នៅថ្ងៃទី ១៨ ខែ កក្កដា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបានរកឃើញចំនួន ៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅតំបន់ឧទ្យាន ឡេ ធីរៀន (សង្កាត់ ហ្វាហ៊ឹង) ចំនួនសរុបអដ្ឋិធាតុយុទ្ធជនពលីត្រូវបានរកឃើញនៅទីនេះកើនឡើងដល់ចំនួន ១០០ គ្រោងអដ្ឋិធាតុនិងគ្រោងអដ្ឋិធាតុរួមចំនួន ២។
កងកម្លាំងស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៅសួនច្បារ ឡេ ធីរៀង។
នៅក្នុងថ្ងៃទី ១៨ ខែ កក្កដា កងកម្លាំងសមត្ថកិច្ចរកឃើញចំនួន ៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតរួមជាមួយនឹងមត៌កវត្ថុមួយចំនួនភ្ជាប់តាម។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញលើកទឹកចិត្តកងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុនៅឧទ្យាន ឡេ ធីរៀង។
អដ្ឋិធាតុយុទ្ធជនពលីទាំងឡាយក្រោយពីបានរកឃើញនឹងត្រូវបានដង្ហែចូលអគាររំឭកវិញ្ញាណក្ខន្ធ។
យោងតាមរបាយការណ៍របស់ក្រុមប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅតំបន់ឧទ្យាន ឡេ ធីរៀង ក្នុងថ្ងៃទី ១៨ ខែ កក្កដា កងកម្លាំងប្រមូលចំនួនក្រុមការងារទាំងមូលបន្តធ្វើប្រតិបត្តិការជីកកកាយ ស្វែងរក។ ក្នុងអំឡុងពេលកំណាយរុករក កងកម្លាំងសមត្ថកិច្ចរកឃើញចំនួន ៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀត រួមជាមួយនឹងមត៌កវត្ថុមួយចំនួនភ្ជាប់តាម។ ដូច្នេះ គិតដល់ផុតថ្ងៃទី ១៨ ខែ កក្កដា ចំនួនសរុបនៃអដ្ឋិធាតុយុទ្ធជនពលីដែលបានរកឃើញនៅតំបន់នេះគឺចំនួន ១០០ គ្រោងអដ្ឋិធាតុនិងគ្រោងអដ្ឋិធាតុរួមចំនួន ២៕
ដំណឹងនិងរូបថត៖ ម៉ាញ់លិញ - កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ