ទីតាំងត្រូវបានប្រទះឃើញថ្មីស្ថិតនៅជិតទីលានកីឡាប៉េតង់ ស្ថិតក្នុងគន្លងលេខ ២ គឺជាតំបន់មួយក្នុងចំណោមតំបន់ទាំងបីត្រូវបានកំណត់ថាមានសញ្ញាសង្ស័យរណ្តៅបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីរួមឆ្លងតាមរយៈការងារពិនិត្យអង្កេត ផ្ទៀងផ្ទាត់ឯកសារប្រវត្តិសាស្ត្រនិងសម្តីសក្ខីជនរៀបរាប់។
យោងតាមក្រុមប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី កងកម្លាំងសមត្ថកិច្ចប្រើប្រាស់គ្រឿងចក្រជីកដី (អេស្កាវ៉ាទ័រ) បេះប្រលេះស្រទាប់ដីផ្នែកខាងលើដល់ជម្រៅប្រហែល ១ ម៉ែត្រ ក្រោយពីនោះប្តូរមកជីកដោយដៃវិញនៅពេលប្រទះឃើញសញ្ញាមិនប្រក្រតីហើយប្រមូលផ្តុំបានចំនួន ៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលី។ បច្ចុប្បន្នតំបន់កំណាយរុករកត្រូវបានបិទបាំងដើម្បីចៀសភ្លៀងធ្វើឱ្យបាក់ស្រុតដី ព្រមទាំងបន្តបើកទូលាយវិសាលភាពស្វែងរកក្នុងគោលបំណងកំណត់ទ្រង់ទ្រាយរណ្តៅបញ្ចុះអដ្ឋិធាតុយុទ្ធជនពលី។
នេះគឺជាទីតាំងទីពីរប្រទះឃើញអដ្ឋិធាតុយុទ្ធជនពលីចាប់តាំងពីពេលទីក្រុង ហូ ជីមិញ ប្រតិបត្តិការដំណាក់កាលស្វែងរក ប្រមូលផ្តុំនៅឧទ្យាន ឡេ ធីរៀង ពីដើមខែ កក្កដា ឆ្នាំ ២០២៦។
ពីមុននោះ កងកម្លាំងស្វែងរកបានប្រមូលផ្តុំបានជាង ១០០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងចំនួន ២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីរួមនៅគន្លងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីរួម លាតសន្ធឹងពីតំបន់អគារគោលថ្មចារឹករំឭកវិញ្ញាណក្ខន្ធរហូតដល់ជិតស្រះត្រីនៅក្បែរអគារប្រពៃណីរបស់ឧទ្យាន។ តំបន់នេះត្រូវបានកំណត់ព្រំផ្អែកលើមូលដ្ឋានឯកសារប្រវត្តិសាស្ត្រ សម្តីរៀបរាប់របស់សក្ខីជននិងលទ្ធផលពិនិត្យអង្កេតដោយប្រើឧបករណ៍រ៉ាដាស្កេនដី។
ឧទ្យាន ឡេ ធីរៀង ពីមុននេះជាស្មសាន ជីហ្វា - ជើក្វាន ត្រូវបានកំណត់ជាកន្លែងបញ្ចុះតម្កល់អដ្ឋិធាតុកម្មាភិបាល យុទ្ធជនពលីជាច្រើនក្នុងការវាយសម្រុកជាទូទៅនិងការក្រោកឈរឡើងនិទាឃរដូវឆ្នាំ វក សំរឹទ្ធិស័ក ១៩៦៨។ ផ្តើមពីលទ្ធផលផ្ទៀងផ្ទាត់ឯកសារ សម្តីរៀបរាប់សក្ខីជននិងពិនិត្យអង្កេតភូគព្ភសាស្ត្រ កងកម្លាំងសមត្ថកិច្ចកំណត់យកទីតាំងជាច្រើនមានសញ្ញាភាពមិនប្រក្រតីដើម្បីបន្តរៀបចំជីកកកាយ ស្វែងរកទៀត។
នៅថ្ងៃទី ៦ ខែ កក្កដា គណៈកម្មាធិការបង្គាប់ការ ៥១៥ យោធភូមិភាគ ៧ និងគណៈកម្មាធិការបង្គាប់ការ ៥១៥ ទីក្រុង ហូ ជីមិញ បានប្រតិបត្តិការដំណាក់កាលស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន ឡេ ធីរៀង។ រហូនតមកដល់ពេលនេះ តំបន់កំណាយរុករកក្បែរអគារប្រពៃណីត្រូវបានបើកទូលាយជាង ១០០ ម៉ែត្រការ៉េ ដោយមានជម្រៅពី ២ ទៅ ៣ ម៉ែត្រ។ អដ្ឋិធាតុភាគច្រើនត្រូវបានប្រទះឃើញស្ថិតនៅជាច្រើនស្រទាប់ក្នុងគន្លងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីប្រវែងប្រហែល ៣០ ម៉ែត្រ។
ក្នុងចំណោមអដ្ឋិធាតុបានប្រមូលផ្តុំពីមុននោះ កងកម្លាំងសមត្ថកិច្ចប្រទះឃើញករណីមួយនៅរក្សាទុកក្រដាសស្នាមមានឈ្មោះ ហ្វ៊ិញ វ៉ាន់គ្វេន។ លទ្ធផលពិនិត្យបញ្ជាក់ដំបូងឱ្យឃើញថាយុទ្ធជនពលីចំណុះកងវរសេនាតូច ១ ឡុងអាន ចូលរួមការប្រយុទ្ធស្ពាន ជឺអ៊ី ក្នុងការវាយសម្រុកជាទូទៅនិងការក្រោកឈរឡើងនិទាឃរដូវឆ្នាំ វក សំរឹទ្ធិស័ក ១៩៦៨៕
ដំណឹងនិងរូបថត៖ ម៉ាញ់លិញ - កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ