យោងតាមរបាយការណ៍ពីក្រុមប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៃបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ កងកម្លាំងបន្តអនុវត្តការងារស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅទីតាំងស្វែងរកទីពីរ ក្នុងមណ្ឌល B នៃឧទ្យាន លេ ធីរៀង។ កងកម្លាំងបំពេញភារកិច្ចបានបញ្ជូនដី ពង្រីកវិសាលភាពស្វែងរក និងឈូសឆាយដីប្រហែល ២៥០ ម៉ែត្រគុបដើម្បីចូលទៅក្នុងតំបន់ដែលសង្ស័យថាមានអដ្ឋិធាតុយុទ្ធជនពលី។ ដោយសារតែបរិមាណដីនៅតំបន់នេះច្រើន បង្កើតឡើងក្រោយអំឡុងពេលជួសជុលឧទ្យានកាលពីមុន ការងារជីកកំណាយជួបលំបាកមិនតិចឡើយ។
លទ្ធផលក្នុងថ្ងៃទី ៨ ខែ សីហា កងកម្លាំងបំពេញភារកិច្ចបានប្រទះឃើញ ប្រមូលផ្ដុំចំនួន ១៨ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅមណ្ឌល B។ ក្នុងនោះ មាន ១៦ គ្រោងអដ្ឋិធាតុបានរកឃើញនៅដាច់ដោយឡែក និង ២ គ្រោងអដ្ឋិធាតុនៅទីតាំងមួយនៅផ្នូររួម។ គួរឲ្យចាប់អារម្មណ៍ មាន ១៤ គ្រោងអដ្ឋិធាតុមានមតកវត្ថុដោយតាមជាមួយ។ គិតចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ៨ ខែ សីហា កងកម្លាំងបំពេញភារកិច្ចបានប្រទះឃើញ ប្រមូលផ្តុំបានចំនួន ២៤៥ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង។ ក្នុងចំណោមនេះ មាន ២១៧ គ្រោងអដ្ឋិធាតុនៅដាច់ដោយឡែក និង ២៨ គ្រោងអដ្ឋិធាតុយុទ្ធជនពលីត្រូវបានប្រទះឃើញនៅ ៧ ទីតាំងផ្នូររួម រួមមាន ២ ទីតាំងនៅក្នុងមណ្ឌល A និង ៥ ទីតាំងនៅក្នុងមណ្ឌល B។
នៅថ្ងៃដដែល គណៈប្រតិភូនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ដោយមានអនុរដ្ឋមន្ត្រី លោកស្រី ផាន ធីថាំង ធ្វើជាប្រធានបានអញ្ជើញដាក់កម្រងផ្កា អុជធូបគោរពវិញ្ញាណក្ខន្ធលោកអតីតអគ្គលេខាបក្ស ត្រឹនភូ និងវីរយុទ្ធជនពលីដទៃទៀត។ គណៈប្រតិភូក៏បានអញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្តកងកម្លាំងកំពុងបំពេញភារកិច្ចស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង។
ក្រោយពិធីរំលឹកវិញ្ញាណក្ខន្ធ ក្រុមការងារអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ និងលើកទឹកចិត្តកម្មាភិបាល យុទ្ធជនរួមជាមួយនឹងកងកម្លាំងដទៃទៀតកំពុងធ្វើការស្វែងរក ប្រមូលផ្តុំ កំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីដោយផ្ទាល់។ លោកស្រី ផាន ធីថាំង កត់សម្គាល់ស្មារតីទទួលខុសត្រូវ ការអស់ពីចិត្តពីថ្លើមរបស់កងកម្លាំងក្នុងលក្ខខណ្ឌដំណើរការយ៉ាងលំបាក បរិមាណដីចាំបាច់ឈូសឆាយយ៉ាងច្រើន និងសំណូមពរឲ្យធានាការជាក់ច្បាស់ ប្រុងប្រយ័ត្ននៅក្នុងដំណាក់កាលនីមួយៗ។
ក្នុងថ្ងៃទី ៨ ខែ សីហា ក្រុមការងារនៃក្រុមហ៊ុន តីណាម យោធភូមិភាគទី ៧ ក៏បានអញ្ជើញមកជួប លើកទឹកចិត្ត និងជូនអំណោយជាក់ស្តែងទៅឲ្យកងកម្លាំងកំពុងបំពេញភារកិច្ចនៅឧទ្យាន លេ ធីរៀង។ សកម្មភាពនេះបង្ហាញពីក្តីស្រលាញ់ ការទទួលខុសត្រូវ និងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់កម្មាភិបាល បុគ្គលិកក្រុមហ៊ុន តីណាម ចំពោះវីរយុទ្ធជនពលី។ ព្រមទាំងជាការលើកទឹកចិត្តជាក់ស្តែងសម្រាប់កម្មាភិបាល យុទ្ធជន និងកងកម្លាំងកំពុងបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃដើម្បីស្វែងរក ប្រមូលផ្តុំក្នុងគោលបំណងឆាប់បញ្ជូនអ៊ំៗ បងៗ វិលត្រឡប់មកស្រុកកំណើត និងក្រុមគ្រួសារវិញ។
យោងតាមបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បច្ចុប្បន្នឧទ្យាន លេ ធីរៀង ជាតំបន់កំពុងធ្វើការស្វែងរកអដ្ឋិធាតុវីរយុទ្ធជនពលី កម្មាភិបាល យុទ្ធជនបដិវត្តន៍ដែលបានធ្វើពលីកម្មក្នុងការវាយសម្រុកទូទៅ និងការក្រោកឈរឡើងនានិទាឃរដូវឆ្នាំ វក សំរឹទ្ធិស័ក ១៩៦៨។ កិច្ចការស្វែងរក ប្រមូលផ្តុំនឹងបន្តត្រូវបានដំណើរការក្នុងស្មារតីរួសរាន់ ហ្មត់ចត់ និងមានការទទួលខុសត្រូវ បង្ហាញពីក្រមសីលធម៌ "ផឹកទឹកនឹកប្រភព" ចំពោះអ្នកបានធ្វើពលីកម្មដើម្បីឯករាជ្យ សេរីភាពរបស់ប្រជាជាតិ៕
ព័ត៌មាននិងរូបថត៖ ហ្វាងត្វៀត
ប្រែសម្រួល៖ អៀងថាន់