វឌ្ឍនភាពតំបន់ជនបទថ្មីស្រុក ឌិញក្វាន

ប្រព័ន្ធគមនាគមន៍ជនបទត្រូវបានបើកទូលាយធ្វើឲ្យល្អប្រសើរជាងមុនបម្រើតម្រូវការធ្វើដំណើរទៅមក ដឹកជញ្ជូនទំនិញរបស់ប្រជាជននៅឃុំ ភូវិញ (ស្រុក ឌិញក្វាន ខេត្ត ដុងណាយ)។ រូបថត៖ អានហៀវ
ប្រព័ន្ធគមនាគមន៍ជនបទត្រូវបានបើកទូលាយធ្វើឲ្យល្អប្រសើរជាងមុនបម្រើតម្រូវការធ្វើដំណើរទៅមក ដឹកជញ្ជូនទំនិញរបស់ប្រជាជននៅឃុំ ភូវិញ (ស្រុក ឌិញក្វាន ខេត្ត ដុងណាយ)។ រូបថត៖ អានហៀវ

ឌិញក្វាន ជាស្រុកកសិកម្មតំបន់ភ្នំ មានសណ្ឋានដីស្មុគស្មាញនិងជាមូលដ្ឋានលំបាកលំបិនបំផុតនៃខេត្ត ដុងណាយ ស្ថិតនៅច្រកទ្វារឦសានបណ្តោយតាមខ្សែផ្លូវជាតិ ២០ តភ្ជាប់ តីង្វៀន ជាមួយនឹងតំបន់សេដ្ឋកិច្ចគោលដៅសំខាន់ភាគខាងត្បូង។

ស្រុកនេះមានផ្ទៃដីធម្មជាតិចំនួន ៩៧.១៣៥ ហិកតា ស្មើនឹង ១៦,៤% នៃខេត្តទាំង មូល ប្រជាជនចំនួន ១៨៥.១៥៧ នាក់ រស់នៅជនបទចំនួន ៨៩% ដង់ស៊ីតេចំនួន ១៩៥ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។

វឌ្ឍនភាពតំបន់ជនបទថ្មីស្រុក ឌិញក្វាន ảnh 1ទិដ្ឋភាពរួមស្រុក ឌិញក្វាន សព្វថ្ងៃនេះ។ រូបថត៖ អានហៀវ

ឆ្នាំ ២០១៨ ស្រុក ឌិញក្វាន ត្រូវបានទទួលស្គាល់សម្រេចស្តង់ដារជនបទថ្មីហើយចាប់តាំងពីពេលនោះរហូតមកទល់ពេលនេះបក្ខភាគ អាជ្ញាធរនិងប្រជាជនស្រុក ឌិញក្វាន តែងតែរួមកម្លាំង រួមចិត្តគំនិតគ្នាឆ្លងកាត់រាល់ការលំបាកលំបិន ផ្តោតលើការកសាងជនបទថ្មី ប្រែក្លាយ ឌិញក្វាន ពីស្រុកក្រីក្រមួយបាន "ប្រែប្រួលមុខមាត់ថ្មី" ពីមួយជំហានទៅមួយជំហានហើយកំពុងស្ថិតនៅលើចលនការ "រត់សាប់" ដើម្បីបញ្ចប់លក្ខណៈវិនិច្ឆ័យជនបទថ្មីកម្រិតលើកកម្ពស់ទាំងអស់។

មានឱកាសអញ្ជើញមកទស្សនាស្រុក ឌិញក្វាន ក្នុងកំឡុងថ្ងៃនេះ នឹងឃើញផ្លូវក្រាលកៅស៊ូត្រង់ភ្លឹង ផ្ទះសម្បែងធំទូលាយនិងស្រស់ស្អាត ជីវភាពរស់នៅរបស់ប្រជាជនដ៏សុខសាន្តត្រាណ ស្ងប់ស្ងាត់ គុណភាពជីវភាពរស់នៅកាន់តែកែលម្អឡើងនិងវឌ្ឍនភាពពីមួយថ្ងៃទៅមួយថ្ងៃ។

យោងតាមគណៈកម្មាធិការប្រជាជនស្រុក ឌិញក្វាន មកទល់នឹងពេលនេះ ស្រុក ឌិញក្វាន សម្រេចបានចំនួន ៣២/៣៨ សន្ទស្សន៍ស្រុកជនបទថ្មី ៣១/៣៨ សន្ទស្សន៍ស្រុកជនបទថ្មីកម្រិតលើកកម្ពស់ដំណាក់កាល ២០២១ - ២០២៥ ក្នុងនោះឃុំ ១២/១៣ នៃស្រុកបានសម្រេចស្ដង់ដារជនបទថ្មីកម្រិតលើកកម្ពស់ ២/១៣ ឃុំសម្រេចជនបទថ្មីកម្រិតលើកកម្ពស់គំរូហើយដោយមានគោលដៅឆ្នាំ ២០២៣ នឹងក្លាយជាស្រុកសម្រេចស្តង់ដារជនបទថ្មីកម្រិតលើកកម្ពស់ ស្រុកបាននិងកំពុងបន្តទាញយកផលប្រកបដោយប្រសិទ្ធភាពនូវប្រៀបខ្លាំង "កសិកម្មតំបន់ភ្នំអេកូឡូស៊ី" "កសាងជនបទថ្មីដើរទន្ទឹមនឹងអភិវឌ្ឍផលិតកម្មកសិកម្មប្រកបដោយប្រសិទ្ធ ភាពនិងនិរន្តរភាព" ដោយផ្តោតលើការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹម ចាប់តាំងពីដំណាំដាំដុះ សត្វចិញ្ចឹមមិនសូវមានប្រសិទ្ធភាពងាកទៅដាំដុះដំណាំ សត្វចិញ្ចឹមមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ជាពិសេសប៉ុន្មានឆ្នាំថ្មីៗ នេះ ផ្ទៃដីដាំទុរេនស្រុក ឌិញក្វាន បានកើនឡើងគួរអោយ កត់សម្គាល់។

វឌ្ឍនភាពតំបន់ជនបទថ្មីស្រុក ឌិញក្វាន ảnh 2ក្រូចថ្លុង - ប្រភេទដំណាំមួយក្នុងចំណោមប្រភេទដំណាំជួយមាមីងបងប្អូនកសិករនៅស្រុក ឌិញក្វាន (ដុងណាយ) រួចផុតពីភាពក្រីក្រ។ រូបថត៖ អានហៀវ

បច្ចុប្បន្នទូទាំងស្រុកមានលេខកូដតំបន់ដាំទុរេនចំនួន ៣ ដោយមានផ្ទៃដីសរុបជាង ២៣១ ហិកតា ប្រមូលផ្តុំនៅតាមឃុំដូចជា ថាញ់ស៊ើន ភូលើយ ហើយនឹងបន្តអនុវត្តការចងសម្ពន្ធគ្នាក្នុងផលិតកម្ម កសាងលេខកូដតំបន់ដាំដុះ កិច្ចសន្យាលក់ដូរផលិតផលដើម្បីដើមទុរេនបានអភិវឌ្ឍប្រកបដោយស្ថិរភាពនិងនិរន្តរភាព។

តម្លៃផលិតកម្មផ្នែកកសិកម្ម - រុក្ខកម្ម - ជលផលរបស់ស្រុក រយៈពេលកន្លងទៅថ្មីៗ នេះកើនឡើងជាមធ្យមជិត ៤,៤% ក្នុងមួយឆ្នាំ ប្រាក់ចំណូលជាមធ្យមសម្រេចបានក្នុងមនុស្សមួយនាក់ជាង ៧០ លានដុងក្នុងមួយឆ្នាំ តម្លៃផលិតកម្មកសិកម្មក្នុងមួយហិកតានៃផ្ទៃដីដាំដុះចិញ្ចឹម ជលផលសម្រេចបានជាង ២០០ លានដុងក្នុងមួយហិកតា ។ល។

ស្រុកក៏បានកៀរគរប្រភពកម្លាំងវិនិយោគអភិវឌ្ឍភូមិសាស្ត្រសរុបកើនឡើងចំនួន ១,៣២ ដងធៀបនឹងដំណាក់កាល ២០១៥ - ២០២០ ដើម្បីវិនិយោគលើសំណង់គមនាគមន៍ជនបទ ស្ថានីយ៍បូមទឹកនិងបណ្តាគម្រោងបម្រើការកសិកម្ម រៀបចំប្លង់គោលលើផ្ទៃដីជាង ២២៥ ហិកតាសម្រាប់តំបន់ផលិតកសិកម្មប្រើបច្ចេកវិទ្យាខ្ពស់ ឧបត្ថម្ភជិត ១,១ ពាន់ក្រុមគ្រួសារធ្វើបរិវត្តកម្មដំណាំដាំដុះលើផ្ទៃដីជិត ១ ពាន់ហិកតាដោយមានទឹកប្រាក់សរុបជាង ៥,៤ ពាន់លានដុង កសាងលេខកូដតំបន់ដាំដុះចំនួន ៣៤ សម្រាប់ផលិតផលចម្បងៗ នៅលើភូមិសាស្ត្រ ខ្សែចង្វាក់ចង សម្ពន្ធគ្នាក្នុងផលិតកម្មចំនួន ២៧ ជាដើម។

គិតតាំងពីឆ្នាំ ២០១១ រហូតមកទល់ពេលនេះ ប្រព័ន្ធផ្លូវគមនាគមន៍នៅលើភូមិសាស្រ្តទូទាំងស្រុក ឌិញក្វាន ត្រូវបានអនុវត្តវិនិយោគធ្វើឲ្យល្អប្រសើរជាងមុននូវបេតុង ចាក់ថ្មក្រួសក្រហមលើផ្លូវចំនួន ៥៤៥ ខ្សែដោយមានប្រវែងសរុបចំនួន ៦៥៥,០០ គីឡូម៉ែត្រ ថវិកាអនុវត្តសរុបឡើងដល់ជាង ១.០០០ ពាន់លានដុង។

ប្រព័ន្ធគមនាគមន៍បានតភ្ជាប់ស្រុកដល់ទីកណ្ដាលនៃបណ្តាឃុំនិងតំបន់លំនៅ ឋានផ្តោតលើការជួយការធ្វើដំណើរ ដឹកជញ្ជូនទំនិញនិងផ្លាស់ប្តូរសេដ្ឋកិច្ចត្រូវបានកែលម្អស្ទើរតែទាំងស្រុង។

រយៈពេលខាងមុខ ស្រុកបន្តកៀរគរជាអតិបរិមារាល់ប្រភពកម្លាំងដើម្បីវិនិយោគក្នុងការអភិវឌ្ឍផ្លូវគមនាគមន៍ បើកទូលាយ ធ្វើឲ្យល្អប្រសើរជាងមុននូវបណ្តាញផ្លូវគមនាគមន៍ប្រកបដោយសង្គតិភាពក៏ដូចជាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋ កិច្ច - សង្គម ក្នុងគោលបំណងអនុវត្តគោលដៅធ្វើបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចតាមទិសដៅឧស្សាហូបនីយកម្ម ទំនើបកម្មកសិកម្ម ជនបទ។

វឌ្ឍនភាពតំបន់ជនបទថ្មីស្រុក ឌិញក្វាន ảnh 3ប្រព័ន្ធគមនាគមន៍ជនបទត្រូវបានបើកទូលាយធ្វើឲ្យល្អប្រសើរជាងមុនបម្រើតម្រូវការធ្វើដំណើរទៅមក ដឹកជញ្ជូនទំនិញរបស់ប្រជាជននៅឃុំ ភូវិញ (ស្រុក ឌិញក្វាន ខេត្ត ដុងណាយ)។ រូបថត៖ អានហៀវ

ព្រមទាំងបន្តពង្រីកឧត្តមភាពមានស្រាប់របស់មូលដ្ឋាន អភិវឌ្ឍកសិកម្មបច្ចេក វិទ្យាខ្ពស់ផ្សារភ្ជាប់ជាមួយនឹងទេសចរណ៍ កំណើនសេដ្ឋកិច្ចតាមទិសដៅស្ថិរភាព និរន្តរភាព ទាញយកផលនិងប្រើប្រាស់បណ្តាប្រភពកម្លាំងប្រកបដោយប្រសិទ្ធ ភាពសម្រាប់វិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ គ្រប់គ្រងធនធានបរិស្ថានអេកូឡូស៊ី អភិវឌ្ឍវិស័យវប្បធម៌ - សង្គមគ្រប់ជ្រុងជ្រោយ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនឥតឈប់ឈរ បង្រួមគម្លាតអ្នកមានអ្នកក្រ កាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព៕

អត្ថបទ៖ ធូហឿង
បញ្ចូលទិន្នន័យដោយប្រែសម្រួលដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

បមាណីយកម្មអប់រំជនជាតិ បង្រួញគម្លាតតំបន់ភូមិភាគ

បមាណីយកម្មអប់រំជនជាតិ បង្រួញគម្លាតតំបន់ភូមិភាគ

ខេត្ត វិញឡុង ផ្តោតសំខាន់ទៅលើវិធានការសំដៅបង្កើតការផ្លាស់ប្តូរជាមូលដ្ឋាន យ៉ាងខ្លាំងក្លាអំពីគុណភាព និង​ប្រសិទ្ធភាពអប់រំបណ្តុះបណ្តាលនៅក្នុងតំបន់បងប្អូនជនជាតិ ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់លើកកម្ពស់គុណភាព​អប់រំចំណេះទូទៅ និង​អភិវឌ្ឍន៍ធនធានមនុស្សក្នុងស្រុកប្រកបដោយចីរភាព។

អ្នកមានប្រជាប្រិយភាពកសាង "ក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន" នៅភូមិភាគខាងត្បូង

អ្នកមានប្រជាប្រិយភាពកសាង "ក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន" នៅភូមិភាគខាងត្បូង

ថ្ងៃទី ១៨ ខែ មេសា នៅទីក្រុង កឹនធើ អគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជន វៀតណាម បានរៀបចំកិច្ចជំនួបព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ ប្រធានមណ្ឌល អ្នកមានប្រជាប្រិយភាពនិងសមណស័ក្ដិសាសនាគំរូភូមិភាគខាងត្បូង។

វៀតណាមបញ្ជាក់ពីស្មារតីសកម្ម ទទួលខុសត្រូវ និងស្ថាបនា

វៀតណាមបញ្ជាក់ពីស្មារតីសកម្ម ទទួលខុសត្រូវ និងស្ថាបនា

យោងតាមប្រេសិតពិសេស​ទីភ្នាក់ងារពត៌មានវៀតណាម នៅរាត្រីថ្ងៃទី ៨ ខែឧសភា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានធ្វើមាតុភូមិនិវត្តន៍មកដល់ ហាណូយ វិញ បានបញ្ចប់ដោយជោគជ័យនូវការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៨ នៅទីក្រុង សេប៊ូ ប្រទេស ហ្វីលីពីន នៅថ្ងៃទី ៧ និងទី ៨ ខែឧសភា៕

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជួបសវនាការលោកស្រីនាយករដ្ឋមន្ត្រី ស្រីលង្កា ហារិនី អមរាសុរិយា

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជួបសវនាការលោកស្រីនាយករដ្ឋមន្ត្រី ស្រីលង្កា ហារិនី អមរាសុរិយា

យោងតាមបេសកជនពិសេសទីភ្នាក់ងារព័ត៌មានវៀតណាម ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋដល់ ស្រីលង្កា នារសៀលថ្ងៃទី ៨ ខែ ឧសភា តាមម៉ោងក្នុងស្រុក នៅរដ្ឋធានី កូឡុំបូ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម បានមានកិច្ចជំនួបសវនាការនាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះលោកស្រី ហារិនី អមរាសុរិយា៕

វៀតណាម - ឥណ្ឌា៖ បណ្តាទម្លុះទម្លាយនៃ​​​សសរស្ដម្ភសំខាន់ៗ​ក្នុង​កិច្ចសហប្រតិបត្តិការទាំងឡាយ

វៀតណាម - ឥណ្ឌា៖ បណ្តាទម្លុះទម្លាយនៃ​​​សសរស្ដម្ភសំខាន់ៗ​ក្នុង​កិច្ចសហប្រតិបត្តិការទាំងឡាយ

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញទៅកាន់សាធារណរដ្ឋ​ ឥណ្ឌា ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែឧសភា បានបញ្ចប់ដោយជោគជ័យ ជាមួយនឹងលទ្ធផលលេចធ្លោជាច្រើន បានបន្សល់ទុកនូវស្លាកស្នាមដ៏ជ្រាលជ្រៅលើទំនាក់ទំនងទ្វេភាគីរវាងវៀតណាម -ឥណ្ឌា៕

ផ្ទៃដីដាំដំណាំព្រូនជាច្រើននៅឃុំផៀងខ្វាយ បានផលិតតាមគោលការណ៍សុវត្ថិភាព VietGAP ហើយ។

ម្ចាស់ការប្រើបច្ចេកទេស លើកកម្ពស់តម្លៃកសិផល

អាស្រ័យដោយម្ចាស់ការប្រើបច្ចេកទេស ឆ្នាំនេះផ្លែព្រូនខុសរដូវរបស់បងប្អូនជនជាតិ ឃុំព្រំដែនផៀងខ្វាយ ខេត្តស៊ឺនឡា ទុំមុនរដូវ ងាយស្រួលក្នុងការលក់ចេញ។

មិនត្រឹមតែផ្តើមអាជីពដោយជោគជ័យប៉ុននោះទេ បង ថាច់ស៊ុម ក៏បានជួយប្រជាជនជាច្រើនក្រុមគ្រួសារនៅភូមិ ៤ ឃុំងៀទ្រុង (ខេត្តដុងណាយ) ផ្តល់បន្លែខ្លូតពូជ ដើម្បីដាំឆ្លាស់នៅក្នុងចម្ការកាវស៊ូ រកបានប្រាក់ចំណូលស្ថិរភាព។

ក្លៀវក្លាផ្តើមអាជីពក្លាយជាអ្នកមាននៅលើដែនដីស្រុកកំណើត

ហ៊ានគិតហ៊ានធ្វើ យុវជនជនជាតិភាគតិចជាច្រើនបាននាំមុខគេផ្តើមអាជីពអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ភ្នំ។ ឆ្លងតាមរយៈគំរូកសិកម្មប្រកបដោយប្រសិទ្ធភាព ពួកគាត់បានបង្កើតការងាររកស៊ីចិញ្ចឹមជីវិតដោយស្ថិរភាព និងរួមចំណែកផ្លាស់ប្តូរគំនិតផលិតកម្មមូលដ្ឋាន។

ភ្ញៀវទេសចរទស្សនាវត្ថុតឹកតាងទាក់ទងនឹងសមរភូមិដ៏ល្បីរន្ទឺក្នុងរយៈពេល ១២៨ ថ្ងៃនិងយប់ នៅកូនភ្នំ ទឹកយប់ ឃុំ អូរឡឹម ខេត្ត អានយ៉ាង ក្នុងអំឡុងពេលសង្គ្រាមតស៊ូប្រយុទ្ធនឹងអាមេរិក រំដោះជាតិ។

ការផ្លាស់ប្តូរនៅដែនដីវីរភាព អូរឡឹម

ស្ថិតនៅកណ្តាលតំបន់ បៃនូយ ដ៏ល្បីល្បាញ ឃុំ អូឡឹម ខេត្ត អានយ៉ាង នាសព្វថ្ងៃនេះមិនត្រឹមតែជាក្រាំងវីរភាព​អមតៈ​នៃ​ស្មារតី "មោះមុតច្បាមជាប់ រក្សាការពារភ្នំ តូ" ប៉ុននោះទេ ថែមទាំងជាភស្តុតាងជាក់ស្តែងរស់រវើកចំពោះការកើតជាថ្មីដ៏អស្ចារ្យពី​ផេះ​សង្គ្រាមទៀតផង។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជំនួបជាមួយនាយករដ្ឋមន្ត្រី ជប៉ុន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជំនួបជាមួយនាយករដ្ឋមន្ត្រី ជប៉ុន

នៅព្រឹកថ្ងៃទី ២ ខែឧសភា នៅខុទ្ទកាល័យប្រធានរដ្ឋ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជំនួបជាមួយលោកស្រី Takaichi Sanae នាយករដ្ឋមន្ត្រីជប៉ុន កំពុងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។

ខេត្ត អានយ៉ាង កសាង "អាជ្ញាធរឌីជីថល - សង្គមឌីជីថល"

ខេត្ត អានយ៉ាង កសាង "អាជ្ញាធរឌីជីថល - សង្គមឌីជីថល"

ខេត្ត អានយ៉ាង ទើបតែចេញផែនការបរិវត្តកម្មឌីជីថល ឆ្នាំ ២០២៦ ដោយមានថវិកាបម្រុងជាង ២.២៦៥ ពាន់លានដុង ឆ្ពោះទៅកាន់គោលបំណងកសាង "អាជ្ញាធរឌីជីថល - សង្គមឌីជីថល" ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព។

លោក ង្វៀន មិញលន់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត កាម៉ាវ ជូនពានរង្វាន់លេខមួយទៅក្រុម Blens - ឧបករណ៍ ជំនួយអ្នក​ពិការភ្នែកដោយពឹងអាស្រ័យដោយបញ្ញាសិប្បនិមិត្ត (វិទ្យាល័យ FPT កឹនធើ) នៅតារាងក្រុមសិស្ស។

បំផុសគំនិត ការច្នៃប្រតិដ្ឋជួយសិស្ស និស្សិតផ្តើមអាជីព

នៅរសៀលថ្ងៃទី២៩ ខែមេសា នៅសង្កាត់បាកលីវ ខេត្តកាម៉ាវ នៅជុំផ្តាច់ព្រ័ត្រការប្រកួត "គំនិតសិស្ស និស្សិតផ្តើមអាជីពតំបន់​វាល​ទំនាបទន្លេគឺវឡុង - INNOBE លើកទី៤ ឆ្នាំ២០២៦” រៀបចំឡើងដោយសកលវិទ្យាល័យ បាកលីវ បានបញ្ចប់ក្រោយ​រយៈ​ពេលមួយថ្ងៃប្រកួតប្រជែងយ៉ាងអ៊ូអរ។

ការអភិវឌ្ឍថ្នាក់រៀនឌីជីថល លើកកម្ពស់គុណភាពនៃការបង្រៀននិងការសិក្សារៀនសូត្រ

ការអភិវឌ្ឍថ្នាក់រៀនឌីជីថល លើកកម្ពស់គុណភាពនៃការបង្រៀននិងការសិក្សារៀនសូត្រ

ក្នុងបរិបទធ្វើបរិវត្តកម្មឌីជីថលសាយភាយយ៉ាងខ្លាំងក្លាក្នុងវិស័យអប់រំ សាលារៀនទាំងឡាយនៅលើភូមិសាស្ត្រខេត្ត ដុងណាយ កំពុងផ្លាស់ប្តូរថ្មីវិធីសាស្រ្តបង្រៀននិងរៀនយ៉ាងសកម្ម។ ការអនុវត្តបច្ចេកវិទ្យាឌីជីថលមិនត្រឹមតែផ្លាស់ប្តូរវិធីងាកទៅរកពុទ្ធិប៉ុននោះទេ ថែមទាំងរួមចំណែកដល់ការបង្កបង្កើតបរិយាកាសអប់រំទំនើប បត់បែន ឆ្ពោះទៅរកការអភិវឌ្ឍលក្ខណៈសម្បត្តិ សមត្ថភាពសិស្សសាលាប្រកបដោយបរិយាប័ន្នទៀតផង។

កញ្ញាជនជាតិ យ៉ាវ បាន ធីហម (ខាងឆ្វេង) ឃុំថាញ់ធុយ (ខេត្តទ្វៀនក្វាង) ដណ្តើមបានពានរង្វាន់លេខមួយពិធីប្រលង "គំនិត ផលិតផលផ្តើមអាជីព" របស់សមាគមសហពន្ធនារីខេត្តហាយ៉ាង ឆ្នាំ២០២៣ ដោយមានគម្រោង "តែ សានត្វៀត - បន្តភ្ជាប់អនាគត"។

នារីជនជាតិភាគតិចជឿជាក់លើខ្លួនឯងឈោងឈានឡើង

ដោយមានការប្រឹងប្រែងរបស់សាមីខ្លួន និងការរួមដំណើរជាមួយគ្នារបស់សមាគមនារីគ្រប់លំដាប់ថ្នាក់ មានជាច្រើននារីជនជាតិភាគតិចបានឆ្លងកាត់លំបាកលំបិន មានប្រាក់ចំណូលស្ថិរភាព និងជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច។

ការចិញ្ចឹមឃ្មុំជីរអង្កាម យុគសម័យឌីជីថលលើខ្ពង់រាបថ្ម ដុងវ៉ាន់

ការចិញ្ចឹមឃ្មុំជីរអង្កាម យុគសម័យឌីជីថលលើខ្ពង់រាបថ្ម ដុងវ៉ាន់

អ្នកចិញ្ចឹមឃ្មុំជីរអង្កាមលើខ្ពង់រាបថ្ម ដុងវ៉ាន់ (ខេត្ត ទ្វៀនក្វាង) បានអនុវត្តបច្ចេកវិទ្យា ៤.០ គោលបំណងត្រួតពិនិត្យល្អសុខភាព ហ្វូងឃ្មុំ អំឡុងពេលប្រមូលផលទឹកឃ្មុំ និងគុណភាពផលិតផល កាត់បន្ថយហានិភ័យ និងលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម។

ថ្នាក់ដឹកនាំអគ្គសហព័ន្ធពលកម្ម វៀតណាម និងខេត្ត វិញឡុង ជូនឧបត្ថម្ភទៅពលករ។

បង្កើនទឹកដៃ ជំនាញឌីជីថលជូនពលករ

ល្ងាចថ្ងៃទី២២ ខែមេសា នៅក្រុមហ៊ុនភាគហ៊ុនវិនិយោគ និងផលិតកម្មឧស្សាហកម្ម Lefaso Tra Vinh (ឃុំថ្កូវ) សហព័ន្ធពលកម្មខេត្ត វិញឡុង បានរៀបចំពិធីបំផុសចលនាខែកម្មករ និងគាំទ្រខែធ្វើ​សកម្មភាព​អំពីសុវត្ថិភាព អនាម័យក្នុងពលកម្មឆ្នាំ ២០២៦ ក្រោមប្រធានបទ "កម្មករ វិញឡុង៖ នវានុវត្តន៍ច្នៃ​ប្រតិដ្ឋ បង្ក​បង្កើនផលិតភាពពលកម្ម"។ ដោយមានលោក ថាយ ធូសឿង អនុប្រធានអចិន្ត្រៃយ៍នៃអគ្គសហព័ន្ធ​ពលកម្ម​វៀតណាម ថ្នាក់ដឹកនាំខេត្ត វិញឡុង ជាមួយនឹងសមាជិកសហជីព និងពលករជិត ១.០០០ រូបអញ្ជើញ​ចូលរួមក្នុងពិធី។

ពិធី​ស្រង់ព្រះ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មីរបស់មាមីងបងប្អូនជនជាតិ ខ្មែរ ​នៅ​វត្ត​សិរីឧត្តមប្រជុំវង្សា ព្រែកត្រកួន នៅឃុំយ៉ាហ្វា ទីក្រុងកឹនធើ។​ រូបថត៖ ចិន្តា

ពិនិត្យគ្រប់គ្រងដិតដល់សកម្មភាពជំនឿ សាសនាក្នុងលំហបណ្តាញអ៊ីនធឺណិត

ពិភាក្សាអំពីច្បាប់ជំនឿ សាសនា (ធ្វើវិសោធនកម្ម) តំណាងរដ្ឋសភាជាច្រើនអង្គ និងរូបបានអះអាងថា វិសោធនកម្មលើកនេះមិន​មាន​បំណងរឹតបន្តឹង ឬរឹតត្បិតសិទ្ធិសេរីភាពជំនឿនោះទេ គឺដើម្បីបង្កើតបរិយាកាសឌីជីថលល្អប្រសើរសម្រាប់សហគមន៍ និង​សាសនា។ បច្ចុប្បន្ននេះ លំហអ៊ីនធឺណិតបានក្លាយជាគ្រឹះស្ថានជំនឿ គ្រឹះស្ថានសាសនាទីពីររបស់សាសនិករាប់លាននាក់។

ភាពកក់ក្តៅ "ពេលអាហារ សម្រាប់ប្អូនៗ"តំបន់ព្រំដែន

ភាពកក់ក្តៅ "ពេលអាហារ សម្រាប់ប្អូនៗ"តំបន់ព្រំដែន

ដោយមានបេះដូងកក់ក្តៅស្រលាញ់មេត្តា សមាគមសហព័ន្ធនារី គណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត ក្វាងទ្រី បានរៀបចំបណ្តាសកម្មភាព ចែករំលែក ជួយប្អូនៗ សិស្សសាលា ជាពិសេសកុមារាកុមារី មានស្ថានភាពលំបាកលំបិនតំបន់ព្រំដែន។

ការទាញយកតម្លៃ បេតិកភណ្ឌវប្បធម៌ ចាម ដើម្បីអភិវឌ្ឍន៍ទេសចរណ៍

ការទាញយកតម្លៃ បេតិកភណ្ឌវប្បធម៌ ចាម ដើម្បីអភិវឌ្ឍន៍ទេសចរណ៍

ខេត្ត ខាញ់ហ្វា ផ្តោតសំខាន់ការងារអភិរក្ស ទាញយកតម្លៃបេតិកភណ្ឌវប្បធម៌ ចាម ដើម្បីកសាងបណ្តាផលិតផលទេសចរណ៍ដ៏ពិសេសដាច់ដោយឡែក។

ប្រសិទ្ធភាពគំរូ "ផ្ទះសុវត្ថិភាពឌីជីថល"

ប្រសិទ្ធភាពគំរូ "ផ្ទះសុវត្ថិភាពឌីជីថល"

សមាគមសហពន្ធ្ធនារីសង្កាត់ សាដែក (ខេត្ត ដុងថាប) បានអនុវត្តគំរូបច្ចេកវិទ្យាជាច្រើនក្នុងជីវភាពរស់នៅ អភិវឌ្ឍ សេដ្ឋកិច្ច សុខុមាលភាពសង្គម ក្នុងនោះមានគំរូ "ផ្ទះសុវត្ថិភាព ឌីជីថល" អាទិភាពឆ្ពោះទៅស្ត្រី កុមារាកុមារី អ្នកក្សត់ក្សោយទាំងឡាយ។

នៅពេល AI និងទិន្នន័យលំហផ្លាស់ប្តូរវិធីធ្វើកសិកម្ម

នៅពេល AI និងទិន្នន័យលំហផ្លាស់ប្តូរវិធីធ្វើកសិកម្ម

ប្រសិនបើកំណែទម្រង់ស្ថាប័ន និងការផ្លាស់ប្តូរផ្នត់គំនិតបង្កើតគ្រឹះធារសម្រាប់កសិកម្មឆ្លាតវៃ ការអនុវត្តបច្ចេកវិទ្យាទៅក្នុងការអនុវត្តផលិតកម្ម គឺជាកត្តាសម្រេចចិត្តលើប្រសិទ្ធភាព។ នៅប្រទេសវៀតណាម ដំណោះស្រាយជាច្រើនផ្អែកលើបញ្ញាសិប្បនិម្មិត (AI) អ៊ីនធឺណិតនៃវត្ថុ (IoT) និងទិន្នន័យលំហកំពុងត្រូវបានអនុវត្តបន្តិចម្តងៗ រួមចំណែកដល់ការផ្លាស់ប្តូរវិធីរៀបចំផលិតកម្ម បង្កើនផលិតភាព និងគ្រប់គ្រងហានិភ័យ។

អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក ហ្វាង កុងធ្វី អញ្ជើញជូនពរឆ្នាំថ្មី និងជូន​ឧបត្ថម្ភ​ក្រុមគ្រួសារ ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦។ រូបថត៖ ថាញ់ហ្វា

គោលនយោបាយជនជាតិបង្កើតសម្ទុះអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់ជនរួមជាតិ ខ្មែរ

រយៈពេលប៉ុន្មានឆ្នាំកន្លងថ្មីៗនេះ កិច្ចការដាក់ដំណើរការប្រកបដោយសង្គតិភាព គោលនយោបាយជនជាតិប្រកប​ដោយប្រសិទ្ធភាពបានរួមចំណែកផ្លាស់ប្តូរមុខមាត់តំបន់បងប្អូនជនជាតិនៅក្នុងខេត្ត វិញឡុង។ ការរស់នៅផ្នែកសម្ភារៈ និងស្មារតីរបស់ប្រជាជនល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ការជឿទុកចិត្តទៅលើគោល​នយោបាយបក្ស និងរដ្ឋត្រូវបានពង្រឹង បង្កើតសម្ទុះសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងធ្លុង​មហាសាមគ្គីជាតិ។

ការតភ្ជាប់ចំណេះដឹង និងបច្ចេកវិទ្យា ឆ្ពោះទៅរកសង្គមសិក្សារៀនសូត្រ និងនវានុវត្តន៍ច្នៃប្រឌិត

ការតភ្ជាប់ចំណេះដឹង និងបច្ចេកវិទ្យា ឆ្ពោះទៅរកសង្គមសិក្សារៀនសូត្រ និងនវានុវត្តន៍ច្នៃប្រឌិត

កាលពីថ្ងៃទី ២១ ខែមេសា នៅទីលានតីបាក់ គណៈកម្មាធិការប្រជាជនខេត្ត សឺនឡា រៀបចំពិធីមហោស្រពសៀវភៅ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឆ្នាំ ២០២៦។

ជាកន្លែងថ្នាលបណ្តុះទេពកោសល្យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវ័យក្មេងទាំងឡាយ

ជាកន្លែងថ្នាលបណ្តុះទេពកោសល្យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវ័យក្មេងទាំងឡាយ

ដោយមានគោលបំណងផ្តល់ឱ្យសិស្សសាលានូវលទ្ធភាពទទួលបានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយ៉ាងសកម្ម លើកកម្ពស់ការត្រិះរិះ logic ជំនាញធ្វើការជាក្រុម និងសមត្ថភាពដោះស្រាយបញ្ហា ការប្រកួតប្រជែង Robocon ខេត្ត បាក់និញ ឆ្នាំ២០២៦ គឺជាវេទិកាដ៏មានតម្លៃទាក់ទាញអ្នកចូលរួមមួយចំនួនធំ។

ពិធីកិច្ចដ៏វិសេសវិសាលជាច្រើនក្នុងថ្ងៃឡើងស័ក

ពិធីកិច្ចដ៏វិសេសវិសាលជាច្រើនក្នុងថ្ងៃឡើងស័ក

ថ្ងៃឡើងស័កគឺជាថ្ងៃចុងបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ នៅភាគខាងត្បូងនៃប្រទេសវៀតណាម ប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមេសា ជាថ្ងៃបិទបញ្ចប់នៃពិធីបុណ្យ។ នៅថ្ងៃនេះប្រព្រឹត្តឡើងពិធីកិច្ចជំនឿជាច្រើនដូចជាស្រង់ទឹកព្រះពុទ្ធបដិមា បង្សុកូល ជូនពរជ័យឱ្យមានអាយុយឺនយូររួមជាមួយសកម្មភាពវប្បធម៌ផ្សេងៗទៀតនៅក្នុងគ្រួសារ ឆ្លងតាមរយៈនោះបង្ហាញយ៉ាងច្បាស់មនោវិញ្ញាណ និងស្មារតីសាមគ្គីភាពរបស់សហគមន៍ជនជាតិ ខ្មែរ។

សម្ទុះឌីជីថលពីមូលដ្ឋាន

សម្ទុះឌីជីថលពីមូលដ្ឋាន

ខេត្ត និញប៊ិញ កំពុងជំរុញយ៉ាងខ្លាំងក្លាការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងឃុំ និងសង្កាត់ តាមសេចក្តីសម្រេចលេខ 57/NQ-CP ដើម្បីបង្កើនប្រសិទ្ធភាពការគ្រប់គ្រង និងកែទម្រង់នីតិវិធីរដ្ឋបាល។ ការធ្វើបរិវត្តកម្មឌីជីថលមិនត្រឹមតែបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការរបស់រដ្ឋាភិបាលមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងជួយសម្រួលដល់ភាពងាយស្រួលសម្រាប់ប្រជាជន និងអាជីវកម្ម ដោយមានគោលបំណងកសាងសង្គមឆ្លាតវៃ និងទំនើបផងដែរ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវរួមជាមួយលោកអគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង និងលោកជំទាវអញ្ជើញចូលរួមពិសាភេសជ្ជៈតែ

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវរួមជាមួយលោកអគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង និងលោកជំទាវអញ្ជើញចូលរួមពិសាភេសជ្ជៈតែ

នារសៀលថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៦ នៅទីក្រុង ប៉េកាំង លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវរួមជាមួយលោកអគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង និងលោកជំទាវអញ្ជើញចូលរួមពិសាភេសជ្ជៈតែ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញជួបសវនាការជាមួយលោកនាយករដ្ឋមន្ត្រី លី កឿង ប្រទេស ចិន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញជួបសវនាការជាមួយលោកនាយករដ្ឋមន្ត្រី លី កឿង ប្រទេស ចិន

ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេស ចិន នារសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុង ប៉េកាំង លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញជួបសវនាការជាមួយលោកនាយករដ្ឋមន្ត្រី លី កឿង ប្រទេស ចិន៕

ជនរួមជាតិខ្មែរនៅឃុំឡុងហ៊ីបប្រមូលផលសណ្តែកដីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ឈានចូល ព.ស ២៥៧០ គ.ស ២០២៦។

ការប្រមូលផលកសិផលយ៉ាងអ៊ូអរមមាញឹកនាឱកាសបុណ្យចូលឆ្នាំថ្មី

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំនេះប្រារព្ធឡើងក្នុងរយៈពេល៣ថ្ងៃ។ ឆ្នាំ២០២៦នេះត្រូវចំថ្ងៃទី ១៤ - ១៥ - ១៦ ខែ​មេសា។ ខណៈពេលនេះ កសិផលកសិកម្មជាច្រើនប្រភេទកំពុងចូលរដូវប្រមូលផលហើយ។ នៅក្នុងវាលស្រែឃុំឡុងហ៊ីប ខេត្តវិញឡុង ជនរួមជាតិខ្មែរនៅតែមមាញឹកធ្វើការ ដើម្បីបង្ហើយការប្រមូលផលឲ្យបានមុនថ្ងៃសំខាន់គឺថ្ងៃទី ១៦ ខែមេសា ត្រូវនឹងថ្ងៃស្រង់ទឹកព្រះ ធានាទាំងការងារផលិតកម្មផង និងការចូលរួមពិធីចូលឆ្នាំថ្មីតាមទំនៀមទម្លាប់ប្រពៃណីផង។

លើកទំនប់ "រក" ត្រីជ្រោះ - ពិធីកិច្ចដ៏ពិសេសរបស់បងប្អូនជនជាតិ ក

លើកទំនប់ "រក" ត្រីជ្រោះ - ពិធីកិច្ចដ៏ពិសេសរបស់បងប្អូនជនជាតិ ក

នៅពេលនិទាឃរដូវកំពុងពុះពោរពេញទាំងព្រៃព្រឹក្សាធំល្វឹងល្វើយដ៏អស្ចារ្យ បងប្អូនជនជាតិ ក ភូមិ ម៉ូន ឃុំ ថាញ់បុង (ខេត្ត ក្វាងង៉ាយ) លើកដំបូងបង្ហាញនូវទំនៀមទម្លាប់លើកទំនប់ (ឬហៅថាហយ ព្ហៀត សល) ឡើងវិញ - ពិធីកិច្ចលើកទំនប់ បិទចរន្តទឹកជ្រោះដើម្បីចាប់ត្រីដោយមានទ្រង់ទ្រាយធំមិនធ្លាប់មាន។

គណៈប្រតិភូរដ្ឋសភាខេត្តវិញឡុងចែកជូនឧបត្ថម្ភឲ្យពលករដែលមានជីវភាពខ្វះខាតនៅឃុំឡុងហ៊ីប។

ឧបត្ថម្ភរាប់ពាន់ចំណែកចែកជូនមាមីងបងប្អូនជនជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ២០២៦

នាឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦ នៅថ្ងៃទី១៤ ខែមេសា គណៈប្រតិភូនៃរដ្ឋសភាខេត្តវិញឡុងសហការ​ជាមួយនឹងអង្គភាពពាក់ព័ន្ធនានាបានរៀបចំការអញ្ជើញទៅសួរសុខទុក្ខ ជូនឧបត្ថម្ភក្រុមគ្រួសារក្រីក្រ និងក្រុមគ្រួសារជិតបន្ទាត់​ភាពក្រីក្រជាជនរួមជាតិខ្មែរនៅក្នុងភូមិសាស្រ្តខេត្ត។