ក្នុងថ្ងៃដដែល កងកម្លាំងបំពេញភារកិច្ចបន្តពង្រីកវិសាលភាពស្វែងរក ឈូសឆាយដីជាង ៣០០ ម៉ែត្រគុបដើម្បីចូលទៅកាន់តំបន់ដែលសង្ស័យថាមានអដ្ឋិធាតុយុទ្ធជនពលី។ ដោយសារតែបរិមាណដីច្រើនក្រោយពេលជួសជុលឧទ្យាន បញ្ជាការដ្ឋានទីក្រុងបានកៀរគររថយន្តកាយជីកដីចំនួន ៣ គ្រឿង ឡានប៉ែន ១ គ្រឿង និងឡានដឹកទំនិញទម្ងន់ ៣,៥ តោនចំនួន ២ គ្រឿងសម្រាប់បម្រើដំណើរការ ដឹកជញ្ជូនដី ធានាវឌ្ឍនភាព។
លទ្ធផល កងកម្លាំងប្រទះឃើញ ប្រមូលផ្តុំបានចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀត ក្នុងនោះមានចំនួន ១១ គ្រោងរួមជាមួយមតកវត្ថុដោយតាម។
បូកសរុបចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ៧ ខែ សីហា កងកម្លាំងប្រមូលផ្តុំបានគ្រោងអដ្ឋិធាតុយុទ្ធជនពលីចំនួន ២២៧ គ្រោងអដ្ឋិធាតុ រួមមានគ្រោងអដ្ឋិធាតុនៅដាច់ដោយ ឡែកចំនួន ២០១ គ្រោង និងគ្រោងអដ្ឋិធាតុរួមនៅ ៦ ទីតាំងផ្នូរចំនួន ២៦ គ្រោង (២ ទីតាំងនៅមណ្ឌល A និង ៤ ទីតាំងនៅមណ្ឌល B)។
ក្រោយពិធីអុជធូប ក្រុមការងារអញ្ជើញមកជួប លើកទឹកចិត្តកងកម្លាំងកំពុងបំពេញភារកិច្ចស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង។ ឧត្តមសេនីយ៍ទោ លេ ស្វឹនថេ កត់សម្គាល់ លើកសរសើរស្មារតីទទួលខុសត្រូវ ឆន្ទៈជម្នះការលំបាករបស់កងកម្លាំង ព្រមទាំងសំណូមពរឲ្យបន្តសហការយ៉ាងស្អិតល្មួតរវាងបណ្តាស្ថាប័នយោធា នគរបាល អាជ្ញាធរ មូលដ្ឋាន សាក្សីប្រវត្តិសាស្ត្រនិងប្រជាជន ជំរុញប្រើវិទ្យាសាស្ត្រ - បច្ចេកវិទ្យាក្នុងការស្វែងរក ការប្រមូលផ្តុំ និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី ធានាភាពខ្ជាប់ខ្ជួន មានរបៀបរបបតាមក្បួនខ្នាត ជាក់ច្បាស់ ខិតខំសម្រេចគោលដៅនៃ "យុទ្ធនាការ ៥០០ ថ្ងៃ និងយប់ជំរុញការស្វែងរក ការប្រមូលផ្តុំ និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី"។
យោងតាមបញ្ជាការដ្ឋានក្រុង ហូ ជីមិញ កិច្ចការស្វែងរក ប្រមូលផ្តុំនៅឧទ្យាន លេ ធីរៀង កំពុងត្រូវបានអនុវត្តយ៉ាងរួសរាន់ ដោយប្រុងប្រយ័ត្ន ដើម្បីស្វែងរកវីរយុទ្ធជន កម្មាភិបាល យុទ្ធជនបដិវត្តន៍ដែលបានធ្វើពលីក្នុងការវាយសម្រុកទូទៅ និងការក្រោកឈរឡើងនិទាឃរដូវ ឆ្នាំ វក សំរឹទ្ធិស័ក ១៩៦៨ រួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាពនៃការងារតបស្នងសងគុណ រម្លឹកនឹកគុណដល់អ្នកបានធ្វើពលីដើម្បីឯករាជ្យ សេរីភាពរបស់មាតុភូមិ៕
អត្ថបទនិងរូបថត៖ ម៉ាញ់លិញ
ប្រែសម្រួល៖ អៀងថាន់