ធ្លាប់ចូលរួមប្រយុទ្ធនៅ វីស្វៀន (ខេត្ត ហាយ៉ាង ចាស់) ចាកចេញពីជួរកងទ័ពលោក ហា ចូលមកភូមិ ស៊ើនត្រា ឃុំ ក្រុងអាណា កសាងជីវភាព។ ដោយមានឆន្ទៈយុទ្ធជន លោកម្ចាស់ការសិក្សារៀនសូត្រ ក្លៀវក្លាប្រើប្រាស់វិទ្យាសាស្ត្រ - បច្ចេកវិទ្យាចូលផលិតកម្មនិងកសាងគំរូកសិដ្ឋានចម្រុះជោគជ័យ ផ្តល់ប្រាក់ចំណូលចំនួន ៥០០ ដល់ ៦០០ លានដុងក្នុងមួយឆ្នាំ។
ក្នុងនាមជាប្រធានសាខាសមាគមអតីតយុទ្ធជនភូមិ ស៊ើនត្រា លោក តែងតែជួយសមាជិកសមាគមនិងនាំមុខគេក្នុងចលនាប្រលងប្រណាំងទាំងឡាយ។ គ្រួសារលោកបានបរិច្ចាគដីទំហំចំនួន ១.០០០ ម៉ែត្រការ៉េ ចូលរួមប្រាក់ចំនួន ១០០ លានដុងបើកទូលាយផ្លូវគមនាគមន៍ជនបទ ដកប្រាក់ចំណូលសរុបជារៀងរាល់ឆ្នាំចំនួន ៣ ដល់ ៥% ដើម្បីគាំទ្រ សកម្មភាពសុខុមាលភាពសង្គម តបស្នងសងគុណ។ល។
ដោយមានការចូលរួមគ្រប់ជ្រុងជ្រោយ អតីតយុទ្ធជន ហាន វិញហា ក៏បានទទួលប័ណ្ណសរសើរ លិខិតសរសើររបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងសមាគម អតីតយុទ្ធជន វៀតណាម ជាច្រើនដង។ លោកក៏ជាគំរូឈានមុខក្នុងចលនា "សិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ស្ទីលរស់នៅនិងធ្វើការ ហូ ជីមិញ" ដំណាក់កាល ២០១៦ - ២០២៥ របស់សមាគមអតីតយុទ្ធជនខេត្ត ដាក់ឡាក់៕
អត្ថបទនិងរូបថត៖ ហ្វាយធូ
ប្រែសម្រួល៖ យ័ញលើយ