នៅរសៀលថ្ងៃទី ១ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបន្តប្រទះឃើញនិងប្រមូលផ្តុំចំនួន ៨ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌលB សួនច្បារ លេ ធីរៀង (សង្កាត់ ហ្វាហ៊ឹង ទីក្រុង ហូ ជីមិញ)។ ក្នុងចំណោមនោះ មានចំនួន ៧ គ្រោងអដ្ឋិធាតុនៅមានមត៌កវត្ថុភ្ជាប់តាមទៀត។ គិតពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះ អដ្ឋិធាតុយុទ្ធជនពលីត្រូវបានរកឃើញនៅមណ្ឌលនេះគឺសរុបចំនួន ១៦៨ គ្រោង។
កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុនៅសួនច្បារ លេ ធីរៀង។
គិតពីថ្ងៃទី ២៣ ខែ មិថុនា រហូតមកដល់ពេលនេះ ចំនួនសរុបនៃអដ្ឋិធាតុយុទ្ធជនពលីដែលត្រូវបានរកឃើញនៅក្នុងតំបន់នេះបានកើនឡើងដល់ចំនួន ១៦៨ គ្រោងអដ្ឋិធាតុ។
យោងតាមបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ នាពេលខាងមុខអង្គភាពនឹងសហការជាមួយអង្គភាពសាងសង់រៀបចំល័ក្ខខ័ណ្ឌចាំបាច់ទាំងឡាយដើម្បីបន្លាស់ទីគោលថ្មចារឹករំឭកវិញ្ញាណក្ខន្ធនៅក្នុងតំបន់ស្វែងរក ស្របពេលនោះដែរបន្តបើកទូលាយវិសាលភាពកំណាយរុករកនៅមណ្ឌA ផងដែរ។ ការបន្លាស់ទីនឹងត្រូវបានអនុវត្តត្រឹមត្រូវតាមគោលការណ៍ ធានាបាននូវសុវត្ថិភាព រក្សាបានរចនាសម្ព័ន្ធសំណង់ទាំងស្រុងនិងការគោរពដ៏ខ្ពង់ខ្ពស់នៃមណ្ឌលរំឭកវិញ្ញាណក្ខន្ធ៕
ដំណឹងនិងរូបថត៖ ម៉ាញ់លិញ - កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ