាក់ មានចំនួន ៤៥ ជនជាតិរស់នៅជាមួយគ្នា ក្នុងនោះបងប្អូនជនជាតិភាគតិចមានចំនួនជាង ២៥%។ នៅក្នុងជីវភាពសហគមន៍ កងជួរព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាបត្រូវបានប្រៀបដូចជា “ព្រឹទ្ធព្រឹក្ស” ទាំងឡាយ នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ ជាស្ពានមេត្រីនាំយកគោលការណ៍ គោលនយោបាយមកកាន់ប្រជាជន រួមចំណែកពង្រឹងធ្លុងមហាសាមគ្គី ថែរក្សាភាពសុខក្សេមក្សាន្តភូមិនិគមនិងជំរុញការអភិវឌ្ឍនៅមូលដ្ឋាន៕

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

ដោយយល់ដឹងយ៉ាងជ្រាលជ្រៅអំពីគ្រោះមហន្តរាយដែលបណ្តាលមកពីការរៀបការរវាងញាតិលោហិតនិងការរៀបការមិនទាន់គ្រប់អាយុ ប៉ុន្មានឆ្នាំកន្លង បក្ស រដ្ឋសភានិងរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ជាហូរហែ គោលនយោបាយគន្លឹះព្រមៗ គ្នាក្នុងគោលបំណងកាត់បន្ថយ និងឈានដល់លុបបំបាត់ស្ថានភាពនេះ។

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

ផលវិបាកនៃការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិតគឺជាមូលហេតុឫសគល់បណ្តាលឱ្យកាយសម្បទាមនុស្ស និងគុណភាពប្រជាជននៅតំបន់បងប្អូនជនជាតិ​ភាគតិចនៅមានកម្រិត។ ហ្សែនតំណពូជពីឪពុកម្តាយទៅកូនធ្វើឱ្យកុមារកើតមកងាយកើតជំងឺក្រិសក្រិនឆ្អឹង ទាបតូចកូន ។ល។ និងគំនួចក្រខ្សត់អត់ឃ្លានបង្កប់នៅតំបន់ភ្នំ។

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

ទោះបីជាអត្រានៃការរៀបការរវាងញាតិលោហិតមិនគគ្រឹកដូចការរៀបការមិនទាន់គ្រប់អាយុក៏ដោយ ប៉ុន្តែផលវិបាកដែលបន្សល់ទុកចំពោះស្ថានភាពរាងកាយរបស់មនុស្ស និងគុណភាពចំនួនប្រជាជនមិនអំណោយផលឡើយ។ ការរៀបការរវាងញាតិលោហិតបានក្លាយជា "មុខរបួស" ដ៏រ៉ាំរ៉ៃប៉ះពាល់ដល់មាឌ បញ្ញា និងការលូតលាស់ពូជពង្សនៅតំបន់ភ្នំតាំងជាយូរមកហើយ។

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

ក្នុងសំឡេងស្គរបើកសាលាលាន់រំពង សិស្សសាលាជនជាតិភាគតិចនៅគ្រប់តំបន់ភូមិភាគក្នុងប្រទេសទាំងមូលឈានចូលសាលាទើបតែសម្ពោធឆ្លងថ្មីៗ ដោយមានស្នាមញញឹមដ៏ស្រស់ប្រិមប្រិយ។

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

ចំពោះបងប្អូនបណ្តាជនជាតិភាគតិច ទិវាឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា គឺជាទិវាបុណ្យឯករាជ្យជាតិ - បុណ្យជួបជុំដ៏ធំបំផុត សប្បាយបំផុតក្នុងឆ្នាំ។

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

គ្រាន់តែអនុវត្តអនុក្រឹត្យលេខ 339/2025/NĐ-CP របស់រដ្ឋាភិបាលស្តីពីការឧបត្ថម្ភពេលបាយសាលាថ្ងៃត្រង់មួយសប្តាហ៍ក្រោយ គំរូសាលាបង្រៀននិងរៀនពេញមួយថ្ងៃនៅឃុំព្រំដែនទីក្រុង ដុងណាយ ចំនួន ៨ បានប្រព្រឹត្តទៅយ៉ាងមានរបៀបរៀបរយ។

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

ទីក្រុង ដាណាំង មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយប្រទេសជាមិត្ត ឡាវ ជាង ១៥៧ គីឡូម៉ែត្រ។ លើជួរភ្នំ ទ្រឿងសឺន ដ៏មហាសាល ជីវភាពរស់នៅរបស់បងប្អូនជនជាតិតែងតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយយុទ្ធជនការពារព្រំដែនទាំងឡាយ។

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ថាញ់នឿ (ខេត្ត ដៀនបៀន) ជួយគ្នាចងកន្សែងក្រហមបង់កក្នុងថ្ងៃបើកបវេសនកាលថ្នាំសិក្សាថ្មី។

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ថ្ងៃទី ៦ ខែ សីហា នៅតំបន់តាំងទីលំនៅឡើងវិញនៅភូមិ សឹនបៃ ឃុំ មឿងថាន ខេត្ត ឡាយចូវ ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនដែលត្រូវបាត់បង់ផ្ទះដោយសារទឹកជំនន់។

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

ដោយមានទិសស្លោក “ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់ប្រភពកម្លាំង” បក្ខភាគ អាជ្ញាធរទីក្រុង ហូ ជីមិញ កំពុងប្តេជ្ញាចិត្តបង្កើតជំហានស្ទុះផ្លោះក្នុងការរៀបចំទីក្រុងឡើងវិញ ធ្វើឱ្យបរិស្ថានព្រែក ប្រឡាយស្អាតបាត ស្រាយរាល់ចំណុចរាំងស្ទះដែលនៅសល់តាំងពីយូរមកហើយ។

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

ទោះបីជាដាក់គោលដៅរុះរើផ្ទះរាប់ម៉ឺនខ្នងជាប់មាត់ទន្លេ ព្រែក ប្រឡាយឆ្លងកាត់ច្រើនដំណាក់កាលក៏ដោយ ប៉ុន្តែមកទល់ពេលនេះវឌ្ឍនភាពអនុវត្តនៅទីក្រុង ហូ ជីមិញ នៅតែមានភាពយឺតយ៉ាវជាងការរំពឹងទុក។

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

ជាច្រើនឆ្នាំកន្លង ទីក្រុង ហូ ជីមិញ អនុវត្តរាល់កម្មវិធីរៀបចំទីក្រុង លើកកម្ពស់ជីវភាពប្រជាជនឡើងវិញជាបន្តបន្ទាប់ ដោយផ្តោតសំខាន់ទៅលើការកែលម្អទេសភាពបរិស្ថានឡើងវិញ និងរើផ្ទះនៅតាមប្របដងព្រែក ប្រឡាយ។ ក៏ប៉ុន្តែ ដើម្បីអនុវត្តគោលដៅនេះ ទីក្រុងត្រូវប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន កិច្ចការសងសំណងរុះរើសំណង់យកការដ្ឋានសាងសង់ កសាងតំបន់តាំងទីលំនៅឡើងវិញជូនប្រជាជន និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង។

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ទីក្រុង ហូ ជីមិញ មិនត្រឹមតែត្រូវបានដឹងឮដល់ថាជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចមួយដ៏ស្វាហាប់ប៉ុននោះទេ ថែមទាំងជាដែនដីសន្តោសប្រណីតៀតផង ជាកន្លែងប្រមូលផ្តុំសេចក្តីមេត្តាធម៌។ នៅកណ្តាលចង្វាក់ជីវិតដ៏មមាញឹក នៅតែមានផ្ទះបាយ ហាងបាយសប្បុរសធម៌ស្ម័គ្រចិត្តដុតភ្លើងឆេះយ៉ាងសន្ធោសន្ធៅស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃ ចាប់តាំងពីចំណែកបាយ "ស្តង់ដារវេជ្ជសាស្ត្រ" តម្លៃ ០ ដុង (ឥតគិតថ្លៃ) បីបមថ្នមថ្នាក់អាយុជីវិតជូនអ្នកជំងឺលាងឈាមរហូតដល់ចំណែកអាហារតម្លៃ ១.០០០ ឬ ២.០០០ ដុងរក្សាសេចក្តីថ្លៃថ្នូរទាំងអស់ជូនពលករក្រីក្រ ត្បាញបានជារូបភាពដ៏ស្រស់ស្អាតអស្ចារ្យអំពីមេត្តាធម៌នៅកន្លែងដីក្រុង។

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ នឹងរើផ្ទះចំនួន ២០.០០០ ខ្នងដែលមានទីតាំងនៅជាប់មាត់ទន្លេ ព្រែក ប្រឡាយដើម្បីកសាងទីក្រុង កែលម្អបរិស្ថានរស់នៅរបស់ប្រជាជននិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ផ្លូវទឹកឡើងវិញ។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ៧ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា ក្នុងអំឡុងពេលបន្តពង្រីកវិសាលភាពស្វែងរកក្នុង​មណ្ឌល B នៃឧទ្យាន លេ ធីរៀង កងកម្លាំងបំពេញការងារបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្ថែម ១០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ១ សម្រាប់​ទៀត។

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការអនុវត្តសេចក្តីសម្រេច 31/2026/NQ-CP ទីក្រុង ហូ ជីមិញ កំពុងពិនិត្យពិច័យឡើងវិញ បែងចែកប្រភេទនិងផ្លាស់ប្តូរមុខងារអគារ ដីសាធារណៈដែលនៅសេសសល់ ផ្តល់អាទិភាពដល់ការរៀបចំទៅលើសុខាភិបាល អប់រំ វប្បធម៌ កីឡានិងទីធ្លាសហគមន៍។ ការប្រកាសបញ្ជីរាយនាមជាសាធារណៈ កាត់បន្ថយនីតិវិធី កំណត់អង្គភាពគ្រប់គ្រងនិងការកៀរគរប្រភពកម្លាំងសង្គមច្បាស់លាស់នឹងជួយកាត់បន្ថយស្ថានភាពបោះបង់ចោលទំនេរ ខាតបង់ បង្កើតផាសុកភាពជូនប្រជាជន។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៥ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឱ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ៥ សម្រាប់បន្ថែមទៀតនៅមណ្ឌល B ​ឧទ្យាន លេ ធីរៀង។

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

ដែនដីតំបន់ព្រំដែន ក្វាងទ្រឹក ខេត្ត ឡឹមដុង កំពុងបន្តផ្លាស់ប្តូរមុខមាត់ថ្មី។ សមិទ្ធផលនេះអាស្រ័យដោយផ្តល់អាទិភាពប្រភពកម្លាំងពីថ្នាក់មជ្ឈិម និងមូលដ្ឋាន ការរួមកម្លាំងកាយ ការរួមគំនិតរបស់សហគមន៍បណ្តាជនជាតិជាបងប្អូនដែលរស់នៅក្នុងភូមិសាស្រ្តឃុំ។ ជាពិសេស គឺតួនាទីធ្វើជាគំរូក៏ដូចជាទឹកចិត្តដើម្បីសហគមន៍របស់ចាស់ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពក្នុងតំបន់បងប្អូនជនជាតិភាគតិច។