ដោយមានស្មារតី "ការពារប្រទេសប្រជាសុខសាន្ត" សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន តែងតែរួមដំណើរជាមួយអាជ្ញាធរអនុវត្តសកម្មភាពសុខុមាលភាពសង្គមជាច្រើន រួមចំណែកលើកកម្ពស់ជីវភាពបងប្អូនជនជាតិនិងការពារព្រំដែនជាតិ។
តំណាងសមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន និងយុទ្ធជនការពារព្រំដែននៅបង្គោលព្រំដែន ១០៨៨។
តំណាងសមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន សួរសុខទុក្ខវីរមាតា វៀតណាម នៅលើភូមិសាស្ត្រ។
លេចធ្លោក្នុងដំណាក់កាល ២០២៤ - ២០២៥ សមាគមពុទ្ធសាសនាខេត្តបានសហការជាមួយសប្បុរសជនទាំងឡាយឧបត្ថម្ភចំនួន ៨៩០ លានដុងកសាងជិត ៣០ ខ្សែផ្លូវត្រួតពិនិត្យបង្គោលព្រំដែននៅតាមឃុំ បាស៊ើន ហ្វាង វ៉ាន់ធូ កាវឡុក។ ខ្សែផ្លូវទាំងនេះបានជួយបណ្តាយុទ្ធជនការពារព្រំដែនស្រាកស្រាន្តការលំបាកលំបិនក្នុងការយាមល្បាត គ្រប់គ្រងអធិបតេយ្យភាពព្រំដែនជាតិ។
តំណាងសមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន សួរសុខទុក្ខជួយជ្រោមជ្រែងប្អូនៗ សិស្សសាលាមានស្ថានភាពលំបាកលំបិន។
តំណាងសមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន រួមជាមួយនឹងភាគីពាក់ព័ន្ធប្រារព្ធពិធីកាត់ខ្សែបូសម្ពោធបង្គោលព្រំដែន ១០៨៨។
ទន្ទឹមនឹងនោះ សមាគមពុទ្ធសាសនាខេត្តថែមទាំងសហការប្រគល់ជូនស្ពាន អានឡាក ចំនួន ៤ (លេខ ១៥, ១៦ ១៧ និង ១៨) និងផ្ទះមហាសាមគ្គីមួយខ្នងជូនគ្រួសារលោក ហ្វាង វ៉ាន់ម៉ាក នៅភូមិ បាន ស ឃុំ ទ្រីឡេ។
សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន រួមជាមួយសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូ ជីមិញ ខេត្ត ឡាងស៊ើន ប្រារព្ធពិធីសម្ពោធនិងដាក់ឱ្យប្រើប្រាស់ស្ពាន អានឡាក ១៤។
សមណជនជី ពុទ្ធបរិស័ទក៏តែងតែចូលរួមជាច្រើនសកម្មភាពសុខុមាលភាពសង្គម តបស្នងសងគុណ ឧបត្ថម្ភសិស្សសាលាក្រីក្រមានស្ថានភាពលំបាកលំបិន កសាងតំបន់ជនបទថ្មីផងដែរ ។ល។
អត្ថបទនិងរូបថត៖ តៀនវិញ
ប្រែសម្រួល៖ យ័ញលើយ
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ