ចូលបម្រើកងទ័ពឆ្នាំ ១៩៧៨ ក្រោយពីចាកចេញពីជួរកងទ័ព លោក ច្វៀន មកកាន់ដែនដី ដាក់ហា កសាងអាជីព។ អំឡុងថ្ងៃដំបូងនៅដែនដីថ្មី លោកចាប់ផ្តើមធ្វើសេដ្ឋកិច្ចផ្តើមពីដំណាំកាហ្វេប្រហែលមួយពាន់ម៉ែត្រការ៉េ។
សិក្សារៀនសូត្របទពិសោធយ៉ាងសកម្ម ជំរុញយ៉ាងខ្លាំងក្លាការប្រើវិទ្យាសាស្ត្រ - បច្ចេកទេសចូលទៅក្នុងផលិតកម្មបានជារហូតមកដល់ពេលនេះ លោក ច្វៀន បច្ចុប្បន្នមានកាហ្វេដាំឆ្លាស់ដំណាំហូបផ្លែជាង ១៥ ហិកតា បឹងស្រះចិញ្ចឹមត្រីទឹកសាបជិត ២ ហិកតា ទីធ្លាហាលទំហំជិត ៥.០០០ ម៉ែត្រការ៉េដើម្បីម្ចាស់ការហាលសម្ងួតកសិផល។ ផ្តើមពីគំរូនេះ គ្រួសារលោករកចំណូលបានពី ៣ ទៅ ៤ ពាន់លានដុងក្នុងមួយឆ្នាំ។
លោកក៏ត្រៀមខ្លួនជាស្រេចឧបត្ថម្ភចែករំលែកបទពិសោធជាមួយនឹងមាមីងបងប្អូននៅតំបន់ជុំវិញទៀតផង ព្រមទាំងបង្កើតការងារធ្វើជាប្រចាំជូនពលករពី ១៥ ទៅ ២០ នាក់ ដោយមានប្រាក់ចំណូលពី ៥ ទៅ ៦ លានដុងក្នុងមួយខែ។
ដោយមានការប្រឹងប្រែងជាច្រើនក្នុងការងារផលិតកម្ម លោក ច្វៀន មានកិត្តិយសបាន ក្រសួងកសិកម្ម និងបរិស្ថានជូនកិត្តិនាម "ដៃមាសកសិកម្ម វៀតណាម" ឆ្នាំ ២០២០៕
អត្ថបទនិងរូបថត៖ ឌិញហឿង
បញ្ចូលទិន្នន័យ៖ អៀងថាន់