បកក្រោយវិញ

ការតបស្នងសងគុណ - ភារកិច្ចដ៏ពិសិដ្ឋពីបេះដូង និងការធ្វើសកម្មភាព

ពង្រីកប្រពៃណី "ផឹកទឹកនឹកប្រភព" បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់ជាពិសេស គិតគូរជីវភាពសម្ភារៈ និងស្មារតីរបស់អ្នកមានគុណបំណាច់ជាមួយបដិវត្តន៍។

ការយកចិត្តទុកដាក់ អំណរគុណប្រកបដោយបរិយាប័ន្ន
ដើម្បីប្រទេសជាតិបានឯករាជ្យ សេរីភាពដូចសព្វថ្ងៃនេះ មានការចូលរួមយ៉ាងធំធេងរបស់អ្នកមានគុណបំណាច់ជាង ៩,២ លាននាក់ ក្នុងនោះមានយុទ្ធជនពលីជាង ១,២ លាននាក់ វីរមាតា វៀតណាម ជិត ១៤០.០០០ នាក់ យុទ្ធជនពិការ យុទ្ធជនមានជំងឺជាង ៦០០.០០០ នាក់ ព្រមទាំងសាច់ញាតិយុទ្ធជនពលី សកម្មជនបដិវត្តន៍រាប់លាននាក់ជាដើម។ ដោយយល់ច្បាស់បណ្តាពលិកម្មដោយគ្មានដែនកំណត់ទាំងនោះ បក្សនិងរដ្ឋកំណត់យកការងារ "តបស្នងសងគុណ" គឺជាបទបញ្ជាចេញពីបេះដូង ជាភារកិច្ចរបស់ប្រព័ន្ធនយោបាយ និងសង្គមទាំងមូល។

den-on-dap-nghia-1.jpg
រសៀលថ្ងៃទី ១៥ ខែ កក្កដា ក្នុងដំណើរបំពេញការងារនៅខេត្ត សឺនឡា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញសួរសុខទុក្ខ ជូនអំណោយគ្រួសារលោក ត្រឹន ស៊ន់ហាន កម្មាភិបាលធ្វើសកម្មភាពបដិវត្តន៍ត្រូវខ្មាំងចាប់ដាក់គុក និរទេស រស់នៅសង្កាត់ ថាវង្វៀន។

ទន្ទឹមនឹងប្រព័ន្ធគោលនយោបាយឧបត្ថម្ភបានសុក្រឹតភាពជាបន្តបន្ទាប់ តួយ៉ាងគឺ បទបញ្ញតិ្តស្តីពីការអនុគ្រោះអ្នកមានគុណបំណាច់ឆ្នាំ ២០២០ ជាង ១០ ឆ្នាំកន្លងមក ទូទាំងប្រទេសបានកៀរគរថវិកាជាង ៧.៩០០ ពាន់លានដុងឧបត្ថម្ភគ្រួសារអ្នកមានគុណបំណាច់ និងសាច់ញាតិ។ ផ្តើមពីប្រភពកម្លាំងនេះ ផ្ទះគុណស្រ័យត្រូវបានសាងសង់ថ្មីជាង ៦៧.៧០០ ខ្នង ផ្ទះជិត ៤៥.៩០០ ខ្នងត្រូវបានជួសជុលឡើងវិញដោយថវិកាសរុបលើសពី ១២.៧០០ ពាន់លានដុង ជាង ១១០.០០០ សៀវភៅប្រិតសំចៃតម្លៃជាង ៤០៣ ពាន់លានដុងត្រូវបាន ផ្ដល់ជូន។ល។ រួមចំណែកលើកកម្ពស់អត្រាក្រុមគ្រួសារគោលនយោបាយមានកម្រិតជីវភាពស្មើ ឬខ្ពស់ជាងកម្រិតជីវភាពជាមធ្យមនៅនឹងកន្លែងរស់នៅសម្រេចបានជាង ៩៨,៦%។

den-on-dap-nghia-2.jpg
ថ្នាក់ដឹកនាំទីក្រុង ហូជីមិញ អញ្ជើញសួរសុខទុក្ខ ជូនអំណោយវីរមាតា វៀតណាម ង្វៀន ធីហាញ់ និងក្រុមគ្រួសារគោលនយោបាយទាំងឡាយនៅ តាមឃុំ តឹនអានហូយ ឃុំ ថាយមី ញន់ឌឹក (អតីតស្រុក គូជី)។
den-on-dap-nghia-3.jpg
វេជ្ជបណ្ឌិត ពិនិត្យសុខភាពបឋម និងផ្តល់ការពិគ្រោះយោបល់ជូនអ្នកមានគុណបំណាច់ជាមួយបដិវត្តន៍នៅតាមឃុំ សង្កាត់របស់ខេត្ត ឡាងសឺន។

ទន្ទឹមនឹងនោះ ១០០% អ្នកមានគុណបំណាច់ និងសាច់ញាតិត្រូវបានផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាពមិនបាច់បង់ថ្លៃ ១០០% វីរមាតា វៀតណាម នៅមានជីវិតបានទំនុកបម្រុងពេញមួយជីវិត កូនក្មួយយុទ្ធជនពិការយុទ្ធជនពលីបានលើកលែងកាត់បន្ថយថ្លៃសិក្សា បូកពិន្ទុអាទិភាពជាដើម។ នៅឱកាសថ្ងៃពិធីបុណ្យចូលឆ្នាំ ពិសេសគឺទិវាយុទ្ធជនពិការ យុទ្ធជនពលីថ្ងៃទី ២៧ ខែ កក្កដា អំណោយរាប់លានចំណែកតម្លៃរាប់រយពាន់លានដុងត្រូវបានប្រគល់ ជូនផ្ទាល់ដៃបណ្តាគ្រួសារគោលនយោបាយ រួមចំណែកលើកកម្កើងប្រពៃណី "ផឹកទឹកនឹកប្រភព" របស់ប្រជាជាតិបន្ថែម។

den-on-dap-nghia-4.jpg
អតីតយុទ្ធជនចំណាយពេលមួយនាទីស្មិងស្មាធិ៍ រំឭកគុណវីរយុទ្ធជនពលីនៅបូជនីយដ្ឋានយុទ្ធជនពលីជាតិ វីស្វៀន (​ត្វៀនក្វាង)។

ជាពិសេស គិតដល់ថ្ងៃទី ២៥ ខែ កក្កដា យុទ្ធនាការ "៥០០ ថ្ងៃនិងយប់ជំរុញយ៉ាងខ្លាំងក្លាការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី" បានប្រមូលផ្តុំបានចំនួន ១.៤៨៨ អដ្ឋិធាតុយុទ្ធជនពលី យកសំណាកចំនួន ៧៩.៧៦៨ ផ្នូរយុទ្ធជនពលី រុករកកម្ទេចគ្រាប់បែកគ្រាប់មីនចោលលើផ្ទៃដីជាង ៨.៤៦២ ហិកតា។ល។ រួមចំណែកជូនបងៗ វិល​ត្រឡប់មកកាន់ស្រុកកំណើត និងរង្វង់ដៃគ្រួសារវិញ ជួយធ្វើឲ្យធូរស្រាលការឈឺចាប់របស់សាច់ញាតិរាប់ម៉ឺននាក់។

ការឧបត្ថម្ភច្រើនទម្រង់ច្រើនបែប និងឆន្ទៈស្វ័យភាពឈោងឈានឡើង
ការងារ "តបស្នងសងគុណ" នៅបណ្តាតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំត្រូវបានដំណើរការដោយមានស្មារតីអាទិភាពយ៉ាងពេញទំហឹង។ នៅខេត្ត ឡាយចូវ កម្មវិធីឧបត្ថម្ភលំនៅឋានរបស់ខេត្តបានជួសជុលនិងសាងសង់ផ្ទះថ្មីចំនួន ៧.១៦១ ខ្នងជូនអ្នកក្រីក្រ និងអ្នកមានគុណបំណាច់ កៀរគរថវិកាសរុបសម្រេចបានចំនួន ៦២៩.៤១៨ លានដុង។

den-on-dap-nghia-5.jpg
កម្មាភិបាល សមាជិកាសមាគមនារីនៃបញ្ជាការដ្ឋានយោធាខេត្ត ក្វាងទ្រី អញ្ជើញសួរសុខទុក្ខ ជូនអំណោយអំណរគុណវីរមាតា វៀតណាម ផាន ធីក្វៀន (កើតឆ្នាំ ១៩៣០) នៅឃុំ បាក់ត្រាច់។
den-on-dap-nghia-6.jpg
ការអនុវត្តយុទ្ធនាការ ៥០០ ថ្ងៃនិងយប់ខេត្ត ហាទិញ បានប្រមូលសំណាកជីវសាស្រ្តរាប់រយពីបណ្តាផ្នូរយុទ្ធជនពលី។

នៅតំបន់ តីង្វៀន គ្រួសារគោលនយោបាយ និងអ្នកមានគុណបំណាច់ជាច្រើនបានឧបត្ថម្ភជួសជុល សង់លំនៅឋានថ្មី។ អតីតយុទ្ធជន ម៉ា ទៀនមឿម (កើតនៅ ឆ្នាំ ១៩៥៦ យុទ្ធជនមានជំងឺ ៦១% ជនជាតិ តៃ) នៅឃុំ អៀក្នូប (ខេត្ត ដាក់ឡាក់) បន្ទាប់ពីបានឧបត្ថម្ភចំនួន ៥០ លានដុងបានមានកន្លែងនៅថ្មីរឹងមាំ។ លោកស្រី រើ ម៉ាហ៍ឌី នៅភូមិ ហ្កោង ឃុំ អៀពូច (ខេត្ត យ៉ាឡាយ) ជាកូនបង្កើតរបស់អ្នកចូលរួមធ្វើសង្គ្រាមតស៊ូត្រូវរងផលប៉ះពាល់សារធាតុគីមីពុល។​ បានមូលនិធិជំនួយសង្គ្រោះអ្នកក្រីក្រខេត្តឧបត្ថម្ភចំនួន ៨០ លានដុង កងទ័ព ការពារព្រំដែនខេត្តចូលរួមចំនួន ១៣០ ថ្ងៃពលកម្ម គ្រួសារលោកស្រីសាងសង់បានផ្ទះទំហំ ៥២ ម៉ែត្រការ៉េហើយរស់នៅប្រកបដោយស្ថិរភាព។

den-on-dap-nghia-7.jpg
ថ្នាក់ដឹកនាំខេត្ត ភូ ថ អញ្ជើញសួរសុខទុក្ខ ជូនអំណោយយុទ្ធជនពិការ យុទ្ធជនមានជំងឺកំពុងព្យាបាលរោគបំប៉នសុខភាពនៅមជ្ឈមណ្ឌលថែទាំសុខភាពអ្នកមានគុណបំណាច់ខេត្ត ភូ ថ។
den-on-dap-nghia-8.jpg
លោក ប៊ូយ ត្រុងវេ យុទ្ធជនមានជំងឺលំដាប់ថ្នាក់ទី ២ ជាគំរូភ្លឺថ្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រុមគ្រួសារនៅឃុំ មឿងអាង (ខេត្ត ដៀនបៀន)។

ការយកចិត្តទុកដាក់ ជំនួយកម្លាំងពិសេសនេះបានក្លាយជាទីបង្អែកដ៏រឹងមាំដើម្បីអ្នកមានគុណបំណាច់ យោធិនពិការមានជំងឺឈោងឈានឡើងក្លាយជាគំរូតួយ៉ាងធ្វើសេដ្ឋកិច្ចពូកែ។ លោក ប៊ូយ ត្រុងវេ (អាយុ ៧៦ ឆ្នាំ) យោធិនមានជំងឺលំដាប់ថ្នាក់ទី ២ នៅឃុំ មឿងអាង (ខេត្ត ដៀនបៀន) បានអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារហើយបច្ចុប្បន្នមានប្រាក់ចំណូលចំនួន ១០០ ដល់ ១២០ លានដុងក្នុងមួយឆ្នាំ អតីតយុទ្ធជន ង្វៀន យ្វីវៀន (កើតនៅឆ្នាំ ១៩៥៧) ប្រធានក្រុមប្រឹក្សាភិបាលនៃសហករណ៍ផលិតកម្មសេវាកម្មកសិកម្ម ថុងញ៉ឹត ឃុំ ទ្រឿងនិញ (ខេត្ត ក្វាងទ្រី) ឈានមុខគេផ្លាស់ប្តូរថ្មីផលិតកម្ម ប្រើវិទ្យាសាស្ត្របច្ចេកទេស ដើម្បីលើកកម្ពស់ប្រសិទ្ធភាពធ្វើវប្បកម្ម អតីតយុទ្ធជន ង្វៀន ឌឹកហ៊ុង នៅឃុំ ហាយចូវ (ខេត្ត ង៉េអាន) នាំទឹកត្រីស្រុកកំណើតក្លាយជាផលិតផល OCOP លំដាប់ផ្កាយ ៣ ជាដើម។

den-on-dap-nghia-9.jpg
លោក ហូ វ៉ាន់ង៉្វាត ឃុំ ថាញ់បុង (ខេត្ត ក្វាងង៉ាយ) កូនបង្កើតរបស់សកម្មជន ធ្វើសង្គ្រាមតស៊ូបានឧបត្ថម្ភសាងសង់ផ្ទះថ្មីរឹងមាំ។

ការងារ "តបស្នងសងគុណ" របស់បក្ស រដ្ឋ និងសហគមន៍បានបញ្ជាក់ពីសន្តានចិត្ត ភក្ដីភាពស្មោះត្រង់នឹងគ្នារបស់ប្រទេសជាតិចំពោះអ្នកមានគុណបំណាច់ទាំងឡាយ។ នេះក៏ជាប្រការលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ធ្លាប់បានបញ្ជាក់៖ ការអភិវឌ្ឍដ៏ខ្លាំងក្លារបស់ប្រទេសជាតិគឺជាវាចាដឹងគុណជាក់ស្តែង និងមានអត្ថន័យបំផុត ពីព្រោះអ្នកដែលបានពលីជីវិត និងប៉ុន្មានជំនាន់អ្នកមានគុណបំណាច់ជាមួយបដិវត្តន៍មកហើយតែងតែមានបំណងប្រាថ្នាក្នុងខ្លួនដ៏ក្លៀវក្លាឆួលឆេះអំពីឯករាជ្យ សេរីភាព វិបុលភាព សុភមង្គលរបស់ប្រជាជាតិ"៕

អត្ថបទ៖ ជីកឿង
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
បញ្ចូលទិន្នន័យ៖ អៀងថាន់

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

អ្នកប្រហែលជាចាប់អារម្មណ៍

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ថ្ងៃទី ៦ ខែ សីហា នៅតំបន់តាំងទីលំនៅឡើងវិញនៅភូមិ សឹនបៃ ឃុំ មឿងថាន ខេត្ត ឡាយចូវ ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនដែលត្រូវបាត់បង់ផ្ទះដោយសារទឹកជំនន់។

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

ដោយមានទិសស្លោក “ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់ប្រភពកម្លាំង” បក្ខភាគ អាជ្ញាធរទីក្រុង ហូ ជីមិញ កំពុងប្តេជ្ញាចិត្តបង្កើតជំហានស្ទុះផ្លោះក្នុងការរៀបចំទីក្រុងឡើងវិញ ធ្វើឱ្យបរិស្ថានព្រែក ប្រឡាយស្អាតបាត ស្រាយរាល់ចំណុចរាំងស្ទះដែលនៅសល់តាំងពីយូរមកហើយ។

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

ទោះបីជាដាក់គោលដៅរុះរើផ្ទះរាប់ម៉ឺនខ្នងជាប់មាត់ទន្លេ ព្រែក ប្រឡាយឆ្លងកាត់ច្រើនដំណាក់កាលក៏ដោយ ប៉ុន្តែមកទល់ពេលនេះវឌ្ឍនភាពអនុវត្តនៅទីក្រុង ហូ ជីមិញ នៅតែមានភាពយឺតយ៉ាវជាងការរំពឹងទុក។

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

ជាច្រើនឆ្នាំកន្លង ទីក្រុង ហូ ជីមិញ អនុវត្តរាល់កម្មវិធីរៀបចំទីក្រុង លើកកម្ពស់ជីវភាពប្រជាជនឡើងវិញជាបន្តបន្ទាប់ ដោយផ្តោតសំខាន់ទៅលើការកែលម្អទេសភាពបរិស្ថានឡើងវិញ និងរើផ្ទះនៅតាមប្របដងព្រែក ប្រឡាយ។ ក៏ប៉ុន្តែ ដើម្បីអនុវត្តគោលដៅនេះ ទីក្រុងត្រូវប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន កិច្ចការសងសំណងរុះរើសំណង់យកការដ្ឋានសាងសង់ កសាងតំបន់តាំងទីលំនៅឡើងវិញជូនប្រជាជន និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង។

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ទីក្រុង ហូ ជីមិញ មិនត្រឹមតែត្រូវបានដឹងឮដល់ថាជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចមួយដ៏ស្វាហាប់ប៉ុននោះទេ ថែមទាំងជាដែនដីសន្តោសប្រណីតៀតផង ជាកន្លែងប្រមូលផ្តុំសេចក្តីមេត្តាធម៌។ នៅកណ្តាលចង្វាក់ជីវិតដ៏មមាញឹក នៅតែមានផ្ទះបាយ ហាងបាយសប្បុរសធម៌ស្ម័គ្រចិត្តដុតភ្លើងឆេះយ៉ាងសន្ធោសន្ធៅស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃ ចាប់តាំងពីចំណែកបាយ "ស្តង់ដារវេជ្ជសាស្ត្រ" តម្លៃ ០ ដុង (ឥតគិតថ្លៃ) បីបមថ្នមថ្នាក់អាយុជីវិតជូនអ្នកជំងឺលាងឈាមរហូតដល់ចំណែកអាហារតម្លៃ ១.០០០ ឬ ២.០០០ ដុងរក្សាសេចក្តីថ្លៃថ្នូរទាំងអស់ជូនពលករក្រីក្រ ត្បាញបានជារូបភាពដ៏ស្រស់ស្អាតអស្ចារ្យអំពីមេត្តាធម៌នៅកន្លែងដីក្រុង។

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ នឹងរើផ្ទះចំនួន ២០.០០០ ខ្នងដែលមានទីតាំងនៅជាប់មាត់ទន្លេ ព្រែក ប្រឡាយដើម្បីកសាងទីក្រុង កែលម្អបរិស្ថានរស់នៅរបស់ប្រជាជននិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ផ្លូវទឹកឡើងវិញ។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ៧ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា ក្នុងអំឡុងពេលបន្តពង្រីកវិសាលភាពស្វែងរកក្នុង​មណ្ឌល B នៃឧទ្យាន លេ ធីរៀង កងកម្លាំងបំពេញការងារបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្ថែម ១០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ១ សម្រាប់​ទៀត។

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការអនុវត្តសេចក្តីសម្រេច 31/2026/NQ-CP ទីក្រុង ហូ ជីមិញ កំពុងពិនិត្យពិច័យឡើងវិញ បែងចែកប្រភេទនិងផ្លាស់ប្តូរមុខងារអគារ ដីសាធារណៈដែលនៅសេសសល់ ផ្តល់អាទិភាពដល់ការរៀបចំទៅលើសុខាភិបាល អប់រំ វប្បធម៌ កីឡានិងទីធ្លាសហគមន៍។ ការប្រកាសបញ្ជីរាយនាមជាសាធារណៈ កាត់បន្ថយនីតិវិធី កំណត់អង្គភាពគ្រប់គ្រងនិងការកៀរគរប្រភពកម្លាំងសង្គមច្បាស់លាស់នឹងជួយកាត់បន្ថយស្ថានភាពបោះបង់ចោលទំនេរ ខាតបង់ បង្កើតផាសុកភាពជូនប្រជាជន។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៥ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឱ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ៥ សម្រាប់បន្ថែមទៀតនៅមណ្ឌល B ​ឧទ្យាន លេ ធីរៀង។

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

ដែនដីតំបន់ព្រំដែន ក្វាងទ្រឹក ខេត្ត ឡឹមដុង កំពុងបន្តផ្លាស់ប្តូរមុខមាត់ថ្មី។ សមិទ្ធផលនេះអាស្រ័យដោយផ្តល់អាទិភាពប្រភពកម្លាំងពីថ្នាក់មជ្ឈិម និងមូលដ្ឋាន ការរួមកម្លាំងកាយ ការរួមគំនិតរបស់សហគមន៍បណ្តាជនជាតិជាបងប្អូនដែលរស់នៅក្នុងភូមិសាស្រ្តឃុំ។ ជាពិសេស គឺតួនាទីធ្វើជាគំរូក៏ដូចជាទឹកចិត្តដើម្បីសហគមន៍របស់ចាស់ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពក្នុងតំបន់បងប្អូនជនជាតិភាគតិច។

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការយកប្រជាជនជាគោលនៃបរិវត្តកម្មឌីជីថល តីនិញ កំពុងដំណើរការចលនា “ប្រជាសិក្សាឌីជីថល” តាមទិសដៅឧបត្ថម្ភដោយផ្ទាល់ ជួយប្រជាជនធ្វើជាម្ចាស់បណ្តាមូលដ្ឋានគ្រឹះឌីជីថល។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៨ ខែ សីហា កងកម្លាំងក្រុមប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៃបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បន្តអនុវត្តការស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី​នៅទីតាំងទី​ ២ (មណ្ឌល B) ឧទ្យាន លេ ធីរៀង ក្នុងថ្ងៃបានប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀត។

ប្រមូលផ្តុំចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ប្រមូលផ្តុំចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ២៦ ខែ សីហា បញ្ជាការដ្ឋានក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរកនៅក្នុងមណ្ឌល B នៃ​ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុចំនួន ៥​ សម្រាប់បន្ថែមទៀត។ សរុបចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ២៦ ខែ សីហា កងកម្លាំងទាំងឡាយបានប្រទះឃើញ ប្រមូលផ្តុំ​ចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលី។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៤ ខែ សីហា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (ទីក្រុង ហូ ជីមិញ) បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកៈវត្ថុចំនួន ១០ សម្រាប់បន្ថែម ចំនួនគ្រោងអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញកើនឡើងចំនួន ៤៨១។

រក្សាសិប្បកម្ម​ត្បាញ​ធ្មៃ ស្នងបន្តប្រភពលំហូរវប្បធម៌​​ជនជាតិ ​ម៉ុង

រក្សាសិប្បកម្ម​ត្បាញ​ធ្មៃ ស្នងបន្តប្រភពលំហូរវប្បធម៌​​ជនជាតិ ​ម៉ុង

ឆ្លងកាត់ជាច្រើនជំនាន់មកហើយ សិប្បកម្មត្បាញធ្មៃបានក្លាយទៅជាផ្នែកមួយមិនអាចខ្វះបាននៅក្នុងជីវភាព​វប្បធម៌របស់បងប្អូន​ជនជាតិ ម៉ុង នៅឃុំ លុងតាម ខេត្ត ត្វៀនក្វាង។ ផ្តើមពីដើមធ្មៃនៅចម្ការលើភ្នំ ឆ្លងតាមរយៈ​បាតដៃដ៏ប៉ិនប្រសប់របស់នារីជនជាតិ ម៉ុង សរសៃធ្មៃទាំងឡាយត្រូវបានត្រកួញ ត្បាញ ជ្រលក់ពណ៌ ប៉ាក់ទៅជាផ្ទាំងសំពត់​ដិតដោយស្លាកស្នាមវប្បធម៌ជនជាតិ។

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ២០ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា ក្នុងថ្ងៃ កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្តបើកទូលាយវិសាលភាពស្វែងរកនៅមណ្ឌល B ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមត៌កវត្ថុចំនួន ៧ សម្រាប់បន្ថែមទៀត។

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

ដោយមានប្រជាជនចំនួន ១០.១៩០ ក្រុមគ្រួសារ រួមមានមនុស្សចំនួន ៤២.៣៥៧ នាក់ ជាង ៥២% នៃចំនួនប្រជាជនក្នុងនោះជាបងប្អូនជនជាតិ ខ្មែរ សព្វថ្ងៃនេះឃុំ សុងឡុក (ខេត្ត វិញឡុង) កំពុងប្រែខ្លួនវិវឌ្ឍដោយមានមុខមាត់ថ្មីមួយពោរពេញដោយកម្លាំងរស់រវើក។

ការប្រកួតប្រជែងលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW

ការប្រកួតប្រជែងលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW

នៅថ្ងៃទី២០ ខែសីហា គណៈកម្មាធិការប្រជាជនខេត្តក្វាងង៉ាយបានរៀបចំពិធីបើកការប្រកួតលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចលេខ ៥៧-NQ/TW ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨

នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល ៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨-NQ/TW ចុះថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ស្តីពីការបន្តច្នៃប្រឌិតវិធីសាស្រ្តដឹកនាំ និងគ្រប់គ្រងរបស់បក្សលើប្រព័ន្ធនយោបាយក្នុងដំណាក់កាលថ្មី៕

សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន ចូលរួមការពារតំបន់ជាយដែន

សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន ចូលរួមការពារតំបន់ជាយដែន

ដោយមានស្មារតី "ការពារប្រទេសប្រជាសុខសាន្ត" សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន តែងតែរួមដំណើរជាមួយអាជ្ញាធរអនុវត្តសកម្មភាពសុខុមាលភាពសង្គមជាច្រើន រួមចំណែកលើកកម្ពស់ជីវភាពបងប្អូនជនជាតិនិងការពារព្រំដែនជាតិ។

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញអដ្ឋិធាតុយុទ្ធជនពលីចនួន ២៤ បន្ថែមទៀតក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញអដ្ឋិធាតុយុទ្ធជនពលីចនួន ២៤ បន្ថែមទៀតក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១៦ ខែ សីហា កងកម្លាំងចំណុះបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បន្តការស្វែងរកក្នុងមណ្ឌល A នៃឧទ្យាន លេ ធីរៀង ដោយបានឈូសឆាយដីជាង ២០០ ម៉ែត្រគុប និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ២៤ គ្រោងបន្ថែមទៀត។ ចំនួនសរុបអដ្ឋិធាតុត្រូវបានប្រទះឃើញ ប្រមូលផ្តុំចាប់តាំងពីថ្ងៃទី ២៣ ខែ មិថុនា រហូតដល់ពេលនេះឡើងដល់ ៣៥១ គ្រោងអដ្ឋិធាតុ ក្នុងនោះចំនួន ១៩៨ គ្រោងអដ្ឋិធាតុមានមតកវត្ថុដោយតាម។

គិតត្រឹមថ្ងៃទី ១២ ខែ សីហា បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៩៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

គិតត្រឹមថ្ងៃទី ១២ ខែ សីហា បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៩៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១២ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរក ប្រមូលផ្តុំនៅក្នុង​ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំបាន ២៥ គ្រោងអដ្ឋិធាតុ និងមតកវត្ថុចំនួន ៩ ឈុតដោយតាម​ជាមួយនៅទីតាំងស្វែងរកទី ២ (មណ្ឌល B)។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់

យោងតាមប្រេសិតពិសេសនៃទីភ្នាក់ងារពត៌មានវៀតណាមនៅល្ងាចថ្ងៃទី ១២ ខែសីហា (ម៉ោងក្នុងស្រុក) នៅទីក្រុង Auckland (នូវែលសេឡង់) លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម សហគមន៍វៀតណាមនៅនូវែលសេឡង់ និងប្រទេសកោះប៉ាស៊ីហ្វិកខាងត្បូងដទៃទៀត៕

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៥៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៥៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១០ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង។ ដូច្នេះ​ ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញចាប់តាំងពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះគឺ ២៥៦ គ្រោង។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ គ្រោងបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ គ្រោងបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ៨ ខែ សីហា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបានបន្តពង្រីកវិសាលភាពនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង នៅទីក្រុង ហូ ជីមិញ តាមរយៈនោះបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុចំនួន ១៨ គ្រោងបន្ថែមទៀត។ គិតចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ៨ ខែ សីហា ត្រូវបានរកឃើញនៅក្នុងតំបន់នេះគឺសរុបចំនួន ២៤៥ គ្រោងអដ្ឋិធាតុយុទ្ធជនពលី ក្នុងនោះមាន​ចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីត្រូវបានរកឃើញរួមជាមួយមតកវត្ថុដោយតាម។

ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័នរួមចំណែកធ្វើឱ្យប្រទេសក្លាយជាប្រទេសមានសមុទ្ររឹងមាំ

ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័នរួមចំណែកធ្វើឱ្យប្រទេសក្លាយជាប្រទេសមានសមុទ្ររឹងមាំ

នៅរសៀលថ្ងៃទី ៨ ខែសីហា ក្រោមអធិបតីភាពរបស់លោកអនុប្រធានរដ្ឋសភា ង្វៀន ហុងយៀន រដ្ឋសភាពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័ននៅសម័យប្រជុំពេញអង្គ (ធ្វើវិសោធនកម្ម) ។

ទីក្រុង ហូ ជីមិញ៖ បានប្រមូលផ្តុំចំនួន ២២៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ បានប្រមូលផ្តុំចំនួន ២២៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៧ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបានប្រមូលផ្តុំបានចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញតាំងពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះឡើងដល់ ២២៧ គ្រោង។

ប្ដូរផ្ដាច់បំបាត់​បញ្ហា​កកស្ទះ​ ​ធានា​បាន​នូវ​ការសម្រេច​គោលដៅ​នៃ​សេចក្តីសម្រេច​លេខ 57-NQ/TW

ប្ដូរផ្ដាច់បំបាត់​បញ្ហា​កកស្ទះ​ ​ធានា​បាន​នូវ​ការសម្រេច​គោលដៅ​នៃ​សេចក្តីសម្រេច​លេខ 57-NQ/TW

នៅរសៀលថ្ងៃទី ៦ ខែសីហា ខេត្តតៃនិញបានរៀបចំសន្និបាតដើម្បីវាយតម្លៃលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW ឆមាសទី១នៃឆ្នាំ ២០២៦។